ជាធម្មតា មនុស្សភាគច្រើនតែងធ្វើការចំនួន ៨ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែដោយសារបញ្ហាបន្ទុកការងារ ឬកត្តាសេដ្ឋកិច្ច ទើបធ្វើឱ្យមនុស្សមួយចំនួនសម្រេចចិត្តធ្វើការថែមម៉ោង ដោយមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីថែរក្សាសុខភាពឱ្យបានត្រឹមត្រូវ។ ដូច្នេះហើយខាងក្រោមនេះគឺជា បញ្ហាសុខភាព ៥ យ៉ាងរបស់ “អ្នកធ្វើការ”ដែលគួរប្រុងប្រយ័ត្ន៖
១.រោគសញ្ញាការិយាល័យ៖ មនុស្សជាង ៦០% នៃកម្មករ ជាពិសេសគឺបុគ្គលិកការិយាល័យ ច្រើនតែមានសភាពរឹងក ខ្នង ស្មា កដៃ ម្រាមដៃ…ជាដើម ដោយសារត្រូវអង្គុយនៅមុខកុំព្យូទ័រយូរដោយមិនធ្វើចលនារាងកាយ។ សូម្បីតែពេលសម្រាកក៏អង្គុយមើលអេក្រង់ទូរសព្ទដែរ។ ដូចនេះប្រសិនបើទុកចោលយូរនឹងបណ្តាលឱ្យរលាកសាច់ដុំ រលាកសរសៃពួរ កោងខ្នង ឈឺចុកចាប់ត្រង់កមិនបាត់ ខ្វិន និងឈឺក្បាលរ៉ាំរ៉ៃ ជាដើម។
ដំណោះស្រាយគឺផ្លាស់ប្តូរអាកប្បកិរិយាដោយការគេងតិចតួច និងហាត់ប្រាណខ្លះៗដើម្បីសម្រួលឥរិយាបទនៅពេលដែលសម្រាកពីការងារ។
២.ប្រឈមនឹងជំងឺបាក់ទឹកចិត្ត៖ ជំងឺបាក់ទឹកចិត្តតែងតែគំរាមកំហែងដល់អាយុជីវិតមនុស្សជាពិសេសក្នុងវ័យធ្វើការ។ មូលហេតុនៃ ការធ្លាក់ទឹកចិត្ត គឺបណ្តាលមកពីកត្តាជាច្រើនទាំងតំណពូជ សារធាតុគីមីក្នុងខួរក្បាល និងចរិតលក្ខណៈផ្ទាល់ខ្លួន…។ ដូច្នេះដើម្បីបំបាត់រោគសញ្ញាទាំងអស់នេះអ្នកត្រូវទៅជួបគ្រូពេទ្យជំនាញ ដើម្បីដោះស្រាយបញ្ហាផ្លូវចិត្ត។
៣.សម្ពាធឈាមឡើងខ្ពស់៖ អ្នកធ្វើការភាគច្រើនតែងមានភាពតានតឹង ស្មុគស្មាញ រហូតដល់មានជំងឺលើសឈាម ឬឡើងសម្ពាធឈាម។ ដូចនេះដំណោះស្រាយគឺត្រូវបរិភោគអាហារដែលសម្បូរវីតាមីន ទទួលទានផ្លែឈើឱ្យបានច្រើន ជៀសវាងគ្រឿងស្រវឹង បារី អាហារដែលផ្អែម និងប្រៃពេក។
៤.ប្រឈមនឹងបញ្ហាក្រពះ៖ អ្នកធ្វើការភាគច្រើនតែងបរិភោគអាហាររហ័សដែលមិនសូវមានគុណភាព និងតម្លៃថោក ដែលធ្វើឱ្យក្រពះរបស់យើងឈឺ ពិបាកបន្ទោរបង់ រហូតដល់ រលាកក្រពះ ដំបៅក្រពះ ឬការស្ទះក្រពះជាដើម។ ដំណោះស្រាយនោះគឺអ្នកត្រូវកាត់បន្ថយអាហារដែលមានជាតិ fermented អាហារហឹរ, អាហារខ្លាញ់, អាហារចៀន, ឬភេសជ្ជៈផ្អែម…ជាដើម។
៥.ប្រឈមនឹងការបាក់សម្រស់៖ ពិតណាស់អ្នកធ្វើការភាគច្រើនតែងតែមិនសូវមានពេលវេលាគ្រប់គ្រាន់សម្រាប់ការថែរក្សាសម្រស់ ដែលធ្វើឱ្យយើងគិតច្រើន គេងមិនលក់ សម្រស់ធ្លាក់ចុះ សុខភាពចុះខ្សោយ ឡើងគីឡូ…។ ដំណោះស្រាយ អ្នកគួរតែចំណាយពេលវេលាខ្លះដើម្បីខ្លួនឯង ស្រូបយកខ្យល់បរិសុទ្ធ បរិយាកាសធម្មជាតិ ដើរកំសាន្តបំបាត់ស្ត្រស គិតរឿងល្អៗ ឬទទួលទានអាហារឆ្ងាញ់ៗ…ជាដើម៕
ប្រភព៖sanook










