ជាទូទៅដុំសាច់ និងដុំគីស សុទ្ធតែជាមុខសញ្ញានៃជំងឺមហារីក ដែលជំងឺទាំងនេះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់យើងបាន។ ដូច្នេះហើយតើអ្នកដឹងទេ? រវាងដុំសាច់ និងដុំគីស ខុសគ្នាដូចម្តេច? ហើយមួយណាគ្រោះថ្នាក់ជាង?
១.ដុំគីស៖ ដុំគីស គឺជាការបែងចែកកោសិកាមិនធម្មតានៅក្នុងខ្លួន បណ្តាលឱ្យមានភាពមិនប្រក្រតីដែលមើលទៅដូចជាថង់ទឹក ឬដូចជាប៉េងប៉ោងដែលពោរពេញទៅដោយទឹកថ្លា នៅលើផ្នែកណាមួយនៃរាងកាយ។ ដុំគីសភាគច្រើន កើតនៅខាងក្រោយត្រចៀក ក សុដន់ និងស្បូន។:max_bytes(150000):strip_icc()/VWH-GettyImages-1449527392-217c2b79c739426ab26ec2dd9bcd7cc9.jpg)
២.ដុំសាច់៖ ដុំសាច់ គឺជាកោសិកាមិនធម្មតាដែលលូតលាស់ដូចជាដុំគីស។ ប៉ុន្តែវាមានលក្ខណៈខុសគ្នា ត្រង់ថាដុំសាច់ មានហានិភ័យខ្លាំងជាងដុំគីស ព្រោះដុំសាច់អាចក្លាយទៅជាកោសិកាមហារីកយ៉ាងសាហាវ និងគ្រោះថ្នាក់បំផុត។ ដុំសាច់ អាចរីករាលដាលពេញរាងកាយហើយធំទៅៗ ទោះជាយ៉ាងណាក៏ដោយដុំសាច់ កើតឡើងនៅពេលដែលស្ត្រីអស់រដូវ ឬស្ត្រីដែលមានវ័យកណ្តាល។![]()
ទោះបីជាវាស្តាប់ទៅគួរឱ្យខ្លាច ប៉ុន្តែបើយើងរកឃើញអ្វីដែលមិនប្រក្រតីលើរាងកាយ អ្នកគួរតែសាកសួរវេជ្ជបណ្ឌិត ឬត្រូវព្យាបាលភ្លាមៗដោយមិនចាំបាច់វះកាត់។ វិធីល្អបំផុតគឺត្រូវញ៉ាំផ្លែឈើ និងបន្លែឱ្យបានច្រើន។ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ហើយសម្រាកឱ្យបានគ្រប់គ្រាន់ នោះវានឹងជួយអ្នកឱ្យនៅឆ្ងាយពីដុំគីស និងដុំសាច់ហើយ៕ ប្រភព៖sanook










