Home Blog Page 165

BLACKPINK ទទួលបានពានរង្វាន់កិត្តិយសជាតារាចម្រៀងប៉ុបដ៏អស្ចារ្យបំផុតប្រចាំឆ្នាំ ២០២៥

0

ថ្មីៗនេះទស្សនាវដ្តីតន្ត្រីដ៏មានកិត្យានុភាព Billboard បានផ្តល់ពានរង្វាន់កិត្តិយសដល់ក្រុម BLACKPINK ក្នុងបញ្ជី «តារាប៉ុបដ៏អស្ចារ្យបំផុតប្រចាំឆ្នាំ ២០២៥» ដែលធ្វើឱ្យក្រុមនេះក្លាយជាសិល្បករ K-pop តែមួយគត់ដែលទទួលបានកិត្តិយសក្នុងចំណាត់ថ្នាក់នេះ។ BLACKPINK ត្រូវបានចុះបញ្ជីរួមជាមួយឈ្មោះល្បីៗជាច្រើននៅក្នុងតន្ត្រីអន្តរជាតិដូចជា Addison Rae, Ariana Grande, Beyoncé, Rosalía, Bruno Mars, Justin Bieber និងតារាផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg32lsojeBcFXQUGhiuBnkINJQQaU788aWnb-rjYi8vNRgH3gcoDmMueNx879bKfEgdHTcOI3RRH0ON2ehWfJFx85rXnMfazQNvvAe3b7MaVxztG28QrpojIkYWRHPkn37QYM2GBvv7jrPIrmBx3uVRxQkV3Ebl28BjvLsXWPccH5N7rHBt3WD77GHI05hL/s1277/image_2026-01-21_16-38-28%20(3).png

Billboard បានគូសបញ្ជាក់ជាពិសេសអំពីការវិលត្រឡប់មកវិញដ៏គួរឱ្យចាប់អារម្មណ៍របស់ BLACKPINK កាលពីឆ្នាំ២០២៥ គឺបទ «Jump» បានឈានដល់កំពូល ៣០ នៃតារាង Billboard Hot 100 និងបានបង្កើតកំណត់ត្រាគួរឱ្យចាប់អារម្មណ៍ជាច្រើននៅសហរដ្ឋអាម៉េរិក និងទូទាំងពិភពលោក។ លើសពីនេះ ដំណើរទស្សនកិច្ចពហុកីឡដ្ឋានទ្រង់ទ្រាយធំរបស់ក្រុមនេះក៏ត្រូវបានចាត់ទុកថាជាភស្តុតាងច្បាស់លាស់នៃភាពទាក់ទាញដ៏យូរអង្វែងរបស់ BLACKPINK ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAo6c7KqyTgAskNzyAUI7y3_vL-IZ8uZCQ1d0pa3cQxlDddVWcYZwZ6KhT40wqUvzJYMXbxTCXp0AJaHNpUb2qOGXwgfyH-uXOxj-NTafsGfpbdhmJBR9kHy_dPCK9LaIcZCKbmN5jgMzDoIN2a-ngmxk9U0LIGPx5VhjOxqo2O3je4pIFUNvAPrmyojQD/s1115/image_2026-01-21_16-38-27.png

តារាង Billboard បញ្ជាក់ថាក្រុមនេះនៅតែជាកម្លាំងលេចធ្លោមួយនៅក្នុងវិស័យ K-pop លើឆាកអន្តរជាតិ។ ក្រៅពីតន្ត្រី ឥទ្ធិពលរបស់ BLACKPINK ពង្រីកដល់ម៉ូតការផ្សាយពាណិជ្ជកម្ម និងវប្បធម៌ពេញនិយម ដែលពង្រឹងជំហររបស់ពួកគេជារូបតំណាងសកលពិតប្រាកដ។ ជាពិសេស សកម្មភាព និងសមិទ្ធផលដ៏លេចធ្លោរបស់សមាជិកម្នាក់ៗក្នុងរយៈពេលកន្លងមកនេះ ក៏បានរួមចំណែកដល់ការរក្សាប្រជាប្រិយភាពរបស់ BLACKPINK ដោយជួយឱ្យក្រុមនេះបន្តសម្រេចបានជោគជ័យក្នុងវិស័យជាច្រើន និងរក្សាតំណែងឈានមុខគេរបស់ខ្លួននៅក្នុងរលក K-pop សកល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFQZ956Di7Y0W-dlRFQqe-eYQ4mjV8gBf5t83RyWJIqyiXuimRz5KiFhqUMjYrPtpBUrKq_pHf8JHJVSg2lgbj7Tsmq1OOhLeEtgLoUajj8uvj2_dawEldRZPZ4e7KBXlTi7tJ5wNyz4k4OOeRBPAkejHUwWmLoCbzOv9VRij43pavCueuoZCXOie3ahsV/s1008/image_2026-01-21_16-38-28%20(2).png

កាលពីពេលថ្មីៗនេះ BLACKPINK ទើបបញ្ចប់ការសម្តែងនៅ Tokyo Dome ដោយមានអ្នកគាំទ្រចំនួន ១៦៥០០០ នាក់បានចូលរួមសម្រាប់រយៈពេលបីយប់នៃដំណើរទេសចរណ៍ «DEADLINE» របស់ពួកគេ។ ក្រុម BLACKPINK នឹងបញ្ចប់ដំណើរទេសចរណ៍របស់ពួកគេជាមួយនឹងការប្រគំតន្ត្រីរយៈពេលបីយប់នៅឯពហុកីឡដ្ឋាន Kai Tak ទីក្រុងហុងកុង ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៦ ខែមករា។ ក្រុមចម្រៀងនេះមានគម្រោងវិលត្រឡប់មកវិញជាមួយនឹងសមាជិកពេញលេញជាមួយនឹងអាល់ប៊ុមខ្នាតតូចទីបីរបស់ពួកគេដែលមានចំណងជើងថា «DEADLINE» ដែលចេញផ្សាយនៅថ្ងៃទី ២៧ ខែកុម្ភៈ៕

ខាត់ ស្រីច័ន្ទ មិនយល់ស្របការលើកឡើងរបស់ពិធីការិនី ដាវណ្ណ ដែលថាការស្លៀកពាក់ស៊ិ.ចស៊ីជះឥទ្ធិពលមានការបៀ.តបៀ.ន

0

សំណេរមួយរបស់ពិធីការិនីទូរទស្សន៍ ដាវណ្ណ បានបង្កឱ្យមានការពិភាក្សាយ៉ាងក្តៅគគុកបន្ទាប់ពីកញ្ញាបានលើកឡើងថា បវរកញ្ញា បុគ្គលល្បី មួយចំនួនស្លៀកពាក់សឹងតែស្រាត ខណៈរូបភាពទាំងនេះបានជះឥទ្ធិពលដល់ប្រយោលនាំឱ្យមានអំពើបៀតបៀន។ ការលើកឡើងរបស់ពិធីការិនីរូបនេះត្រូវបាន ខាត់ ស្រីច័ន្ទ ថាគួររកវិធីណាដែលល្អជាងនេះនិងលុបបំបាត់គំនិតនេះចោល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2jJQJ80ZsJ73JsZubUHvtpE5ElE5JRn0uwIrE8ioYB8Ney0axsjeE815Xh0V0dyfPhra7TODk4CoFuRZEkdKjRZwxctkLd7vYSRAxhQwy0r16Oy1QFgOXrPrFLrQGwHx1DldO-VLTfXoe58PiYon4W61JNOk-gL8G6CuyeQkyzwsfPkYd7o4DDfFEHBb0/s2048/image_2026-01-21_14-02-45.png
នៅថ្ងៃទី២០ ខែមករា ពិធីការិនី ដាវណ្ណ បានបង្ហោះរូបភាព Screenshot របស់អ្នកស្រី ម៉ម សុម៉ាលី សំណូមពរកុំឱ្យមានការស្លៀកពាក់ស៊ិចស៊ីដោយសារតែមានកុមារីរងគ្រោះច្រើន។ កញ្ញា ដាវណ្ណ ក៏បានភ្ជាប់មកជាមួយនឹងពាក្យពេចន៍ថា «ខ្ញុំជ្រេញនឹងប្រយោគមួយថា “ខ្ញុំស្លៀកស៊ិចស៊ី តែចរិតខ្ញុំល្អ” ខ្ញុំស្លៀកស៊ិចស៊ី មិនមែនឱ្យបុរសមកបៀតបៀនទេ។ បវរកញ្ញាខ្លះ បុគ្គលល្បីខ្លះ សឹងតែស្រាត ចំទិតចំទង អាសអាភៀសពេញអនឡាញ ដល់ពេលគេរិះគន់ តាំងតបវិញថា ឱ្យស្លៀកឈុតប្រពៃណីគ្រប់ពេលមែន? ។ ចង់និយាយថា ពេលដែលអ្នកស៊ិចស៊ី លេចអស់នឹង ប្រុសៗអត់រំលោភអ្នកដោយផ្ទាល់ទេ តែរំលោភកុមារី នៅតាមស្រុកស្រែចំការ ព្រោះឥទ្ធិពលនៃរូបភាព បានប៉ះពាល់ដោយប្រយោល»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdNa8bL4_rEZI9Uitkkca6rhc5JL9yl0o5_cqfxoOYGJaUrB2ZjTyTomC-fq8o-fb1wSIxCSPghVt_3K5KFwE8CCBmdrb8a8JWHIzEC4rsb1_4qtxJNaSdUqSMbQMP-N3MQRS38YcFnxCn25q0VWvhXnfv2vsVXroOvgeCcfYHo0hrIymlHNyIhac0coJ7/s2048/image_2026-01-21_13-36-27.png

សំណេរខាងលើរបស់កញ្ញា ដាវណ្ណ ក៏ត្រូវបានសាធារជនប្រើប្រាស់បណ្តាញសង្គមបញ្ចេញមតិចម្រុះមានមតិខ្លះក៏គាំទ្រ ចំណែកឯមតិខ្លះទៀតមិនគាំទ្រទាំងស្រុងឡើយ។ ក្នុងនោះដែរសំណេររបស់ពិធីការិនីរូបនេះត្រូវបាន ខាត់ ស្រីច័ន្ទ មិនគាំទ្រឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt_isUSmtARTcIO4DeBMmi47PDJfItjD1VtczLJYLDcDrSHf0DJr6lyIsS8an-cZExwQg3LAl3ytwQMhL-K9GYIGTNnoxi1t1Dsf5HWwdBFZeSWYVZJU7xlm447ydKlrbQhEbV8tQ6QrgJsVTbCRtBV-z1VcxZVQNF_WfbVyxHH5Ftss02SjqGqhPkR018/s2048/image_2026-01-21_14-02-47.png

នៅថ្ងៃទី២១ មករា ខាត់ ស្រីច័ន្ទ ND Miss Mera Cambodia បានបង្ហោះថា «នៅក្នុងឆ្នាំ ២០២៦ ហើយហេតុអ្វីនៅមានគំនិតបែបនេះទៅវិញ គួរតែរកវិធីណាមួយដែលល្អនិងសមស្របជាងនេះទេ? សម័យកាន់តែជឿនលឿន website ជាច្រើនដែលអាច….. បានហេតុអ្វីបន្ទោសទៅលើការស្លៀកពាក់ទៅវិញ។ ទោះបវកញ្ញាឬបុគ្គលល្បីមិនស្លៀកស៊ិចស៊ី ចុះហាមឃាត់រូបភាពចែកចាយពីប្រទេសផ្សេងបានទេ? ហាមឃាត់ឬបិទ Website ទាំងនោះបានទេ ? សូមពិចារណានិងលុបបំបាត់គំនិតទាំងនេះសូមអគុណ»៕

ជិតសម្រាល កូននាំលាភសំណាងឲ្យឪពុកក្លាយជាសេដ្ឋីភ្លាមៗ ពីប៊ូសស្រ្តង

0

មិនជឿកុំប្រមាថ ជិតដល់ថ្ងៃសម្រាលកូន រឿងនឹកស្មានមិនដល់ កូនក្នុងផ្ទៃនាំលាភសំណាងធំចូលផ្ទះ ឱ្យឪពុកម្ដាយក្លាយជាសេដ្ឋីភ្លាមៗ ឈ្នះរង្វាន់130លានពីភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm779SA4SVv7ZgjelzzV_exSJAzqECdtrfmdancd52MDSnrgm0_CgrBJ5Myuc5MMDq2bf8M4ExlQTJTa6SJPjr_Sx6L4kX4V7t4E18vekfZfLoZ_iHaP-JZANxUyqBCzL9Ld3zjqakGeCdqfx-k76MJTBZhJGONkodTdhdrK_AStIZ_7yrxsZvvF7ZTxg3/s1280/BS%201%20(13).jpg
ម្ចាស់រង្វាន់សេដ្ឋីក្មេងពីប៊ូសស្រ្តង ប្ដីឈ្មោះ អ៊េន បូឡុង អាយុ 28ឆ្នាំ ធ្វើការសំណង់ និងប្រពន្ធឈ្មោះ ងួន ដាលី អាយុ 26ឆ្នាំ បច្ចុប្បន្នរស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ បងប្រុសបូឡុង បានប្រាប់ថា គាត់ខំធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីសន្សំលុយត្រៀមទុកពេលប្រពន្ធសម្រាលកូន លុះអស់កម្លាំងពេក ក៏ទិញប៊ូសស្រ្តង1កំប៉ុង ផឹកប៉ូវកម្លាំង ស្រាប់តែគាស់ផាច់ ឃើញ 130លានរៀលភ្លាម រំភើបស្ទើរហោះ ខលប្រាប់ប្រពន្ធមុនគេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsIUBCE1e56_7rFDKZaNePUjgDmWLK6c0GuvwPXDHt9g5lrSiHlR8lnenYokBA2fH_uHdwnbqSAEYasxOYm3vc9jHfXxoQaBWqF0Jj7y6Z7mwmVMYC_PRWPfJLMLA9yiuEXsME0p3ROIyzgihMkMj68BbWP6nlHQZqwU0Uj3lUHp_-wpUzClYZP78QDbwz/s1280/BS%204%20(7).jpgនេះបានហៅថា កូនលាភ កូនសំណាងមែន នាំទ្រព្យចូលផ្ទះឱ្យឪពុកម្ដាយក្លាយជាសេដ្ឋីភ្លាមៗ ហើយពួកគាត់ ថាពេលសម្រាលរួចនៅដើមសប្ដាហ៍ក្រោយ ពួកគាត់នឹងដាក់ឈ្មោះកូនថា ស្រីលាភ។
ប៊ូសស្រ្តងឆ្ងាញ់ រសជាតិដិតជ្រៅ មានរង្វាន់សេដ្ឋីក្មេង កែប្រែជីវិតបងប្អូនភ្លាមៗ! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs43AdeimSw2JYCZmLXBcLnmFxGKgi1eLDlJNdgwwwoq6Fk5c7xt_MwK7raCXJUQDrPRoOh0S18LXkagdqwPADv2ekKlHTFC6kLh_evRyvc7G7qF7l5C8vX_MAOi18eCeFHINMRpMUmOyjiNnv719AGykrepuMZMwnn2ztGgaRtooKX0AOWZK7IxnNhth6/s1280/BS%202%20(11).jpg

អ្នកបង្កើតមាតិកាក្នុងក្រុម «ចេះតែធ្វើ JTT» ចេញវីដេអូសូមទោសចំពោះការលេងសើចប៉ះពាល់អារម្មណ៍ LGBTQ+

0

Norak Ben ដែលជាអ្នកបង្កើតមាតិកាកំប្លែងមួយរូបក្នុងក្រុម «ចេះតែធ្វើ JTT» បានចេញវីដេអូសូមទោសទៅកាន់សហគមន៍ LGBTQ+ ដែលការនិយាយលេងសើចរបស់លោកនិងអ្នកបង្កើតមាតិកាផ្សេងទៀតបានធ្វើឱ្យមានការប៉ះពាល់អារម្មណ៍របស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRZEWc_9GIB8IqaD0V9pOJpB1g0vGsZ3IgT5UQI0koFzEzGqTSYKTwtHYBWFEcSj8tkGdZH5UGaFvUlm-9lowWDVt42pKKMdkZ_2xaSZGc8RC1AjwP0uu8HpOgUn3TlSSuu3btCeDie1pCWBbB0XFJeS88En7hG4MhPNIPBAYTQBfZUOc-z46y6rosDaGV/s2048/image_2026-01-21_15-52-17.png
រូបភាពមួយសន្លឹករបស់អ្នកបង្កើតមាតិកាល្បីៗលើបណ្តាញសង្គមព័ន្ធជុំវិញ Xing ហើយមានដបប្រេងឆានៅកណ្តាលជាមួយនឹងពាក្យសម្តី «អៀច» របស់ Norak Ben បានធ្វើឱ្យសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា LGBTQ+ មិនពេញចិត្តយ៉ាងខ្លាំងដែលរឿងនេះបានធ្វើឱ្យប៉ះពាល់អារម្មណ៍របស់ពួកគេ។ ក្រោយពីរងនូវមតិប្រតិកម្មខ្លាំងក្លាពីសហគមន៍ LGBTQ+ Norak Ben បានចេញសារសូមទោស និងបានចេញវីដេអូសូមទោសថែមទៀតជំនួសមុខឱ្យអ្នកបង្កើតមាតិកាផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipVowc907Z9am2uDKbLH1CM8emDvdmEKTmfXb5y55whbs_SgQgGtQ4FqPMGFQIcfhg1KBtAVvezYvydXPlnqjynqKKH-TlX6wuj1t9lBxPJf6TLpmaz4KeS0Xoqy_b6DrtMGMfZhkYvZscvTHEDhm3wexcrR27Y6sP7nxRuhyphenhyphen1bp9ioR9EkbNgaoRon9Bu/s2048/image_2026-01-21_15-52-19.png

នៅរសៀលថ្ងៃទី២១ ខែមករា Norak Ben បាននិយាយថាលោកសូមទោសទៅកាន់សហគមន៍ LGBTQ+ ចំពោះការបង្ហោះរបស់ខ្លួនដោយសង្ឃឹមថានឹងមានការអធ្យាស្រ័យហើយពួកលោកនឹងមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន មុននឹងបង្ហោះ។ Norak បានបញ្ជាក់ថាខ្លួនលោកមិនមានគោលបំណងឬចិត្តណាមួយប៉ះពាល់អារម្មណ៍នរណាម្នាក់ឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHefb44otiLmBPZtLvQCr7l41qPbrqBjspsdBxItbaZOPxoCytqHg5kLQYjnFS9G8lO9_m1l04SFlENzGBorqI1FviFawmo_1UI4O3lPdIWJ6d_DhLw3g9uzE7j6iO6bks56tCoylLu-oCJissFdEZJbOZnAYQ4Pbs6X9NWjkjzZYDf_GdSYfUlB9yo0sd/s1780/image_2026-01-21_15-11-39.png

គួរឱ្យដឹងថាក្រៅពីការបង្ហោះរូបភាព អ្នកលេងបណ្តាញសង្គមបានចែករំលែកវីដេអូរបស់អ្នកបង្កើតមាតិកាទាំង៦រូបដែលយកពាក្យ «ខ្លាញ់» មកនិយាយនៅក្នុងការថតវីដេអូរបស់ពួកគេផងដែរ។ បន្ទាប់ពីចេញវីដេអូសូមទោសចំពោះកំហុសអចេតនាអ្នកមួយចំនួនក៏បង្ហាញការអន់ឱនមកកាន់ Norak Ben ខណៈអ្នកមួយចំនួនហាក់មិនទាន់បាត់ខឹងពួកគេនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi86R4qxuVkyhovxqLy6T21TPMngqPpt1uPWbwBfZhJwGdQ-avZNSCn1W8ITxBARO0F_V2A8brAjkqjmRMBI4dh5vUSlgtVq-BEm8PvbtJQtbNjhui7i8y_LLTaHmHXf3_IhLFqnGycw4fNXqeko99xKrCoszQPE6_cy395kDKp2WMHdp-hVYeEhYo3YjN8/s3840/IMG_20260121_152216_161.jpg

Norak Ben គឺជាអ្នកបង្កើតមាតិកាមួយរូបដែលកំពុងមានប្រជាប្រិយភាពដោយលោកគឺជាសមាជិកនៃក្រុម«ចេះតែធ្វើ JTT» ដែលបង្កើតមាតិកាកំប្លែងៗធ្វើឱ្យទស្សនិកជនសើចសប្បាយ។ រយៈពេលចុងក្រោយនេះលោកក៏បង្ហាញសកម្មភាពលេងសើចជាមួយនឹងតារាចម្រៀង អលជ្ជី ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន៕

ម៉ានិត ឆ្អែតចិត្តខ្លាំងចំពោះអតីតបុគ្គលិកមើលថែផ្ទាល់ដៃដាក់ឈ្មោះក្បែរគ្នាលើសៀវភៅលួចចា.ក់ពីក្រោយខ្នង

0

តារាចម្រៀង ម៉ុង ម៉ានិត បានបង្ហោះលិខិតជូនដំណឹងជាផ្លូវការពីមេធាវីរបស់ខ្លួនទាក់ទងនឹងគណនីក្លែងក្លាយចំនួនពីរដែលមានការបង្ហោះនៅលើបណ្តាញសង្គមនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្លួន។ មេធាវីតារាចម្រៀងរូបនេះបានទុកពេល២៤ម៉ោងឱ្យគណនីចំនួនពីរនោះលុបការបង្ហោះ ខណៈពេល ម៉ានិត បានបង្ហាញការឆ្អែតចិត្តយ៉ាងខ្លាំងពីព្រោះមនុស្សបង្ហាត់បង្រៀនផ្ទាល់ដៃលួចចាក់ពីក្រោយខ្នង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgciGM5-7Qh9WVySsyUERkHTu2RUh_wmAwfvdphvy6JsF3UqH97ue8MLPclHgHepXETjBiBMom3QgFPE4Aw0deLt8re_iAxQFpHv9QOIBM7RrwiHZOnvz-zzb7-6V8Cmv0vT-p_86sJ3SvVax3UvC1jc1ADLxrs6xzL92X5sKlrcWimxAurYytnq5oXOZ_u/s2048/image_2026-01-19_10-00-24%20(2).png
នៅយប់ថ្ងៃទី២០ ខែមករា តារាចម្រៀង ម៉ុង ម៉ានិត បានចេញលិខិតមេធាវីដោយបញ្ជាក់ថាគណនីហ្វេសប៊ុកចំនួនពីរដែល Fake Profile មានដូចជា Bratty But Pretty និង who tf is this
បានបង្ហោះជាសាធារណៈនូវខ្លឹមសារប្រមាថ និងចែកចាយសារសំឡេងនិយាយបំភ្លៃធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះ កិត្តិយស សេចក្តីថ្លៃថ្នូរ ប្រជាប្រិយភាព និងការងារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDQRkouRXowHUeu3iobDv7JuuaUzWQ-7f2Pn-Gc9muGQB0YlHPgQVfu9NXdL7xipqSd99tt3tuB3TkFzq9TivjahDqKhyHcJRrhtdj9ChquIYuAnsdjsh2LeJww2jDqpTb7jcA-34iUprf6OiJ_1EMhuZbzSHN8rai8TXR4l6lFJNcb9lTpg4tMHUlFI6K/s2048/image_2026-01-19_10-00-20%20(2).png
ក្នុងលិខិតបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងបើគណនីទាំងពីរនេះមិនចេញមកសូមទោសជាសាធារណៈទេ ម៉ានិត នឹងបន្តផ្ដល់ដំណឹង និងពាក្យបណ្ដឹងជូនសមត្ថកិច្ច និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីស្វែងរកជនទាំងនេះឱ្យឃើញឈ្មោះពិតរូបពិតឱ្យចូលខ្លួនយកមកដោះស្រាយតាមផ្លូវច្បាប់ រួមទាំងអតីតបុគ្គលិកដែលបានចូលដៃពាក់ព័ន្ធ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់លោកនិងក្រុមគ្រួសារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsdaZktvy86k7wufZZX_YMvoJvNl1d1ozP4wP6XiEc9sHNU6WrMlcvxiAvoV47uYMpXiTK41Yv5Vc1IusVOn5qGbHo5nDcdnMuUkLd2AJuGi_nqdKF3C16XjL-1du4iYR0gvW6pQsSW26FL6WUuctKzgTj-BvjCt92SyDtnl5dRSWpw6AC3HYl5jCUf7pW/s2048/image_2026-01-19_10-00-22%20(2).png
ក្រោយពីមានការជូនដំណឹងពីមេធាវីរបស់ ម៉ុង ម៉ានិត គេសង្កេតឃើញថាគណនីទាំងពីរនោះបានលុបការបង្ហោះរបស់ពួកគេផងដែរ។ គណនី Bratty But Pretty បានលើកឡើងថារូបគេមិនបានបញ្ជាក់ឈ្មោះចំៗនោះទេ ហើយការលុបនេះដោយសារតែម្ចាស់សំណេរដែលឆ្លើយឆ្លងជាមួយគេមានការលំបាកទើបគេសម្រេចចិត្តលុបការបង្ហោះនោះ។ចំណែកឯគណនីមួយទៀតក៏បានលុបសំឡេងឆាតឆ្លើយឆ្លងគ្នាដោយបញ្ជាក់ថាការផុសនោះដោយសារតែហួសចិត្តដែលឃើញមិត្តភក្តិរបស់ខ្លួនត្រូវគេចោទទាំងមិនបានធ្វើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVSr2KCMN2yifHuC2NcjAXhR4zqY2pxcSdX6zkvC5GPUY3S_Q9uiymD-xsZiPzzr-fI0lx_wRfv2ATOgFc5n4rNPATWcBxJJGoBwsSaUDq9uKSbCIN7MlCWIWv-ch7_3fJraEeW7t3DqN9V4QxUebtoGJyGzjs87C3tCUpjg0iVjsxNKLPOcxUwLhwG2qC/s1440/image_2026-01-19_10-00-23%20(2).png

នៅក្នុងផ្នែកមតិយោបល់នៃការបង្ហោះលិខិតមេធាវី ម៉ុង ម៉ានិត បានបង្ហាញថាខ្លួនលោកឆ្អែតចិត្តយ៉ាងខ្លាំងដែលបុគ្គលិកទុកដូចប្អូនដូចគ្រួសារបង្ហាត់បង្រៀនមើលផ្ទាល់ដៃដាក់ឈ្មោះក្បែរគ្នាលើសៀវភៅ ទីបំផុត…ធ្វើបែបនេះដាក់លោក។ ក្រោយពីចេញបញ្ជាក់ភាពស្អាតស្អំដែលមានការចោទប្រកាន់ពីអតីតបុគ្គលិក អ្នកគាំទ្ររបស់លោកក៏បានផ្ញើសារលើកទឹកចិត្តផងដែរ៕

ហាមផឹកភេសជ្ជៈ៤ប្រភេទនេះពេលពោះទទេដាច់ខាតដើម្បីការពារផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ

0

ទោះជាភេសជ្ជៈ៤ប្រភេទនេះផ្តល់ផលល្អសម្រាប់សុខភាព ប៉ុន្តែអ្នកជំនាញអាហារហាមផឹកពេលពោះទទេដាច់ខាត ពីព្រោះវាប៉ះពាល់សុខភាពធ្ងន់ធ្ងរ ដូចជា ៖ ខូចក្រពះ និងច្រាលអាស៊ីត សូម្បីតែអ្នកមានសុខភាពរឹងមាំ ក៏ប៉ះពាល់សុខភាពដែរ ។ មនុស្សភាគច្រើនចូលចិត្តផឹកភេសជ្ជៈទាំងនេះមុនពេលបរិភោគអាហារដើម្បីឱ្យអស់អារម្មណ៍ស្រស់ស្រាយ ប៉ុន្តែតើដឹងទេថា វាជាថ្នាំពុលបំផ្លា.ញក្រពះ ប្រសិនបើផឹកពេលពោះទទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia9-PHLZhzE5U1JzAXxadKHriRN4PfUjlLbcmH6w3J_eB6GUYxW4DrrQyUhaOHcIYp9ELFNf6sVFKHzXCez7vNy6nNdrmdJNH7pabB0KoUpea1HlwT9PKvFjybllSAf-4u93LI3l63R4NAtH2keyv5CPSeQFEZ7RFzUcFrkQsO2Jj4ketpbY9xCqi04ePI/s967/photo_2026-01-22_08-18-29%20(2).jpg
អ្នកជំនាញអាហារព្រមានថា ការផឹកភេសជ្ជៈមិនត្រឹមត្រូវតាមពេលវេលាដើម្បីបំបាត់ការស្រេក ឬងងុយគេង វានឹងបំផ្លាញដល់ប្រព័ន្ធរំលាយអាហារយ៉ាងខ្លាំង ។ តើភេសជ្ជៈទាំង៤ប្រភេទនេះមានអ្វីខ្លះ ដែលគួរតែចៀសវាងនៅពេលមិនទាន់បរិភោគអ្វីចូលពោះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWeH6zbEh2Q7eKsKD8Rj9cdPhvPdinyevNggGKvfIH-2_Mx7_kBCIE3pmTDbX4paW-VoyDmCWmTTWwjTC8NnIM4S-FIk18HoWwIruTGmMR15MJoiGDOO_-VmLvcJZqVm4ONpBkRMYJr7zawFoQmgZXCsrthliglmZG0U5hCU7X9E_euhZDa55PF6kTRiBo/s1200/photo_2026-01-22_08-18-29.jpg

១-កាហ្វេខ្មៅ ៖ កាហ្វេខ្មៅត្រូវបានមនុស្សភាគច្រើនផឹកពេលព្រឹកដើម្បីជួយបំបាត់ការងងុយគេង និងកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែម ប៉ុន្តែអ្នកជំនាញអាហារព្រមានថា ការផឹកកាហ្វេខ្មៅពេលពោះទទេ គឺជាការបំផ្លាញក្រពះដោយប្រយោល ដោយសារកាហ្វេខ្មៅមានសារធាតុ Chlorogenic acid ច្រើនដែលជំរុញឱ្យក្រពះបញ្ចេញជាតិអាស៊ីត ។ យើងអាចផឹកទឹកដោះគោ ឬទឹកសណ្តែកបន្តិច ឬបរិភោគនំប៉័ង ចេក យៅអ៊ួ មុនពេលផឹកកាហ្វេខ្មៅដើម្បីកុំឱ្យប៉ះពាល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2oCCBkPCWjXwdcWt-oyr2tG1OktwmLQcoqsSzE2mnWS-ZxnLHMNsnW0m7XGGq_EtYKXwk7Y22GVlYP8s7m-JXrL4Zgh-CbliMHoWGdcLVz3rs_7UflNrhfzU41HojQnySCWpSK7TX_QnriAcrrw2jIxqMZWaI2lGGc40CgGDbRvvZCfylapt4tjhaztEU/s1280/photo_2026-01-22_08-18-29%20(3).jpg

២-ទឹកតែ ៖ អ្នកខ្លះគេចពីកាហ្វេមកផឹកទឹកតែ ដោយសារគិតថា មិនប៉ះពាល់សុខភាព ប៉ុន្តែការពិត ទឹកតែក៏មានសារធាតុកាហ្វេអ៊ីន និងតានីន ដែលជំរុញអាស៊ីតក្នុងក្រពះដូចគ្នា អ្នកជំនាញអាហារថា ការផឹកទឹកតែចាស់ពេលពោះទទេ អាចប្រឈមនឹងអាការៈស្រវឹងទឹកតែ គឺក្អួតចង្អោរ និងឈឺពោះ ។ ក្រៅពីនេះ ការផឹកទឹកតែក្តៅពេលពោះទទេ នឹងកាន់តែប៉ះពាល់ក្រពះថែមទៀត ដែលយកល្អ គួរផឹកទឹកតែក្តៅឧណ្ឌៗ និងបរិភោគនំ Cookie ឬអាហារមានប្រូតេអ៊ីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_eP0ZnXjPnbmNJw5YxodUOyKKnp9I_N9R0mYiJ1AUwPxEYMJ5NlFK49f_k4x60rR1JdFspQwr0RrkETukMEJd45DbcJvzZiJ0HCjdn53EUyfWqIsuX7MOW4p7cgh19XfpOafm2DS3XOsaJvkjAvpzhQGPcAEliQ_tiPnKa1tgzb9BgkphbOaafNQO3l_F/s1280/photo_2026-01-22_08-18-29%20(4).jpg

៣-ទឹកក្រូច ឬទឹកក្រូចឆ្មារ ៖ យើងដឹងថា ការផឹកទឹកក្រូចស្រស់ៗពេលព្រឹកមុនការបរិភោគអាហារផ្តល់ផលល្អសម្រាប់សុខភាព ពីព្រោះសម្បូរវីតាមីន ប៉ុន្តែបើផឹកពេលពោះទទេ មិនល្អសម្រាប់សុខភាពឡើយ ដោយសារក្រូច ឬក្រូចឆ្មារ មានអាស៊ីត Citric និងស្ករខ្ពស់ ។ ផលប៉ះពាល់សុខភាព គឺងងឹតមុខ និងឆាប់មួរម៉ៅ ប្រសិនបើចង់ផឹក គួរផឹកជាមួយទឹកសណ្តែក និងបរិភោគយៅអ៊ួ ដើម្បីបន្ថយការស្រូបជាតិស្ករ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVEAzCMw_vp5NcgddNyzrLE31f0nSfgfmcnHwqD1tTJNaSG3y48Hhs12-yRJ249J3r1k_hkL1YDkdxuwuxsMNDU9MjzQuOVjGajSuZI3hs1L5nkUyMCWfbWtZkJODDeQZ7J4EyC6h6xnvXXVrrxeu3eirJEiCFpet8ziW_lsPXkivWBPTEZlCvd-ztTWvJ/s900/photo_2026-01-22_08-18-30.jpg

៤-ភេសជ្ជៈប៉ូវកម្លាំង ៖ យើងតែងផឹកភេសជ្ជៈប៉ូវកម្លាំងពេលងងុយគេង ប៉ុន្តែវាប៉ះពាល់សុខភាពខ្លាំងបំផុត ជាពិសេស ប្រព័ន្ធរំលាយអាហារ បើផឹកពេលពោះទទេ ពីព្រោះវាសម្បូរសារធាតុកាហ្វេអ៊ីន និងស្ករ ។ គួរផឹកវាពេលបរិភោគអាហាររួចរាល់ ឬបរិភោគអាហារមានប្រូតេអ៊ីនខ្ពស់ ដូចជា ៖ ស៊ុត សណ្តែក និងឈីស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_LH_4z0Q-4aWJh300WCLtYDm-LMpuUGRnCFGa2QoQKXRsnmnPs1QFJ64tZO0Fd01Uh5SY1H3rfsqwcCd8kBViCtLEuiSnq93Pev0D-3QP6-QtfJQX_t34WjKkglTh5KVTXQo3m1IO_VdCF7XMcvlyRBnictMLW2QZffcheFxgeVpPO1nJcwT8r902vNqW/s1280/photo_2026-01-22_08-18-30%20(2).jpg

សរុបមក ការថែទាំសុខភាពមិនមែនគ្រាន់តែជាការជ្រើសរើសអាហារ ឬភេសជ្ជៈល្អៗសម្រាប់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែគួរបរិភោគឱ្យត្រឹមត្រូវតាមពេលវេលាផងដែរ ។ បើអាចចៀសវាងបាន គួរបរិភោគអាហារសម្រន់បន្តិចមុនពេលផឹកភេសជ្ជៈទាំង៤នេះ ដើម្បីរក្សាសុខភាពក្រពះបានយូរអង្វែង ៕

Anutin បានបដិសេធដាច់ខាតថាខ្លួនមិនពាក់ព័ន្ធលើការឆបោ.ក អនឡាញ និងជួញដូរគ្រឿងញៀ.នដូចមហាជនចោទ

0

ប្រទេសថៃ ៖ ថ្មីៗនេះ ហ្វេសប៊ុកផេករបស់ថៃមួយឈ្មោះ «CSI LA» បានចែករំលែកព័ត៌មានពីអ្នកនយោបាយថៃមកពីគណបក្សធំៗ ចំនួន១០រូប ជាប់ពាក់ព័ន្ធនឹងការឆបោ.កអនឡាញ និងជួញដូរគ្រឿ.ងញៀន ប៉ុន្តែមិនបានបង្ហាញឈ្មោះអ្នកនយោបាយណាខ្លះទេ ។ មហាជនដាក់ការសង្ស័យទៅលើនាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin Charnvirakul និងអ្នកនយោបាយមួយចំនួនក្នុងគណបក្សភូមិចៃថៃ ថាពាក់ព័ន្ធនឹងការឆបោ.កអនឡាញ និងជួញដូរគ្រឿ.ងញៀន ដោយព្យាយាមបិទបាំងព័ត៌មាន ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Thai Post នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ លោក Anutin បានបដិសេធការផ្សព្វផ្សាយព័ត៌មានថា ខ្លួនលោក និងអ្នកនយោបាយមួយចំនួនទៀតក្នុងគណបក្សភូមិចៃថៃជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ និងជួញដូរគ្រឿងញៀន ។ លោកថា បានដឹងព័ត៌មាននេះ ប៉ុន្តែមិនមែនជារូបលោកទេ ហើយក៏មិនពាក់ព័ន្ធនឹងអ្នកនយោបាយផ្សេងៗក្នុងគណបក្សភូមិចៃថៃដែរ ទោះជារដ្ឋាភិបាលរបស់លោកមានគោលនយោបាយរក្សាការសម្ងាត់អ្នកឆបោកអនឡាញ និងជួញដូរគ្រឿងញៀន ប៉ុន្តែនឹងចាត់វិធានការអ្នកនយោបាយណាដែលប្រព្រឹត្តខុស ។

នៅថ្ងៃទី២១ ខែមករា លោក Anutin បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានអំពីករណីហ្វេសប៊ុកផេក CSI LA ចែករំលែកព័ត៌មានពីអ្នកនយោបាយថៃមកពីគណបក្សធំៗ ចំនួន១០រូបជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ និងជួញដូរគ្រឿងញៀន ថាសមត្ថកិច្ចមិនទាន់រាយការណ៍ពីករណីនេះទេ ប៉ុន្តែលោកដឹងតាមរយៈព័ត៌មានចុះផ្សាយ គឺលោកមិនពាក់ព័ន្ធឡើយ ។

ពេលអ្នកសារព័ត៌មានសួរថា តើនេះអាចជាការលាបពណ៌អ្នកនយោបាយនៅមុនការបោះឆ្នោតដែរឬទេ? លោក Anutin ថា វាមិនពាក់ព័ន្ធនឹងគណបក្សភូមិចៃថៃ និងមិនពាក់ព័ន្ធជាមួយរដ្ឋាភិបាល ពីព្រោះលោកបានបំពេញតួនាទីកម្ចាត់ការឆបោកអនឡាញ និងជួញដូរគ្រឿងញៀនជាបន្តបន្ទាប់ ។ បច្ចុប្បន្ន លោកផ្តោតតែលើការងាររកសំឡេងឆ្នោតប៉ុណ្ណោះ និងការងារដឹកនាំរដ្ឋាភិបាល ។ រីឯអ្នកនយោបាយថៃចំនួន១០រូប ពាក់ព័ន្ធនឹងការឆបោកអនឡាញ និងជួញដូរគ្រឿង ប្រសិនបើដឹងអត្តសញ្ញាណនឹងចាត់វិធានការតាមផ្លូវច្បាប់ គ្មានការលើកលែងអ្នកនយោបាយណាឡើយ ។

មហាជនបានដាក់ការសង្ស័យលោក Anutin ជាប់ពាក់ព័ន្ធនឹងការឆបោ.កអនឡាញ និងជួញដូរគ្រឿ.ងញៀន ពីព្រោះកន្លងមក ក្នុងប្រព័ន្ធអ៊ីនធើរណេតបានបែកធ្លាយរូបភាពរបស់លោកមានទំនាក់ទំនងជិតស្និទ្ធអង្គុយបរិភោគអាហារជាមួយឧក្រិដ្ឋជនឆ្លងដែនជនបរទេស ដែលពេលនោះ លោកបដិសេធមិនដឹងរឿង និងចាត់ទុកជាការចោទប្រកាន់ ។

គួរបញ្ជាក់ថា ប្រទេសថៃជាទីតាំងឆបោកអនឡាញ និងជួញដូរគ្រឿងញៀនដ៏ធំនៅតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែសារព័ត៌មានថៃនានាព្យាយាមបិទបាំងព័ត៌មាននេះមិនហ៊ានចុះផ្សាយ ហើយបង្វែរមកទម្លាក់កំហុសលើកម្ពុជា ខណៈកម្ពុជាគ្រាន់តែរងផលប៉ះពាល់ការហូរចូលបទល្មើសពីប្រទេសថៃ ។ អ្នកនយោបាយថៃចំនួន១០រូប ដែលពាក់ព័ន្ធនឹងការឆបោកអនឡាញ និងជួញដូរគ្រឿងញៀននាពេលនេះ មិនត្រូវបានបញ្ចេញអត្តសញ្ញាណទេ ៕

Esther Yu មានកាលវិភាគដ៏មមាញឹកជាមួយនឹងការថតខ្សែភាពយន្តថ្មី

0

ក្នុងរយៈពេលចុងក្រោយនេះសហគមន៍អនឡាញមានការនិយាយជាច្រើនថា Esther Yu មិនបានចូលរួមការប្រគំតន្ត្រីរបស់ Dylan Wang ដែលនាំឱ្យមានការសង្ស័យជាច្រើនអំពីទំនាក់ទំនងរវាងសិល្បករទាំងពីរ។ ដើម្បីឆ្លើយតបទៅនឹងមតិចម្រុះ តារាស្រីរូបនេះមិនបាននិយាយអំពីបញ្ហានេះដោយផ្ទាល់ទេ ប៉ុន្តែផ្ទុយទៅវិញបានជ្រើសរើសបង្ហាញពីការចូលរួមរបស់នាងនៅក្នុងរឿងភាគប្រវត្តិសាស្ត្រ «Yun Chu Ling» ក្នុងនាមជាតួឯកស្រី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ7SYdsTFBgjowGtxIgpshEixeDQvbcErTt2NA8eawXiXR6bX_Rh40wOFpH45gYvYiAF6HhC9UtVMxT-moArlI8UfXGj7uD4UUH6BVfJfB3yekeEdGFoBEIQ_e1Uc4lNVJPhq7dDbdOk5LgPPqX8FxAZ3begVKBUr03DV2mKJq1x_queT2YSui2c6nBKmm/s2048/image_2026-01-21_11-50-53%20(2).png
យោងតាមព័ត៌មានពីក្រុមផលិត «Yun Chu Ling» ត្រូវបានកែសម្រួលចេញពីប្រលោមលោកដែលមានឈ្មោះដូចគ្នារបស់អ្នកនិពន្ធ Zhao Yunzi ដែលដឹកនាំរឿងដោយ Chu Yui Bun ។ ខ្សែភាពយន្តនេះគឺជារឿងភាគប្រវត្តិសាស្ត្រដែលមានការចាប់ជាតិឡើងវិញ និងល្បិចកលនយោបាយ ដែលផលិតនិងចែកចាយដោយ iQIYI។ ការថតបានចាប់ផ្តើមនៅដើមខែមករា ឆ្នាំ២០២៦ ហើយត្រូវបានគេរំពឹងថានឹងមានរយៈពេលប្រហែល ១២០ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPZBkL_r-fnghHGO10r_24BhRmGQvyul6AJAkEszb5nakBBkHRr4feOZp_9Dtck8fag1B83HPBgRBFUB3ALuB83bow3CGOqIFN6y79GJpZXJyiowiNd4GsJK6SNK0A1WqNeVbbFe81hRpvvYmpwrGVuGSKwc7PI3Ztd-r7tLvKK6H6uMA3YF6skD4KmHis/s1919/image_2026-01-21_11-50-53.png

នៅក្នុងរឿងភាគនេះ Esther Yu ដើរតួជាកូនស្រីច្បងនៃវិមានរបស់ឧត្តមសេនីយ៍ម្នាក់ដែលមានវាសនាសោកនាដកម្មមួយនៅក្នុងជាតិមុន។ បន្ទាប់ពីត្រូវបានក្បត់ និងបាត់បង់ជីវិត តួអង្គនេះបានកើតជាថ្មី ហើយប្រើប្រាស់ភាពវៃឆ្លាត និងសមត្ថភាពរបស់នាងបន្តិចម្តងៗ ដើម្បីផ្លាស់ប្តូរវាសនារបស់នាង ស្វែងរកការសងសឹក និងទាមទារអំណាចដែលជាកម្មសិទ្ធិរបស់នាង។ នេះជាឱកាសដ៏កម្រមួយសម្រាប់តារាសម្តែងរូបនេះ ក្នុងការដើរតួដ៏ទាមទារផ្លូវចិត្តជាមួយនឹងការជ្រៀតជ្រែកនយោបាយ ដែលជាការចាកចេញពីរូបភាពផ្អែមល្ហែមដែលធ្លាប់ស្គាល់របស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhov_aRqKDQTC2nnJA5L20KLGH1U3AbMYVHNl9sIJBisHYt7NF8e9-pevGBow4QeKHuwkfOwKPFYSyxKqCw80VOR4dXEee8InZXI75yvBLGVEVUQuBHmcO7Y5juUIlYg4pF9cTRuWzzLLsQOXAC7dcqCSzr4ueUlXOEt5qqnmiDz8xT8h-6Ijvc7NifbZXc/s2048/image_2026-01-21_11-50-55.png

រូបភាពផ្សព្វផ្សាយដំបូងរបស់ Esther Yu ដែលចូលរួមជាមួយក្រុមការងារភាពយន្តបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម។ តារាស្រីរូបនេះបានបង្ហាញខ្លួនក្នុងសម្លៀកបំពាក់សម័យកាលដ៏ឆើតឆាយ និងមានពណ៌ស្រាលៗ ជាមួយនឹងការតុបតែងមុខស្រាលៗ ដែលបង្ហាញពីអាកប្បកិរិយាស្ងប់ស្ងាត់របស់តួអង្គម្នាក់ដែលបានជួបប្រទះនឹងការលំបាកយ៉ាងខ្លាំង។ មតិជាច្រើនបានបង្ហាញថា រូបរាងនេះបង្ហាញពីការផ្លាស់ប្តូរយ៉ាងច្បាស់នៅក្នុងរូបភាពរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPyDg0ALDFhysqLuuRfE3FIKoZMzpMyTA-_bIb5MdrSSd8MAchXxxJCwBKhA0duCy52ZVCwiCvrEsPUma6oBrEUPaNB9zntA3XeLW6GnJ9zsGhtRiMzlvXf1D_FzkBk2nbgKdtRJk0eLOCyjeWZ_DjdxRCO86pTCcRBSl9UMLSMt66lmCG-v4G6O0TpAuK/s2048/image_2026-01-21_11-50-56.png

កាលវិភាគថតដ៏មមាញឹករបស់ Esther Yu ក៏ត្រូវបានចាត់ទុកថាជាហេតុផលសមហេតុផលមួយសម្រាប់ការអវត្តមានរបស់នាងពីការប្រគំតន្ត្រីរបស់ Dylan Wang ផងដែរ។ ជំនួសឱ្យការនិយាយចេញមកក្នុងចំណោមភាពចម្រូងចម្រាស តារាស្រីរូបនេះបានជ្រើសរើសផ្តោតលើការងារវិជ្ជាជីវៈរបស់នាង និងកំណត់ការចែករំលែកជីវិតឯកជនរបស់នាង។ អ្នកទស្សនាអព្យាក្រឹតជាច្រើនជឿថាទំនាក់ទំនងរវាង Dylan Wang និង Esther Yu ប្រហែលជាមិនមានភាពតានតឹងដូចការស្មាននៅលើបណ្តាញសង្គមនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHcoUtb7RFoYEB4Pld5pvoVq_bAAoWtu3g4P3kjog38vNE8LxuTg2vaRR3oheENPfMYjBggP6crHETKc8RyXCG1xidjD0St0zJiz29CE2MuooaacugG9iHXid4CDbq63pJBHfr2e0QhYFOYDAClaGRnso_GRR5rxtRSF2GI4v9AjwAPvMAJPJMsjm5dlDr/s1280/image_2026-01-21_11-50-58%20(2).png

រឿងភាគនេះត្រូវបានគេរំពឹងថានឹងមាន ២៤ភាគហើយចាក់ផ្សាយនៅឆ្នាំ២០២៦។ ក្នុងចំណោមភាពចម្រូងចម្រាសកន្លងមក ការវិលត្រឡប់មកវិញនេះត្រូវបានគេរំពឹងថានឹងជួយ Esther Yu ឱ្យបង្កើតស្នាដៃថ្មីមួយនៅលើអេក្រង់ជាមួយនឹងសមត្ថភាពសម្តែងរបស់នាង៕

រឿងភាគរបស់ Kim Seon Ho កំពុងពេញនិយម ខណៈលោកធ្លាប់ជាករណីលើកលែងរបស់ Dispatch

0

ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការចេញផ្សាយនៃខ្សែភាពយន្ត «Can This Love be Translated?» បានក្លាយជារឿងល្បីដ៏ឆាប់រហ័ស ជារឿងភាគកូរ៉េមួយក្នុងចំណោមរឿងភាគដែលមានការនិយាយច្រើនបំផុតនៅលើ Netflix នៅដើមឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCuTBUn-bDfroTCA5oJs_rQ4ftdpeAYIv_brXntKaipECyX1J0tzgKmI5cr9qlOz98WCNusyed1noqPa_IT2-PpBdwUs_KHj44FFv5Ql8XDaSAojOPAAJtEziJSPg5FBv48PCvwRxy3-DjC_QzCIN3YOa-M-sMdFcO5-5esTgfwLe-xp2zKp_wcHrAznJy/s1024/image_2026-01-21_10-19-23.png

យោងតាមតារាងចំណាត់ថ្នាក់របស់ Netflix រឿង Can This Love be Translated ពីតារាសម្តែង Kim Seon Ho និង Go Youn Jung បានឡើងដល់ចំណាត់ថ្នាក់លេខ ១ នៅក្នុងប្រទេសចំនួន១៣និងលេខ៣ទូទាំងពិភពលោកនៅលើវេទិកានេះ។ រឿងនេះស្វែងយល់ពីប្រធានបទនៃការប្រាស្រ័យទាក់ទង ឧបសគ្គភាសា និងភាពខុសគ្នាខាងវប្បធម៌ ដោយបើកដំណើរនៃការតភ្ជាប់អារម្មណ៍រវាងមនុស្សពីរនាក់ដែលហាក់ដូចជានៅឆ្ងាយពីគ្នា។ ខ្សែភាពយន្តនេះមិនផ្តោតលើភាពតានតឹងយ៉ាងខ្លាំងនោះទេ ប៉ុន្តែជ្រើសរើសរចនាប័ទ្មនិទានរឿងដ៏ទន់ភ្លន់ និងសម្បូរបែបខាងអារម្មណ៍ ដែលងាយស្រួលយល់សម្រាប់ទស្សនិកជនយ៉ាងទូលំទូលាយ។ ក្រៅពីរឿងរ៉ាវស្នេហា ខ្សែភាពយន្តនេះក៏ទទួលបានពិន្ទុជាមួយនឹងទេសភាពធម្មជាតិដ៏អស្ចារ្យ និងសម្រស់វប្បធម៌ដ៏ប្លែករបស់ប្រទេសផ្សេងៗ ដែលផ្តល់នូវបទពិសោធន៍ដ៏សម្បូរបែបខាងរូបភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7lTLLYpHDUug_B_2IXZWIx9by3l7pRSbhInvEOoBs8AoC9CFPYOQ-uRHpqTxJK0rA8TCNFVKgYYOIhrFRP9g5ljCfMFxNjIhLZM8QvUYc5AburOUih6KAxTmjL3pfoh4MlyJptR3l7rSM0q100Ts6NT7Bdwvy-R9NJP-MBEmeFW1xYy8vEqBa3z_9ba1I/s1024/image_2026-01-21_10-19-24.png
ទន្ទឹមនឹងភាពល្បីល្បាញរឿងនេះ Kim Seon Ho ក៏បានទាក់ទាញការចាប់អារម្មណ៍លើ ជីវិតផ្ទាល់ខ្លួននៃព្រឹត្តិការណ៍ជុំវិញរឿងអាស្រូវស្នេហារបស់ Kim Seon Ho ក្នុងឆ្នាំ ២០២១ ជាមួយអតីតមិត្តស្រីដោយនាង បានចោទប្រកាន់តារាសម្តែងរូបនេះថាបានបង្ខំនាងឱ្យរំលូតកូនដោយខ្លាចបំផ្លាញអាជីពរបស់លោក។ នាងក៏បានចោទប្រកាន់ផងដែរថា Kim Seon Ho ជាមនុស្សលាក់ពុត ហើយតែងតែនិយាយអាក្រក់ និងប្រមាថមិត្តរួមការងាររបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK94USbkv3UoSzJQKVNJRDZ4xSUKTrF2HwnSzjXyccRROVoLSpFDllbaWKryHZn_LbCctiutU7fVULI23rHTBAJuIFEatK83edWPUQZM94A6ceA1jIZ2LoG378FCMCMETb3mNfmpAq5VCuHBnDn-0uQ0Qo0aNjcTW2RB-xF90NpQfuvVc7i_bQbPyIyDWE/s1366/image_2026-01-21_10-19-24%20(2).png
ទោះយ៉ាងណាមួយសប្តាហ៍ក្រោយមក ស្ថានភាពបានផ្លាស់ប្តូរដោយមិននឹកស្មានដល់ នៅពេលដែលទីភ្នាក់ងារសារព័ត៌មាន Dispatch បានចេញផ្សាយអត្ថបទមួយដែលបង្ហាញពីប្រវត្តិស្នេហារបស់ Kim Seon Ho ជាមួយអតីតមិត្តស្រីរបស់ខ្លួនដោយលោកមិនបានបង្ខំមិត្តស្រីរំលូតកូនទេពួកគេបានពិភាក្សាគ្នាហើយមានការយល់ព្រម។ អតីតមិត្តស្រីលោកក៏បានបោកប្រាស់មិត្តប្រុសរបស់នាងម្តងហើយម្តងទៀតឱ្យទៅជួបអ្នកផ្សេងទៀត ខណៈពេលដែលពួកគេកំពុងណាត់ជួប។ មិត្តរួមការងារម្នាក់របស់ Kim Seon Ho បាននិយាយថាទទួលខុសត្រូវទាំងអស់លើKim Seon Hoខ្លួនឯង ពីព្រោះលោកស្រឡាញ់អតីតមិត្តស្រីខ្លាំងហើយមិនចង់លាតត្រដាងជីវិតឯកជនរបស់ពួកគេទាំងពីរ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-kEpw7m7Yw73ndYKMQkNY-BRdhiveLbpf6XxWHF8lIZYewwakIFMC2mhmUxKGHHrVEos295UxHkdN-tTTj7Y0KzUO8DD_kGL_GXHWKy5CCq1CsH5ZLvAjHPn44AXhFUkfULJpxKCu3lUgnBqgz5-ImLeD4Yizv_Wis3f_yjusWVjXK7G8fOa50AROki5r/s1920/image_2026-01-21_10-19-24%20(3).png
    វិធានការសកម្មរបស់ Dispatch ដើម្បីសម្អាតឈ្មោះរបស់តារាល្បីម្នាក់ត្រូវបានចាត់ទុកថាជារឿង «កម្រ»។ ទីភ្នាក់ងារព័ត៌មាននេះត្រូវបានគេស្គាល់អស់រយៈពេលជាច្រើនឆ្នាំមកហើយសម្រាប់ការលាតត្រដាងជីវិតឯកជន រឿងអាស្រូវ និងជាពិសេសទំនាក់ទំនងស្នេហារបស់សិល្បករ។ Dispatch បាន «ជួយសង្គ្រោះ» អាជីពរបស់ Kim Seon Ho។ មនុស្សជាច្រើនជឿថា Kim Seon Ho ពិតជា «មនុស្សចិត្តល្អ» និង «បុរសចិត្តល្អ» ទាំងនៅលើអេក្រង់ និងក្នុងជីវិតពិត៕

ពិភពលោករិះគ.ន់! Trump បង្ហោះរូបភាពទង់ជាតិអាមេរិកនៅលើកោះហ្គ្រីនឡែន កាណាដា និងវេណេស៊ុយអេឡា

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហោះរូបភាពខ្លួនលោកកាន់ទង់ជាតិអាមេរិកឈរលើកោះហ្គ្រីនឡែនក្នុងបណ្តាញសង្គម Truth Social ដែលមានអនុប្រធានាធិបតីអាមេរិក លោក JD Vance និងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio ឈរនៅក្បែរ ព្រមទាំងមានស្លាកសញ្ញាសរសេរថា «កោះហ្គ្រីនឡែន គឺជាទឹកដីអាមេរិកនៅឆ្នាំ២០២៦» ។

នៅថ្ងៃដដែលនេះ លោកប្រធានាធិបតី Trump ក៏បានបង្ហោះរូបភាពមួយផ្សេងទៀតបង្ហាញពីលោកអង្គុយពិភាក្សាជាមួយមេដឹកនាំអឺរ៉ុបជាច្រើនរូបក្នុងបន្ទប់ធ្វើការ (Oval Office) ដែលនៅក្នុងបន្ទប់នោះមានផ្ទាំងផែនទីប្រទេសកាណាដា វេណេស៊ុយអេឡា និងកោះហ្គ្រីនឡែន សុទ្ធតែដាក់ទង់ជាតិអាមេរិក ។

លោកប្រធានាធិបតី Trump បង្ហោះសារក្នុងបណ្តាញសង្គមថា បានជជែកតាមទូរស័ព្ទជាមួយអគ្គលេខាធិការអង្គការ NATO លោក Mark Rutte ស្តីពីកោះហ្គ្រីនឡែន (Greenland) ដោយបានបង្ហាញជំហរទៅកាន់មនុស្សគ្រប់គ្នាយ៉ាងច្បាស់លាស់ថា កោះហ្គ្រីនឡែនមានភាពចាំបាច់យ៉ាងខ្លាំងសម្រាប់សន្តិសុខអាមេរិក និងពិភពលោក ។ លោកមិនអាចត្រឡប់ក្រោយរឿងកោះនេះទេ សង្ឃឹមគ្រប់គ្នាយល់ស្រប ។

ចំណែកនាយករដ្ឋមន្ត្រីកោះហ្គ្រីនឡែន លោក Jens-Frederik Nielsen និយាយកាលពីថ្ងៃទី២០ ខែមករា ថា ការបង្ហោះរូបភាពរបស់លោកប្រធានាធិបតី Trump បង្ហាញពីអាមេរិកគ្រប់គ្រងកោះហ្គ្រីនឡែន គឺជាទង្វើមិនគោរពអធិបតេយ្យភាព ។ លោកបានតាមដានការបង្ហោះរូបភាពនេះក្នុងបណ្តាញសង្គម វាជាការមិនផ្តល់កិត្តិយសឱ្យគ្នា កោះហ្គ្រីនឡែនចង់ចរចាតាមរយៈវិធីសមស្របដើម្បីកុំឱ្យមានការបង្ហោះរូបភាពបែបនេះក្នុងបណ្តាញសង្គម និងសារព័ត៌មាននានា ។

លោកនាយករដ្ឋមន្ត្រី Nielsen បានបញ្ជាក់ពីកោះហ្គ្រីនឡែនត្រៀមខ្លួនទប់ទល់នឹងស្ថានការណ៍កើតឡើង ដោយសារលោកប្រធានាធិបតី Trump អាចនឹងប្រើប្រាស់កម្លាំងទ័ពកាន់កាប់កោះ ។ កោះនេះជាផ្នែកមួយរបស់អង្គការ NATO ហើយការធ្វើប្រតិបត្តិការរបស់កងទ័ពអាមេរិកនឹងប៉ះពាល់ហួសពីព្រំដែនហ្គ្រីនឡែន ពេលនេះ ស្ថានការណ៍តានតឹងនៅតំបន់អាកទិក យើងត្រូវបង្កើនកម្លាំងទ័ពឱ្យច្រើន ។

គួរបញ្ជាក់ថា រូបភាពលោកប្រធានាធិបតី Trump អង្គុយពិភាក្សាជាមួយមេដឹកនាំអឺរ៉ុបជាច្រើនរូបក្នុងបន្ទប់ធ្វើការ ដែលក្នុងបន្ទប់នោះមានផ្ទាំងផែនទីប្រទេសកាណាដា វេណេស៊ុយអេឡា និងកោះហ្គ្រីនឡែន ដាក់ទង់ជាតិអាមេរិក ដែលលោក Trump យកមកបង្ហោះក្នុងបណ្តាញសង្គម គឺជារូបភាពចាស់ ។ រូបភាពចាស់នេះថតតាំងពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ក្នុងពេលលោកពិភាក្សាពីបញ្ហាសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ីដណ្តើមកាន់កាប់ដែនដីខាងជើង និងខាងកើតរបស់អ៊ុយក្រែន ។

ការបង្ហោះរូបភាពទាំងនេះធ្វើឱ្យអ្នកលេងបណ្តាញសង្គមនៅទូទាំងពិភពលោក រិះគន់យ៉ាងខ្លាំងពីប្រធានាធិបតីអាមេរិកមិនត្រឹមតែចង់គ្រប់គ្រងកោះហ្គ្រីនឡែនរបស់ដាណឺម៉ាកប៉ុណ្ណោះទេ គឺថែមទាំងចង់គ្រប់គ្រងប្រទេសកាណាដា និងវេណេស៊ុយអេឡាផងដែរ ៕