រាជធានីភ្នំពេញ, ថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣ – ព្រឹត្តិការណ៍បិទការប្រកួតបាល់ទាត់វិលជុំ កុមារ និងយុវជន AIA – ISF Youth League កំពុងតែឈានចូលមកដល់ និងប្រព្រឹត្តទៅលើវាលស្មៅខៀវ ខ្ចីនៃកីឡដ្ឋាន AIA Stadium, KMH Park ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ នេះ ។ គួរបញ្ជាក់ផងដែរថា កីឡាករកីឡាការនីសរុបចំនួន ១៨០នាក់ មកពី១២ក្រុម ទៅតាមប្រភេទ អាយុផ្សេងៗដូចជា៖ កុមារាកុមារីអាយុក្រោម ១០ឆ្នាំ, កុមារាកុមារីអាយុក្រោម ១៤ឆ្នាំ, កុមារាអាយុ ក្រោម ១៦ឆ្នាំ និងកុមារីអាយុក្រោម ១៨ឆ្នាំជាដើមនឹងមកជួបជុំគ្នាប្រកួតប្រជែងដណ្តើមយកជ័យលាភី លេខមួយ និងលេខពីរ ។

 

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នេះត្រូវបានផ្តួចផ្តើមរៀប ចំឡើយដោយអង្គការផ្កាយសមុទ្រ (ISF) ក្រោមកិច្ចសហការយ៉ាងជិតស្និតជាមួយនឹងក្រុមហ៊ុនធានា រ៉ាប់រងអាយុជីវិត និងសុខភាព AIA Cambodia ។ ក្នុងឆ្នាំនេះទៀតសោត ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជន AIA – ISF Youth League បានផ្តល់ឱកាសលេងកីឡាដល់កុមារកម្ពុជាក្រីក្រជាង ១,៥០០នាក់ ដោយជួយឲ្យពួកគេអាចរកឃើញក្តីស្រមៃក្នុងជីវិត និងពង្រឹងជំនាញផ្សេងៗនៅលើទី លានផងដែរ ។​ ការប្រកួតបាល់ទាត់វិលជុំមួយនេះ គឺជាពន្លកនៃក្តីសង្ឃឹមថ្មីសម្រាប់កុមារកម្ពុជាជាច្រើន ដែលបាត់បង់ឱកាសដោយជួយពួកគេសម្រេចបំណងប្រាថ្នារបស់ខ្លួន និងឆ្ពោះទៅរកភាពជោគជ័យ ក្នុងជីវិត ។

 

ដោយមានគោលបំណងស្នូលគឺផ្តល់ឱកាសដល់កុមារ និងយុវជនកម្ពុជាក្រីក្រក្នុងការលេងកីឡា ព្រឹត្តិការណ៍បិទការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នឹងនាំកីឡាករ កីឡាការនីទាំងអស់មកពីសហគមន៍នានាជុំវិញរាជធានីភ្នំពេញមកប្រមូលផ្តុំគ្នាប្រកួតប្រជែង ។ កីឡាករកីឡាការនីដ៏មានទេពកោសល្យ និងពោរពេញដោយទឹកចិត្តស្រលាញ់កីឡាយ៉ាងជ្រាលជ្រៅ ទាំងនេះនឹងបង្ហាញពីភាពបុិនប្រសប់ ការធ្វើការងារជាក្រុម និងឆន្ទៈមោះមុត ដែលរំលេចឲ្យយើង ឃើញកាន់តែច្បាស់ពីសក្តានុពលនៃកីឡាក្នុងការផ្លាស់ប្តូរជីវិត ។

 

អ្នកស្រី ជួប វិច្ឆិកា ជានាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្របានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ ខ្លួនក៏ដូចជាពន្យល់ពីសារៈសំខាន់នៃកម្មវិធីប្រកួតបាល់ទាត់វិលជុំនេះថា៖ “ពួកយើងពិតជាមាន កិត្តិយសយ៉ាងធំធេង ដែលបានរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជននេះឡើង និង ជាពិសេសបង្កើតការផ្លាស់ប្តូរវិជ្ជមានក្នុងជីវិតកុមារ និងយុវជនជាកីឡាករកីឡាការនីទាំងអស់នេះ ។ ការប្រកួតនេះមិនត្រឹមតែបានផ្តល់ឱកាសឲ្យកុមារ និងយុវជនពង្រឹងជំនាញបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែ វាថែមទាំងបានជួយពួកគេក្នុងការអភិវឌ្ឍជំនាញធ្វើការងារជាក្រុម មានភាពធន់ទ្រាំ និងការតាំងចិត្ត ខ្ពស់ទៀតផង ។ អង្គការផ្កាយសមុទ្រមានមោទនភាពណាស់ ដែលបានជួយគាំទ្រដល់កុមារ និង យុវជនក្រីក្រជាច្រើន និងបានមើលឃើញពីភាពរីកចម្រើនរបស់ពួកគេទាំងក្នុង និងក្រៅទីលាន ។”

ក្រុមជើងខ្លាំង ដែលឈ្នះប្រចាំរាជធានីភ្នំពេញ និងខេត្តកំពង់ធំនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ការ ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន វគ្គផ្តាច់ព្រ័ត្រ AIA-ISF Grand Championship ប្រចាំឆ្នាំ២០២៣ ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនាខាងមុខនេះ ដោយមានការចូលរួមពី កីឡាករកីឡាការនីដ៏មានទេពកោសល្យជាច្រើនមកពីតំបន់នានាក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ធំ និងមកប្រកួតដណ្តើមយកជ័យជំនះនៅកីឡដ្ឋាន AIA Stadium, KMH Park ។ ការប្រកួតបាល់ទាត់វិល ជុំដ៏ធំគឺនេះជាព្រឹត្តិការណ៍កីឡាដ៏សំខាន់ប្រចាំឆ្នាំ និងកាន់តែពិសេសទៀតនោះគឺវាជាឱកាសដ៏វិសេស វិសាលសម្រាប់កុមារ និងយុវជនក្រីក្រក្នុងការបង្ហាញពីភាពបិុនប្រសប់ និងការតស៊ូព្យាយាមរបស់ ពួកគេ ។

សូមចូលរួមទស្សនាព្រឹត្តិការណ៍បិទការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នេះឲ្យបានច្រើនកុះករណា៎ ។ សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំ កុមារ និងយុវជន AIA – ISF Youth League និងព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន វគ្គផ្តាច់ព្រ័ត្រ AIA-ISF Grand Championship សូមទំនាក់ទំនងមកកាន់លោក យិន សាមឌី ប្រធាន កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ sy@isfcambodia.org ។

អំពីអង្គការផ្កាយសមុទ្រ

៤៩ ភាគរយនៃកុមារកម្ពុជាកំពុងតែរស់នៅក្នុងភាពក្រីក្រ ដែលបណ្តាលមកពីកត្តាផ្សេងៗ ។ ចាប់តាំង ពីឆ្នាំ២០០៦មក   អង្គការផ្កាយសមុទ្រគឺជាអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយ ដែលត្រូវបានទទួល ស្គាល់ជាអន្តរជាតិ ដែលបានផ្តល់ឱកាសឲ្យកុមារក្រីក្រទទួលបានការអប់រំ សេវាថែទាំសុខភាព និង កុមារភាព ដែលពួកគេសាកសមនឹងទទួលបាន ។ កិច្ចគាំទ្ររបស់អង្គការនេះមានគោលបំណងពង្រីក សក្តានុពលនៃការអប់រំ និងកីឡា ដើម្បីជួយកុមារ និងសហគមន៍ក្រីក្រឲ្យចាកផុតពីភាពក្រីក្រ ។

សព្វថ្ងៃនេះ កម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រកំពុងតែធ្វើការជាមួយនឹងកុមារ ដែលបោះបង់ការ សិក្សា ឬមិនធ្លាប់បានរៀនសូត្រ ។ ថ្នាក់អប់រំពន្លឿនបង្រៀនពីរថ្នាក់ក្នុងមួយឆ្នាំ ដោយជួយឲ្យសិស្ស អាចចូលរៀនថ្នាក់ដ៏សមស្របតាមកម្រិតអាយុរបស់ខ្លួននៅសាលារដ្ឋ ។ ដើម្បីរួមចំណែកជួយកាត់ បន្ថយឧបសគ្គនានា ដែលនាំឲ្យកុមារបោះបង់ការរៀនសូត្រ អង្គការផ្កាយសមុទ្រក៏ផ្តល់ការឧបត្ថម្ភ គាំទ្រជាឯកសណ្ឋាន សម្ភារៈសិក្សា អាហារនៅសាលារៀន សេវាថែទាំសុខភាព និងកញ្ចប់អាហារ ប្រចាំខែសម្រាប់ក្រុមគ្រួសាររបស់ពួកគេទៀតផង ។ ជារៀងរាល់ឆ្នាំ កម្មវិធីអប់រំរបស់អង្គការផ្កាយ សមុទ្រគាំទ្រដល់សិស្សានុសិស្សចំនួន ៧០០នាក់ឲ្យរៀនសូត្រ ចាប់ពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់ បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និងរហូតដល់ពួកគេមានការងារធ្វើសមរម្យ ។ បន្ថែមពីនេះ ក្រុមគ្រួសាររបស់សិស្សជាង ៣,០០០នាក់ក៏ទទួលបានការឧបត្ថម្ភគាំទ្រ តាមរយៈគម្រោងផ្សេងៗរបស់ អង្គការផងដែរ ។

កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រកំពុងធ្វើការជាមួយបណ្តាញ និងដៃគូនានាយ៉ាងសស្រាក់ សស្រាំ ដើម្បីពង្រីកវិសាលភាពនៃកម្មវិធីនេះ និងបង្កើនឱកាសលេងកីឡា អភិវឌ្ឍជំនាញបំណិនជីវិត និងពង្រឹងសុខភាពដល់កុមារ និងយុវជនកាយសម្បទាធម្មតា និងពិការជាង ៤,០០០នាក់នៅខេត្តចំនួន ១៣ក្នុងប្រទេសកម្ពុជា ។ កម្មវិធីនេះមានគោលដៅលើកកម្ពស់ភាពវិជ្ជមានក្នុងសង្គម​ តាមរយៈការ ហ្វឹកហាត់បាល់ទាត់រៀងរាល់សប្តាហ៍ ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់នានា និងការបង្រៀន កម្មវិធីសិក្សាបាល់ទាត់សង្គមជាដើម ។ ដោយចូលរួមក្នុងសកម្មភាពនាក្នុងកម្មវិធីបាល់ទាត់កុមារ និង យុវជនទាំងនេះបានរៀនសូត្រ និងពង្រឹងជំនាញសំខាន់ៗដូចជាការធ្វើការងារជាក្រុម ភាពជា អ្នកដឹកនាំ ការកសាងទំនុកចិត្តលើខ្លួនឯង និងការប្រាស្រ័យទាក់ទង និងជាពិសេសយល់ដឹងកាន់តែ ច្រើនពីបញ្ហាសង្គមដូចជា សមភាពយេនឌ័រ ការចូលរួមក្នុងសង្គម ការផ្លាស់ប្តូរអាកាសធាតុ និងផល ប៉ះពាល់នៃគ្រឿងញៀនទៀតផង ។ បន្ថែមពីនេះទៀត ពួកយើងពិតជាមានមោទនភាពយ៉ាងខ្លាំង ដែល បានក្លាយជាអ្នកត្រួសត្រាយផ្លូវជួយបង្កើនការចូលរួមរបស់ស្ត្រី និងជនពិការក្នុងវិស័យកីឡា និងប្រើ ប្រាស់បាល់ទាត់ជាមធ្យោបាយដ៏សំខាន់ជម្រុញឲ្យមានសមភាព ការចូលរួម និងភាពវិជ្ជមានក្នុង   សង្គម ។

អំពី អេ​ អាយ​ អេ

ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមាន វត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក – សាខាគ្រប់គ្រងទាំងស្រុង។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជារាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្រប តាមគោលបំណងក្នុងការជួយឱ្យប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់ តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូង បង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រង ឈានមុខគេមួយនៅកម្ពុជា  អេ អាយ ខេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅ លើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗ ដែលបង្កើត ឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃ សម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឱ្យប្រជាជនក្នុងសង្គមទទួល យកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឱ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើក កម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើង ជាដើម។

យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយ តាមរយៈឧបត្ថម្ភ ដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀត សោធ យើងក៏សហការជាមួយក្លឹប Tottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែល ជាដៃគូសកល និងជាក្លឹបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបាន ការអប់រំដែលពួកគេសមនឹងទទួលបាន។

អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 3ឆ្នាំជាប់គ្នា 2020, 2021 និង 2022។ អេ អាយ អេ ខេមបូឌា មានការិយាល័យ កណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។