ប្រទេសចិន ៖ បុរសម្នាក់ឈ្មោះ Wang Mo Feng ឬឈ្មោះ Hey Sanqian ជាអាយដលដ៏ល្បីល្បាញម្នាក់នៅក្នុងបណ្តាញសង្គម និងរស់នៅទីក្រុង Lianyungang ខេត្ត Jiangsu ស្ថិតនៅភាគឦសានប្រទេសចិន បានស្លា.ប់បា.ត់ប.ង់ជីវិ.តភ្លាមៗ ក្រោយពីរូបគេផឹកស្រាក្នុងបរិមាណច្រើនហួសកម្រិត ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកទស្សនា ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានចិនបញ្ជាក់ថា បុរសឈ្មោះ Hey Sanqian បានធ្វើការ Live ផ្ទាល់ កាលពីល្ងាចថ្ងៃទី១៥ ខែឧសភា កន្លងមក ។ ក្នុងការ Live ផ្ទាល់នេះ បុរសខាងលើបានចាក់ស្រាចំនួន៣ដបទៅក្នុងពែងដ៏ធំមួយ ហើយរូបគេក៏លើកពែងស្រានេះផឹករហូតទាល់តែអស់យ៉ាងងាយស្រួល ។ ក្រោយមក រូបគេក៏បានបើកដបស្រាទី៤ និងយកមកផឹកបន្តទៀត ហើយគ្មានអាការៈខុសប្លែកអ្វីឡើយ មិនថាក្អួតចង្អោរ ឬក៏ស្រវឹងបាត់បង់ស្មារតី ។
ប៉ុន្តែនៅព្រឹកថ្ងៃទី១៦ ខែឧសភា គ្មានអ្នកណាម្នាក់អាចទាក់ទង Hey Sanqian បានទេ ។ គេរាយការណ៍ថា មានមនុស្សស្និទ្ធនឹងបុរសនេះជាច្រើននាក់ព្យាយាមទំនាក់ទំនងទៅកាន់បុរសអាយដលរូបនេះ ប៉ុន្តែទាក់ទងមិនបានសោះ ។ ដូច្នេះ ពួកគេក៏បានមកដល់ផ្ទះរបស់បុរសអាយដល ស្រាប់តែប្រទះឃើញរូបគេស្លា.ប់នៅក្នុងបន្ទប់បាត់ទៅហើយ ។.jpg)
លោក ចាវ ជាម្ចាស់ភោជនីយដ្ឋាន និងជាមិត្តភក្តិរបស់ Hey Sanqian បានធ្វើដំណើរមកចូលរួមពិធីបុណ្យសព កាលពីថ្ងៃទី២០ ខែឧសភា និយាយថា លោកបានបង្ហោះវីដេអូនៅពេលលោកផឹកស៊ី និងហូបអីជុំគ្នាជាមួយ Hey Sanqian ជាញឹកញាប់ ។ លោកថា ៖ «ខ្ញុំមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំងសម្រាប់ការស្លា.ប់របស់មិត្តភក្តិ ហើយខ្ញុំជាមិត្តល្អជាមួយគេ ។ ខ្ញុំមិនគិតថា គេស្លាប់ដោយសារផឹកស្រាសោះ ព្រោះគេជាមនុស្សល្អ និងស្មោះត្រង់ ហើយខ្ញុំបានដឹងដំណឹងថាគេស្លាប់ កាលពីយប់ថ្ងៃទី១៩ ខែឧសភា ។ ដូច្នេះ ខ្ញុំក៏ធ្វើដំណើរមកស្រុកកំណើតដើម្បីជួបគេជាលើកចុងក្រោយ» ។
ចំណែកអ្នកលេងបណ្តាញសង្គមនៅប្រទេសចិននិយាយថា បើយោងតាមច្បាប់ គឺមិនអនុញ្ញាតឱ្យមានការផឹកភេសជ្ជៈមានជាតិអាល់កុលក្នុងអំឡុងពេល Live ផ្ទាល់ទេ ។ កន្លងមក គណនីបណ្តាញសង្គមរបស់ Hey Sanqian ត្រូវគេដាក់កំណត់ក្នុងការប្រើប្រាស់ ដោយសារបានប្រើខុសពីគោលការណ៍ច្បាប់ ប៉ុន្តែទោះមានការដាក់កំណត់ក្តី ប៉ុន្តែ Hey Sanqian បានផ្លាស់ប្តូរគណនី និងផឹកស្រាបន្តទៀត ៕
ប្រភព ៖ khaosod










