សោកស្តាយ! ព្រំ សំណាង ប្រកាសចូលនិវត្តន៍ពីជម្រើសកម្ពុជា
កីឡាករប្រដាល់ ព្រំ សំណាង បានលើកឡើងថា ស៊ីហ្គេមនៅកម្ពុជា២០២៣នេះ ជាការប្រកួតលើកចុងក្រោយរបស់ខ្លួនហើយ ព្រោះរូបគេចង់ផ្ដល់ឱកាសឱ្យក្មេងជំនាន់ក្រោយវិញម្ដង។
អ្នកប្រដាល់វ័យ៣៨ឆ្នាំខាងលើនិយាយបែបនេះថា៖ “ប្រហែលជាលើកចុងក្រោយរបស់ខ្ញុំហើយបងនៅស៊ីហ្គេម…ខ្ញុំទុកឱ្យកូនៗលេងម្ដង ព្រោះពួកគេធំៗហើយ។ ខ្ញុំនៅតែវាយប៉ុស្ដិប៉ុណ្ណោះ។ ខ្ញុំនឹងខិតខំបង្ហាត់បង្រៀនកូនប្រុសខ្ញុំទាំងអស់ឱ្យតែក្បាច់គុនប្រដាល់ខ្មែរ ព្រោះខ្ញុំស្រលាញ់គុនខ្មែរ។ សម្រាប់មេដាយខ្ញុំឈ្នះនៅថ្ងៃនេះ គឺសម្រាប់បងប្អូនគ្រប់គ្នា។ ខ្ញុំដឹងថាបងប្អូននៅជាមួយខ្ញុំ បើខ្ញុំចាញ់ បងប្អូនក៏ចាញ់ បើខ្ញុំឈ្នះមេដាយមាសនេះ បងប្អូនក៏ឈ្នះមេដាយមាសនេះដែរ”។
ថ្វីបើមានវ័យរាងជ្រេបន្តិចតែ ព្រំ សំណាង បានទទួលជោគជ័យខ្លាំងលើវិស័យកីឡាគុនខ្មែរនេះនៅប៉ុន្មានចុងក្រោយប៉ុណ្ណោះ ដោយលោកអាចដណ្តើមបានខ្សែក្រវាត់នៅ Thai Fight និងវាយឈ្នះការប្រកួតជាបន្ដបន្ទាប់ទាំងសង្វៀនក្នុងស្រុក និងក្រៅស្រុក។
ថ្មីៗនេះលោក ក៏បានដណ្តើមបានមេដាយមាសជូនជាតិមួយផងដែរ ដែលធ្វើឱ្យកម្ពុជាប្រមូលមេដាយមាសបានរហូតដល់ទៅ១៤គ្រឿងឯណោះ លើវិញ្ញាសាគុនខ្មែរ៕








:max_bytes(150000):strip_icc()/Filipino-Chicken-Adobo-with-Bacon-and-Bay-Leaves-FT-RECIPE0123-5ff4b81b052a456c8ccd48d647c63edc.jpg)

:max_bytes(150000):strip_icc()/Simply-Recipes-Vegetarian-Pad-Thai-LEAD-2f0142cca68e4f9592381d281a391d59.jpg)




Honda e: Ny1 នឹងដាក់លក់នៅអ៊ឺរ៉ុបនៅប៉ុន្មានខែខាងមុខនេះ តម្លៃមិនទាន់ត្រូវបានប្រកាសនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបាននិយាយថា តម្លៃដែលបានស្នើឡើងត្រូវបានរំពឹងទុកពី ៣៧,០០០ ដុល្លារអាមេរិកឡើងទៅ ៕
ប្រភព៖vnexpress



















ប្រភព ៖ sanook



