បរទេស៖ ក្រពើយក្ស Cassius របស់អូស្ត្រាលី បានជាប់កំណត់ត្រាពិភពលោក Guinness ក្លាយជាក្រពើដ៏ធំជាងគេបំផុតលើពិភពលោកដែលមានប្រវែង ៥.៥ ម៉ែត្រ និងមានអាយុ ១២០ ឆ្នាំ។Worlds Oldest Crocodile - Green Island, Great Barrie Reef

យោងតាមប្រភពព័ត៌មាន Live Science នៅថ្ងៃទី ៧ ខែមិថុនា បានឱ្យដឹងថា ក្រពើយក្សទឹកប្រៃ Cassius ត្រូវគេចាប់បានតាំងពីឆ្នាំ ២០១១ នឹងមានដើមកំណើតនៅលើកោះ Green ភាគខាងជើងនៃប្រទេសអូស្ត្រាលី។ យោងតាមអ្នកមើលថែ Cassius បានឱ្យដឹងថា ក្រពើយក្សទឹកប្រៃនេះនៅតែបន្តលូតលាស់ទោះបីជាវាមានអាយុច្រើនក៏ដោយ។Cassius the crocodile hits the 120-year milestone on his Green Island home  - ABC News

Cassius គឺជាក្រពើយក្សទឹកប្រៃដ៏ធំបំផុតមិនធ្លាប់មាននៅប្រទេសអូស្ត្រាលី។ ជាទូទៅក្រពើចាស់ៗដែលមានអាយុច្រើន តែងតែមានភាពខ្មាស់អៀន និងព្រងើយកន្តើយ។ ផ្ទុយទៅវិញក្រពើយក្សទឹកប្រៃវ័យ ១២០ ឆ្នាំនេះនៅតែជាក្រពើដ៏ស្វាហាប់ និងទាក់ទាញបំផុត។

យោងតាមអង្គការអភិរក្សសត្វព្រៃ Oceana បាននិយាយថា ជាធម្មតាក្រពើទឹកប្រៃមានអាយុច្រើនបំផុតត្រឹមតែជាង ៧០ ឆ្នាំអីនោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នេះគឺជារឿងអស្ចារ្យបំផុតដែលគេបានរកឃើញ ក្រពើយក្សដែលមានវ័យចំណាស់ជាងគេបំផុតកំពុងតែរស់នៅលើផែនដី៕ Worlds Oldest Crocodile - Green Island, Great Barrie Reefប្រភព៖sanook