កាលពីម្សិលមិញថា មានករណីមួយផ្ទុះផ្អើលពេញបណ្តាញសង្គម ដោយគ្រូ នៅសាលាអន្តរជាតិមួយ បានវាយកូនសិស្ស ហើយថែមទាំងគម្រាមប្តឹងអាណាព្យាបាលសិស្សវិញថែមទៀត។
បើយោងតាមការបង្ហោះរបស់គណនី Hour Ly ដែលត្រូវជាអាណាព្យាបាលសិស្សបានបង្ហោះថា៖”គ្រូវាយកូនខ្ញុំហេីយ សាលាចង់ប្តឹងខ្ញុំទៀត ដូចសាហាវពេកទេដឹង…….មួយឆ្នាំជិត5000$ ហេតុអីធ្វេីបែបនេះ”។
ដោយឡែក នៅក្នុងថ្ងៃនេះ សាលាអន្តរជាតិចុងអុីង ដែលជាកន្លែងរបស់កូនលោកស្រី Hour Ly ទទួលការអបរំនោះ ក៏បានចេញសេចក្តីបកស្រាយបំភ្លឺ ពាក់ព័ន្ធនឹងការបង្ហោះរបស់លោកស្រី លឹមហួរ(Hour Ly) និងស្វាមី ដោយខាងសាលាបានលើកឡើងដូច្នេះថា៖











