កាលពីពេលថ្មីៗនេះ សារព័ត៌មានអូស្ត្រាលីមួយបានចេញផ្សាយថា អាម៉ុកត្រីរបស់កម្ពុជា គឺជានំឆ្ងាញ់ជាងគេ នៅប្រទេសអូស្ត្រាលី ប្រចាំឆ្នាំ២០២៣។
អ្នកដុតនំទាំងពីរនាក់ ដែលជាជនជាតិអូស្ត្រាលី គឺChan និង Ryanជាម្ចាស់ហាងនំ Country Cob Bakery នៅរដ្ឋ Victoria បានចែករំលែកនៅលើបណ្តាញទំនាក់ទំនងសង្គម Instagram ថា ទីបំផុតយើងបានធ្វើវា។ យើងទើបតែបានឈ្នះពានរង្វាន់ 2023 Australia’s Best Pie ។ បន្ទាប់ពីការប្រកួតប្រជែងរយៈពេល ៣ ថ្ងៃដ៏ស្វិតស្វាញក្នុងចំណោមហាងនំប៉័ង ចំនួន ៣៤០ ផ្សេងទៀត ទូទាំងប្រទេស នំដុតនំដុតស្នូលអាម៉ុកត្រី «Fish Amok Pie» របស់យើងបានយកតំណែងកំពូលសម្រាប់ការប្រកួតឆ្នាំនេះ”។
សូមបញ្ជាក់ផងដែរថា ឧស្សាហកម្មដុតនំ បានដើរតួយ៉ាងសំខាន់នៅក្នុងប្រទេសអូស្រ្តាលី ដោយមួយឆ្នាំៗសមាគមនំដុតរបស់អូស្ត្រាលី តែងតែបង្កើតកម្មវិធីប្រកួតប្រជែងនំដុត ដែលមានរសជាតិឆ្ងាញ់ និងប្លែកមាត់ ដើម្បីមកធ្វើលក់ ឬធ្វើទទួលទាន នៅក្នុងសហគមន៍របស់ពួកគេ៕
ប្រភព៖ Pedestrian












