Home Blog Page 1668

កូរ៉េខាងត្បូងចាប់ផ្តើមយុទ្ធនាការដើម្បីសន្សំសំចៃអគ្គិសនី

0

កូរ៉េខាងត្បូង៖ អាកាសធាតុក្តៅអូសបន្លាយបានធ្វើឱ្យការប្រើប្រាស់អគ្គិសនីរបស់ប្រជាជនកើនឡើងយ៉ាងខ្លាំង ដែលបង្ខំឱ្យរដ្ឋាភិបាលទីក្រុងសេអ៊ូលចាប់ផ្តើមយុទ្ធនាការសន្សំប្រាក់។
គោលដៅរបស់រដ្ឋាភិបាលទីក្រុងសេអ៊ូលគឺ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីទម្លាប់នៃការសន្សំសំចៃអគ្គិសនី ជាពិសេសនៅក្នុងហាង និងផ្សារទំនើប។ ចាប់ពីខែមិថុនាដល់ខែសីហា បុគ្គលិកទីក្រុងប្រហែល ១៥០ នាក់នឹងទៅតំបន់ដែលមមាញឹកបំផុតរួមមានតំបន់ Myeongdong, Hongdae និង Gangnam ដើម្បីរំលឹកហាងឱ្យបិទទ្វារនៅពេលបើកម៉ាស៊ីនត្រជាក់ នឹងបិទទ្វារទូទឹកកកនៅខាងក្នុងផ្សារទំនើបជាដើម។Rising temperatures prompt Seoul to launch power-saving campaign - The Korea  Times

យុទ្ធនាការនេះក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋកុំឱ្យពាក់អាវយឺត ឬខោខ្លី ដើម្បីការពារសុខភាព និងជៀសវាងកម្តៅថ្ងៃ។ មន្ត្រីសាលាក្រុងក៏បានទៅដល់សិស្សានុសិស្សប្រហែលមួយលាននាក់ ដើម្បីផ្សព្វផ្សាយយុទ្ធនាការនេះ។ ទីក្រុងសេអ៊ូលបានសហការជាមួយសាជីវកម្មថាមពលអគ្គិសនីកូរ៉េ និងទីភ្នាក់ងារថាមពលកូរ៉េ ដើម្បីដំណើរការការផ្សាយពាណិជ្ជកម្មប្រចាំខែទូទាំងទីក្រុង តាមរយៈផ្លាកសញ្ញា ស្ថានីយ៍រថភ្លើង ចំណតរថយន្តក្រុង និងអេក្រង់ជណ្តើរយន្ត…។Indebted Utility Kepco Faces Smaller Price Hike As Korea Shields Consumers  - Bloomberg គន្លឹះសន្សំថាមពលត្រូវបានចែករំលែកជាទៀងទាត់តាមរយៈវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ។ បន្ថែមពីលើយុទ្ធនាការទូទៅរបស់ទីក្រុង ការិយាល័យខណ្ឌទាំង ២៥ ក្នុងទីក្រុងសេអ៊ូលនឹងចាប់ផ្តើមកម្មវិធីផ្ទាល់ខ្លួនរបស់ពួកគេ ដែលនឹងរួមបញ្ចូលការឃ្លាំមើលអគារណាដែលមានការប្រើប្រាស់អគ្គិសនីខ្ពស់ និងសុំឱ្យពួកគេសន្សំប្រាក់។

សម្រាប់អគារចំនួន ៤៥០ ដែលប្រើប្រាស់ថាមពលយ៉ាងច្រើន ក៏ដូចជាអាជីវកម្មដែលប៉ះពាល់ដល់បរិស្ថាន ទីក្រុងក៏បានរៀបចំការប្រកួតប្រជែងដើម្បីសាងសង់គំរូសន្សំសំចៃថាមពលផងដែរ។ ហើយក្នុងនោះអ្នកដែលកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គីសនីច្រើនបំផុតគឺឈ្នះ និងទទួលបានរង្វាន់ពីរាជរដ្ឋាភិបាលទៀតផង។ សម្រាប់គ្រួសារណាដែលមានប្រាក់ចំណូលទាប រដ្ឋាភិបាលបានផ្តល់កង្ហារអគ្គិសនីដោយឥតគិតថ្លៃ និងភួយរដូវក្តៅ ក៏ដូចជាការគាំទ្រផ្នែកខ្លះសម្រាប់វិក្កយបត្រអគ្គិសនីរបស់ប្រជាពលរដ្ឋផងដែរ៕ Rising temperatures prompt Seoul to launch power-saving campaign - The Korea  Timesប្រភព៖vnexpress

សាលាអន្តរជាតិ ចុងអុីង ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងការបង្ហោះរបស់លោកស្រី លឹមហួរ

0

កាលពីម្សិលមិញថា មានករណីមួយផ្ទុះផ្អើលពេញបណ្តាញសង្គម ដោយគ្រូ នៅសាលាអន្តរជាតិមួយ បានវាយកូនសិស្ស ហើយថែមទាំងគម្រាមប្តឹងអាណាព្យាបាលសិស្សវិញថែមទៀត។

បើយោងតាមការបង្ហោះរបស់គណនី Hour Ly ដែលត្រូវជាអាណាព្យាបាលសិស្សបានបង្ហោះថា៖”គ្រូវាយកូនខ្ញុំហេីយ​ សាលាចង់ប្តឹងខ្ញុំទៀត​ ដូចសាហាវពេកទេដឹង…….មួយឆ្នាំជិត5000$​ ហេតុអីធ្វេីបែបនេះ”។

ដោយឡែក នៅក្នុងថ្ងៃនេះ  សាលាអន្តរជាតិចុងអុីង ដែលជាកន្លែងរបស់កូនលោកស្រី Hour Ly ទទួលការអបរំនោះ ក៏បានចេញសេចក្តីបកស្រាយបំភ្លឺ  ពាក់ព័ន្ធនឹងការបង្ហោះរបស់លោកស្រី លឹមហួរ(Hour Ly) និងស្វាមី ដោយខាងសាលាបានលើកឡើងដូច្នេះថា៖

May be a doodle of text

 

លើកកម្ពស់សិទ្ធិកុមារ តាមរយៈការលេងកីឡា៖ ព្រឹត្តិការណ៍បិទការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League លើវាលស្មៅកីឡដ្ឋាន AIA Stadium នៅរាជធានីភ្នំពេញ

0

រាជធានីភ្នំពេញ, ថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣ – ព្រឹត្តិការណ៍បិទការប្រកួតបាល់ទាត់វិលជុំ កុមារ និងយុវជន AIA – ISF Youth League កំពុងតែឈានចូលមកដល់ និងប្រព្រឹត្តទៅលើវាលស្មៅខៀវ ខ្ចីនៃកីឡដ្ឋាន AIA Stadium, KMH Park ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ នេះ ។ គួរបញ្ជាក់ផងដែរថា កីឡាករកីឡាការនីសរុបចំនួន ១៨០នាក់ មកពី១២ក្រុម ទៅតាមប្រភេទ អាយុផ្សេងៗដូចជា៖ កុមារាកុមារីអាយុក្រោម ១០ឆ្នាំ, កុមារាកុមារីអាយុក្រោម ១៤ឆ្នាំ, កុមារាអាយុ ក្រោម ១៦ឆ្នាំ និងកុមារីអាយុក្រោម ១៨ឆ្នាំជាដើមនឹងមកជួបជុំគ្នាប្រកួតប្រជែងដណ្តើមយកជ័យលាភី លេខមួយ និងលេខពីរ ។

 

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នេះត្រូវបានផ្តួចផ្តើមរៀប ចំឡើយដោយអង្គការផ្កាយសមុទ្រ (ISF) ក្រោមកិច្ចសហការយ៉ាងជិតស្និតជាមួយនឹងក្រុមហ៊ុនធានា រ៉ាប់រងអាយុជីវិត និងសុខភាព AIA Cambodia ។ ក្នុងឆ្នាំនេះទៀតសោត ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជន AIA – ISF Youth League បានផ្តល់ឱកាសលេងកីឡាដល់កុមារកម្ពុជាក្រីក្រជាង ១,៥០០នាក់ ដោយជួយឲ្យពួកគេអាចរកឃើញក្តីស្រមៃក្នុងជីវិត និងពង្រឹងជំនាញផ្សេងៗនៅលើទី លានផងដែរ ។​ ការប្រកួតបាល់ទាត់វិលជុំមួយនេះ គឺជាពន្លកនៃក្តីសង្ឃឹមថ្មីសម្រាប់កុមារកម្ពុជាជាច្រើន ដែលបាត់បង់ឱកាសដោយជួយពួកគេសម្រេចបំណងប្រាថ្នារបស់ខ្លួន និងឆ្ពោះទៅរកភាពជោគជ័យ ក្នុងជីវិត ។

 

ដោយមានគោលបំណងស្នូលគឺផ្តល់ឱកាសដល់កុមារ និងយុវជនកម្ពុជាក្រីក្រក្នុងការលេងកីឡា ព្រឹត្តិការណ៍បិទការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នឹងនាំកីឡាករ កីឡាការនីទាំងអស់មកពីសហគមន៍នានាជុំវិញរាជធានីភ្នំពេញមកប្រមូលផ្តុំគ្នាប្រកួតប្រជែង ។ កីឡាករកីឡាការនីដ៏មានទេពកោសល្យ និងពោរពេញដោយទឹកចិត្តស្រលាញ់កីឡាយ៉ាងជ្រាលជ្រៅ ទាំងនេះនឹងបង្ហាញពីភាពបុិនប្រសប់ ការធ្វើការងារជាក្រុម និងឆន្ទៈមោះមុត ដែលរំលេចឲ្យយើង ឃើញកាន់តែច្បាស់ពីសក្តានុពលនៃកីឡាក្នុងការផ្លាស់ប្តូរជីវិត ។

 

អ្នកស្រី ជួប វិច្ឆិកា ជានាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្របានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ ខ្លួនក៏ដូចជាពន្យល់ពីសារៈសំខាន់នៃកម្មវិធីប្រកួតបាល់ទាត់វិលជុំនេះថា៖ “ពួកយើងពិតជាមាន កិត្តិយសយ៉ាងធំធេង ដែលបានរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជននេះឡើង និង ជាពិសេសបង្កើតការផ្លាស់ប្តូរវិជ្ជមានក្នុងជីវិតកុមារ និងយុវជនជាកីឡាករកីឡាការនីទាំងអស់នេះ ។ ការប្រកួតនេះមិនត្រឹមតែបានផ្តល់ឱកាសឲ្យកុមារ និងយុវជនពង្រឹងជំនាញបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែ វាថែមទាំងបានជួយពួកគេក្នុងការអភិវឌ្ឍជំនាញធ្វើការងារជាក្រុម មានភាពធន់ទ្រាំ និងការតាំងចិត្ត ខ្ពស់ទៀតផង ។ អង្គការផ្កាយសមុទ្រមានមោទនភាពណាស់ ដែលបានជួយគាំទ្រដល់កុមារ និង យុវជនក្រីក្រជាច្រើន និងបានមើលឃើញពីភាពរីកចម្រើនរបស់ពួកគេទាំងក្នុង និងក្រៅទីលាន ។”

ក្រុមជើងខ្លាំង ដែលឈ្នះប្រចាំរាជធានីភ្នំពេញ និងខេត្តកំពង់ធំនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ការ ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន វគ្គផ្តាច់ព្រ័ត្រ AIA-ISF Grand Championship ប្រចាំឆ្នាំ២០២៣ ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនាខាងមុខនេះ ដោយមានការចូលរួមពី កីឡាករកីឡាការនីដ៏មានទេពកោសល្យជាច្រើនមកពីតំបន់នានាក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ធំ និងមកប្រកួតដណ្តើមយកជ័យជំនះនៅកីឡដ្ឋាន AIA Stadium, KMH Park ។ ការប្រកួតបាល់ទាត់វិល ជុំដ៏ធំគឺនេះជាព្រឹត្តិការណ៍កីឡាដ៏សំខាន់ប្រចាំឆ្នាំ និងកាន់តែពិសេសទៀតនោះគឺវាជាឱកាសដ៏វិសេស វិសាលសម្រាប់កុមារ និងយុវជនក្រីក្រក្នុងការបង្ហាញពីភាពបិុនប្រសប់ និងការតស៊ូព្យាយាមរបស់ ពួកគេ ។

សូមចូលរួមទស្សនាព្រឹត្តិការណ៍បិទការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នេះឲ្យបានច្រើនកុះករណា៎ ។ សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំ កុមារ និងយុវជន AIA – ISF Youth League និងព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន វគ្គផ្តាច់ព្រ័ត្រ AIA-ISF Grand Championship សូមទំនាក់ទំនងមកកាន់លោក យិន សាមឌី ប្រធាន កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ sy@isfcambodia.org ។

អំពីអង្គការផ្កាយសមុទ្រ

៤៩ ភាគរយនៃកុមារកម្ពុជាកំពុងតែរស់នៅក្នុងភាពក្រីក្រ ដែលបណ្តាលមកពីកត្តាផ្សេងៗ ។ ចាប់តាំង ពីឆ្នាំ២០០៦មក   អង្គការផ្កាយសមុទ្រគឺជាអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយ ដែលត្រូវបានទទួល ស្គាល់ជាអន្តរជាតិ ដែលបានផ្តល់ឱកាសឲ្យកុមារក្រីក្រទទួលបានការអប់រំ សេវាថែទាំសុខភាព និង កុមារភាព ដែលពួកគេសាកសមនឹងទទួលបាន ។ កិច្ចគាំទ្ររបស់អង្គការនេះមានគោលបំណងពង្រីក សក្តានុពលនៃការអប់រំ និងកីឡា ដើម្បីជួយកុមារ និងសហគមន៍ក្រីក្រឲ្យចាកផុតពីភាពក្រីក្រ ។

សព្វថ្ងៃនេះ កម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រកំពុងតែធ្វើការជាមួយនឹងកុមារ ដែលបោះបង់ការ សិក្សា ឬមិនធ្លាប់បានរៀនសូត្រ ។ ថ្នាក់អប់រំពន្លឿនបង្រៀនពីរថ្នាក់ក្នុងមួយឆ្នាំ ដោយជួយឲ្យសិស្ស អាចចូលរៀនថ្នាក់ដ៏សមស្របតាមកម្រិតអាយុរបស់ខ្លួននៅសាលារដ្ឋ ។ ដើម្បីរួមចំណែកជួយកាត់ បន្ថយឧបសគ្គនានា ដែលនាំឲ្យកុមារបោះបង់ការរៀនសូត្រ អង្គការផ្កាយសមុទ្រក៏ផ្តល់ការឧបត្ថម្ភ គាំទ្រជាឯកសណ្ឋាន សម្ភារៈសិក្សា អាហារនៅសាលារៀន សេវាថែទាំសុខភាព និងកញ្ចប់អាហារ ប្រចាំខែសម្រាប់ក្រុមគ្រួសាររបស់ពួកគេទៀតផង ។ ជារៀងរាល់ឆ្នាំ កម្មវិធីអប់រំរបស់អង្គការផ្កាយ សមុទ្រគាំទ្រដល់សិស្សានុសិស្សចំនួន ៧០០នាក់ឲ្យរៀនសូត្រ ចាប់ពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់ បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និងរហូតដល់ពួកគេមានការងារធ្វើសមរម្យ ។ បន្ថែមពីនេះ ក្រុមគ្រួសាររបស់សិស្សជាង ៣,០០០នាក់ក៏ទទួលបានការឧបត្ថម្ភគាំទ្រ តាមរយៈគម្រោងផ្សេងៗរបស់ អង្គការផងដែរ ។

កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រកំពុងធ្វើការជាមួយបណ្តាញ និងដៃគូនានាយ៉ាងសស្រាក់ សស្រាំ ដើម្បីពង្រីកវិសាលភាពនៃកម្មវិធីនេះ និងបង្កើនឱកាសលេងកីឡា អភិវឌ្ឍជំនាញបំណិនជីវិត និងពង្រឹងសុខភាពដល់កុមារ និងយុវជនកាយសម្បទាធម្មតា និងពិការជាង ៤,០០០នាក់នៅខេត្តចំនួន ១៣ក្នុងប្រទេសកម្ពុជា ។ កម្មវិធីនេះមានគោលដៅលើកកម្ពស់ភាពវិជ្ជមានក្នុងសង្គម​ តាមរយៈការ ហ្វឹកហាត់បាល់ទាត់រៀងរាល់សប្តាហ៍ ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់នានា និងការបង្រៀន កម្មវិធីសិក្សាបាល់ទាត់សង្គមជាដើម ។ ដោយចូលរួមក្នុងសកម្មភាពនាក្នុងកម្មវិធីបាល់ទាត់កុមារ និង យុវជនទាំងនេះបានរៀនសូត្រ និងពង្រឹងជំនាញសំខាន់ៗដូចជាការធ្វើការងារជាក្រុម ភាពជា អ្នកដឹកនាំ ការកសាងទំនុកចិត្តលើខ្លួនឯង និងការប្រាស្រ័យទាក់ទង និងជាពិសេសយល់ដឹងកាន់តែ ច្រើនពីបញ្ហាសង្គមដូចជា សមភាពយេនឌ័រ ការចូលរួមក្នុងសង្គម ការផ្លាស់ប្តូរអាកាសធាតុ និងផល ប៉ះពាល់នៃគ្រឿងញៀនទៀតផង ។ បន្ថែមពីនេះទៀត ពួកយើងពិតជាមានមោទនភាពយ៉ាងខ្លាំង ដែល បានក្លាយជាអ្នកត្រួសត្រាយផ្លូវជួយបង្កើនការចូលរួមរបស់ស្ត្រី និងជនពិការក្នុងវិស័យកីឡា និងប្រើ ប្រាស់បាល់ទាត់ជាមធ្យោបាយដ៏សំខាន់ជម្រុញឲ្យមានសមភាព ការចូលរួម និងភាពវិជ្ជមានក្នុង   សង្គម ។

អំពី អេ​ អាយ​ អេ

ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមាន វត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក – សាខាគ្រប់គ្រងទាំងស្រុង។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជារាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្រប តាមគោលបំណងក្នុងការជួយឱ្យប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់ តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូង បង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រង ឈានមុខគេមួយនៅកម្ពុជា  អេ អាយ ខេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅ លើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗ ដែលបង្កើត ឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃ សម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឱ្យប្រជាជនក្នុងសង្គមទទួល យកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឱ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើក កម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើង ជាដើម។

យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយ តាមរយៈឧបត្ថម្ភ ដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀត សោធ យើងក៏សហការជាមួយក្លឹប Tottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែល ជាដៃគូសកល និងជាក្លឹបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបាន ការអប់រំដែលពួកគេសមនឹងទទួលបាន។

អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 3ឆ្នាំជាប់គ្នា 2020, 2021 និង 2022។ អេ អាយ អេ ខេមបូឌា មានការិយាល័យ កណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។

តារាកំប្លែងម្នាក់ត្រូវបានគេបិទគណនីបណ្តាញសង្គម ក្រោយនិយាយចំអករដ្ឋាភិបាលចិន

0

ប្រទេសចិន ៖ លោក ណៃជែល អ៊ឹង ឬ Uncle Roger ដែលមនុស្សជាច្រើននាក់បានស្គាល់លោកថា ជាតារាកំប្លែងម៉ាឡេស៊ីដ៏ល្បីល្បាញម្នាក់ ត្រូវបានគេបិទមិនឱ្យប្រើគណនីបណ្តាញសង្គមចិន កាលពីថ្ងៃទី២២ ខែឧសភា កន្លងមក ក្រោយពីលោកនិយាយលេងសើចចំអកឱ្យរដ្ឋាភិបាលចិន ។ គណនី Weibo របស់លោកដែលមានអ្នកតាមដានរហូតដល់ជាង៤សែននាក់ បញ្ជាក់ថា គណនីនេះត្រូវបានហាមឃាត់មិនឱ្យបង្ហោះ ដោយសារល្មើសនឹងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត ។Comic Uncle Roger banned on Chinese social media - BBC News

កាលពីថ្ងៃទី១៦ ខែឧសភា លោក អ៊ឹង បានបង្ហោះវីដេអូកំប្លែងមួយក្នុងគណនី Twitter របស់ខ្លួន ដើម្បីផ្សព្វផ្សាយពីការសម្តែង ហើយលោកបានសរសេរចំណងជើងរឿងកំប្លែងថា «លោកកំពុងត្រូវបានគេឈប់ឱ្យសម្តែង» ដោយសារវីដេអូនេះបានធ្វើត្រាប់តាម និងចំអកឱ្យរដ្ឋាភិបាលចិន ។ ខ្លឹមសារក្នុងវីដេអូនេះបង្ហាញថា លោក អ៊ឹង បានជជែកជាមួយអ្នកទស្សនាម្នាក់ដែលនិយាយមកកាន់លោកថា ធ្វើដំណើរមកពីទីក្រុងក្វាងចូវ ប្រទេសចិន ហើយលោក អ៊ឹង បានឆ្លើយតបទៅវិញថា ចិនជាប្រទេសល្អមួយ យើងត្រូវតែនិយាយបែបនេះនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយ ។

ក្រោយមក លោក អ៊ឹង ក៏បានលេងកំប្លែងពាក់ព័ន្ធនឹងរឿងរដ្ឋាភិបាលចិនលួចស្តាប់ទូរស័ព្ទរបស់លោកផងដែរ ។ លោកនិយាយថា រដ្ឋាភិបាលចិនតែងលួចស្តាប់ជានិច្ច ហើយទូរស័ព្ទរបស់អ្នកគ្រប់គ្នា ក៏ត្រូវគេលួចស្តាប់ទាំងអស់ ហើយលោកនិយាយទៀតថា លោកប្រធានាធិបតីចិន ស៊ី ជិនពីន ចូរចម្រើន ។ កាលពីថ្ងៃទី២២ ខែឧសភា លោកក៏បានបង្ហោះវីដេអូនេះឡើងវិញនៅក្នុងគណនី Twitter របស់ខ្លួន ព្រមទាំងសរសេរចំណងជើងថា ដោយសារហេតុផលខ្លះ វីដេអូនេះមានអ្នកចូលទស្សនាច្រើនមែនទែន ហើយលោកក៏សង្ស័យដែរថា ហេតុអ្វីមានអ្នកទស្សនាច្រើនបែបនេះ ។China cancels 'Uncle Roger' for poking fun at 'surveillance state', 'one  China' policy | The Straits Times

ទោះយ៉ាងណា នេះមិនមែនជាលើកដំបូងទេ ដែលលោក អ៊ឹង បានជួបនឹងការរឹតបន្តឹងលើការបង្ហោះវីដេអូក្នុងបណ្តាញសង្គមរបស់ចិន កាលពីខែមករា ឆ្នាំ២០២១ លោកបានសម្តែងជាមួយលោក Mike Chen ជាម្ចាស់ឆែណែលយូធូប ដែលរិះគន់ប្រទេសចិនតាមរយៈ Twitter ។ អ្នកទាំងពីរបានសហការគ្នាថតវីដេអូរិះគន់រូបមន្តធ្វើម្ហូបរបស់ចិន ហើយក្រោយមក លោក អ៊ឹង បានលុបវីដេអូនេះចេញវិញ និងបង្ហោះពាក្យសូមទោសក្នុង Weibo ថា លោកមិនបាននិយាយពាក់ព័ន្ធនឹងនយោបាយទេ ហើយសូមទោសចំពោះពាក្យសម្តីដែលលោកធ្លាប់និយាយខុសពាក់ព័ន្ធនឹងចិន ។

លោក អ៊ឹង បានល្បីល្បាញអស់រយៈពេល៣ឆ្នាំមកហើយ ក្រោយពីលោកបង្ហោះវីដេអូរិះគន់ពីបញ្ហាផ្សេងៗ ហើយលោកក៏ប្រឈមនឹងរដ្ឋាភិបាលចិនតាមចាប់ខ្លួនផងដែរ ។ កាលពីថ្ងៃទី២១ ខែឧសភា គេបានចាប់ខ្លួនអ្នកកំប្លែងចិនម្នាក់ ក្រោយពីអ្នកកំប្លែងរូបនេះលេងរឿងប្រៀបធៀបឆ្កែរបស់ខ្លួនជាមួយពាក្យស្លោករបស់កងទ័ព បើទោះជាអ្នកកំប្លែងរូបនេះបានសូមទោសចំពោះហេតុការណ៍ដែលបានកើតឡើងក្តី ប៉ុន្តែរូបគេបានជាប់ពន្ធនាគារ៣ឆ្នាំ ។Malaysia-born comedian 'Uncle Roger' banned from Weibo after poking fun at  Chinese government - CNA

លើសពីនេះ ក្រុមហ៊ុនដែលបានជួលតារាកំប្លែងចិនរូបនេះ ក៏ត្រូវបានគេពិន័យជាប្រាក់ចំនួន១៤,៧លានយាន់ផងដែរ ។ ដូច្នេះ វាជាចំនួនប្រាក់ដ៏ច្រើន និងមិនសមហេតុផលសោះ ហើយបានធ្វើឱ្យមនុស្សទូទៅខ្លាចថា គេនឹងបណ្តេញតារាកំប្លែងចេញពីប្រទេសចិន ៕

ប្រភព ៖ TNN World

តើប្រទេសណា ដែលជាអ្នកបង្កើតក្រដាសប្រាក់ចាយមុនគេបង្អស់?

0

នាពេលបច្ចុប្បន្ន ក្រដាសប្រាក់គឺជារូបិយប័ណ្ណដ៏ពេញនិយមបំផុតសម្រាប់ការទូទាត់ទិញដូរទំនិញ និងផលិតផលនានា ខណៈការទូទាត់តាមប្រព័ន្ធធនាគារក៏កំពុងមានដំណើរការទីផ្សារយ៉ាងខ្លាំងផងដែរ។ ដូច្នេះហើយតើអ្នកដឹងទេ? តើប្រទេសណាដែលបានបង្កើតឱ្យមានក្រដាសប្រាក់មុនគេបង្អស់?10 Facts About the Tang Dynasty | History Hit

នាសម័យរាជវង្សថាង (Tang dynasty) ដែលគ្រប់គ្រងដោយទឹកដីចិនចាប់ពីគ្រិស្ដសករាជ ៦១៨-៩០៧ ប្រជាជនចិនបានបង្កើតឱ្យមានក្រដាសប្រាក់ជាលើកដំបូងសម្រាប់ការចាយវាយ និងទូទាត់ទំនិញជួញដូរនានា។ ក្រដាសប្រាក់លើកដំបូងនេះមានទម្រង់លក្ខណៈដូចជាក្រដាសសៀវភៅដែរ ប៉ុន្តែមានសរសេរចំនួនលេខ និងអក្សរចិនបុរាណ ហើយត្រូវតែមានបោះត្រាហ្លួងពណ៌ក្រហម ខណៈត្រានេះមិនអាចមានអ្នកក្លែងបន្លំបានឡើយ ព្រោះរាល់ត្រារបស់ព្រះរាជាចិនទាំងឡាយសុទ្ធតែធ្វើអំពីគជ់ថ្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1AHxueid6oFLqo75BVfRgmJh2hYRKeybFeK3XaE2d8FyEMtvqHi8Iq_oJ-RQN8rnHHka54QUpVbOC5ytXPjfQh9ExaK0KBFevBVpcnk4NzFc6DFSKYSvK6RK23DiP0bishTwVFI0Z_vYZtW4dxLoCVX7M50RwNLyFzyVQvOzI1gRYRTTHJzb7lbsf/s1280/photo_2023-05-24_14-27-22.jpg

ប្រជាជនចិននាសម័យនោះ បានប្រើប្រាស់ក្រដាសប្រាក់នេះសម្រាប់ទិញដូរទំនិញ ទិញដីស្រែ ដែលអាចខ្ចីសងទៅមកបាន។ ទោះជាយ៉ាងណាក៏ដោយ ក្រដាសប្រាក់ខាងលើនេះមិនសូវមានអ្នកប្រើប្រាស់យ៉ាងទូលំទូលាយដូចពេលបច្ចុប្បន្ននោះឡើយ។ ដោយពីជំនាន់មុនប្រជាជនចិនភាគច្រើននិយមចាយវាយ លើដុំមាស ឬដុំប្រាក់ជាដើម ខណៈដែលក្រដាសប្រាក់ត្រូវបានប្រើប្រាស់ភាគច្រើននៅតាមតំបន់ដាច់ស្រយ៉ាល ឬតំបន់ណាដែលមិនសូវមានមាស ឬប្រាក់ ប៉ុណ្ណោះ។

រហូតដល់គ្រិស្ដសករាជ ១៦៦១ ទើបប្រទេសស៊ុយអែតចាប់ផ្ដើមបង្កើតធនាគារបោះពុម្ពក្រដាសប្រាក់ ឬលុយជាលើកដំបូង ដើម្បីផលិតជាក្រដាសប្រាក់សម្រាប់ចាយវាយពាសពេញទ្វីបអឺរ៉ុប និងបានបន្តសាយភាយពាសពេញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ៕Ming banknote from China - 100 Objects British Museum

ព្រះនាងនរោត្តម ជេនណា កំពុងទទួលការបណ្តុះបណ្តាល ដើម្បីក្លាយខ្លួនជាតារា K-pop

0

ព្រះនាង នរោត្ដម ជេនណា មានព្រះជន្ម ១១ ព្រះវស្សា បានសព្វព្រះរាជហឬទ័យលើវិស័យចម្រៀង K-pop ហើយគ្រោងនឹងបង្ហាញខ្លួនជាតារា K-pop នៅក្នុងពេលដ៏ខ្លីខាងមុខនេះ នេះបើយោងតាមសារព័ត៌មានកូរ៉េ YTN។

នាពេលថ្មីៗនេះ ព្រះនាងត្រូវបានលោក Na Yoon Jung នាយកប្រតិបត្តិនៃក្រុមហ៊ុនកម្សាន្តកូរ៉េខាងត្បូង បានធ្វើការសម្ភាសន៍ព្រះនាង ដោយលោកបានលើកឡើងថា៖” ទាំងចំណង់ចំណូលចិត្ត និងសមត្ថភាព ព្រះនាងពិតជាស័ក្កសម ជាតារា K-pop។ បើយោងតាមព័ត៌មានបែកធ្លាយបានឱ្យដឹងថា៖” បច្ចុប្បន្ន ព្រះនាងជេណា កំពុងទទួលការបណ្តុះបណ្តាល ក្រោមការណែនាំរបស់ក្រុមហ៊ុនកូរ៉ខាងត្បូងមួយ ដើម្បីក្លាយខ្លួនជាតារា K-pop។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifA0BWPKwtEwemJLj5_Wzc3M9VZIkd2262-BphQ31MlWPwKmPMZZbI-7-OcG3LuPFWI-SZ-yAgfZGFuLyq2L4Ez8qZm0mzIsWUEn0o7CkQu1oMVnhxyEwtUsng03TD-uqLhLpIE_6qW65H_TwMN74M9K18Zt4bNyDIX52KhWLQ7RCJ6qvLrrSSwFLt/s700/unnamed.jpg

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន ព្រះនាង នរោត្ដម ជេនណា ជាសិល្បករមួយរូប នៅក្នុងផលិតកម្ម K’ve Entertainment នៅកម្ពុជា ហើយព្រះនាងក៏ជាតារាសម្តែងផងដែរ។ អ្វីដែលពិសេសជាងនេះទៅទៀត ត្រឹមព្រះជន្ម១១ ព្រះវស្សា ព្រះនាងអាចមានព្រះបន្ទូលភាសាបរទេសដល់ទៅ៤ឯណោះ ក្នុងនោះរួមមាន៖ បារាំង ថៃ ចិន និងអង់គ្លេស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWzY2kWvAfjqi38e3RbGpsN3K9haEO3hlJYaeEuEhmiVGHMUmrtl_eIDfgTOIju0Hro6jLgT9Kr8qnonrrS-3thNa3wlNXuxqtnVDoI8i9QW-Gv5R9iwwT1tlp3fT4okRkJ7B3Wx_0BmRrdyCQN9DTpUZaW8QsaZfAIIugwdEECkJCI2-j_CflWShf/s780/unnamed%20(1).jpg

ប្រភព៖ HYPE

១០លើកកន្លងទៅ កម្ពុជាចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម ឈ្នះមេដាយបានជាង១០០គ្រឿង

0

កម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

មុនធ្វើម្ចាស់ផ្ទះនៅក្នុងឆ្នាំនេះ គិតចាប់​ពីឆ្នាំបង្កើតឡើងដំបូងនៅឆ្នាំ២០០១ កម្ពុជាធ្លាប់បានចូលរួមប្រកួត ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម បានចំនួន១០លើក ដោយក្នុងនោះឈ្នះមេដាយសរុបជិត២០០គ្រឿង។

លើកទី១ ឆ្នាំ២០០១  មេដាយមាស១ ប្រាក់១ សំរឹទ្ធ១

លើកទី២ ឆ្នាំ២០០៣ មេដាយមាស១ ប្រាក់៥ សំរឹទ្ធ៣

លើកទី២ ឆ្នាំ២០០៥ មេដាយមាស០ ប្រាក់៣ សំរឹទ្ធ២

លើកទី២ ឆ្នាំ២០០៨ មេដាយមាស០ ប្រាក់១ សំរឹទ្ធ០

លើកទី២ ឆ្នាំ២០០៩ មេដាយមាស១ ប្រាក់២ សំរឹទ្ធ៤

លើកទី២ ឆ្នាំ២០១១ មេដាយមាស០ ប្រាក់៥ សំរឹទ្ធ២

លើកទី២ ឆ្នាំ២០១៤ មេដាយមាស៣ ប្រាក់៤ សំរឹទ្ធ២

លើកទី២ ឆ្នាំ២០១៥ មេដាយមាស១ ប្រាក់២ សំរឹទ្ធ៦

លើកទី២ ឆ្នាំ២០១៧ មេដាយមាស០ ប្រាក់៥ សំរឹទ្ធ៥

លើកទី២ ឆ្នាំ២០២០ ហ្វីលីពីន ត្រូវធ្វើម្ចាស់ផ្ទះ តែបែរជាមិនរៀបចំ

លើកទី២ ឆ្នាំ២០២២ មេដាយមាស៧ ប្រាក់១០ សំរឹទ្ធ១១

 

ធ្លាប់ដឹងអត់! អ្វីដែលនាំឱ្យផ្ទាំងគំនូរ Monalisa មានភាពល្បីល្បាញខ្លាំង?

0

រូបគំនូរម៉ូណាលីសា (Mona Lisa) គឺជារតនសម្បត្តិដ៏មានតម្លៃមួយក្នុងសម័យរ៉ឺណេស្សង់ (Renaissance) ហើយទោះកន្លងទៅអស់រយៈពេលជាង ៥០០ ឆ្នាំទៅហើយក្ដី ក៏រូបគំនូរដ៏ល្អវិចិត្រនេះនៅតែទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ Leonardo da Vinci, 500 anos depois: como o gênio transformou as nossas  vidas - BBC News Brasil

វិចិត្រករដែលមានសមត្ថភាពអាចគូរគំនូរម៉ូណាលីហ្សាដ៏ល្អប្រណីតនេះ គឺមានឈ្មោះថា លេអូណាដូ ដាវិនស៉ី (Leonardo Da Vinci)។

លោកបានចាប់ផ្ដើមការងារគូរគំនូរម៉ាណាលីសាខាងលើនោះ នៅអំឡុងគ្រិស្ដសករាជ ១៥០៣ រហូតដល់គ្រិស្ដសករាជ ១៥០៧ ទើបលោកបញ្ចប់ការគូរគំនូរនេះ។The Untold Truth Of The Mona Lisa

អ្វីដែលធ្វើឱ្យរូបនេះមានភាពល្បីល្បាញខ្លាំងនោះ ក៏ព្រោះថា រូបគំនូរនោះវាស្រដៀងទៅនោះមនុស្សពិតខ្លាំង  ហើយថែមទាំងមានបង្កប់នូវអាថ៌កំបាំងជាច្រើនដែលមកទល់នឹងពេលនេះមិនទាន់មាននរណាអាចបកស្រាយបាននៅឡើយនោះទេ។

ជាក់ស្តែងដូចជានឹងក្នុងកែវភ្នែករូបគំនូរនេះមានមានលេខនឹងអក្សរជាច្រើន ដែលអ្នកស្រាវជ្រាវជនជាតិអ៊ីតាលីម្នាក់ បានសនិ្នដ្ឋានថា “ភ្នែកស្តាំរបស់ម៉ូណាលីសាមានអក្សរ LV ដែលទំនងជាអក្សរដំបូងរបស់លីអូណាដូដាវីនស៊ី”។ “រីឯភ្នែកខាងឆ្វេងក៏មានអក្សរដែរប៉ុន្តែគេមិនដឹងថាវាជា CE ឬ B. នៅក្នុងដំបូលភ្នែកមានអក្សរ លេខ ៧២ ឬអិលនិងលេខ ២”។

សូមជម្រាបផងដែរ បច្ចុប្បន្នរូបគំនូរ Mona​ Lisa មានតម្លៃដល់ទៅក្បែរ១ពាន់លានដុល្លារ ឯណោះ​ ដែលរូបនេះកំពុងត្រូវបានរក្សាទុកនៅសារមន្ទីជាតិរបស់ប្រទេសបារាំង៕

LOUVRE MONA LISA IS THE SECOND VERSION

TikTok ដាក់ពាក្យប្តឹងរដ្ឋម៉ុនតាណាពីបទរំលោភសិទ្ធិអ្នកប្រើប្រាស់

0

សហរដ្ឋអាមេរិក ៖ កាលពីពេលថ្មីៗនេះ អភិបាលរដ្ឋម៉ុនតាណា (Montana) លោក Greg Gianfort បានចុះហត្ថលេខាលើច្បាប់ហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នៅក្នុងរដ្ឋនេះ និងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ ។ ការហាមឃាត់នេះ បានធ្វើឱ្យរដ្ឋម៉ុនតាណាក្លាយជារដ្ឋដំបូងគេនៅអាមេរិក ដែលហាមឃាត់ការប្រើប្រាស់ TikTok ។ កន្លងមក រដ្ឋាភិបាលកណ្តាល និងបណ្តារដ្ឋនានានៅអាមេរិក ក៏ធ្លាប់បានប្រកាសហាមដោនឡូតកម្មវិធី TikTok នៅក្នុងឧបករណ៍ប្រើប្រាស់របស់ភ្នាក់ងាររដ្ឋាភិបាលផងដែរ ។

ជាការឆ្លើយតប TikTok បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា ខ្លួនបានដាក់ពាក្យប្តឹងរដ្ឋម៉ុនតាណានៅសហរដ្ឋអាមេរិក ដើម្បីឱ្យរដ្ឋនេះលុបចោលច្បាប់ហាមឃាត់ការប្រើប្រាស់ TikTok ដោយបញ្ជាក់ថា ការហាមឃាត់នេះ គឺជាការរំលោភលើសិទ្ធិជាមូលដ្ឋាននៃរដ្ឋធម្មនុញ្ញ និងជាការបិទសេរីភាពក្នុងការបញ្ចេញមតិផងដែរ ។ ដូច្នេះ ការប្តឹងលើកនេះ គឺជាការការពារអាជីវកម្មរបស់ក្រុមហ៊ុន និងការពារសិទ្ធិរបស់អ្នកប្រើប្រាស់កម្មវិធី TikTok នៅរដ្ឋម៉ុនតាណា ។

គួរបញ្ជាក់ថា រដ្ឋម៉ុនតាណាបានចេញច្បាប់ហាមប្រើប្រាស់កម្មវិធីនេះ ដោយសារបារម្ភថា ទិន្នន័យរបស់អ្នកប្រើប្រាស់ទាំងអស់នឹងធ្លាក់ទៅក្នុងដៃរបស់រដ្ឋាភិបាលចិន ខណៈក្រុមហ៊ុនធំរបស់ TikTok មានស្នាក់ធំនៅប្រទេសចិន ហើយវាអាចគំរាមកំហែងដល់សន្តិសុខអាមេរិកផងដែរ ។ ទោះយ៉ាងណា TikTok បានចេញមកបដិសេធការចោទប្រកាន់ទាំងអស់ ព្រមទាំងបញ្ជាក់ថា ទិន្នន័យរបស់អ្នកប្រើប្រាស់ទាំងអស់មានសុវត្ថិភាព ហើយរដ្ឋាភិបាលចិនគ្មានផ្លូវអាចយកទិន្នន័យរបស់អ្នកប្រើប្រាស់បានទេ ។

បច្ចុប្បន្ន មានពលរដ្ឋអាមេរិកប្រើប្រាស់កម្មវិធី TikTok ជាង១៥០លាននាក់ ហើយចំនួនអ្នកប្រើប្រាស់កម្មវិធីនេះបានកើនឡើងជាបន្តបន្ទាប់ ខណៈ TikTok គឺជាកម្មវិធីមួយទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុងក្រុមមនុស្សអាយុ២០ឆ្នាំ ៕TikTok tests landscape videos in major shake-up - BBC News ប្រភព ៖ Mono News

ឧកញ៉ា ខេមរៈ សិរីមន្ត បាត់Followerលើផេក100K ត្រឹមមួយពព្រិចភ្នែក គ្រាន់តែបង្ហើបថានឹងនិយាយពីបុរីអ្នកឧកញ៉ាឡេង ណាវ៉ាត្រា

0

ឧកញ៉ា ខេមរៈ សិរីមន្ត បាត់ Follower លើផេក 100K ត្រឹមមួយពព្រិចភ្នែកគ្រាន់តែបង្ហើបថាលោកនឹងនិយាយពីបុរីអ្នកឧកញ៉ាឡេង ណាវ៉ាត្រា នាវេលាម៉ោង៧យប់នេះដោយធ្វើការLive លើហ្វេកប៊ុក។ មិនត្រឹមតែបាត់ Follower លើផេកប៉ុណ្ណោះទេអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះសម្តែងក្តីខកចិត្តដូចគ្នា និងស្នើកុំឱ្យ ឧកញ៉ា ខេមរៈ សិរីមន្ត ឡាយលើបណ្តាញសង្គមអីព្រោះមិនចង់មិនចង់ឱ្យលោកមានវិវាទជាមួយអ្នកគាំទ្រដោយសាររឿងនេះទេគួររក្សាភាពស្ងៀមស្ងាត់វិញល្អជាង។May be a closeup of 1 person, standing, sitting and sunglasses

អ្នកលេងបណ្តាញសង្គមជ្រាបមកហើយថា នាពេលថ្មីៗនេះតារាចម្រៀង ខាន់ ជេមស៍ បានបង្ហោះវីដេអូហ៊ានយកកិត្តិយសធានាភាពស្អាតស្អំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
មិនមានការបោកប្រាស់អតិថិជនលើសំណង់ផ្ទះឡើយ ខណៈការចេញវីដេអូនេះអ្នកលេងបណ្តាញសង្គមសម្តែងការមិនពេញចិត្តនិងខកចិត្តមិនតិចនោះទេចំពោះតារាចម្រៀងរូបនេះ។

យ៉ាងណាមិញនៅល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ តារាចម្រៀង ខេមរៈ សិរីមន្ត ដែលមានងារជាឧកញ៉ាបានបង្ហើបប្រាប់ថាលោកនឹងធ្វើការឡាយនិយាយពីបុរីរបស់ថៅកែផលិតកម្មរបស់លោក។ «ថ្ងៃស្អែកម៉ោង៧ល្ងាចខ្ញុំនឹងធ្វើការឡាយនិយាយអំពីបុរីអ្នកឧកញ៉ាឡេង ណាវ៉ាត្រា នឹងរឿងផ្សេងៗដែលបានកើតឡើងកន្លងមក» នេះជាការលើកឡើងរបស់ឧកញ៉ា ខេមរៈ សិរីមន្ត។May be an image of 1 person

មិនត្រឹមតែប៉ុណ្ណោះនៅព្រឹកថ្ងៃទី២៤ ខែឧសភា នេះតារាចម្រៀងរូបនេះក៏រម្លឹកទៀតថាលោកនឹងធ្វើការឡាយតាមពេលវេលាដែលបានកំណត់ ដោយបានសរសេរថា «សូមចាំស្តាប់ទាំងអស់គ្នាជាពិសេសអតិថិជនផ្ទាល់ ល្ងាចនេះម៉ោង៧ជួបគ្នាតាមឡាយផ្ទាល់ណាបងប្អូន»។

គ្រាន់តែបង្ហើបថានិងធ្វើការឡាយនិយាយពីបុរីអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ពីល្ងាចដល់ព្រឹកផេកផ្លូវការរបស់ឧកញ៉ា ខេមរៈ សិរីមន្ត បាត់ Follower លើផេក 100K ត្រឹមមួយពព្រិចភ្នែកពោលគឺពី2.5M មកនៅសល់2.4M Follower។ មិនត្រឹមតែបាត់ Follower ប៉ុណ្ណោះទេអ្នកលេងបណ្តាញសង្គមដែលសុទ្ធសឹងជាអ្នកគាំទ្រលោកសម្តែងនូវការខកចិត្តដូចគ្នា និងស្នើកុំឱ្យ ឧកញ៉ា ខេមរៈ សិរីមន្ត ឡាយអីព្រោះមិនចង់មិនចង់ឱ្យមានវិវាទជាមួយអ្នកគាំទ្រដោយសាររឿងនេះទេគួររក្សាភាពស្ងៀមស្ងាត់វិញល្អជាង៕May be an image of 1 person

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihxOclFEOdqSKJd6FJH6lWOSQIREt1HR_xnz0093bHeu-Uq5-wnrENR7SN7rEAr0ej_oyTEZquZmakTkO7jR8yghnkz8CLxkkd76Gnb7P9N8duTTfh8MXVD-kOTeycsoDxHJ7ULebYRct8pft9tBRj3qsQ2Ia7OY-OQF3-1xbZRDZ3m2UqbEmM9nnD/s1378/Screenshot%202023-05-24%20130649.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5gq1P6YcPFcQqGbsIjNhBu3M8LooJdBnfQzvRxYIZnlf6uXP1TjH3jA7PXpxYhu80UVOkQhjHBMTTxOjgTGexARTUmtd1w3y4PBo7CNkodPB1yLRgnrPkGNniM-Fb7-EHmCmDYQsOaqGsRUjUXykillZkvw5CwKo_iAlSyMxGCXfOhS61llVARQEV/s1179/photo_2023-05-24_13-04-55.jpg