តារាចម្រៀងសំនៀកឯករបស់កម្ពុជា អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហើបទាំងព្រឹកនៅថ្ងៃទី២៣ ខែឧសភា បន្ទាប់ពីជួបហេតុការណ៍ស្រដៀងៗគ្នាជាច្រើនដង ដោយបានលើកឡើងថាមានមនុស្សមួយក្រុមអត់ការងារធ្វើដើរលាបពណ៌អ្នកនាងថា «ជាតារាចរិតតួឯក»។ តារាចម្រៀងរូបនេះក៏បានលើកឡើងទៀតថាអាចមកពីអ្នកនាងនៅតែល្បី នៅតែខ្លាំង ទើបច្រណែនបែបនេះទាំងអ្នកនាងព្យាយាមរក្សាភាពស្ងៀមស្ងាត់។May be an image of 1 person and text

អ្នកនាង ម៉េង កែវពេជ្ជតា បានរៀបរាប់នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា «មួយរយៈនេះដូចឮល្ហៀងៗមកថា មានជនអត់ការងារធ្វើមួយក្រុមបានពង្រាយគ្នាដើរលាបពណ៌ខ្ញុំក្នុងបំណងបំពុលចិត្តមនុស្សល្អៗដែលស្រលាញ់ខ្ញុំឱ្យគេយល់ច្រលំ និងខឹងខ្ញុំ ។ ពួកគេបានប្រើពាក្យចោទខ្ញុំជាច្រើន និងដូចៗគ្នាថា «ខ្ញុំជាតារាចរិតតួឯក» ហ៊ឺ..ប្លែករហូតម៉ង គិតទៅទោះបីស្លឹកឈើខ្ជិលបក់ ក៏ខ្យល់ចង្រៃនេះវាអត់ខ្ជិលបោកដែរ វាបោកអត់ហត់ អត់ស្គាល់បាបបុណ្យ អត់ស្គាល់នរកកម្មអ្វីសោះតែម្តង អីក៏ងងឹតងងុលយ៉ាងនេះ ! ហេតុអីក៏យកកម្មជាមួយខ្ញុំគ្រួសារខ្ញុំម្ល៉េះ ? ម៉េចចង់បំបាត់ពូជខ្ញុំតែម្តងមែនទេ ? ឬក៏មកពីខ្ញុំនៅតែល្បី នៅតែខ្លាំងរហូតធ្វើឱ្យពួកគេច្រណែនពេកឡើងឆ្កួត ? »។No photo description available.

តារាចម្រៀងសំនៀងឯករូបនេះបន្តទៀត «សូមអធ្យាស្រ័យផងបងប្អូនអើយ មិនចង់ឆ្លើយតបឡើយហត់ណាស់ តែពួកគេពិតជាមានចេតនាជាន់ពន្លិចគ្រួសារខ្ញុំមែន បើទោះជាខ្ញុំខំគេច រក្សាភាពស្ងាត់ស្ងៀមយ៉ាងលំបាកយ៉ាងណា ក៏ពួកគេមិនព្រមបញ្ឈប់ដែរ ដូច្នេះមានតែអញ្ចឹងទៅ ឱ្យអ្នកទាំងអស់គ្នាដឹង ព្រោះខ្ញុំមិនចង់សុខៗបាត់មុខឈឹងហើយទុកឱ្យពួកគេដើរចោទថាខ្ញុំខុសស្រេចតែចិត្តនោះទេ ! មេឃអើយ សូមផ្តល់យុត្តិធម៌ដល់មនុស្សល្អផង »។
គួរបញ្ជាក់ផងដែរថា កាលពីកម្មវិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ កាលពីថ្ងៃទី១៧ ខែឧសភា កន្លងមកនេះ តារាចម្រៀង ម៉េង កែវពេជ្ជតា និងគ្រួសារ បានសម្តែងបទចម្រៀង ” កីឡារស់ក្នុងសន្តិភាព ” ដែលទទួលបានការកោតសរសើរយ៉ាងច្រើនពីមហាជន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisiZm9vyY5bEHQfNSXdkFJxInXmbqwPk9Ofz_LVKMFhPrnAL5qfILM1m18Q_YnfbyAhC5WZX7UDBzlxelO69MnRr7jTjuYeVqsaQNisJwPr7ErFkbp7Ct5sAP1cNEdXoj6Ot9r251AXeWlSdKh6X9fenziFslCFQjayDkh_Hqlir_eSGRGPmmotiGc/s662/Capture%20(22).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzvFpvYhzA6sWAYpf4OEkQPD6EqBplIlVA_pyPQryOu4AAv9yU8RQ_qncO0xv2OnIqTX8O-1DL-VM05Updp4Kq9rnLdy23rwHYFDDxjMZdwiZv5jkdSgTWpwFxJymUPbdv1UJfw8xGeYA7tc0J65sCY50jUE8sYU3hDsPq1o5HXWWIdg3ZiITl43L3/s2048/348835747_604415098310614_2143974785289959182_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvjELRefeNxh8_UxPwoKEPc2SqtK8oofODb6DDe6hXoXikZOXzk6_ZA4-QZNe_PTyIUxzl4xmBtgCE6ETSz3lIM7IChLARVJ4SKKbrEz-qAsq801q5tF3eL3BQ4xmZNZHKG25H2JpQwvlmGN2_r4UDPVHCNL1b5tKuAX7_VrVRp49xqxfiLjkIZPDN/s2048/348595630_1629318587578688_2038207117628820368_n.jpg