Home ព័ត៌មានជាតិ ក្រោយដណ្តើមបានមេដាយមាសសុីហ្គេម កីឡាកររឿង សោភ័ណ្ឌត្រូវបានដំឡើងឋានន្តរសក្ដិ

ក្រោយដណ្តើមបានមេដាយមាសសុីហ្គេម កីឡាកររឿង សោភ័ណ្ឌត្រូវបានដំឡើងឋានន្តរសក្ដិ

479
0

កីឡាករប្រដាល់គុនខ្មែរ ទិត សោភ័ណ្ឌ (រឿង សោភណ្ឌ)  ត្រូវបានដំឡើងឋានន្តរសក្ដិពីថ្នាក់អនុសេនីយ៍ឯក ទៅថ្នាក់វរៈសេនីយ៍ត្រី បន្ទាប់ពីទទួលបានមេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ២០២៣។

កាលនៅសុីហ្គេម២០២៣នោះ កីឡាករវៀតណាម Nguyen Hong Quan បោះបង់ការប្រកួត នៅវគ្គផ្ដាច់ព្រ័ត្រ លើប្រភេទទម្ងន់៧១គីឡូក្រាម ដោយមិនបានប្រកួតនោះទេ។

មូលេហតុកីឡាករវៀតណាម Nguyen Hong Quan បោះបង់ការប្រកួត ដោយសាររូបគេ មានបញ្ហាបែកចិញ្ចើម នាអំឡុងការប្រកួតជាមួយកីឡាករ Naing Yelin របស់មីយ៉ាន់ម៉ា នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ដោយសារបញ្ហារបួសនេះហើយ ទើបធ្វើឱ្យរូបគេ មិនអាចប្រកួតបាន ហើយអាជ្ញាកណ្ដាលក៏សម្រេចឱ្យ ទិត សោភ័ណ្ឌ ឈ្នះមេដាយមាស ដោយស្វ័យប្រវត្តិ។ នេះជាមេដាយមាសទី១២ របស់កម្ពុជា នៃប្រភេទកីឡាគុនខ្មែរ៕