កូរ៉េខាងត្បូង៖ យោងតាមប្រភពព័ត៌មាន Allkpop នៅថ្ងៃទី៣ ខែកក្កដា បានឱ្យដឹងថា ថ្មីៗនេះ តារាចម្រៀងនិងជាតារាសម្តែងដ៏ល្បីរបស់ពិភពលោកគឺកញ្ញា YoonA និងលោក Junho បានណាត់ជួបគ្នាមុនពេលពួកគេចាប់ផ្តើមថតរឿងភាគបែបមនោសញ្ចេតនា ‘King the Land’ មកម្លេះ។BREAKING] YoonA and Junho are in a relationship | allkpop

ជាមួយនឹងព័ត៌មានដែលកំពុងផ្ទុះកក្រើកពេញបណ្តាញសង្គម អ្នកគាំទ្ររបស់ពួកគេក៏បានចោតសួរអ្នកទាំងពីរថា តើទំនាក់ទំនងស្នេហានេះពិតដែរ ឬទេ? ដោយថ្មីៗនេះអ្នកទាំងពីរក៏បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ពួកគេពិតជាបានទាក់ទងគ្នាពិតមែន។Singer-Actress Yoona Talks About Her Character In The K-Drama 'Hush' ទោះជាយ៉ាងណាក៏ដោយ ចំពោះព័ត៌មានស្នេហានេះដែរ អ្នកគាំទ្ររបស់ពួកគេពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងជួយត្រេកអរនៃទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរផងដែរ។Legal action taken over defamatory posts about 2PM's Junho, says JYP  Entertainment

គួរបញ្ជាក់ដែរថា បច្ចុប្បន្នរឿងភាគបែបមនោសញ្ចេតនាលាយឡំនឹងកំប្លែង ‘King the Land’ ដែលតួឯកស្រី YoonA និងតួឯកប្រុស Junho ក៏កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកអ្នកគាំទ្ររបស់ពួកគេផងដែរ ដែលរឿងនេះបានចាប់ផ្តើមចាក់បញ្ចាំងតាំងពីថ្ងៃទី ១៧ ខែមិថុនា៕