Home ព័ត៌មានជាតិ ចិនបង្ហាញម៉ាស៊ីនរឹតទឹកដោះគោទំនើប និងធ្វើការឆាប់រហ័ស

ចិនបង្ហាញម៉ាស៊ីនរឹតទឹកដោះគោទំនើប និងធ្វើការឆាប់រហ័ស

169
0

ប្រទេសចិន ៖ កសិដ្ឋានចម្រាញ់ទឹកដោះគោមួយកន្លែងនៅតំបន់ស្វយ័ត Ningxia Hui ប្រទេសចិន បានប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការរឹតយកទឹកដោះពីសត្វគោដោយស្វ័យប្រវត្តិ ។ អ្នកធ្វើការក្នុងកសិដ្ឋាននេះប្រាប់ថា វាអាចកាត់បន្ថយការប្រើប្រាស់កម្លាំងមនុស្ស និងបង្កើនប្រសិទ្ធភាពក្នុងការប្រមូលទឹកដោះគោបានឆាប់រហ័សជាងមុន ។เครื่องรีดนมวัวอัจฉริยะจีน รีดนมวัวได้ 32 ตัว ใน 6 นาที - TOPNEWS

លើសពីនេះ គេអាចប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិនេះដើម្បីរឹតទឹកដោះគោនៅពេលយប់បានទៀតផង ហើយសត្វគោទាំងឡាយនឹងត្រូវបានគេរុញបញ្ចូលទៅក្នុងកន្លែងរឹតទឹកដោះ បន្ទាប់មក គ្រឿងម៉ាស៊ីនទំនើបនឹងធ្វើការដោយស្វ័យប្រវត្តិ ។

បើតាមអ្នកធ្វើការក្នុងកសិដ្ឋាននេះនិយាយថា ម៉ាស៊ីនរឹតទឹកដោះទំនើបនេះអាចរឹតទឹកដោះពីសត្វគោចំនួន៣២ក្បាល ដោយប្រើប្រាស់រយៈពេលត្រឹមតែ៦នាទីប៉ុណ្ណោះ ។ ម៉ាស៊ីននេះអាចធ្វើការជំនួសកម្លាំងមនុស្សចំនួន២០០នាក់ ហើយវាក៏ជួយកាត់បន្ថយហានិភ័យដោយសារការចម្លងជំងឺផ្សេងៗផងដែរ ។เครื่องรีดนมวัวอัจฉริยะจีน รีดนมวัวได้ 32 ตัว ใน 6 นาที - TOPNEWS

ជាមួយគ្នានេះ អ្នកចិញ្ចឹមគោទាំងអស់អាចតាមដានព័ត៌មានរបស់គោនីមួយៗ និងទឹកដោះគោដែលបានឆ្លងកាត់ការប្រើប្រាស់ឧបករណ៍ត្រឹមត្រូវ ដើម្បីឱ្យមានទំនុកចិត្តទៅលើសុខភាពគោ និងគុណភាពទឹកដោះគោ ។

សមាគមឧស្សាហកម្មទឹកដោះគោចិនបញ្ជាក់ថា កាលពីឆ្នាំ២០២២ កន្លងមក ប្រទេសចិនបានផលិតទឹកដោះគោឆៅរហូតដល់៤០លានតោនឯណោះ ហើយនេះជាចំនួនខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ ៕ ប្រភព ៖ China Face