Norak Ben ដែលជាអ្នកបង្កើតមាតិកាកំប្លែងមួយរូបក្នុងក្រុម «ចេះតែធ្វើ JTT» បានចេញវីដេអូសូមទោសទៅកាន់សហគមន៍ LGBTQ+ ដែលការនិយាយលេងសើចរបស់លោកនិងអ្នកបង្កើតមាតិកាផ្សេងទៀតបានធ្វើឱ្យមានការប៉ះពាល់អារម្មណ៍របស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRZEWc_9GIB8IqaD0V9pOJpB1g0vGsZ3IgT5UQI0koFzEzGqTSYKTwtHYBWFEcSj8tkGdZH5UGaFvUlm-9lowWDVt42pKKMdkZ_2xaSZGc8RC1AjwP0uu8HpOgUn3TlSSuu3btCeDie1pCWBbB0XFJeS88En7hG4MhPNIPBAYTQBfZUOc-z46y6rosDaGV/s2048/image_2026-01-21_15-52-17.png
រូបភាពមួយសន្លឹករបស់អ្នកបង្កើតមាតិកាល្បីៗលើបណ្តាញសង្គមព័ន្ធជុំវិញ Xing ហើយមានដបប្រេងឆានៅកណ្តាលជាមួយនឹងពាក្យសម្តី «អៀច» របស់ Norak Ben បានធ្វើឱ្យសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា LGBTQ+ មិនពេញចិត្តយ៉ាងខ្លាំងដែលរឿងនេះបានធ្វើឱ្យប៉ះពាល់អារម្មណ៍របស់ពួកគេ។ ក្រោយពីរងនូវមតិប្រតិកម្មខ្លាំងក្លាពីសហគមន៍ LGBTQ+ Norak Ben បានចេញសារសូមទោស និងបានចេញវីដេអូសូមទោសថែមទៀតជំនួសមុខឱ្យអ្នកបង្កើតមាតិកាផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipVowc907Z9am2uDKbLH1CM8emDvdmEKTmfXb5y55whbs_SgQgGtQ4FqPMGFQIcfhg1KBtAVvezYvydXPlnqjynqKKH-TlX6wuj1t9lBxPJf6TLpmaz4KeS0Xoqy_b6DrtMGMfZhkYvZscvTHEDhm3wexcrR27Y6sP7nxRuhyphenhyphen1bp9ioR9EkbNgaoRon9Bu/s2048/image_2026-01-21_15-52-19.png

នៅរសៀលថ្ងៃទី២១ ខែមករា Norak Ben បាននិយាយថាលោកសូមទោសទៅកាន់សហគមន៍ LGBTQ+ ចំពោះការបង្ហោះរបស់ខ្លួនដោយសង្ឃឹមថានឹងមានការអធ្យាស្រ័យហើយពួកលោកនឹងមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន មុននឹងបង្ហោះ។ Norak បានបញ្ជាក់ថាខ្លួនលោកមិនមានគោលបំណងឬចិត្តណាមួយប៉ះពាល់អារម្មណ៍នរណាម្នាក់ឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHefb44otiLmBPZtLvQCr7l41qPbrqBjspsdBxItbaZOPxoCytqHg5kLQYjnFS9G8lO9_m1l04SFlENzGBorqI1FviFawmo_1UI4O3lPdIWJ6d_DhLw3g9uzE7j6iO6bks56tCoylLu-oCJissFdEZJbOZnAYQ4Pbs6X9NWjkjzZYDf_GdSYfUlB9yo0sd/s1780/image_2026-01-21_15-11-39.png

គួរឱ្យដឹងថាក្រៅពីការបង្ហោះរូបភាព អ្នកលេងបណ្តាញសង្គមបានចែករំលែកវីដេអូរបស់អ្នកបង្កើតមាតិកាទាំង៦រូបដែលយកពាក្យ «ខ្លាញ់» មកនិយាយនៅក្នុងការថតវីដេអូរបស់ពួកគេផងដែរ។ បន្ទាប់ពីចេញវីដេអូសូមទោសចំពោះកំហុសអចេតនាអ្នកមួយចំនួនក៏បង្ហាញការអន់ឱនមកកាន់ Norak Ben ខណៈអ្នកមួយចំនួនហាក់មិនទាន់បាត់ខឹងពួកគេនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi86R4qxuVkyhovxqLy6T21TPMngqPpt1uPWbwBfZhJwGdQ-avZNSCn1W8ITxBARO0F_V2A8brAjkqjmRMBI4dh5vUSlgtVq-BEm8PvbtJQtbNjhui7i8y_LLTaHmHXf3_IhLFqnGycw4fNXqeko99xKrCoszQPE6_cy395kDKp2WMHdp-hVYeEhYo3YjN8/s3840/IMG_20260121_152216_161.jpg

Norak Ben គឺជាអ្នកបង្កើតមាតិកាមួយរូបដែលកំពុងមានប្រជាប្រិយភាពដោយលោកគឺជាសមាជិកនៃក្រុម«ចេះតែធ្វើ JTT» ដែលបង្កើតមាតិកាកំប្លែងៗធ្វើឱ្យទស្សនិកជនសើចសប្បាយ។ រយៈពេលចុងក្រោយនេះលោកក៏បង្ហាញសកម្មភាពលេងសើចជាមួយនឹងតារាចម្រៀង អលជ្ជី ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន៕