Home Blog Page 1684

ក្រុមហ៊ុន Meta ត្រូវបានពិន័យប្រាក់ពីបទបំពានទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើប្រាស់

0

កាលពីថ្ងៃទី២២ ខែឧសភា កន្លងមក គណៈកម្មការគ្រប់គ្រងទិន្នន័យនៅអឺរ៉ុបបានពិន័យប្រាក់ទៅលើក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook ចំនួន១,២ពាន់លានយូរ៉ូ ។ ការពិន័យនេះ ដោយសារក្រុមហ៊ុន Meta បានល្មើសច្បាប់ភាពឯកជនរបស់សហភាពអឺរ៉ុប ខណៈក្រុមហ៊ុននេះបានចែកចាយទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកនៅអឺរ៉ុបទៅឱ្យ server របស់អាមេរិក ។Mark Zuckerberg | Biography & Facts | Britannica

តាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការគ្រប់គ្រងទិន្នន័យនៅអឺរ៉ុបបង្ហាញថា ការដាក់ពិន័យលើក្រុមហ៊ុន Meta នេះ ក្រោយពីគណៈកម្មការគ្រប់គ្រងទិន្នន័យរបស់អៀរឡង់បានពិនិត្យលើការងាររបស់ក្រុមហ៊ុនហ្វេសប៊ុក ហើយប្រទះឃើញថា ក្រុមហ៊ុននេះបានប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ និងរំលោភច្បាប់គ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់អឺរ៉ុប ។

អ្នកនាង Andrea Jelinek ប្រធានគណៈកម្មការគ្រប់គ្រងទិន្នន័យអឺរ៉ុបលើកឡើងថា ការបំពានច្បាប់របស់ហ្វេសប៊ុកជារឿងធ្ងន់ធ្ងរណាស់ ព្រោះវាពាក់ព័ន្ធនឹងការបញ្ជូនទិន្នន័យជាប្រព័ន្ធដែលកើតឡើងម្តងហើយម្តងទៀត ។ អ្នកនាងនិយាយថា ៖ «មានអ្នកប្រើហ្វេសប៊ុកជាច្រើនលាននាក់នៅអឺរ៉ុប ហេតុនេះ បរិមាណទិន្នន័យផ្ទាល់ខ្លួនដែលត្រូវបានគេចែកចាយ គឺច្រើនមហាសាល ។ គេមិនធ្លាប់ពិន័យប្រាក់លើក្រុមហ៊ុននេះទេ ហើយវាជាការបង្ហាញសញ្ញាយ៉ាងច្បាស់ទៅស្ថាប័នផ្សេងៗថា ការរំលោភច្បាប់មានផលវិបាកយ៉ាងធំធេង» ។390 Millionen Euro Strafe für Facebook-Mutterkonzern Meta | tagesschau.de

គេចាត់ទុកថា ប្រាក់ពិន័យនេះជាចំនួនច្រើនបំផុតដែលគេបានអនុវត្តតាមច្បាប់គ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ។ កាលពីឆ្នាំ២០២១ ក្រុមហ៊ុន Amazon ក៏ធ្លាប់ត្រូវបានគេពិន័យជាប្រាក់ចំនួន៧៤៦លានយូរ៉ូផងដែរ ។ ក្រៅពីនេះ ក្រុមហ៊ុន Meta ក៏ត្រូវបានគេបញ្ជាឱ្យឈប់ចែកចាយទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើហ្វេសប៊ុកជនជាតិអឺរ៉ុបនៅអាមេរិក ក្នុងរយៈពេល៦ខែផងដែរ ។

ទោះយ៉ាងណា ក្រុមហ៊ុន Meta បញ្ជាក់ថា ពួកគេនឹងប្តឹងទៅឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តនេះ ព្រមទាំងតវ៉ានឹងការដាក់ពិន័យផងដែរ ។ Meta អះអាងថា បញ្ហានេះកើតឡើងដោយសារមានជម្លោះផ្លូវច្បាប់រវាងច្បាប់ការចូលប្រើទិន្នន័យរបស់អាមេរិក និងសិទ្ធិឯកជននៅអឺរ៉ុប ។ បច្ចុប្បន្ន សហភាពអឺរ៉ុប និងអាមេរិកកំពុងដោះស្រាយបញ្ហានេះនៅក្រោមសេចក្តីព្រាងច្បាប់ទិន្នន័យផ្ទាល់ខ្លួន ៕ ប្រភព ៖ Thairath

សត្វតែមួយគត់នៅលើពិភពលោក ដែលមានជីវិតអមតៈ

0

គ្រប់ភាវៈមានជីវិតទាំងអស់នៅលើផែនដី សុទ្ធតែត្រូវ កើត ចាស់ ឈឺ ស្លាប់ មិនថាមនុស្ស សត្វ រុក្ខជាតិ ឬក៏ពពួកមីក្រូសារពាង្គកាយណានោះទេ គឺសុទ្ធតែស្ថិតក្នុងវដ្ដសង្សារនេះដូចគ្នា។ ប៉ុន្តែដោយឡែកមានសត្វកម្រមួយប្រភេទ ដែលត្រូវបានគេរកឃើញថា វាជាសត្វដែលមានជីវិតអមតៈទៅវិញ។ ដូច្នេះហើយតើអ្នកដឹងទេ? តើសត្វណាដែលមានជីវិតអមតៈ?

តាមប្រភពព័ត៌មាន BBC Earth បានឱ្យដឹងថា ពពួកខ្ញែរសមុទ្រធួររីថប់ស៊ីស នុតទ្រីឃួលឡា (Turritopsis nutricula) គឺជាភាវសមុទ្រដែលមានជីវិតអមតៈ ដោយវាមានជីវិតរស់នៅតាំងពីកំឡុងជាង ៥០០លានឆ្នាំមុនមកម្ល៉េះ។The strange life of the immortal jellyfish - ABC Radio Nationalអ្នកវិទ្យាសាស្រ្តបានពន្យល់ថា Turritopsis nutricula គឺមានរូបរាងដូចជាខ្ញែរសមុទ្រតូចៗធម្មតាដែរ ដែលវាមានទ្រង់ទ្រាយដូចជាកណ្ដឹងប្រវែង ៥មីលីម៉ែត្រ ឡោមព័ទ្ធដោយពុកមាត់ពិសមិនតិចជាង ៨០សរសៃ រីឯដងខ្លួនរបស់វាមានសភាពថ្លា អាចមើលឃើញឆ្លុះដល់ក្នុងពោះដែលមានពណ៌ក្រហមភ្លឺ។
ជាទូទៅ វាស៊ីសត្វផ្សេងៗជាអាហារ ដោយប្រើពុកមាត់បញ្ចេញពិស ហើយកៀរបញ្ចូលក្នុងមាត់។ មាត់របស់វានេះទៀតសោត ក៏ប្រើជាទ្វារធំបញ្ចេញលាមកផងដែរ ចំណែកឯខ្ញែរសមុទ្រញី ក៏ភ្ញាស់ពងតាមទ្វារធំនេះដែរ ក្រោយពីខ្ញែរសមុទ្រឈ្មោលបាញ់ស្ពើមចូល។

ខ្ញែរសមុទ្រអមតៈពួកវាមិនងាប់នោះទេ ដោយពួកវានឹងប្ដូរខ្លួនទៅជាផូលីពម្ដងទៀត ដោយពុកមាត់របស់វានឹងរួញទៅវិញ រាង្គកាយរបស់វាក៏រួញដែរ ហើយធ្លាក់ទៅបាតមហាសមុទ្រ ដើម្បីផ្ដើមដំណើរជីវិតជាថ្មីម្ដងទៀត។ កោសិកាដែលធំពេញវ័យរបស់ពួកវា នឹងរលាយទៅជារូបដើមវិញ។ ទីបំផុត ពួកវានឹងត្រលប់ទៅជាក្មេងខ្ចីម្ដងទៀត ហើយវានៅតែរស់នៅបែបនេះម្ដងហើយម្ដងទៀត។
ចំណែកប្រភពរស់នៅរបស់ខ្ញែរសមុទ្រអមតៈនេះវិញ ត្រូវបានគេរកឃើញថាមានច្រើននៅសមុទ្រការីបៀន ទ្វីបអាមេរិកកណ្ដាល។ ប៉ុន្តែវាមិនមែនជាអាហារ សម្រាប់មនុស្សយកទៅបរិភោគ ដើម្បីបង្កើនអាយុ ឬសម្រាប់ធ្វើឱ្យជីវិតអមតៈនោះទេ៕Turritopsis Nutricula l Shocking - Our Breathing Planet

ដឹងមូលហេតុ តន់ ចន្ទសីម៉ា ច្រៀងបទ Cover អង់គ្លេសកន្លងមក ខណៈហាត់ច្រៀងភាសាបរទេសជាង១ពាន់បទ ជិត១០ ភាសា

0

តារាចម្រៀង តន់ ចន្ទសីម៉ា បានទម្លាយមូលហេតុនៃការច្រៀងCoverបទជាភាសាអង់គ្លេសនាពេលកន្លងមកដែលមហាជនរិះគន់ពីការប្រើប្រាស់ពាក្យពេចន៍មិនច្បាស់ថាជាការហាត់រៀនច្រៀងជាភាសាបរទេសប៉ុណ្ណោះ មិនមែនច្រៀងជាផ្លូវការនោះទេដោយថ្នាក់ដឹកនាំឱ្យរៀនច្រៀងដើម្បីទទួលបានបទពិសោធន៍ ខណៈនាងហាត់ច្រៀងភាសាបរទេសជាង១ពាន់បទ ជិត ១០ ភាសាឯណ្ណោះ។No photo description available.

ជឿជាក់ថាអ្នកប្រើប្រាស់បណ្តាញសង្គមជ្រាបមកហើយថាតារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ី តន់ ចន្ទសីមា រយៈពេលចុងក្រោយនេះហាក់យីអ៊ុនដាក់រងពាក្យរិះគន់ពីមហាជនជាបន្តបន្ទាប់តាំងពីការច្រៀង Cover បទអង់គ្លេសឡើង។ ទោះយ៉ាងណានៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅលើទំព័រផេកផ្លូវការ តន់ ចន្ទសីម៉ា បានទម្លាយពីមូលហេតុនៃការច្រៀងបទបរទេសនាពេលកន្លងមកព្រមទាំងភ្ជាប់មកជាមួយវីដេអូបទcover មានចំណងជើងថា «Same old love»។

តារាស្រីរូបនេះបានរៀបរាប់ថា «ជម្រាបសួរពុកម៉ែបងប្អូន នេះគ្រាន់តែជាការហាត់រៀនច្រៀងជាភាសាបរទេសប៉ុណ្ណោះ មិនមែនច្រៀងជាផ្លូវការនោះទេដោយសារថ្នាក់ដឹកនាំ
ឱ្យរៀនច្រៀង ឱ្យបានច្រើន ដើម្បីមានបទពិសោធន៍ និងព្យាយាមកែតម្រូវ ក្នុងពេលរៀនក៏ថតវីដេអូទុក ផុសជាអនុស្សាវរីយ៍ ខុសឆ្គងអធ្យាស្រ័យនិងបងប្អូនជួយណែនាំផង»។No photo description available.

សីម៉ា បន្តទៀតថា «មានវីដេអូខ្លះក៏ត្រូវជាប់កម្មសិទ្ធិបញ្ញា មានវីដេអូខ្លះក៏អត់ជាប់ កម្មសិទ្ធិបញ្ញា តែក្រុមការងារសម្រេចផុសគិតថាអាចបានចំណូលខ្លះ ពី YouTube គ្រាន់បានសម្រួលជីវភាព។ ក្រុមការងារថាបើទុកចោលស្ដាយ ដូច្នេះមានការខុសឆ្គងសូមអធ្យាស្រ័យពុកម៉ែបងប្អូនជាមុន។ នាងខ្ញុំធ្វើលំហាត់ និងច្រៀងភាសាបរទេសជាង ១ពាន់បទ ជិត ១០ ភាសានាងខ្ញុំនឹងប្រឹងរៀនសូត្រអ្វីដែលខុសឆ្គង»។

តាមរយៈការបកស្រាយខាងលើនេះ អ្នកលេងបណ្តាញសង្គមខ្លះក៏បានចូលខំមិនលើកទឹកចិត្ត និងសរសើរការតាំងចិត្តរបស់តារាចម្រៀងរូបនេះ និងអ្នកខ្លះទៀតក៏បានបញ្ចេញមតិឱ្យសីម៉ា មើល lyrics ឱ្យច្បាស់សិនចាំ cover ជៀសវាងការខុស៕

ជ្រះថ្លាណាស់! កុមារ ទៀ សុវណ្ណបញ្ញាសិទ្ធ និងប្អូន២នាក់សូត្រធម៌នមស្ការជូនគណៈកម្មការ ស្តាប់យ៉ាងជក់ចិត្ត

0

ពិតជាគួរឱ្យស្ងើចសរសើរខ្លាំងណាស់ កុមារា ទៀ សុវណ្ណបញ្ញាសិទ្ធ បេក្ខជននៅក្នុងកម្មវិធី Cambodian Idol Junior រដូវកាលទី២ មិនត្រឹមតែបញ្ចេញសមត្ថភាពប្រកួតប្រជែងលើចម្រៀងប៉ុណ្ណោះទេ ថែមទាំងអាចស្មូត្រ ចងចាំធម៌នមស្ការសូត្រយ៉ាងរលូនជូនគណៈកម្មការទាំង៣ស្តាប់ឡើងជក់ចិត្ត។ ជាពិសេស សូម្បីប្អូនប្រុសស្រីរបស់កុមារារូបនេះដែលទើបមានអាយុ៥ឆ្នាំនិង៦ឆ្នាំក៏អាចសូត្រធម៌បានដែរ មានចិត្តជ្រះថ្លាលើផ្លូវព្រះធម៌តាំងពីតូច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqVonuerI2_tSgxDxJkYm3SK35uCac4slRKHwr9Snwg2GpSw2TXY1K-8vBRle60wfF0dhK3YgDYchuXkdnf2ee53aVzZ_mB582MndWwBbCJIGqN2ARBNiW_CaHUJnFnYEnmB2hbfrE6mcBed5xa6PzrIsbej_vD_JHSQKau83ACa07PXLL-hoTgEW7/s1055/%E1%9E%9A%E1%9E%8F.PNG

កុមារដែលអាចសូត្រធម៌មិនមានច្រើននោះទេ សូម្បីមនុស្សមួយចំនួនធំក៏មិនចងចាំអាចសូត្រធម៌បានដែរ ព្រោះតម្រូវឱ្យមានការចងចាំខ្ពស់ដែលសុទ្ធជាបាលីសំស្រ្កឹត។ យ៉ាងណាមិញនៅក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក Cambodian Idol Junior រដូវកាលទី 2 វគ្គ Judge Audition សប្ដាហ៍ទី 2 កុមារា ទៀ សុវណ្ណបញ្ញាសិទ្ធ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះមិនត្រឹមមានទេពកោសល្យលើសិល្បៈប៉ុណ្ណោះទេ តែកុមារអាយុ១១ឆ្នាំរូបនេះអាចស្មូត្រ និងសូត្រធម៌នមស្ការជូនគណៈកម្មការទាំង៣ស្តាប់យ៉ាងជក់ចិត្ត។ ជាពិសេសប្អូនប្រុសស្រីរបស់ បញ្ញាសិទ្ធ អាយុទើបតែ៥ និង៦ឆ្នាំ ក៏អាចសូត្រធម៌ដូចបងប្រុសបានដែរសឹងតែមិនគួរឱ្យជឿ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCc8-q6AjEbAZ8crVqluZFPKyILUFVaOeQioTGWVX5vopFzCPKztQeceU0PlWdyl2TRj7YDn5200kVF1oEYHD0gc2xgNoMYcuV8C68xIOf79i_rrCcuLB9OLpFvzu4XtncWKKsqHpMJd5uc9P7TfX2veuPYAn6OVI1JF7H6OJ1-qQD2T9WAmVYj_qi/s1059/%E1%9E%84%20(3).PNG

ការជ្រះថ្លាលើផ្លូវព្រះធម៌របស់កុមារតាំង៣រូបនេះដែលបង្ហាញទៅគណៈកម្មការបានធ្វើឱ្យមហាជនពោលសរសើរមិនដាច់ពីមាត់ រួមទាំងសរសើរដល់ឪពុកម្តាយអ្នកទាំង៣ដែលបានអប់រំកូនប្រកបដោយផ្លូវធម៌បានយ៉ាងល្អដូចនេះ។
គួរបញ្ជាក់ផងដែរថា កុមារ ទៀ សុវណ្ណបញ្ញាសិទ្ធ បានជ្រើសរើសបទ «តើបងមានថ្ងៃនោះទេ» ពីសំនៀងដើមលោក នី រតនា ជាលទ្ធផលកុមារមកពីខេត្តបន្ទាយមានជ័យរូបនេះត្រូវបានគណៈកម្មការទាំង៣រួមមាន សុគន្ធ និសា លោក ហ្សូណូ និងកញ្ញា សុខ សីឡាលីន សម្រេចឱ្យបន្តទៅវគ្គបន្ទាប់ទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsr-AEXk6pFbpYumwBJBgYzF_zpWS49bqtmC4hj1aoTcR7LgwFrgNC4GxPizWUhnkDEOieT_GOKJRmy3TfwKmH7FucPWgNmWrRY8vK420mGehrqUwK77nnU3kCiE1PiEY4DoBbIrf5r75SrfoEHzoxQdAKoc33FPVFXyI39nqS9Wdzm5PgPF4h4qbn/s1050/Capture%20(23).PNG

គុយទាវទុរេនរបស់ជប៉ុនកំពុងទាក់ទាញអតិថិជនក្នុងប្រទេសម៉ាឡេស៊ី

0

បរទេស៖ ភោជនីយដ្ឋានរ៉ាមេនជប៉ុន Menya Shishido មួយក្នុងប្រទេសម៉ាឡេស៊ីបានប្រកាសមុខម្ហូបថ្មីនៅថ្ងៃទី១៥ ខែឧសភា ដែលមានគុយទាវ រ៉ាមេន បម្រើជាមួយអង្ករទុរេន ដែលអាហារនេះកំពុងទាក់ទាញអតិថិជនក្នុងប្រទេសម៉ាឡេស៊ីយ៉ាងច្រើន។New Menya ShiShiDo @ B.Land, PJ - I Come, I See, I Hunt and I Chiakអាហារថ្ងៃត្រង់ប្រភេទនេះមានគ្រឿងផ្សំដូចជា គុយទាវរ៉ាមេន ទំពាំងបាយជូរ ទុរេនស្រស់ ស៊ុត ខ្ទឹមបារាំង អង្ករទុរេន និងបន្លែ។ តម្លៃនៃចាននីមួយៗមានចាប់ពីជាង ៨ ដុល្លារឡើងទៅ ដែលអាហារនេះត្រូវបានបម្រើក្នុងសំបកទុរេនជំនួសឱ្យចានប៉សឺឡែន។ ភ្ញៀវត្រូវបានលើកទឹកចិត្តឱ្យពាក់ស្រោមដៃនៅពេលញ៉ាំអាហារ ដើម្បីជៀសវាងការមុតសំបកទុរេន លើសពីនេះទៀតភោជនីយដ្ឋានអាចផ្តល់ចានសម្រាប់ការខ្ចប់យកទៅញ៉ាំខាងក្រៅបាន។

នៅថ្ងៃដំបូង មុខម្ហូបថ្មីគុយទាវទុរេន ត្រូវបានបញ្ចូលក្នុងមុខម្ហូបសំខាន់ៗនៃភោជនីយដ្ឋាន។ មានមនុស្សជាច្រើនបានមកទទួលទានអាហារនេះ រហូតដល់ភោជនីយដ្ឋានប្រកាសថា អស់ស្តុក ។ ភោជនីយដ្ឋានជប៉ុន Menya Shishido បាននិយាយថាខ្លួនសង្ឃឹមថាម្ហូបនេះនឹងក្លាយជា “មុខម្ហូបដ៏ល្បីបំផុតប្រចាំប្រទេសម៉ាឡេស៊ី” នៅពេលដែលវារួមបញ្ចូលគ្នានូវគុយទាវរ៉ាមេន និងស្តេចផ្លែឈើទុរេន។ ដូច្នេះ គុយទាវទុរេនត្រូវបានគេស្គាល់ផងដែរថាជា king ramen (king ramen noodles)។Take a whiff, it's Menya Shishido's latest dish - Durian ramen

Menya Shishido គឺជាភោជនីយដ្ឋានជប៉ុនដ៏ល្បីបំផុតមួយនៅក្នុងទីក្រុង Petaling Jaya ដែលតែងតែលក់មុខម្ហូបប្លែកៗជាមួយនឹងរសជាតិមិនធម្មតា។ នៅក្នុងខែកុម្ភៈ ពួកគេបានណែនាំនំខេកហ្សេនប៊ឺរី ជាមួយនឹងទំពាំងបាយជូរខ្ទឹមខ្មៅដ៏សម្បូរបែប។ នៅថ្ងៃបុណ្យនៃក្តីស្រលាញ់ ហាងមានផ្តល់ជូន រ៉ាមេន សូកូឡា។ នៅឆ្នាំ ២០២១ ហាងនេះបានទាក់ទាញអតិថិជនមួយចំនួនធំជាមួយនឹង ramen តែបៃតង។ ភ្ញៀវទេសចរអន្តរជាតិជាច្រើនមកទទួលទាន និងបញ្ចេញមតិសរសើរពីរសជាតិដ៏ពិសេស។ ទោះយ៉ាងណាក៏មានអ្នកខ្លះនិយាយថាម្ហូបនៅទីនេះមានរសជាតិហឹរពេក៕ ប្រភព៖vnexpress

ទៀតហើយ ! តម្លៃស្វាយចុះថោក កសិករងាកមកដាំដំណាំផ្សេង

0

ប្រទេសថៃ ៖ កសិករដាំដំណាំស្វាយនៅខេត្តឧទ័យថានី ប្រទេសថៃ បានបង្ហាញពីក្តីអស់សង្ឃឹម ដោយសារតម្លៃស្វាយបានចុះថោកក្នុងរយៈពេល៣០ឆ្នាំ ហើយពួកគេមានបំណងកាប់ដើមស្វាយចោលទាំងអស់ ដើម្បីត្រៀមដាំដំឡូង និងពោតជំនួសវិញ ។ ពួកគេលើកឡើងថា នៅពេលស្វាយចេញផ្លែមក ឈ្មួញឱ្យតម្លៃថោកពេក ហើយមិនរួចថ្លៃចំណាយលើដើមទុនទេ ។

អ៊ំស្រីម្នាក់ឈ្មោះ អាំផៃ ផុងផានិជ អាយុ៦៣ឆ្នាំ ជាកសិករដាំស្វាយនៅឃុំថុងណាង៉ាម ស្រុកឡានសាក់ ខេត្តឧទ័យថានី បាននិយាយថា អ៊ំស្រីមានចម្ការស្វាយចំនួន១០០រ៉ៃ ហើយនៅឆ្នាំ២០២៣ នេះ តម្លៃស្វាយបានធ្លាក់ចុះខ្លាំងណាស់ គឺនៅសល់ត្រឹមតែពី២បាត ទៅ៥បាតប៉ុណ្ណោះក្នុង១គីឡូក្រាម ។ ដូច្នេះ កសិករដាំស្វាយគ្រប់គ្នាត្រូវខាតបង់ដើមទុនយ៉ាងខ្លាំង ហើយពួកគេមិនអាចជួលកម្មករមកបេះស្វាយយកទៅលក់បានទេ ពីព្រោះមិនរួចថ្លៃជួលកម្មករ ។ ហេតុនេះ ទើបពួកគាត់ទុកស្វាយចោលនៅលើដើមតែម្តងទៅ ។Yellow Mango Fruit With Leaf On The Tree Stock Photo - Download Image Now -  Mango Fruit, Tree, Thailand - iStock

អ៊ំស្រី អាំផៃ បន្តថា គាត់បានប្រកាសឱ្យអ្នកភូមិមកប្រមូលស្វាយនៅលើដើម និងមិនយកប្រាក់ទេ ប៉ុន្តែគាត់ចាំបាច់ត្រូវជួលកម្មករមកប្រមូលស្វាយដែលជ្រុះនៅក្រោមដើមយកទៅបោះចោល ដើម្បីចៀសវាងការឆ្លងជំងឺផ្សេងៗ បន្ទាប់មក អ៊ំស្រីនឹងកាប់ដើមស្វាយចោលខ្លះៗហើយ ។

ដូចគ្នានេះដែរ អ្នកស្រី រុងរ៉ាឌី ផូណូយ អាយុ៥១ឆ្នាំ និយាយថា ផ្លែស្វាយនៅភូមិនេះល្បីល្បាញណាស់ ព្រោះកាលពីមុននេះ គេបាននាំចេញទៅក្រៅប្រទេស និងទទួលបានប្រាក់ចំណូលរាប់លានបាតក្នុង១ឆ្នាំ ប៉ុន្តែពេលនេះ បើគាត់ទុកដើមស្វាយបន្តទៀតឃើញថា វាគ្មានប្រយោជន៍អ្វីទេ ។ ដូច្នេះ ចាំបាច់ត្រូវកាប់ចោលដើម្បីត្រៀមដាំដំណាំផ្សេងជំនួសវិញ ។Exotic Fruit Trees: Mango Tree - Thailand

ទោះយ៉ាងណា កសិករដាំស្វាយមួយចំនួនបានប្រមូលយកស្វាយទុំដើមមកកែច្នៃធ្វើជាដំណាប់ស្វាយដើម្បីទុកបានយូរ ប៉ុន្តែពួកគេក៏មិនដឹងថា តើអាចលក់ដាច់ឬអត់ ពីព្រោះក្នុងតំបន់នេះសុទ្ធតែនាំគ្នាដាំស្វាយទាំងអស់ ហើយអ្នកភូមិបានធ្វើដំណាប់ស្វាយគ្រប់គ្នា ៕ ប្រភព ៖ PPTV HD 36

តុលាការខេត្តមណ្ឌលគិរី សម្រេចឃុំខ្លួនប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករនិងសហការី២រូបពី «បទញុះញង់ និងរួមគំនិតក្បត់»

0

នៅថ្ងៃទី២២ ខែឧសភា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តរតនគិរី បានសម្រេចឃុំខ្លួន លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងសហការី២នាក់ទៀតរួមមានលោក ញិល ភាព ជាមន្ត្រីជាន់ខ្ពស់សមាគម និងលោក ថាន់ ហាច ជាមន្ត្រីសម្របសម្រួលសហគមន៍ ក្រោមការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ជុំវិញករណីបំផុសរឿង «បដិវត្តន៍កសិករ» នៅខេត្តរតនគិរី។

គួរបញ្ជាក់ផងដែរថា អ្នកទាំង៣ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១៧ ឧសភា នៅខេត្តក្រចេះ អំឡុងពេលធ្វើដំណើរត្រឡប់មកភ្នំពេញ។ ក្រោយមកនៅយប់ថ្ងៃទី១៨ ខែឧសភា សមត្ថកិច្ចខេត្តក្រចេះបានបញ្ចូនខ្លួនពួកគេមកខេត្តរតនគិរីវិញ។ បន្ទាប់ពីបញ្ចូនមកដល់ សមត្ថកិច្ចបានចាប់ផ្តើមរៀបចំនីតិវិធីសាកសួរ ខណៈក្រសួងមហាផ្ទៃចោទប្រកាន់ អ្នកទាំងបីមានគម្រោងធ្វើបដិវត្តន៍កសិករ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKBuv5eib7I4uMqTkyOZlGxGjrT3CYhd7X-UCn_vR2dbmaC4FwCcoMXrEo0X6P7Om4KnveHG7CddYXLVtXZd_Fq3vpSFBgEmn56tscQIXWNKMm86VeWEEVp4q_BnWNjGL5NsuX0iu3aTYWCbuEmNXD1Z0SiMnY46049SxEwkU82ypsmJ5aU6b4q3M1/s1382/348704201_236264059027097_3626936306879624890_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwzftyXrAavUF_nOLbKwfQ6pGq-AMLgWoysim_X84pQUpdQeVsgScudNhaRXri8v5-eutST1Ld66RIGc4FgtE2OzcN9bbGMbRoupEeNwxIEfwpswBNRIVHpslfcZ-eHHfer7PKM7_JCv1qzz_3Izay8g4RWgxsg5oliYjuMyXH0kHr7S7XN-C2sKYP/s1280/348816250_787732076129032_5494458928597425220_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_WKNH3_X4kSCTQRaRSPJPAFYjMl687SITej7gozDZoHQKI15OoavtpTNmd2cyY3AaYxxoeOnBqmil_6LjCarmSFmwK1x6Z3eCWT2frHHwuxRK2YnsIoX79VEcTRbD3i2MqvSQ-Hm9O4ja-wpVHebMKVMnoq01Is1QfON1jGsmu6LABHhro7w9Ugca/s959/348823189_1310257099569991_3977048574253506931_n.jpg

SpaceX កំពុងសាកល្បងបច្ចេកវិទ្យាថ្មីដើម្បីការពារបន្ទះ Starship

0

បរទេស៖ ក្រុមហ៊ុន SPACEX របស់សហរដ្ឋអាមេរិក កំពុងធ្វើតេស្តបច្ចេកវិទ្យាដើម្បីជួយពង្រឹងផ្ទៃនៃបន្ទះបាញ់បង្ហោះ Starship ដើម្បីទប់ទល់នឹងថាមពលដ៏ធំសម្បើមនៃការរុញច្រានគ្រាប់រ៉ុក្កែតរបស់ម៉ាស៊ីន Raptor ។
កាលពីថ្ងៃទី ២០ ខែឧសភា បន្ទះបាញ់បង្ហោះដែលមានទីតាំងនៅមូលដ្ឋាន Starbase របស់ SpaceX នៅភាគខាងត្បូងនៃរដ្ឋតិចសាស់ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលនៃការហោះហើរសាកល្បងដំបូងរបស់យាន Starship ដែលជារ៉ុក្កែតដ៏មានឥទ្ធិពលបំផុតមិនធ្លាប់មានពីមុនមក។Elon Musk keeps tweeting conspiracy theories despite Twitter advertiser  worries - Voxការហោះហើរសាកល្បងនៅថ្ងៃទី ២០ ខែឧសភា នេះមានបំណងចាប់ផ្តើមដំណាក់កាលខាងលើរបស់ Starship ជុំវិញផែនដី និងចុះចតនៅមហាសមុទ្រប៉ាស៊ីហ្វិក ជិតកោះហាវ៉ៃ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការមិនបានប្រព្រឹត្តទៅដោយរលូនឡើយ។ យានជំនិះពីរជាន់មិនដាច់ពីគ្នាដូចការគ្រោងទុកនោះទេ។
SpaceX កំពុងអភិវឌ្ឍ Starship បន្ថែមទៀត ដើម្បីដឹកអវកាសយានិកទៅឋានព្រះច័ន្ទ និងភពអង្គារ។ NASA ក៏បានជ្រើសរើសយាននេះជាអ្នកចុះចតដំបូងគេដែលនាំមនុស្សទៅឋានព្រះច័ន្ទក្នុងកម្មវិធី Artemis ។SpaceX Starship Grounded Indefinitely By FAA - FLYING Magazine

បច្ចុប្បន្ន ក្រុមហ៊ុន SpaceX កំពុងសាងសង់យាន Starship ជាច្រើនគ្រឿងនៅឯរោងចក្រ Starbase របស់ខ្លួន ហើយគ្រោងនឹងដាក់ដំណើរការកំណែបន្ទាប់ក្នុងពេលឆាប់ៗនេះ។ ថ្មីៗនេះលោក Elon Musk បាននិយាយថា ជើងហោះហើររបស់ Starship មួយទៀត អាចប្រព្រឹត្តទៅក្នុងរយៈពេលពីរខែខាងមុខ ប្រសិនបើប្រព័ន្ធការពារដែកបានរួចរាល់ ហើយរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកផ្តល់ការអនុញ្ញាតសម្រាប់បេសកកម្មនេះ៕ ប្រភព៖vnexpress

ថៃ ពិន័យបុគ្គលិកនិងកីឡាករ៥រូប ក្នុងករណីហិង្សាជាមួយឥណ្ឌូនេសុី

0

សមាគមកីឡាបាល់ទាត់ថៃ (FA Thailand) បានចេញសេចក្ដីសម្រេចរបស់ខ្លួនជុំវិញករណីហិង្សា នៅក្នុងវគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលបញ្ចប់ដោយឥណ្ឌូណេស៊ីយកឈ្នះថៃក្នុងលទ្ធផល ៥-២ ។

បន្ទាប់ពីការស៊ើបអង្កេតបានបញ្ចប់ជាស្ថាពរ សមាគមកីឡាបាល់ទាត់ថៃបានរកឃើញថា បុគ្គលិកនិងកីឡាកររបស់ខ្លួនចំនួន ៥រូប បានប្រព្រឹត្តខុសឆ្គងទៅលើសមាជិកនៃក្រុមឥណ្ឌូណេស៊ី ក្នុងនោះមានបុគ្គលិកដែលជាគ្រូបង្វឹកចំនួន ៣រូប និងកីឡាករចំនួន ២រូប។May be an image of 8 people, people playing soccer, people playing football and text

គ្រូបង្វឹកទាំង៣រូប ត្រូវពិន័យមិនឱ្យពាក់ព័ន្ធនឹងកីឡាបាល់ទាត់រយៈពេល ១ឆ្នាំ។ រីឯអ្នកចាំទី Soponwit Rakyart និងកីឡាករ Thirapak Prueangna ត្រូវបានពិន័យរយៈពេល ៦ខែ។ សេចក្ដីសម្រេចនេះ ចូលជាធរមានចាប់ពីថ្ងៃនេះតទៅ៕May be an image of 7 people, people playing football, people playing soccer and text

គំនូរទាំង ១០ ដែលមានតម្លៃថ្លៃជាងគេនៅលើពិភពលោក

0

គំនូរ គឺជាសិល្បៈមួយប្រភេទដែលចូលរួមបង្ហាញពីវប្បធម៌របស់ជាតិសាសន៍នីមួយៗ គំនូរណាដែលមានតម្លៃខ្ពស់គឺបង្កប់អត្ថន័យជ្រៅ មានអាយុកាលយូរឆ្នាំ ជាគំនូរមានប្រភពនៅតំបន់អឺរ៉ុប ក្រៅពីនោះគឺមានការរចនាបានយ៉ាងស្អាត ឬមិនស្អាត ខណៈគំនូរខ្លះមនុស្សធម្មតាមើលមិនយល់នោះទេ។ ដូច្នេះហើយខាងក្រោមនេះគឺជាគំនូរទាំង ១០ ដែលមានតម្លៃថ្លៃជាងគេលើពិភពលោក៖

១. Salvator Mundi៖ រូបគំនូរព្រះយេស៊ូគ្រិស្ត Salvator Mundi បានដាក់លក់នៅឆ្នាំ ២០១៧ ក្នុងតម្លៃជាង ៤៥០ លានដុល្លា។ វាជាស្នាដៃរបស់វិចិត្រករ Leonardo da Vinci ដែលបានគូរក្នុងឆ្នាំ ១៤៩៩-១៥១០។The Missing Salvator Mundi Isn't in the Louvre's Leonardo da Vinci  Blockbuster. But a Second Version You've Probably Never Heard of Is

២. Interchange៖ គំនូរ Interchange មានតម្លៃ ៣៤៣ លានដុល្លារ ដែលបានដាក់លក់នៅឆ្នាំ ២០១៥ ។ វាជាស្នាដៃរបស់វិចិត្រករ Willem de Kooning ដែលបានគូរក្នុងឆ្នាំ ១៩៥៥ ។28x24" Willem de Kooning "Interchange" New HD print on Canvas contemporary  art | eBay

៣. The Card Players៖ គំនូរ The Card Players ឬអ្នកលេងបៀរ មានតម្លៃសរុប៣០១ លានដុល្លារ ក្នុងឆ្នាំ ២០១១។ វាជាស្នាដៃរបស់វិចិត្រករ Paul Cézanne ដែលចំណាយពេលគូរ ១ ឆ្នាំ ចាប់ពីឆ្នាំ ១៨៩២-១៨៩៣ ។the card players

៤. Nafea Faa Ipoipo៖ គំនូរ Nafea Faa Ipoipo មានតម្លៃសរុប ២៤០ លានដុល្លារ ក្នុងឆ្នាំ ២០១៤ ។ វាជាស្នាដៃរបស់វិចិត្រករ Paul Gauguin នៅអំឡុងឆ្នាំ ១៨៩២ ។Gauguin's Tahitian painting 'Nafea faa ipoipo' goes on display in Madrid |  The Straits Times

៥. Number 17A៖ គំនូរ Number 17A មានតម្លៃសរុប ២២៩ លានដុល្លារ ក្នុងឆ្នាំ២០១៥។ វាជាស្នាដៃរបស់វិចិត្រករ Jackson Pollock នៅអំឡុងឆ្នាំ ១៩៤៨ ។Amazon.com: Number 17A by Jackson Pollock Canvas Art Poster and Wall Art  Picture Print Modern Family Bedroom Decor Posters 20x30inch(50x75cm) :  Everything Else

៦.The Standard-Bearer៖ គំនូរនេះត្រូវបានដាក់លក់ក្នុងឆ្នាំ ២០២២ ដែលមានតម្លៃ ១៩៨ លានដុល្លារ។ វាជាស្នាដៃរបស់វិចិត្រករ Rembrandt នៅអំឡុងឆ្នាំ ១៦៣៦ ។Netherlands to buy Rembrandt Standard Bearer self-portrait - BBC News

៧.Shot Sage Blue Marilyn៖ គំនូរ Shot Sage Blue Marilyn មានតម្លៃ ១៩៥ ដុល្លារ។ វាជាស្នាដៃរបស់វិចិត្រករ Andy Warhol ក្នុងឆ្នាំ ២០២២ ។andy warhol: Marilyn Monroe's iconic portrait 'Shot Sage Blue Marilyn' by  Andy Warhol sold for record-breaking $195 mn - The Economic Times

៨. Violet, Green and Red៖ គំនូរនេះត្រូវបានដាក់លក់ក្នុងឆ្នាំ ២០១៤ ដែលមានតម្លៃ ១៨៦ លានដុល្លារ។ វាជាស្នាដៃរបស់វិចិត្រករ Mark Rothko នៅអំឡុងឆ្នាំ ១៩៥១ ។Art Print Mark Rothko - n°6 (Violet green and red) 1951 - 60 x 90 cm

៩. Portraits of Maerten Soolmans and Oopjen Coppit៖ រូបគំនូរអាពាហ៍ពិពាហ៍មួយគូរបស់ Marten Soolmans និង Oopjen Coppit ត្រូវបានដាក់លក់ក្នុងតម្លៃ ១៨០ លានដុល្លារ។ វាជាស្នាដៃរបស់វិចិត្រករ Rembrandt van Rijn ដែលបានគូរក្នុងអំឡុងឆ្នាំ ១៦៣៤។Pendant portraits of Maerten Soolmans and Oopjen Coppit - Wikipedia

១០. Water Serpents II by Gustav Klimt៖ គំនូរនេះត្រូវបានដាក់លក់ក្នុងឆ្នាំ ២០១៥ ដែលមានតម្លៃ ១៧០ លានដុល្លារ។ វាជាស្នាដៃរបស់វិចិត្រករ Gustav Klimt នៅអំឡុងឆ្នាំ ១៩០៧ ៕austria art painting klimt exhibition