Home Blog Page 1656

វៀតណាមអនុម័តផែនការអភិវឌ្ឍន៍បណ្តាញអគ្គិសនីជាតិថ្មី

0

ប្រទេសវៀតណាម ៖ សារព័ត៌មាន Vietnam News បានចុះផ្សាយថា រដ្ឋាភិបាលវៀតណាមបានអនុម័តផែនការអភិវឌ្ឍន៍បណ្តាញអគ្គិសនីជាតិថ្មី លើកទី៨ ។ ផែនការនេះត្រូវការទឹកប្រាក់វិនិយោគចំនួន១.៣៤៧សែនលានដុល្លារអាមេរិក ដើម្បីកាត់បន្ថយការផលិតអគ្គិសនីពីធ្យូងថ្ម និងកែលម្អបណ្តាញអគ្គិសនីនៅប្រទេសវៀតណាមនៅឆ្នាំ២០៣០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq0cR6ArCm0IExEISgNhjnSZWPMEffpkMLxyb_cNXqLdtzVfte2f7CP0mt2y30CTHaccbyEWJbg84xJxpHz7N141aUdjyS4zaT7qNGES9n2f_zCNJ5Lfpcb16SS5oUQvV49ATC4UaUS05WLqCaGHQHhHQQMwzOB2KPtMHm2Jaorc0sRHCZ-syFR8j4/s850/photo_2023-06-09_16-31-56.jpg

ផែនការអភិវឌ្ឍន៍បណ្តាញអគ្គិសនីនេះ គឺក្នុងគោលបំណងធានាសុវត្ថិភាពផ្នែកថាមពលរបស់វៀតណាម ដោយសារវៀតណាមបានដាក់គោលដៅរក្សាអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំស្មើនឹង៧% រហូតដល់ឆ្នាំ២០៣០ ហើយវៀតណាមចង់ផ្លាស់ប្តូរការរក្សាកាបូនឱ្យស្ថិតក្នុងកម្រិតកណ្តាល នៅត្រឹមឆ្នាំ២០៥០ ផងដែរ ។

ការសម្រេចបានផែនការនេះនឹងធ្វើឱ្យការផលិតអគ្គិសនីពីធ្យូងថ្មធ្លាក់ចុះនៅសល់ត្រឹម២០% នៃថាមពលអគ្គិសនីទាំងអស់នៅឆ្នាំ២០៣០ ខណៈការបែងចែកថាមពលកកើតឡើងវិញក្នុងចំណោមប្រភពថាមពលផ្សេងៗក្នុងប្រទេសវៀតណាមសរុប នឹងកើនឡើងពី៦៧,៥% ទៅ៧១,៥% ។ ផែនការនេះបង្ហាញឱ្យឃើញថា វៀតណាមនឹងអាចបង្កើនកម្លាំងផលិតអគ្គិសនីរហូតដល់២ដង គឺក្នុងបរិមាណជាង១៥០ជីហ្គាវ៉ាត់នៅឆ្នាំ២០៣០ ខណៈកាលពីឆ្នាំ២០២០ វៀតណាមអាចផលិតអគ្គិសនីបានត្រឹម៦៩ជីហ្គាវ៉ាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs1mVHhhoMr5FJfL4oj-JC0yLqOxuODVl3uYh3QeZUcbYOdy2aN1TAfr5Gq3pHKFZKjFKc7uIHg8JorIVdKx5W0JU-9EphgUFpTY-u0KsWTO1VZFvjBz_spJhZTXwrxr8Znr1mbErS_XcnfISeIjSMgBhBth_i5KfDsiD4lP07IjfceWVU3NS9o-Mq/s808/photo_2023-06-09_16-32-00.jpg

នៅឆ្នាំ២០៣០ ថាមពលធ្យូងថ្មស្មើនឹង៣០,១៣ជីហ្គាវ៉ាត់ ឬស្មើ២០% នៃប្រភពថាមពលអគ្គិសនីទាំងអស់ បន្ទាប់មក វារីអគ្គិសនីស្មើ១៩,៥%, ថាមពលខ្យល់១៨,៥% និងថាមពលព្រះអាទិត្យ៨,៥% ហើយបណ្តាអគារការិយាល័យ និងផ្ទះសម្បែងពលរដ្ឋប្រមាណពាក់កណ្តាលនៅប្រទេសវៀតណាម នឹងប្រើប្រាស់ថាមពលអគ្គិសនីពីផ្ទាំងសូឡាស្រូបពន្លឺព្រះអាទិត្យ ។ គួរបញ្ជាក់ថា នៅឆ្នាំ២០៣០ ប្រទេសវៀតណាមក៏បានដាក់គោលដៅនាំចេញថាមពលបៃតងផងដែរ ចាប់ពី៥ជីហ្គាវ៉ាត់ ទៅ១០ជីហ្គាវ៉ាត់ ៕ ប្រភព ៖ AEC connect

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម កម្ពុជាជាម្ចាស់ផ្ទះសម្រេចបានមេដាយសរុប៧០គ្រឿងឈរលេខរៀងទី៨

0

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលបានប្រកួតជាផ្លូវការចាប់ពីថ្ងៃទី៣-៦ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ កម្ពុជាសម្រេចបានមេដាយសរុបចំនួន៧០គ្រឿង ក្នុងនោះមានមេដាយមាស ៩គ្រឿង ប្រាក់ ១៨គ្រឿង និងសំរឹទ្ធ ៤៣គ្រឿង ឈរនៅលេខរៀងទី៨ក្នុងចំណោម១១ប្រទេស។ ការទទួលបានមេដាយសរុប៧០គ្រឿងនេះ គឺជា ប្រវត្តិសាស្រ្តថ្មីមួយរបស់កម្ពុជាដែលទទួលបានច្រើនជាងគេបំផុតក្នុងអំឡុងការប្រកួតកីឡាប៉ារ៉ាហ្គេមនាពេលកន្លងមក។May be an image of 3 people and text

ក្នុងចំណោមមេដាយចំនួន៧០គ្រឿងដែលអត្តពលិកកម្ពុជារកបាននេះផ្នែកកីឡាប៉ារ៉ាអត្តពលកម្ម រកបានមេដាយច្រើនជាងគេ ដែលទទួលបានសរុបមានចំនួន៤៣ គ្រឿង ក្នុងនោះមានមេដាយមាស៦គ្រឿង ប្រាក់១៣គ្រឿង និងសំរឹទ្ធ២៤គ្រឿង។May be an image of 2 people and text

សូមបញ្ជាក់ថា ចំណាត់ថ្នាក់កំពូលនៅក្នុងតារាងនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ គឺបានទៅលើប្រទេសឥណ្ឌូនេស៊ី ដែលសម្រេចបានមេដាយមាសចំនួន១៥៩គ្រឿងតួលេខសរុបចំនួន៤០១គ្រឿង។ ប្រទេសថៃឈរនៅលេខរៀងទី២ មានមេដាយសរុបចំនួន ៣២៨គ្រឿង។ ចំណែកឯលេខរៀងទី៣ គឺប្រទេសវៀតណាម ទទួលបានមេដាយសរុបចំនួន ២០១គ្រឿង៕May be an image of 4 people and text

អនុវត្ត៥វិធីនេះរាល់ព្រឹកជួយដល់ការរំលាយអាហារ និងមានរាងស្អាត

0

តើនារីៗជឿឬទេថា ការអនុវត្តទម្លាប់នៅពេលព្រឹកអាចជួយឱ្យរាងកាយរំលាយអាហារបានល្អ និងសម្រកទម្ងន់បាន ។ យើងអាចអនុវត្តតាមវិធីទាំង៥នេះជារៀងរាល់ព្រឹក ដើម្បីជួយសម្រកទម្ងន់យ៉ាងមានសុវត្ថិភាព និងប្រសិទ្ធភាព ។

១-សម្រាកឱ្យបានគ្រប់គ្រាន់ ៖
ការសម្រាកបានគ្រប់គ្រាន់មានសារសំខាន់យ៉ាងខ្លាំង ហើយមិនគួរប្រញាប់ភ្ញាក់ពេកទេ បើយើងមិនទាន់បានសម្រាកគ្រប់គ្រាន់ ព្រោះការសម្រាកបានគ្រប់គ្រាន់តាមរាងកាយត្រូវការ គឺវានឹងជួយឱ្យរាងកាយអាចរំលាយអាហារបានល្អ ។ ដូច្នេះ ការសម្រាកគ្រប់គ្រាន់ និងបានយូរនោះ តម្រូវឱ្យយើងដាក់ផែនការសម្រាកនៅពេលយប់ឱ្យល្អ ។ ផ្ទុយទៅវិញ ការសម្រាកមិនគ្រប់គ្រាន់ វានឹងធ្វើឱ្យយើងឆាប់ឡើងទម្ងន់ ហើយវានឹងបង្កើនអរម៉ូនធ្វើឱ្យយើងចង់បរិភោគអាហារ និងបង្កើនជាតិខ្លាញ់ទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiF-otfNu1UiuD-wluaezJVJpU1EioHsymaSxqFpKv60paBCvdiHHVxxGxXCOnO0HCiIbB6-INrmw0UhHryuoB7n8naH7eT7uc399Dmsipyti2JVk4yttekQIuEb0gFabkAjIHnOwBo76EH0so8Bu6lD4xx-MnLmqjfQb_rITAmbHS0uV2bm2keATE/s728/photo_2023-06-09_15-58-16.jpg

២-ផឹកទឹកនៅពេលព្រឹក ៖
នៅពេលភ្ញាក់ពីគេងនៅពេលព្រឹក យើងអាចផឹកទឹកមុនគេ ហើយយកល្អ គួរផឹកទឹកក្តៅ ឬទឹកមានសីតុណ្ហភាពធម្មតា ។ ការផឹកទឹកមុនពេលបរិភោគអាហារនឹងជួយជំរុញឱ្យរាងកាយឆាប់រំលាយអាហារ, ជួយលាងជាតិពុលក្នុងខ្លួន និងធ្វើឱ្យពោះវៀនមានចលនាល្អ ។ ចំណុចសំខាន់ ការផឹកទឹកពេលព្រឹក គឺជាការបង្កើនសីតុណ្ហភាពក្នុងខ្លួន ហើយពេលសីតុណ្ហភាពរាងកាយកើនឡើង វានឹងអាចជួយរំលាយអាហារ និងធ្វើឱ្យរាងកាយអាចបំផ្លាញកាឡូរីបានរហ័ស ។

៣-ផឹកទឹកតែ ឬកាហ្វេមិនដាក់ស្ករ ៖
ការផឹកទឹកតែ ឬកាហ្វេមិនដាក់ស្ករនៅពេលព្រឹកអាចធ្វើឱ្យរាងកាយទទួលបានជាតិកាហ្វេអ៊ីន ព្រោះជាតិកាហ្វេអ៊ីនបានរួមចំណែកដល់ការរំលាយអាហារ ប៉ុន្តែស្ត្រីទាំងអស់គួរចៀសវាងផឹកតែ ឬកាហ្វេដាក់ស្ករ ឬដាក់ទឹកដោះគោ ព្រោះវាអាចបំផ្លាញសុខភាពបាន ហើយវាធ្វើឱ្យការរំលាយអាហារក្នុងរាងកាយមិនបានល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKQfsgJ8v_HMnkU4V_pduT2OujHSngHr2ybfQRnNWRFKjBrw3ssiZbgSsQlQov9ouhRoBtP-8ZNoyJ0MotshK272ROx8Y0yIvZVoBJWimjK4Ak7VDxJJUV4S20kBa3pIJr2Iq2TgtIMbftgJR7lB8uBO5KQNxhqHp4K01GtzdUgun4Ke-VvrmTMsJz/s728/photo_2023-06-09_15-58-21.jpg

៤-បរិភោគអាហារមានជាតិប្រូតេអ៊ីន ៖
យើងគួរបរិភោគអាហារប្រភេទប្រូតេអ៊ីននៅពេលព្រឹក ព្រោះអាហារប្រភេទនេះអាចជួយឱ្យយើងឆ្អែតបានយូរ និងជួយការពារកុំឱ្យឆាប់ឃ្លានអាហារ ដែលផ្តល់ផលមិនល្អដល់សុខភាព ។ ក្រៅពីនេះ អាហារប្រូតេអ៊ីនអាចជួយកាត់បន្ថយការហេវនៅពេលថ្ងៃ និងកាត់បន្ថយការបរិភោគនំចំណីក្រោយការបរិភោគបាយ ។ លើសពីនេះ អាហារប្រូតេអ៊ីនអាចជួយបង្ខំឱ្យរាងកាយឆាប់រំលាយអាហារ និងសម្រកទម្ងន់ ។

៥-ទទួលយកពន្លឺព្រះអាទិត្យ និងវីតាមីន D ៖
ការទទួលយកពន្លឺព្រះអាទិត្យនៅពេលព្រឹកដើម្បីឱ្យរាងកាយទទួលបានវីតាមីន D និងជួយពន្លឿនការរំលាយអាហារក្នុងខ្លួន ព្រោះវីតាមីន D មានភាពចាំបាច់ដល់រាងកាយ ហើយរាងកាយរបស់យើងងាយនឹងខ្វះវីតាមីន D ណាស់ ។ ដូច្នេះ នៅពេលព្រឹក ស្ត្រីទាំងឡាយគួរដើរនៅខាងក្រៅផ្ទះដើម្បីទទួលបានពន្លឺព្រះអាទិត្យ និងវីតាមីន D ដែលអាចកាត់បន្ថយខ្លាញ់ក្នុងខ្លួន ៕

ប្រភព ៖ sanook

រកឃើញក្រពើដ៏ធំជាងគេបំផុតលើពិភពលោក ដែលមានអាយុ ១២០ ឆ្នាំ

0

បរទេស៖ ក្រពើយក្ស Cassius របស់អូស្ត្រាលី បានជាប់កំណត់ត្រាពិភពលោក Guinness ក្លាយជាក្រពើដ៏ធំជាងគេបំផុតលើពិភពលោកដែលមានប្រវែង ៥.៥ ម៉ែត្រ និងមានអាយុ ១២០ ឆ្នាំ។Worlds Oldest Crocodile - Green Island, Great Barrie Reef

យោងតាមប្រភពព័ត៌មាន Live Science នៅថ្ងៃទី ៧ ខែមិថុនា បានឱ្យដឹងថា ក្រពើយក្សទឹកប្រៃ Cassius ត្រូវគេចាប់បានតាំងពីឆ្នាំ ២០១១ នឹងមានដើមកំណើតនៅលើកោះ Green ភាគខាងជើងនៃប្រទេសអូស្ត្រាលី។ យោងតាមអ្នកមើលថែ Cassius បានឱ្យដឹងថា ក្រពើយក្សទឹកប្រៃនេះនៅតែបន្តលូតលាស់ទោះបីជាវាមានអាយុច្រើនក៏ដោយ។Cassius the crocodile hits the 120-year milestone on his Green Island home  - ABC News

Cassius គឺជាក្រពើយក្សទឹកប្រៃដ៏ធំបំផុតមិនធ្លាប់មាននៅប្រទេសអូស្ត្រាលី។ ជាទូទៅក្រពើចាស់ៗដែលមានអាយុច្រើន តែងតែមានភាពខ្មាស់អៀន និងព្រងើយកន្តើយ។ ផ្ទុយទៅវិញក្រពើយក្សទឹកប្រៃវ័យ ១២០ ឆ្នាំនេះនៅតែជាក្រពើដ៏ស្វាហាប់ និងទាក់ទាញបំផុត។

យោងតាមអង្គការអភិរក្សសត្វព្រៃ Oceana បាននិយាយថា ជាធម្មតាក្រពើទឹកប្រៃមានអាយុច្រើនបំផុតត្រឹមតែជាង ៧០ ឆ្នាំអីនោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នេះគឺជារឿងអស្ចារ្យបំផុតដែលគេបានរកឃើញ ក្រពើយក្សដែលមានវ័យចំណាស់ជាងគេបំផុតកំពុងតែរស់នៅលើផែនដី៕ Worlds Oldest Crocodile - Green Island, Great Barrie Reefប្រភព៖sanook

តារាចម្រៀង វេហាស៍ និងតារាសម្តែង Ella លើកឡើងផ្ទុយពីមហាជនមួយភាគធំរឿងម្ចាស់ទំពាំង

0

អ្នកលេងបណ្តាញសង្គមប្រាកដជាដឹងហើយថា រឿងទំពាំងបានក្លាយជាប្រធានបទជជែកវែកញែកយ៉ាងខ្លាំងដោយមួយផ្នែកធំបានរិះគន់ទៅកាន់ម្ចាស់ទំពាំងថាជាមនុស្សម៉ៅស្វិត ខណៈមានអ្នកប្រកាសឧបត្ថម្ភដល់បុរសជាអ្នកលួចទំពាំងដោយសារតែក្តីអាណិតអាសូរបុរសនោះថែមទៀត។ យ៉ាងណាមិញ ហាក់ផ្ទុយពីមហាជនមួយភាគធំតារាចម្រៀង២រូបរួមមានលោក វេហាស៍ និងកញ្ញា Ella បានយល់ឃើញផ្សេងពីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl9ryOi3wLcbEgkBMqqG5pr0uY_30YVtA4OJKWT7_zw-AR9fAXgmm5s_zOmOiMk8DyHYN-2IgVavZYq0mBrzXLjAki_63aOLRorm8T-Y0Nk2Taw7ZQvF2Yc7AgC_86qbpb1v_g8bX5LdWRekttp5nPLI888oblU8Jimd5jXeMBrx968sQxerF_HvIc/s2048/image_2023-06-09_15-17-33.png

នៅលើបណ្តាញសង្គម កញ្ញា Ella តួឯកស្រីក្នុងរឿង ស្នាមញញឹមចុងក្រោយ បានលើកឡើងថា «ខ្ញុំសូមអធ្យាស្រ័យជាមុនបើខ្ញុំនិយាយខុស បងប្អូនមានសិទ្ធិអាណិតពូ តែកុំជេរកុំស្តីឱ្យម្ចាស់គេអាក្រក់ៗពេក មីងគាត់រៀងជ្រុលត្រង់គាត់ថតបង្ហោះ តែមិនគួរបន្ទោស ឬ និយាយអាក្រក់ទៅអ្នកមីងទេ។ ខ្ញុំឃើញពូលួចទំពាំង ខ្ញុំនឹកឃើញកាលពីមុនម៉ែខ្ញុំដាំចេក វាស្រគៀលលក់បានហើយ គាត់គិតថានឹងបានកម្រៃខ្លះមកទិញអង្ករហូប តែអ្នកជិតខាងលួចទៅបាត់ ម៉ែអង្គុយមើលដើមចេកគេកាប់បាត់ មិនដឹងមានលុយឯណាទិញអង្ករឱ្យកូនហូប»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7rcjgFQbFJJREW1IrTS4K80awDwuTcr9P5XoruHiheKnSmxZE3_arDyTdC1VJgvRzLh14cMiP94foq9xCiKfiiDoHZwXywRQSmusQQWV2iUebULOxDv9X5EgG-bTK-GMKk86YVHaF5hXlexlh_f6DDNeq6YZZr4CJVHRGzrdJeugA66OGaUhqaSGC/s960/image_2023-06-09_15-17-36.png

តារាសម្តែងរូបនេះបន្តថា «ឪពុកខ្ញុំពិការដៃមួយចំហៀង ម្តាយខ្ញុំតូចល្អិត គីឡូតែ 30ជាងទេ កាលនោះគាត់អាយុប្រហែល 50ជាង តែគាត់ធ្វើសំណង់ គាត់ស៊ីឈ្នួលគេបេះបន្លែ ជិះទូកឆ្លងទន្លេទៅធ្វើការលើកោះ មកវិញឆ្លៀតពេលដាំបន្លែទុកហូប។ បងស្រីខ្ញុំវិញពិការជើងទាំង2 តែគាត់ធ្វើការរកលុយ ពួកគាត់អាចរកលុយឲ្យកូន ឱ្យប្អូនរៀនចប់បរិញ្ញាបត្របាន។ គាត់មិនដែលលួច គាត់បង្រៀនកូនឲ្យធ្វើល្អហាមលួច កុំលើកដៃសុំគេ បើអត់កូនត្រូវខំរក រកដល់កូនងើបលែងរួច។ ចុះពូ ? គាត់មានម៉ូតូជិះ នៅក្មេង មាំទាំ បើអត់មិចមិនសុំ? បើអត់មិចមិនធ្វើការដូចអាហារហូប?»។

ងាកទៅកាន់លោក វេហាស៍ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ វិញបានលើកឡើងថា «លួចរបស់គេគឺខុស តែមុខចោរកម្សត់ពេកក៏ទៅជាជនរងគ្រោះវិញ
ចំណែកអ្នកត្រូវគេលួច ដោយសារកំហឹងខឹងនិយាយប្រ៉ាវៗ ក៏ទៅជាជនអាក្រក់ជនកំណាញ់ម៉ៅស្វិត ក្នុងភ្នែកមហាជនវិញ»។ ចំពោះសំណេរទី២លោកបានលើកឡើងថា
«និយាយឱ្យត្រង់ ដំណាំម៉ែខ្ញុំខំដាំ បើមានអ្នកលួចកាច់ ក៏ម៉ែខ្ញុំជេរដូចតែគ្នាហ្នឹង!
ជាក់ស្តែងមនុស្សចាស់ស្រលាញ់បន្លែបន្លុកដំណាំចំការគាត់ណាស់» ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAv1580z3CYWBixRFCBoqJEUcVeUyd-ADQE9x0f-ssFUmZlnCgHTCsvp2TJv7yFO6wuN3uAOb1TW96yT2kegHqlv-oWTm4rJlPkqlN6TsQoWzk3aO-tbtSuXFzJnNYJgcI7dfvqQojVTc6KPLj7Gh5KnSMAmtffX9f35-2GCOI-iYIoKj-p00sJfZY/s731/Capture%20(6).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbRLMPnoss0TL4PnafGR-TggnT5Eg2G7Rp8gmbvoi47-AU5B4MqPGhDF6YwKJBVdH0vlf_Pxy7ZSTpZ9g_-lGeVFpC3IDMxr-GPFXyZfu5onr751RRzWPWm_t2Tm7FhdzZBX2vGbG2WkLmkIYM1d6SimkZxTTOf6xJ2UqBG2s_YUnk4tYmhljvfjOZ/s753/%E1%9E%90%E1%9E%90.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTWgwE4a0hMh0uq_FIgAsjja9UwteNkx1aMOuAj4SGGw9li7Xjwj79Vx7jgI63RK0mokbmHeif7rc05XWcrH0chH6MnK2oruejl18on1an9wfOTjA4S_o8Vh4Ms_UYR02FaRU5nTQPS7cR3YFROORFcjnydUn7cw1eUCtf8K_vQCgl1cUXY58-dMf2/s744/%E1%9E%90%E1%9E%90%E1%9E%90.PNG

តើដុំសាច់ និងដុំគីស ខុសគ្នាដូចម្តេច? ហើយមួយណាគ្រោះថ្នាក់ជាង?

0

ជាទូទៅដុំសាច់ និងដុំគីស សុទ្ធតែជាមុខសញ្ញានៃជំងឺមហារីក ដែលជំងឺទាំងនេះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់យើងបាន។ ដូច្នេះហើយតើអ្នកដឹងទេ? រវាងដុំសាច់ និងដុំគីស ខុសគ្នាដូចម្តេច? ហើយមួយណាគ្រោះថ្នាក់ជាង?

១.ដុំគីស៖ ដុំគីស គឺជាការបែងចែកកោសិកាមិនធម្មតានៅក្នុងខ្លួន បណ្តាលឱ្យមានភាពមិនប្រក្រតីដែលមើលទៅដូចជាថង់ទឹក ឬដូចជាប៉េងប៉ោងដែលពោរពេញទៅដោយទឹកថ្លា នៅលើផ្នែកណាមួយនៃរាងកាយ។ ដុំគីសភាគច្រើន កើតនៅខាងក្រោយត្រចៀក ក សុដន់ និងស្បូន។Boil vs. Cyst: Symptoms, Causes, Treatment

២.ដុំសាច់៖ ដុំសាច់ គឺជាកោសិកាមិនធម្មតាដែលលូតលាស់ដូចជាដុំគីស។ ប៉ុន្តែវាមានលក្ខណៈខុសគ្នា ត្រង់ថាដុំសាច់ មានហានិភ័យខ្លាំងជាងដុំគីស ព្រោះដុំសាច់អាចក្លាយទៅជាកោសិកាមហារីកយ៉ាងសាហាវ និងគ្រោះថ្នាក់បំផុត។ ដុំសាច់ អាចរីករាលដាលពេញរាងកាយហើយធំទៅៗ ទោះជាយ៉ាងណាក៏ដោយដុំសាច់ កើតឡើងនៅពេលដែលស្ត្រីអស់រដូវ ឬស្ត្រីដែលមានវ័យកណ្តាល។Benign Tumors: Causes, Types, Symptoms, Diagnosis, Treatment

ទោះបីជាវាស្តាប់ទៅគួរឱ្យខ្លាច ប៉ុន្តែបើយើងរកឃើញអ្វីដែលមិនប្រក្រតីលើរាងកាយ អ្នកគួរតែសាកសួរវេជ្ជបណ្ឌិត ឬត្រូវព្យាបាលភ្លាមៗដោយមិនចាំបាច់វះកាត់។ វិធីល្អបំផុតគឺត្រូវញ៉ាំផ្លែឈើ និងបន្លែឱ្យបានច្រើន។ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ហើយសម្រាកឱ្យបានគ្រប់គ្រាន់ នោះវានឹងជួយអ្នកឱ្យនៅឆ្ងាយពីដុំគីស និងដុំសាច់ហើយ៕ ប្រភព៖sanook

ម្ចាស់ទំពាំង ចេញមុខមកបញ្ចប់រឿងដោយមិនមានអ្នកខុស មិនមានអ្នកត្រូវ

0

ក្រោយពីមានការរិះគន់ពីអ្នកលេងបណ្តាញសង្គមខ្លាំងក្លាទៅការបង្ហោះបុរសម្នាក់លួចទំពាំង ពេលនេះម្ចាស់ចម្ការ និងជាម្ចាស់ទំពាំងបានចេញវីដេអូបញ្ចប់រឿងដោយមិនវែកញែករកអ្នកខុស អ្នកត្រូវ។ ក្នុងនោះអ្នកស្រីក៏បានបញ្ជាក់ថា ហេតុផលដែលមានការបង្ហោះនោះដោយសារតែសោកស្តាយរបស់ព្រោះអ្វីដែលខ្លួនខិតខំដាំចេញជាលទ្ធផលនិងសង្ឃឹមថាបានប្រាក់ត្រឡប់មកវិញត្រូវចោរលួចយកបាត់ទៅ។ អ្នកស្រីក៏បានបន្ថែមថា គាត់មិនចិត្តចង្អៀតអ្វីនោះដែរបើសិនជាសុំត្រឹមត្រូវនោះ។

រឿងទំពាំង ក្លាយជាប្រធានបទជជែកវែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដែលបានកើតឡើងនៅចម្ការមួយកន្លែងស្ថិតនៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដែលបុរសជាអ្នកលួចនោះមានអាយុ២៧ឆ្នាំ។ ដោយសារតែមានការរិះគន់ដល់ខ្លួនយ៉ាងច្រើនលើសលុប នៅថ្ងៃទី៩ ខែមិថុនា អ្នកស្រីជាម្ចាស់ចំការបានចេញវីដេអូមកបញ្ជាក់ជូនមហាជន និងមកបញ្ចប់រឿងនេះដោយមិនវែកញែករកអ្នកខុសអ្នកត្រូវ។May be an image of 2 people and people smiling

អ្នកស្រីជាម្ចាស់ចម្ការ បានឱ្យដឹងថា ខ្លួនបានដំណាំរយៈពេល៥ឆ្នាំមកហើយមិនទាន់បានផលនោះទេ ដោយសារតែបានផលហើយចោរលួចជាហូរហែ អ្វីដែលខ្លួនខំធ្វើព្រោះចង់បានចំណូលមកវិញដូចគ្នា ដោយសារតែមានចិត្តខឹងចិត្តក្តៅ គេមានកម្លាំងមាំមួនបែរជាលួចចូលធ្វើឱ្យខូចខាតរបងហើយត្រូវជុសជុលវិញខ្លួនឯងទៀតទើបមានការបង្ហោះ។May be an image of 1 person

បន្ថែមពីលើនេះអ្នកស្រីបានបញ្ជាក់ទៀតថា បើសិនជាចូលចម្ការគាត់ហើយមានការសុំត្រឹមត្រូវនោះ អ្នកស្រីមិនចិត្តចង្អៀតនោះទេ ហើយរឿងនេះពួកគាត់ទាំងពីរនាក់ក៏បានសូមទោស និងធ្វើកិច្ចសន្យាបញ្ចប់រឿងរួចរាល់ហើយ៕

ស្ថាប័ន Miss Grand ប្រកាសដកបេក្ខភាព កែវ ស្រីលីន តំណាងខេត្តកំពតចេញពីកម្មវិធីព្រោះមូលហេតុចំនួន២

0

ស្ថាប័ន Miss Grand Cambodia 2023 បានប្រកាសជាសាធារណៈនៅល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ដកបេក្ខភាព កែវ ស្រីលីន តំណាងខេត្តកំពតព្រោះតែហេតុផលចំនួន២ធំៗ ខណៈស្ថាប័នកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាបានព្យាយាមទុកឱកាសឱ្យជាច្រើនដង។

ចំពោះមូលហេតុនៃការដកបេក្ខភាព កែវ ស្រីលីន ទី១ ដោយសារតែបេក្ខនារីរូបនេះមិនគោរពតាមគោលការណ៍ និង លក្ខខណ្ឌកុងត្រារបស់ក្រុមហ៊ុន។ មូលហេតុទី២ កែវ ស្រីលីន មិនគោរពពេលវេលា ពិបាកក្នុងការទំនាក់ទំនង ហើយសា្ថប័ន Miss Grand នឹងរៀបចំធ្វើទៅតាមផ្លូវច្បាប់តាមការចែងក្នុងកុងត្រា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy9h9BVH07VGJJZ77vHBgszLI9fJ3VaxBSsUlha0ZU5YGOh682ykhVQAmhCKPMWOAkglpjfubA-I4dD5wu6w4_Y4vCYyV3IiJvJcFpFl4pZoQfVasNgVkhXcLqrL586pGauzTV5nSM1qVSskemaaexbRF3ivji0xqABM2x4cRvaDpSzvPxm1HvTAIG/s1800/348612896_1602437516910866_2136969420526083032_n.jpg

ដំណឹងនៃការប្រកាសដកបេក្ខភាព កែវ ស្រីលីន ចេញពីកម្មវិធី Miss Grand Cambodia 2023 ក៏មានអ្នកគាំទ្រវិស័យនេះបង្ហាញការសោកស្តាយដែរព្រោះគេរំពឹងថានាងនឹងអាចចូលTop នៅក្នុងកម្មវិធីជាក់ជាមិនខាន ព្រោះនាងជាអតីតលំដាប់រងទី៣ កាលពី Miss Grand Cambodia 2022 ។

ជាមួយគ្នានឹងការដក កែវ ស្រីលីន ចេញពីកម្មវិធី ព្រោះមិនគោរពវិន័យ ពេលវេលា ទាំងដែលក្រុមហ៊ុនផ្តល់ឱកាសឱ្យជាច្រើនដងក៏មានពាក្យចចាមអារ៉ាមលើបណ្តញសង្គមថាមានការជំពាក់រហូតម្ចាស់បំណុលបង្ហោះនៅលើហ្វេកប៊ុកទៀតផង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp2KRUQWfSdrzDqEtUZhub2nWefaR7N09UjumyY8flgWyGt0OH3YjWC-iYttOcDHiG2I_17-pxlofAx6T_DFwrA-0TXxfLrkZaobYhLyv1inFgstu8tQOTfKcqzdktn7XWK-oaRHYf8BR7_gX95H_7GvXCwy9M5OSgMm9QNMdFUWI4N7NNOEGCzKWQ/s1440/352221614_664267458858912_1238229087084347984_n.jpg

សញ្ញាគ្រោះថ្នាក់ទាំង ៥ នៃជំងឺដាច់សរសៃឈាមខួរក្បាល

0

គ្រោះថ្នាក់ នៃជំងឺដាច់សរសៃឈាមខួរក្បាលមានរោគសញ្ញាប្រហាក់ប្រហែលទៅនឹងការគាំងបេះដូងដែរ។ ជាក់ស្ដែង គ្រោះថ្នាក់នៃជំងឺនេះ កើតឡើងនៅពេលដែលផ្នែកខ្លះនៃខួរក្បាលត្រូវបានរំខាន និងធ្វើឱ្យរាងកាយមិនអាចដំណើរការបានប្រក្រតី។ ដូច្នេះហើយខាងក្រោមនេះគឺជាសញ្ញាគ្រោះថ្នាក់ទាំង ៥ នៃជំងឺដាច់សរសៃឈាមខួរក្បាល៖

១.វិលមុខភ្លាមៗ៖ នៅក្នុងការសិក្សាមួយបានបង្ហាញថា អាការៈវិលមុខ ក៏ជាកត្តាទូទៅក្នុងចំណោមអ្នកដែលកើតមានអាការៈគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ស្ថានភាពនៃការវង្វេងស្មារតីអាចជាលទ្ធផលនៃផ្នែកខួរក្បាលដែលរងផលប៉ះពាល់។About Stroke | American Stroke Association

២.បញ្ហាភ្នែក៖ គ្រោះថ្នាក់សរសៃឈាមខួរក្បាលក៏អាចនាំឱ្យយើងងងឹតភ្នែកម្ខាង ឬព្រិលភ្នែកផងដែរ។

៣.ស្ពឹកខ្លួន ឬញ័រដៃជើង៖ ជាទូទៅ អាការៈស្ពឹកខ្លួន ឬញ័រដៃជើង ក៏ជាសញ្ញានៃគ្រោះថ្នាក់សរសៃឈាមដូចគ្នា នៅក្នុងករណីខ្លះ វាក៏អាចធ្វើឱ្យយើងពិការអវយវៈផងដែរ។

៤.សម្ពាធឈាមខ្ពស់៖ សម្ពាធឈាមខ្ពស់ អាចបណ្ដាលឱ្យយើងមានបញ្ហាធ្ងន់ធ្ងរជាច្រើន ដូចជាគ្រោះថ្នាក់សរសៃឈាមខួរក្បាល ដោយបំផ្លាញសរសៃប្រសាទខួរក្បាល ឬធ្វើឱ្យសរសៃឈាមចុះខ្សោយ និងបណ្ដាលឱ្យសរសៃឈាមធ្លុះធ្លាយ។Anticonvulsant Drug May Boost Functional Recovery after a Stroke

៥.ឈឺក ឬឈឺក្បាលធ្ងន់ធ្ងរ៖ ក្នុងពេលដែលកើតមានអាការៈគ្រោះថ្នាក់សរសៃឈាមខួរក្បាល លំហូរឈាមទៅកាន់ខួរក្បាលត្រូវបានរារាំង ឬកាត់ផ្ដាច់ ដោយសារតែការរំខានដែលបណ្ដាលមកពីចរន្តឈាម។ កត្តានេះអាចបណ្ដាលឱ្យមានការដាច់រហែក ឬខូចខាតសរសៃឈាម ជាលទ្ធផល វាធ្វើឱ្យយើងចាប់ផ្ដើមឈឺក្បាលប្រកាំង ឬឈឺក្បាលភ្លាមៗ និងបណ្ដាលឱ្យយើងឈឺក ឬឈឺស្មា ជាដើម៕ ប្រភព៖ sanook

ឥណ្ឌាសារភាពថា ចម្លាក់កូរសមុទ្រទឹកដោះនៅរដ្ឋសភាថ្មីឥណ្ឌាយកគំរូតាមចម្លាក់នៅប្រាសាទអង្គរវត្ត

0

កាលពីពេលថ្មីៗនេះ ​ឥណ្ឌាបានដាក់សម្ពោធជាផ្លូវការ នូវអគាររដ្ឋសភាជាតិថ្មីមួយកន្លែង ដោយមានការតុបតែងយ៉ាងស្រស់បំព្រង ដោយមានឆ្លាក់ចម្លាក់កូរសមុទ្រទឹកដោះ ដែលបានទទួលបានស្ងើចសរសើរមិនដាច់ពីមាត់នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi   ទៅលើស្នាដៃវិចិត្រករ ដែលបានគូររូបកូរសមុទ្រទឹកដោះនេះ ផងដែរ។May be an image of 3 people

លោក Naresh Kumawat ដែលជាវិចិត្រករ និងអ្នកនៅពីក្រោយរូបចម្លាក់នេះ បានលើកឡើថា៖” ចម្លាក់កូរសមុទ្រទឹកដោះនេះ មានប្រវែង២២.៨ម៉ែត្រ និងកម្ពស់២.៧ម៉ែត្រ ដែលជាការបំផុសគំនិត និងយកគំរូតាមរូបចម្លាក់សមុទ្រទឹកដោះ នៅប្រាសាទអង្គរវត្តរបស់កម្ពុជា”។May be an image of monument, temple and text

លោកបានបន្ថែមទៀតថា៖” ខ្ញុំពិតជាសំណាងណាស់ ដែលបានឆ្លាក់រូបសំណាក សម្រាប់អាគាររដ្ឋសភាជាតិថ្មីនេះ​ ទាំងរូបចម្លាក់ព្រះដៃ៨ (amrit)  និងជាពិសេសរូបចម្លាក់កូរសមុទ្រទឹកដោះនេះតែម្តង។ សម្រាប់រូបគោសមុទ្រទឹកដោះនេះ យើងបានពិភាក្សាយ៉ាងយកចិត្តទុក្ខដាក់ជាមួយនឹងក្រសួងវប្បធម៌ និងមជ្ឈមណ្ឌលសិល្បៈរបស់យើង ព្រោះថាយើងមិនចង់ឱ្យមានការឆ្លាក់រូបខុសពី រូបដើមនៅប្រាសាទអង្គរវត្តនោះទេ”។កូរសមុទ្រទឹកដោះ​ | Sculpture art, Khmer empire, Angkor wat

សូមបញ្ជាក់ផងដែរថា អគាររដ្ឋសភាថ្មីរបស់ឥណ្ឌានេះ ត្រូវបានសាងសង់ឡើង ចំណោយថវិការរយលានដុល្លារអាមេរិក ដែលអាចផ្ទុកសមាជិកចំនួន ៨៨៨រូប និងមានបំពាក់សម្ភារៈបរិក្ខារទំនើបៗជាច្រើនថែមទៀតផងដែរ៕New Parliament building India: All you need to know about Cost, Design, Plan and Architecture of New Parliament building | India News - Times of India

ប្រភព៖ News Room Post