Home ព័ត៌មានជាតិ កីឡាការិនីប៉ារ៉ាអត្តពលកម្មកម្ពុជា២រូបរកបានមេដាយច្រើនជូនជាតិមាតុភូមិ

កីឡាការិនីប៉ារ៉ាអត្តពលកម្មកម្ពុជា២រូបរកបានមេដាយច្រើនជូនជាតិមាតុភូមិ

53
0

ពិតជាមានមោទភភាពណាស់សម្រាប់ប្រជាជនកម្ពុជានៅពេលឃើញកីឡាការិនីប៉ារ៉ាហ្គេមរបស់កម្ពុជា២រូបរួមមាន កីឡាការិនី វិត ចន្ថា និង កីឡាការិនី ងួន រតនា អាចរកមេដាយច្រើនជូនជាតិមាតុភូមិ។

កីឡាប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ កំពុងប្រកួតយ៉ាងស្វិតស្វាញនៅរាជធានីភ្នំពេញ ប្រកបដោយឆន្ទៈមោះមុតដោយអត្តពលិកមានពិការភាពបេ្តជ្ញាប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីស្វែងរកមេដាយជូនជាតិ។ ក្នុងនោះកីឡាការិនីកម្ពុជា២រូបធ្វើឱ្យប្រជាជនទាំងមូលសម្តែងនូវអារម្មណ៍មោទនភាពយ៉ាងក្រៃលែងដោយពួកគេប្រឹងប្រែងប្រកួតយ៉ាងខ្លាំងដែលអាចដណ្តើមបានមេដាយច្រើនក្នុងព្រឹត្តិការណ៍នេះផងដែរ។កីឡាការិនី ងួន រតនា បានឈ្នះមេដាយមាស ១ ទៀត ឱ្យកម្ពុជានៅ​អាស៊ានប៉ារ៉ាហ្គេម | ភ្នំពេញ ប៉ុស្ដិ៍

កីឡាការិនី ងួន រតនា រកបានមេដាយ៣គ្រឿង ក្នុងវិញ្ញាសារត់ចម្ងាយ ក្នុងនោះបានឈ្នះមេដាយមាស១គ្រឿងលើវិញ្ញាសា រត់ចម្ងាយ ១៥០០ម៉ែត្រ T64 និងឈ្នះមេដាយប្រាក់ ២ ក្នុងវិញ្ញាសា រត់ចម្ងាយ៤០០ម៉ែត្រ T64 និង៨០០ម៉ែត្រ T64 សរុបទាំងអស់ទទួលបានមេដាយ៣គ្រឿងតែម្នាក់ឯង។

ចំណែកឯ កីឡាការិនី វិត ចន្ថា វិញបានឈ្នះមេដាយមាស៣គ្រឿងតែម្នាក់លើវិញ្ញាសា លោតចម្ងាយT64 , រត់ចម្ងាយ៤០០ម៉ែត្រ T64 និងរត់ចម្ងាយ២០០ម៉ែត្រ T64 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ-uMCUZB7pMEw5QO3veafaarym_PFF6mIb-bltsuac3ZT4QOzmbNP02EL0IA25BVqQk_5sx1XcFX3Gxo01MPPLgS6koCtzxU53x7dRHs75islrveaElDFehU2Gjkb77K9v1nihWBmGRa4ogywvoDfg38_Xz46werV7EKi8M_JdpI_puRo1_iorKww/s2048/351316577_767143168476207_7061402734131296252_n.jpg

គួរបញ្ជាក់ផងដែរថា គិតត្រឹមវេលាម៉ោង៤ល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ កម្ពុជា ស្ថិតនៅលេខរៀងទី៨ក្នុងចំណោម១១ប្រទេស រកបានមេដាយសរុប៥៤គ្រឿង ក្នុងនោះមានមេដាយមាស៨គ្រឿង ប្រាក់១៦គ្រឿង និងសំរឹទ្ធ៣០គ្រឿង ខណៈប្រទេសឥណ្ឌូនេស៊ីឈរលេខរៀងទី១ រកបានមេដាយសរុបចំនួន២៨៣គ្រឿង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4X1mr_IjbNC4DCRKQOqBmvKRQjOSc4hmbX_qY8iJGYIoVl1n9Ld17ozPAwykTJfii63DmYBUWE3n5g-get76zyv-LgxvytihdCrPYmzeRW6f4NLkJVNAGRcWhNhgu3QAgqDZubX-YpR3UWpqK1N8Eiby28JpYuW1MAbR7aQSNdX1cUBcwsw4lU3GJ/s1350/352101056_806158617749037_2042204086780514409_n.jpg