Home ព័ត៌មានអន្តរជាតិ ថៃជាប់ចំណាត់ថ្នាក់ជាប្រទេសមានប្រព័ន្ធសុខាភិបាលល្អលើពិភពលោក

ថៃជាប់ចំណាត់ថ្នាក់ជាប្រទេសមានប្រព័ន្ធសុខាភិបាលល្អលើពិភពលោក

123
0

ប្រទេសថៃ ៖ World of Statistics បានចាត់ចំណាត់ថ្នាក់ប្រទេសនានានៅលើពិភពលោក ដែលមានប្រព័ន្ធសុខាភិបាលល្អបំផុត ក្នុងនោះ World of Statistics បានចាត់ឱ្យប្រទេសថៃជាប់ចំណាត់ថ្នាក់ទី៧ ក្នុងចំណោមប្រទេសជាប់ចំណាត់ថ្នាក់ចំនួន១០ ។ ប្រទេសថៃលើកឡើងថា ការជាប់ចំណាត់ថ្នាក់នេះ ដោយសាររដ្ឋាភិបាលថៃបានយកចិត្តទុកដាក់លើការថែទាំសុខភាពពលរដ្ឋក្នុងប្រទេស ដើម្បីឱ្យការរស់នៅរបស់ពលរដ្ឋមានលក្ខណៈងាយស្រួល និងមានប្រសិទ្ធភាព ជាពិសេស ប្រទេសថៃផ្តោតលើអត្ថប្រយោជន៍ផ្នែកសុខភាព ។

World of Statistics បានបង្ហាញឈ្មោះប្រទេសដែលមានប្រព័ន្ធសុខាភិបាលល្អបំផុតនៅលើពិភពលោក ប្រចាំឆ្នាំ២០២៣ ដោយផ្អែកតាមការស្ទង់មតិប្រទេសចំនួន៩៤ ហើយក្នុងនោះប្រទេសថៃបានជាប់ចំណាត់ថ្នាក់ទី៧ ។ ចំណែកប្រទេសទទួលបានចំណាត់ថ្នាក់ទី១ គឺតៃវ៉ាន់ បន្ទាប់មក គឺប្រទេសកូរ៉េខាងត្បូង និងជប៉ុន ។Department of Emergency Medicine - King Chulalongkorn Memorial Hospital,  The Thai Red Cross Society

ការចាត់ចំណាត់ថ្នាក់ប្រព័ន្ធសុខាភិបាលល្អ គឺគេបានពិចារណាទៅលើគុណភាពជារួមនៃប្រព័ន្ធសុខាភិបាល ថែរក្សាសុខភាព និងពលរដ្ឋងាយស្រួលទទួលបានសេវាសុខភាពសំខាន់ៗ រួមទាំងកត្តាផ្សេងៗដូចជា គ្រូពេទ្យ ឧបករណ៍ពេទ្យ និងការចំណាយលើថ្លៃព្យាបាល ជាដើម ។

នៅក្នុងតំបន់អាស៊ាន ក្រៅពីប្រទេសថៃហើយ នៅមានប្រទេសចំនួន៣ ទៀត ដែលបានជាប់ចំណាត់ថ្នាក់ផងដែរ រួមមាន ប្រទេសសិង្ហបុរី ជាប់ចំណាត់ថ្នាក់ទី២៨, ប្រទេសឥណ្ឌូណេស៊ី ជាប់ចំណាត់ថ្នាក់ទី៥៦ និងប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់ទី៦២ ។ ចំណែកប្រទេសជាប់ចំណាត់ថ្នាក់ពីលេខ១ ដល់១០ រួមមាន ៖
១-តៃវ៉ាន់
២-កូរ៉េខាងត្បូង
៣-ជប៉ុន
៤-បារាំង
៥-ដាណឺម៉ាក
៦-អេស្ប៉ាញ
៧-ថៃ
៨-អូទ្រីស
៩-ហូឡង់
១០-ហ្វាំងឡង់
ប្រភព ៖ AEC connectThai public healthcare system reeling with large number of resignations -  HR ASIA