ថ្មីៗនេះមានការចែករំលែកពីវីដេអូក្មេងប្រុសម្នាក់នៅខេត្តសៀមរាបដែលបានសម្តែងជាតួអង្គហនុមានតូច ប្រកដដោយកាយវិការក្រមិចក្រមើមគួរឱ្យសរសើររហូតទាក់ចិត្តតារាចម្រៀង ណុប បាយ៉ារិទ្ធ ពោលសរសើរមិនដាច់ពីមាត់ហើយលោកក៏លើកឡើងទៀតថាប្រសិនក្មេងប្រុសរូបនេះទទួលបានការបណ្តុះបណ្តាលតាំងពីក្មេងរហូតដល់ចម្រើនវ័យក្លាយទៅជាធនធានសិល្បៈផ្នែករបាំដ៏ពេញដោយសមត្ថភាព។May be an image of 1 person

នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះតារាចម្រៀង ណុប បាយ៉ារិទ្ធ បានរៀបរាប់នៅលើបណ្តាញសង្គមថា «សិល្បៈពិតជាដើរតួយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរតាំងពីយូរលង់ណាស់មកហើយ ហើយនឹងត្រូវបានបន្តថែរក្សាការពារពីមួយជំនាន់ទៅមួយជំនាន់ ដោយការចងក្រង ថែរក្សា បង្ហាត់បង្រៀនដោយលោកគ្រូ អ្នកគ្រូសាស្រ្តាចារ្យពីមួយជំនាន់បន្តទៅមួយជំនាន់។ ដូច្នេះក្នុងនាមជាប្រជាជនខ្មែរមួយរូបខ្ញុំសូមចូលរួមចំណែកជំរុញទឹកចិត្តដល់ក្មេងៗជំនាន់ក្រោយ ត្រូវចេះស្រលាញ់ ឱ្យតម្លៃ និងចេះថែរក្សាវប្បធម៌ខ្មែរយើងឱ្យបានគង់វង្សតទៅមុខទៀត។ បើយើងជាម្ចាស់យើងមិនស្រលាញ់ យើងមិនថែរក្សាការពារ និងអភិរក្សនោះគ្មានជាតិសាសន៍ណាផ្សេងមកស្រលាញ់ មកជួយថែរក្សាជួសយើងឡើយ »។May be an image of 1 person, bangs and text

តារាចម្រៀងរូបនេះបន្តទៀតថា «ខ្ញុំបានមើលFacebookឃើញដោយចៃដន្យពីការផុសនៅរូបភាពក្មួយប្រុសម្នាក់នេះ សម្តែងបានយ៉ាងល្អក្នុងតួអង្គហនុមាន កាយវិការ ទឹកមុខ ក្បាច់រាំ ក្មួយធ្វើបានល្អ ស័ក្តិសម ហាក់ដូចជាទទួលបាននៅការហ្វឹកហាត់ដិតដល់ពីមុនមកអ៊ីចឹង ។ ជាមួយនិងទឹកមុខស្នាមញញឹមរបស់ពុកម៉ែបងប្អូនដែលសម្លឹងមកពីក្រោយហាក់
បង្ហាញនៅការសាទរ ស្ងើចសរសើរ និងហាក់ពេញចិត្តចំពោះទេពកោសល្យរបស់ក្មួយប្រុស
ម្នាក់នេះជាខ្លាំង។ ខ្ញុំសង្ឃឹមជឿជាក់ថា លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យសិល្បៈនៅខេត្តសៀមរាបលោកនឹងជួយបណ្តុះបណ្តាលបង្វឹកក្មួយប្រុសម្នាក់នេះឱ្យកាន់តែរីកចម្រើនលូតលាស់នៅទេពកោសល្យរបស់គាត់ឱ្យកាន់តែពូកែថែមទៀត។ ព្រោះប្រសិនជាក្មួយបានហ្វឹកហាត់ដឹតដល់តាំងពីតូចបែបនេះទម្រាំដល់ពេលចម្រើនវ័យពេញរូបពេញរាង ក្មួយប្រាកដជាក្លាយទៅជាធនធានសិល្បៈផ្នែករបាំដ៏ពេញដោយសមត្ថភាពពិតប្រាកដនោះហើយដែលបង្ហាញពីទំពាំងជំនាន់ក្រោយដ៏មានគុណភាពដែលស័ក្តិសមជាអ្នកបន្តរវេននៅសិល្បៈវប្បធម៌មរតកដូនតាខ្មែរនៅថ្ងៃខាងមុខ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSbfmjZZ-4Lai8FZKGVLOvhpBLWfh7y39hXIiKoi6y-LD8_SAql9UL2FdzS-nOchFrw4c8uSTHSjeOkiwkBoxWN0WHLkpi4UoacMvmCPnpqmiiUl77UX-STMScqPjWCm72PF7hPop7OZtU_f_wLctqQ8lv86_k7fymVVTh6BulBch6agQNbUWk-MCA/s2048/image_2023-05-23_11-05-38.png

គួរបញ្ជាក់ផងដែរ តាមរយៈវីដេអូកូនហនុមានតូចសម្តែងនៅចំពោះមនុស្សជាច្រើននាក់ ក្មេងប្រុសម្នាក់នេះទទួលបានការសរសើរយ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមជាទំពាំងស្នងមរតក កូនខ្មែរថែវប្បធម៌៕