រូបគំនូរម៉ូណាលីសា (Mona Lisa) គឺជារតនសម្បត្តិដ៏មានតម្លៃមួយក្នុងសម័យរ៉ឺណេស្សង់ (Renaissance) ហើយទោះកន្លងទៅអស់រយៈពេលជាង ៥០០ ឆ្នាំទៅហើយក្ដី ក៏រូបគំនូរដ៏ល្អវិចិត្រនេះនៅតែទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ 
វិចិត្រករដែលមានសមត្ថភាពអាចគូរគំនូរម៉ូណាលីហ្សាដ៏ល្អប្រណីតនេះ គឺមានឈ្មោះថា លេអូណាដូ ដាវិនស៉ី (Leonardo Da Vinci)។
លោកបានចាប់ផ្ដើមការងារគូរគំនូរម៉ាណាលីសាខាងលើនោះ នៅអំឡុងគ្រិស្ដសករាជ ១៥០៣ រហូតដល់គ្រិស្ដសករាជ ១៥០៧ ទើបលោកបញ្ចប់ការគូរគំនូរនេះ។
អ្វីដែលធ្វើឱ្យរូបនេះមានភាពល្បីល្បាញខ្លាំងនោះ ក៏ព្រោះថា រូបគំនូរនោះវាស្រដៀងទៅនោះមនុស្សពិតខ្លាំង ហើយថែមទាំងមានបង្កប់នូវអាថ៌កំបាំងជាច្រើនដែលមកទល់នឹងពេលនេះមិនទាន់មាននរណាអាចបកស្រាយបាននៅឡើយនោះទេ។
ជាក់ស្តែងដូចជានឹងក្នុងកែវភ្នែករូបគំនូរនេះមានមានលេខនឹងអក្សរជាច្រើន ដែលអ្នកស្រាវជ្រាវជនជាតិអ៊ីតាលីម្នាក់ បានសនិ្នដ្ឋានថា “ភ្នែកស្តាំរបស់ម៉ូណាលីសាមានអក្សរ LV ដែលទំនងជាអក្សរដំបូងរបស់លីអូណាដូដាវីនស៊ី”។ “រីឯភ្នែកខាងឆ្វេងក៏មានអក្សរដែរប៉ុន្តែគេមិនដឹងថាវាជា CE ឬ B. នៅក្នុងដំបូលភ្នែកមានអក្សរ លេខ ៧២ ឬអិលនិងលេខ ២”។
សូមជម្រាបផងដែរ បច្ចុប្បន្នរូបគំនូរ Mona Lisa មានតម្លៃដល់ទៅក្បែរ១ពាន់លានដុល្លារ ឯណោះ ដែលរូបនេះកំពុងត្រូវបានរក្សាទុកនៅសារមន្ទីជាតិរបស់ប្រទេសបារាំង៕











