ប្រទេសចិន ៖ លោក ណៃជែល អ៊ឹង ឬ Uncle Roger ដែលមនុស្សជាច្រើននាក់បានស្គាល់លោកថា ជាតារាកំប្លែងម៉ាឡេស៊ីដ៏ល្បីល្បាញម្នាក់ ត្រូវបានគេបិទមិនឱ្យប្រើគណនីបណ្តាញសង្គមចិន កាលពីថ្ងៃទី២២ ខែឧសភា កន្លងមក ក្រោយពីលោកនិយាយលេងសើចចំអកឱ្យរដ្ឋាភិបាលចិន ។ គណនី Weibo របស់លោកដែលមានអ្នកតាមដានរហូតដល់ជាង៤សែននាក់ បញ្ជាក់ថា គណនីនេះត្រូវបានហាមឃាត់មិនឱ្យបង្ហោះ ដោយសារល្មើសនឹងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត ។Comic Uncle Roger banned on Chinese social media - BBC News

កាលពីថ្ងៃទី១៦ ខែឧសភា លោក អ៊ឹង បានបង្ហោះវីដេអូកំប្លែងមួយក្នុងគណនី Twitter របស់ខ្លួន ដើម្បីផ្សព្វផ្សាយពីការសម្តែង ហើយលោកបានសរសេរចំណងជើងរឿងកំប្លែងថា «លោកកំពុងត្រូវបានគេឈប់ឱ្យសម្តែង» ដោយសារវីដេអូនេះបានធ្វើត្រាប់តាម និងចំអកឱ្យរដ្ឋាភិបាលចិន ។ ខ្លឹមសារក្នុងវីដេអូនេះបង្ហាញថា លោក អ៊ឹង បានជជែកជាមួយអ្នកទស្សនាម្នាក់ដែលនិយាយមកកាន់លោកថា ធ្វើដំណើរមកពីទីក្រុងក្វាងចូវ ប្រទេសចិន ហើយលោក អ៊ឹង បានឆ្លើយតបទៅវិញថា ចិនជាប្រទេសល្អមួយ យើងត្រូវតែនិយាយបែបនេះនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយ ។

ក្រោយមក លោក អ៊ឹង ក៏បានលេងកំប្លែងពាក់ព័ន្ធនឹងរឿងរដ្ឋាភិបាលចិនលួចស្តាប់ទូរស័ព្ទរបស់លោកផងដែរ ។ លោកនិយាយថា រដ្ឋាភិបាលចិនតែងលួចស្តាប់ជានិច្ច ហើយទូរស័ព្ទរបស់អ្នកគ្រប់គ្នា ក៏ត្រូវគេលួចស្តាប់ទាំងអស់ ហើយលោកនិយាយទៀតថា លោកប្រធានាធិបតីចិន ស៊ី ជិនពីន ចូរចម្រើន ។ កាលពីថ្ងៃទី២២ ខែឧសភា លោកក៏បានបង្ហោះវីដេអូនេះឡើងវិញនៅក្នុងគណនី Twitter របស់ខ្លួន ព្រមទាំងសរសេរចំណងជើងថា ដោយសារហេតុផលខ្លះ វីដេអូនេះមានអ្នកចូលទស្សនាច្រើនមែនទែន ហើយលោកក៏សង្ស័យដែរថា ហេតុអ្វីមានអ្នកទស្សនាច្រើនបែបនេះ ។China cancels 'Uncle Roger' for poking fun at 'surveillance state', 'one  China' policy | The Straits Times

ទោះយ៉ាងណា នេះមិនមែនជាលើកដំបូងទេ ដែលលោក អ៊ឹង បានជួបនឹងការរឹតបន្តឹងលើការបង្ហោះវីដេអូក្នុងបណ្តាញសង្គមរបស់ចិន កាលពីខែមករា ឆ្នាំ២០២១ លោកបានសម្តែងជាមួយលោក Mike Chen ជាម្ចាស់ឆែណែលយូធូប ដែលរិះគន់ប្រទេសចិនតាមរយៈ Twitter ។ អ្នកទាំងពីរបានសហការគ្នាថតវីដេអូរិះគន់រូបមន្តធ្វើម្ហូបរបស់ចិន ហើយក្រោយមក លោក អ៊ឹង បានលុបវីដេអូនេះចេញវិញ និងបង្ហោះពាក្យសូមទោសក្នុង Weibo ថា លោកមិនបាននិយាយពាក់ព័ន្ធនឹងនយោបាយទេ ហើយសូមទោសចំពោះពាក្យសម្តីដែលលោកធ្លាប់និយាយខុសពាក់ព័ន្ធនឹងចិន ។

លោក អ៊ឹង បានល្បីល្បាញអស់រយៈពេល៣ឆ្នាំមកហើយ ក្រោយពីលោកបង្ហោះវីដេអូរិះគន់ពីបញ្ហាផ្សេងៗ ហើយលោកក៏ប្រឈមនឹងរដ្ឋាភិបាលចិនតាមចាប់ខ្លួនផងដែរ ។ កាលពីថ្ងៃទី២១ ខែឧសភា គេបានចាប់ខ្លួនអ្នកកំប្លែងចិនម្នាក់ ក្រោយពីអ្នកកំប្លែងរូបនេះលេងរឿងប្រៀបធៀបឆ្កែរបស់ខ្លួនជាមួយពាក្យស្លោករបស់កងទ័ព បើទោះជាអ្នកកំប្លែងរូបនេះបានសូមទោសចំពោះហេតុការណ៍ដែលបានកើតឡើងក្តី ប៉ុន្តែរូបគេបានជាប់ពន្ធនាគារ៣ឆ្នាំ ។Malaysia-born comedian 'Uncle Roger' banned from Weibo after poking fun at  Chinese government - CNA

លើសពីនេះ ក្រុមហ៊ុនដែលបានជួលតារាកំប្លែងចិនរូបនេះ ក៏ត្រូវបានគេពិន័យជាប្រាក់ចំនួន១៤,៧លានយាន់ផងដែរ ។ ដូច្នេះ វាជាចំនួនប្រាក់ដ៏ច្រើន និងមិនសមហេតុផលសោះ ហើយបានធ្វើឱ្យមនុស្សទូទៅខ្លាចថា គេនឹងបណ្តេញតារាកំប្លែងចេញពីប្រទេសចិន ៕

ប្រភព ៖ TNN World