Home ព័ត៌មានអន្តរជាតិ សំណង់ដ៏មហិមាមួយទៀត នឹងកើនឡើងចំកណ្តាលទីក្រុងឌូបៃ

សំណង់ដ៏មហិមាមួយទៀត នឹងកើនឡើងចំកណ្តាលទីក្រុងឌូបៃ

153
0

ក្រៅពីគម្រោងទីក្រុង The Line កំពុងចាប់ផ្តើមជាបណ្តើៗនោះ ពេលនេះទីក្រុងឌូបៃកំពុងត្រៀមវិនិយោគសណ្ឋាគាររាងព្រះចន្ទ ដ៏ធំសម្ប់មមួយទៀតនៅកណ្តាលទីក្រុងឌូបៃតែម្តង។

សណ្ឋាគាររាងព្រះចន្ទ ត្រូវបានចេញប្លង់ដោយវិស្វករកាណាដា ដែលគម្រោងនេះត្រូវចំណាយជាង៥ពាន់លានដុល្លារ ដោយអាចទទួលភ្ញៀវទេសចរណ៍ឱ្យស្នាក់នៅបានជាង១មុឺននាក់ ជាមួយនឹង៤០០០បន្ទប់។A Giant $5 Billion Moon-Shaped Mega Resort Is Coming to Dubai – Robb Report

សម្រាប់រូបព្រះចន្ទ ដែលចំកណ្តាលសណ្ឋាគារវិញ មានទំហំដល់ទៅ២៧០ម៉ែត្រ និងកម្ពស់៣០ម៉ែត្រ ដែលបានបំពាក់មកបច្ចេកវិទ្យាដ៏ទំនើបជាច្រើន ដែលធ្វើឱ្យភ្ញៀវទេសចរណ៍មានអារម្មណ៍ហាក់បីដូចជាកំពុងនៅឋាព្រះចន្ទតែម្តង។ ជាពិសេសនោះគឺគេនឹងបំពាក់ Telescope ដ៏ខ្លាំង ដែលអាចឱ្យភ្ញៀវទេសចរណ៍មើលដល់ឋានព្រះចន្ទ។

បើមិនមានការប្រែប្រួលនោះទេ គម្រោងសណ្ឋាគាររាងព្រះចន្ទនេះ នឹងត្រូវសាងសង់នៅចុងឆ្នាំនេះ​ ដោយគ្រោងបញ្ចប់ការសាកសង់ជាស្ថាពរនៅឆ្នាំ២០២៧ ខាងមុខនេះ៕Want to visit moon? Dubai to build $5B worth moon on Earth | Daily Sabah

ប្រភព៖ AP