Home Blog Page 1652

បុរសម្នាក់រងគ្រោះដោយសារឃ្មុំទិចចំនួន ១០០០ ក្បាល

0

អាមេរិក៖ បុរសម្នាក់អាយុ ៦០ ឆ្នាំបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារត្រូវសត្វឃ្មុំទិចចំនួន ១០០០ ក្បាល។
លោក John Fischer អាយុ ៦០ ឆ្នាំមកពីរដ្ឋ Arizona ប្រទេសអាមេរិក បានអង្គុយខាងក្រៅផ្ទះជាមួយឆ្កែនៅក្រោមដើមឈើរបស់គាត់ មួយសន្ទុះក្រោយមកហ្វូងឃ្មុំក៏បានមកវាយប្រហារ។ នៅពេលនោះដែរក្រុមគ្រួសាររបស់លោក Fischer ក៏បានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ដោយគ្រូពេទ្យបានរកឃើញសត្វឃ្មុំជាង ២៥០ ក្បាលនៅក្នុងខ្លួនរបស់គាត់។Arizona man John Fischer and dog attacked by 1,000 killer bees

យោងតាមប្រភពសារព័ត៌មាន Live Science កាលពីថ្ងៃទី ៣១ ខែឧសភា បានរាយការណ៍ថា ពេលនេះគាត់បានជាសះស្បើយ ហើយក៏បានចេញពីមន្ទីពេទ្យផងដែរ ។
គួរបញ្ជាក់ដែរថាលោក Fischer មិនមែនជាមនុស្សដំបូងដែលយកឈ្នះលើគ្រោះថ្នាក់នេះទេ។ ក្នុងឆ្នាំ ២០១៤ កម្មករម្នាក់នៅរដ្ឋតិចសាស់ត្រូវបានឃ្មុំទិចប្រហែល ២,០០០ក្បាល ហើយបានរួចជីវិត។ ក្នុងឆ្នាំដដែលនោះ ស្ត្រីអាយុ ៧១ ឆ្នាំម្នាក់ក៏ត្រូវបានវាយប្រហារដោយហ្វូងឃ្មុំពិឃាតចំនួន ៨,០០០ ក្បាល ហើយបានរួចរស់ជីវិតបន្ទាប់ពីរងការឈឺចាប់អស់រយៈពេល ១ សប្តាហ៍។
ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនមិនអាចយកឈ្នះលើការវាយប្រហារស្រដៀងគ្នានេះបានទេ។ កាលពីឆ្នាំមុន អ្នកថ្មើរជើងអាយុ ២៣ ឆ្នាំម្នាក់បានស្លាប់ដោយសារឃ្មុំពិឃាតទិចចំនួន ១,០០០ក្បាល ក្នុងរដ្ឋ Arizona ប្រទេសអាមេរិក។Arizona man John Fischer and dog attacked by 1,000 killer bees

ឃ្មុំពិឃាត ឬត្រូវបានគេស្គាល់ថាជាឃ្មុំកូនកាត់អាហ្វ្រិក ធ្វើចំណាកស្រុកពីប្រទេសប្រេស៊ី ទៅកាន់សហរដ្ឋអាមេរិក។ ប៉ុន្មានឆ្នាំមកនេះ អាកប្បកិរិយាឈ្លានពាន និងទំនោរក្នុងការប្រមូលផ្តុំគ្នាជាក្រុមបានធ្វើឱ្យពួកគេក្លាយជា “ឃ្មុំឃាតករ” ដ៏ល្បីឈ្មោះ។
ជារៀងរាល់ឆ្នាំសត្វឃ្មុំពិឃាតប្រហែល ៣% បានប្រមូលផ្តុំគ្នាជាក្រុមដើម្បីទិចមនុស្ស នេះជាប្រតិកម្មធ្ងន់ធ្ងរដែលអាចគំរាមកំហែងដល់អាយុជីវិត។ យោងតាមការស្ទង់មតិរបស់ You Gov ថ្មីៗនេះ ប្រជាជនអាមេរិករហូតដល់ ៧៥% ត្រូវបានសត្វឃ្មុំទិច ជាលទ្ធផល ការបាត់បង់ជីវិតដោយសារឃ្មុំទិចគឺកម្រណាស់៕Exclusive video shows Florence man and dog attacked by hundreds of bees ប្រភព៖vnexpress

ហ្វេនៗសាទរគ្រប់គ្នាព្រោះ វណ្ណដា និង ខ្មែរមួយជីវិត អាចសហការជាមួយគ្នាម្តងទៀត

0

អ្នកគាំទ្រវិស័យចម្រៀងរ៉េប ប្រាកដជាស្គាល់ហើយថា លោក ឡេង សុវណ្ណដារ៉ា ហៅ ខ្មែរមួយជីវិត គឺជាអ្នកចម្រៀងរ៉េបដែលទទួលបានការគាំទ្រខ្លាំង ដោយសារតែប៉ារ៉ូលោកមួយម៉ាត់ៗដូចជាប៉ារ៉ូពិឃាដអ៊ីចឹង ថែមទាំងរ៉េបច្បាស់ៗងាយស្រួលស្តាប់។ អ្វីដែលធ្វើឱ្យហ្វេនៗសាទរនោះ ខ្មែរមួយជីវិត អាចសហការចេញបទចម្រៀងជាមួយ វណ្ណដា ម្តងទៀត បន្ទាប់ពីបង្ហាញដំរួយបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_-zwxelAkjlKp5YPlpVC-4CWrc_SklgP1b1Jt-YTPZCSo-qbIbuCmUQwm9NcZedq-hG55leLXqaiR6Tbvtjz3PXBfNmMeOQbAJBO54oYfsMVNAt4-65c9Lr8_bnM60XS5U1f_Vc5g-LN3vVCPy-znRma2jIdyaTwuiX1mEg1AouhJFmy4NbE2ZMCV/s1800/316952042_6184831824879921_7397193370858985236_n.jpg

គេចាំបានថា Khmer1jivit កាលពីជាង៤ឆ្នាំមុនលោកធ្វើឱ្យកក្រើកយ៉ាងខ្លាំងបន្ទាប់ពីមានសង្គ្រោម Diss Track ក្តៅគគុកជាមួយតារាចម្រៀង ជី ដេវីត ដោយប៉ារ៉ូលោកម៉ាត់ៗពិតដូចជាកាំបិតចាក់ដើមទ្រូង តែ ជី ដេវីត ក៏មិនឱ្យ Diss តែម្ខាងឡើយបានតបតវិញដោយប៉ារ៉ូសាហាវៗវិញដូចគ្នា។ ទោះយ៉ាងណា បន្ទាប់ពីសង្គ្រាម Diss បានបញ្ចប់ ពួកគេក៏ប្រើជីវិតរស់នៅរៀងៗខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAJQZWh4rYTfaLLrS1Xg1Lyg3IaG38hgBiIn8vOzHxBQW-Pz2QEeQ0lLMjRT34psvpVwSYpU5zhlZvzZebNSMGcEPwyt_a3Bi6bls3P9TdKw3xw_bdd9H2SbHqNPhh_S6Jd0UEoa5KKIyngjKfjAKbf6EfJD73qDZAWpKsRvdPLHQstklmESpqG2mm/s2048/341191663_176968995269272_3415598912226881027_n.jpg

បច្ចុប្បន្ន ខ្មែរមួយជីវិត បានប្រើជីវិតរស់នៅលើទឹកដីសហរដ្ឋអាម៉េរិកជាមួយគ្រួសារយ៉ាងកក់ក្តៅ ដោយឃ្លានឆ្ងាយពីវិស័យសិល្បៈរ៉េបផងដែរ។ ទោះយ៉ាងណា ថ្មីៗនេះ លោកបានបង្ហាញដំរួយមួយគឺ នាយកប្រតិបត្តិ បារមី គឺកញ្ញា ឡូរ៉ា ម៉ម បានឆ្លងឆ្លើយសារជាមួយលោកដែលធ្វើឱ្យអ្នកគាំទ្រសាទរយ៉ាងខ្លាំងអាចជាសញ្ញាមួយថា ខ្មែរមួយជីវិត អាចសហការជាមួយ វណ្ណដា ម្តងទៀតព្រោះអ្នកទាំងពីរធ្លាប់សហការជាមួយគ្នាមួយគ្នាម្តងហើយក្នុងបទ «J+O (Remix)» កាលពី៤ឆ្នាំមុន ឬអាចសហការពិសេសណាមួយដែលយើងពុំទាន់ដឹងច្បាស់នៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_FwFeS0qeFWnpGL_Qv8_6bw2xCGD442Hl7AGGE0GWbOeuDJlkyf34TWKbH1bRx3kiBuT0zfRwZDW2uufsuGK_d04FhV55jrplXBZBhzJ0-_Iwm-E6mzpq5jf5JaYhwAi50RXCAJwQcfPBlbMCPCzZmRMCjYVA8QcOY_5Ta3QEsSeaLlfvX8xlDy6w/s1612/340001618_910383890016735_1218328147319102486_n.jpg

គ្រាន់តែ ខ្មែរមួយជីវិត បង្ហាញដំរួយបន្តិចធ្វើឱ្យអ្នកគាំទ្រវិស័យរ៉េបផ្ទុះការសាទរយ៉ាងខ្លាំង ចង់ឃើញការសហការនេះមានលក្ខណៈពិសេសយ៉ាងណាដែលផ្តល់រសជាតិថ្មីពីតន្រ្តីទៅកាន់អ្នកគាំទ្រ។ មិនត្រឹមតែប៉ុណ្ណោះមានការលើកឡើងថា ប្រសិនជា ខ្មែរមួយជីវិត និង វណ្ណដា បានសហការគ្នាពិតមែនពិតជាកក្រើកវិស័យ Hiphop ស្រុកខ្មែរមិនខាន។

គួរបញ្ជាក់ផងដែរថា តាមរយៈការ Live របស់ ខ្មែរមួយជីវិត នាពេលកន្លងមក មិនត្រឹមតែពោលសរសើរពីភាពល្បីល្បាញរបស់ វណ្ណដា ប៉ុណ្ណោះទេ តែលោកបានពោលសរសើរទៅដល់ក្រុមការងារបារមីទាំងមូលដែលសហការគ្នាប្រកបដោយប្រសិទ្ធភាពសាងភាពល្បីល្បាញឈានដល់លំដាប់អន្តរជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLQFj6TT-JjxZETC34Jn83GvBJmcpZyxJLUqBJhOkScTkxYrbiPCioiGcaVvb2ZdmEEAzrDFLgPRk63iEDG_ehcKkzh9eB4gsQxzxExvaG1chIceV9b4NwI-F5c3FlWcJjQaHfbeyGMjewAM-kcByiYd81-mdvtlnlX9T3ekqNGKmDVGCedV4XGLoo/s2048/350956588_1223378024988707_2990902869586562268_n.jpg

ធនាគារ ABA ចេញមុខ បកស្រាយ លើករណីអតិថិជនបាត់លុយ១០មុឺនដុល្លារ

0

ប៉ុន្មានថ្ងៃនេះ អ្នកលេងបណ្តាញសង្គមហ្វេកប៊ុកប្រាកដជាបានឃើញ ករណីអតិថិជន ABA មួយរូប បានបាត់លុយចេញពីកុងអស់១០មុឺនដុល្លារ ដោយសារតែបញ្ហាសុីមកាត។

បន្ទាប់ពីបានទទួលព័ត៌មាននេះ ខាងធនាគារ ABA បានចេញសេចក្តីប្រកាសភ្លាមដោយលើកឡើងថា៖”ភ្លាមៗ បន្ទាប់ពីបានចាត់វិធានការជួយដល់អតិថិជនរបស់យើង យើងខ្ញុំបានធ្វើការស៊ើបអង្កេត និងបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យារបស់ធនាគារមានសុវត្ថិភាពពេញលេញ។ យើងខ្ញុំ ក៏បានជួបពិភាក្សាជាមួយអតិថិជន និងបានពន្យល់អំពីនីតិវិធី និងសុវត្ថិភាពបច្ចេកវិទ្យានៃប្រព័ន្ធធនាគាររបស់យើងផងដែរ។ អតិថិជន មិនបានចោទប្រកាន់ ABA លើរឿងនេះទេ ហើយបានទទួលស្គាល់ការសហការជួយយ៉ាងពេញលេញពីធនាគារយើង។ ធនាគារ ABA នឹងបន្តសហការជាមួយអតិថិជន និងអាជ្ញាធរពាក់ព័ន្ធ ដែលរួមមាន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងភ្នាក់ងារនានា ដើម្បីស្វែងរកក្រុមពាក់ព័ន្ធក្នុងបទល្មើសព្រហ្មទណ្ឌនេះ។ ជាថ្មីទៀត យើងខ្ញុំសូមរំលឹកដល់អតិថិជនទាំងអស់ ឲ្យទាក់ទងមកធនាគារ ABA ជាមុនសិន ប្រសិនបើ មានការសង្ស័យ ឬបានដឹងពីករណីលួចបន្លំណាមួយ។ យើងខ្ញុំ នៅតែប្ដេជ្ញាជួយដល់អតិថិជនរបស់យើងគ្រប់ករណីទាំងអស់”។

ដោយឡែក អតិថិជនដែលបានបាត់លុយនោះក៏បានចេញមកបកស្រាយផងដែរ​ ដោយបានបង្ហោះសារថា៖” មកដល់ពេលនេះ ទទួលស្គាល់ថា រាងកាយខ្ញុំអស់កម្លាំង តែកម្លាំងចិត្តពីខាងក្នុងខ្ញុំនៅតែខ្លាំង ក៏ព្រោះតែទទួលបានការស្រលាញ់ ការលើកទឹកចិត្តពីគ្រួសារ បងប្អូន មិត្តភក្តិ និងអតិថិជនទាំងអស់គ្នាតាំងពីថ្ងៃកើតហេតុមកដល់ថ្ងៃនេះ ខ្ញុំពិតជារំភើបបំផុតនិងដឹងគុណណាស់ ដោយសារតែការព្រួយបារម្ភរបស់បងប្អូនជាច្រើនឆាតសួរសុខទុក្ខ តែខ្ញុំមិនទាន់បានឆ្លើយតបទៅវិញ ក៏ព្រោះតែរវល់ដោះស្រាយការងារជាមួយច្បាប់! ឥទ្បូវនេះខ្ញុំសុំអាប់ដែតពត៌មាន បន្ទាប់ពីទទួលបានការសហការណ៍ជួយជ្រោមជ្រែងពីធនាគាABA តាមពិតរឿងហ្នឹងវាកើតឡើងដោយសារ ស៊ីមប្ដីខ្ញុំត្រូវជនបន្លំខ្លួនទៅបើកប្រើ ដោយលេខនេះគឺមានប្រើជាមួយABAរបស់ខ្ញុំដែលកំពុងប្រើស្រាប់។ពួកខ្ញុំបានជួបនិយាយជាមួយធនាគារABAហើយខាងធនាគារបានពន្យល់ពីដំណើរការ និងប្រព័ន្ធសុវត្ថិភាពរបស់ធនាគារ មានអារម្មណ៍ថា កក់ក្តៅនិងជឿជាក់ថាមិនពាក់ពន្ធ័នឹងABA ហើយក៏ជឿថាលុយដែលជាញើសឈាមរបស់ខ្ញុំនឹងទទួលបានមកវិញឆាប់ៗនេះ អរគុណសំរាប់ទឹកចិត្ត កាន់តែកក់ក្តៅទៀតគឺ ខាងធនាគារក៏បានសន្យាជួយស៊ើបករណីនេះជាមួយពួកខ្ញុំនិងប៉ូលិសដើម្បីរកជនល្មើសផងដែរ”។

សូមរំលឹកផងដែរថា មុនកើតរឿងដ៏មិននឹកស្មានដល់នេះ អតិថិជនខាងលើ ក៏បានប្រាប់ឱ្យដឹងថា គាត់បានបាត់ទូរស័ព្ទនៅប្រទេសថៃ កាលពីពេលថ្មីៗនេះ ហើយក៏ទើបតែបើកលេខវិញនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។ ប៉ុន្តែ ស្រាប់តែថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ ប្រពន្ធរបស់គាត់ បានប្រាប់ថាខូច SIM លែងដំណើរបាន ហើយគាត់ និងប្រពន្ធ ក៏បានទៅកាន់ក្រុមហ៊ុន Metfone នៅវេលាម៉ោងប្រហែល ៧ យប់ថ្ងៃដដែល ដើម្បីឱ្យក្រុមហ៊ុនជួយពិនិត្យមើល។ តែអ្វីដែលស្ទើរតែមិនគួរឱ្យជឿនោះ គឺស្រាប់តែបុគ្គលិកបានប្រាប់ថា លេខប្រពន្ធរបស់គាត់ត្រូវបានគេបើកកាលពីព្រឹកមិញរួចហើយ។ នៅពេលឮបែបនេះ ពួកគាត់ពិតជាមានការសង្ស័យជាខ្លាំង និងបានទៅកាន់ធនគារ ABA ភ្លាមៗ ដើម្បីចង់ដឹងថាតើកុងធនាគារប្រពន្ធរបស់គាត់ នៅមានសុវត្ថិភាពឬយ៉ាងណា!។ តែអ្វីដែលកាន់តែស្លុតចិត្តខ្លាំងបំផុតនោះ គឺបុគ្គលិក ABA បានប្រាប់ថា កុងធនាគាររបស់ពួកគាត់ ត្រូវបានគេដកលុយអស់ 10 ម៉ឺនដុល្លារ ហើយ។

ខណៈពេលនេះមហាជនបានដាក់សំណួរចោទទៅខាងក្រុមហ៊ុន Metfone ដោយលើកហេតុផលថា៖ “ហេតុអ្វីបានជាគេអាចមកបើក SIM លេខរបស់យើងបាន បើគេមិនមែនជាម្ចាស់ ព្រោះថា ចូលដល់ក្រុមហ៊ុន ក្រែងគេទាមទារ «អត្តសញ្ញាណបណ្ណ» ម្ចាស់ដើម ហេតុអ្វីដែលអាចទៅរួចបែបនេះ?។

តែយ៉ាងណាមិញជុំវិញករណីនេះ យើងមិនទាន់ដឹងច្បាស់នៅឡើយនោះទេ ដោយក្រុមហ៊ុន ABA កំពុងសហការគ្នាជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីផ្តល់យុត្តិធម៌ និងថវិការដែលបានបាត់នោះ ឱ្យអតិថិជនវិញ៕

May be an image of 1 person and textMay be an image of 1 person and text

រដ្ឋ Florida ផ្តល់រង្វាន់ ៣០,០០០ ដុល្លារសម្រាប់អ្នកបរបា..ញ់ពស់ថ្លាន់

0

បរទេស៖ រដ្ឋាភិបាលរបស់រដ្ឋផ្លរីដាបានចាប់ផ្តើមទទួលការចុះឈ្មោះសម្រាប់ការប្រកួតប្រជែងក្នុងវិញ្ញាសាបរបាញ់សត្វពស់ថ្លាន់ Python Challenge នៅឆ្នាំនេះ ជាមួយនឹងប្រាក់រង្វាន់សរុបរហូតដល់ ៣០,០០០ ដុល្លារ។How to Win $10,000 for Hunting Pythons in Florida

យោងតាមប្រភពព័ត៌មាន Business Insider កាលពីថ្ងៃទី៣១ ខែឧសភា បានឱ្យដឹងថា ការប្រកួតមានរយៈពេល ១០ ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៣ ដោយបើកចំហសម្រាប់អ្នកប្រមាញ់អាជីព និងអ្នកស្ម័គ្រចិត្ត។ កម្មវិធីនេះត្រូវបានធ្វើជារៀងរាល់ឆ្នាំ ដោយរង្វាន់ដ៏ធំបំផុតចំនួន ៣០,០០០ ដុល្លារ នឹងត្រូវបានផ្តល់ទៅឱ្យអ្នកប្រមាញ់ដែលបានសម្លាប់ពស់ថ្លាន់ច្រើនជាងគេបំផុត រួមជាមួយនឹងរង្វាន់តូចៗជាច្រើនទៀត។Florida Offers $30,000 Total in Annual Hunting for Invasive Burmese Pythons  | Nature World News

គួរបញ្ជាក់ដែរថា អ្នកប្រមាញ់ដែលបានចូលរួមក្នុងការប្រកួតកាលពីឆ្នាំមុនបានសម្លាប់ពស់ថ្លាន់ចំនួន ២៣១ ក្បាលនៅក្នុងព្រៃ Everglades ។ មនុស្សជិត ១,០០០ នាក់ដែលមកពីរដ្ឋ កាណាដា និងឡាតវី ក៏បានចុះឈ្មោះចូលរួមផងដែរ។ លើសពីនេះគណៈកម្មការអភិរក្សត្រី និងសត្វព្រៃរដ្ឋផ្លរីដា (FWC) ក៏បានលើកទឹកចិត្តឱ្យមនុស្សបរបាញ់ និងសម្លាប់ពស់ថ្លាន់នៅពេលណាដែលអាចធ្វើទៅបាន។Everything you need to know about the 2023 Florida Python Challenge |  Florida | islandernews.com

ប្រភេទសត្វដែលឈ្លានពាននេះភាគច្រើនរស់នៅក្នុងប្រព័ន្ធអេកូ Everglades នៅរដ្ឋ Florida ភាគខាងត្បូង។ ពស់ថ្លាន់មួយក្បាលអាចពងបាន ៥០-១០០ ពងក្នុងមួយក្បាល។ យោងតាម គណៈកម្មការអភិរក្សត្រី និងសត្វព្រៃរដ្ឋផ្លរីដា (FWC) បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០០០ ពស់ថ្លាន់ជាង ១៨,០០០ ក្បាលត្រូវបានសម្លាប់ចោល៕ ប្រភព៖vnexpress

ជី ដេវីត រំភើបចិត្តខ្លាំង ក្រោយឃើញអ្នកគាំទ្ររបស់ខ្លួនកៀងគរគ្នាជួយដល់សិស្សនៅក្នុង សហគមន៍ជីផាត

0

តារាចម្រៀងល្បីឈ្មោះ ជី ដេវីត បានបង្ហាញអារម្មណ៍រំភើបចិត្ត និងមានសេចក្តីសុខជាខ្លាំងក្រោយពីឃើញហ្វេនផេករបស់ខ្លួនរៀបចំបង្កើតមូលនិធិកៀងគរ ថវិកា ក៏ដូចជាសម្ភារៈសិក្សា ជួយទៅដល់សិស្សានុសិស្ស៣៦២នាក់នៅក្នុងសហគមន៍ជីផាត «១មិថុនាទំពាំងខ្ញុំ»។No photo description available.

នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ហើយក៏ត្រូវជាថ្ងៃ «ទិវាកុមារអន្តរជាតិ» តារាចម្រៀង ជី ដេវីត ដែលទើបត្រឡប់មកពីដំណើរកម្សាន្តក្រៅប្រទេសជាមួយគូស្នេហ៍ បានរៀបរាប់យ៉ាងដូច្នេះថា « ខ្ញុំពិតជាមានសេចក្តីសុខជាមួយទង្វើអ្នកគាំទ្ររបស់ខ្ញុំណាស់ អរគុណសម្រាប់ទឹកចិត្តរបស់អ្នក»។No photo description available.

ការលើកឡើងខាងលើរបស់តារាចម្រៀងរូបនេះ បន្ទាប់ពីផេកអ្នកគាំទ្ររបស់លោកបានបង្កើតមូលនិធិសប្បុរសធម៌មួយឈ្មោះថា DITWAY FANCLUB CHARITY FUND (DFCCF)ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិក្នុងគោលបំណង ប្រមូលថវិកាមួយចំនួន ជួយជាកញ្ចប់សម្ភារៈសិក្សាខ្លះៗ ទៅដល់សិស្សានុសិស្សនៅក្នុងសហគមន៍ ជីផាត។No photo description available.

តាមការបញ្ជាក់ពីផេក DitWay Forever បានឱ្យដឹងថា សិស្សានុសិស្សនៅក្នុងសហគមន៍ ជីផាតពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី៧ មានចំនួន ៣៦២ នាក់ ហើយការប្រមូលនេះធ្វើឡើងតាមរយៈ ការចូលរួមជាមួយ យុវជនស្ម័គ្រចិត្តរបស់ក្រុមការងារ និស្ស័យ ដែលជាអ្នករៀបចំកម្មវិធី «១មិថុនាទំពាំងខ្ញុំ» ខណៈកម្មវិធីនេះនឹងធ្វើឡើងនាថ្ងៃទី១០ -១១ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

អ្នកគាំទ្រ G-Devith បានប្រកាសចាប់ផ្តើមយុទ្ធនាការ មូលនិធិនេះចាប់ពីថ្ងៃទី ០១ មិថុនា ២០២៣ នេះ និង បិទបញ្ចប់យុទ្ធនាការប្រមូលមូលនិធិ នៅថ្ងៃទី ០៤ មិថុនា ២០២៣ ដែលយុទ្ធនាការខាងលើមានតែនៅលើ Fan Page ទាំង៣ប៉ុណ្ណោះរួមមាន ១, DitWay Forever. ២, MY Ditway. ៣, G-Devith Fan Club និងមិនទទួលខុសត្រូវលើករណីមានជនខិលខូចបន្លំឡើយ ហើយរាល់ការបរិច្ចាគ ធ្វើឡើងតាមរយៈការ SCAN QR កូដ ដែលមានឈ្មោះថា DITWAY_FCCF BY N.V តែមួយគត់៕May be an image of slow loris and textMay be an image of 6 people, child, people playing soccer, people playing football and text

ចិនចាប់ផ្តើមខួងរន្ធដែលមានជម្រៅ ១០,០០០ម៉ែត្រ ចូលទៅក្នុងសំបកផែនដី

0

ប្រទេសចិន៖ អ្នកវិទ្យាសាស្ត្រចិនបានចាប់ផ្តើមខួងរន្ធចូលទៅក្នុងដីជម្រៅប្រវែង ១០,០០០ ម៉ែត្រ (ស្មើនឹង ៣២,៨០៨ ហ្វីត) ចូលទៅក្នុងសំបកផែនដីដើម្បីស្រាវជ្រាវ ខណៈដែលប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោករុករកព្រំដែនថ្មីទាំងខាងលើ និងខាងក្រោមនៃផ្ទៃភពផែនដី។China is drilling a 10,000-metre hole to the centre of the Earth and no one  is sure why - Daily Star

យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ កាលពីថ្ងៃទី៣០ ខែឧសភា បានឱ្យដឹងថា ការខួងយករ៉ែដែលត្រូវបានកំណត់ថាជាអណ្តូងជ្រៅបំផុតមិនធ្លាប់មានរបស់ប្រទេសចិនបានចាប់ផ្តើមនៅក្នុងតំបន់ស៊ីនជាំងដែលជាតំបន់សម្បូរប្រេងច្រើនជាងគេបំផុតរបស់ប្រទេសចិន។ នៅព្រឹកថ្ងៃដដែលនោះ ប្រទេសចិនក៏បានបញ្ជូនអវកាសយានិកស៊ីវិលដំបូងរបស់ខ្លួនទៅកាន់ទីអវកាសពីវាលខ្សាច់ Gobi ផងដែរ។China begins drilling a 10-kilometer-deep hole in Earth's crust - India  Today

យោងតាមរបាយការណ៍បានឱ្យដឹងថា ការខួងចូលទៅក្នុងដីនឹងជ្រាបចូលទៅក្នុងស្រទាប់ថ្មច្រើនជាង ១០ ហើយឈានដល់ស្រទាប់ cretaceous នៅក្នុងសំបកផែនដី ដែលមានលក្ខណៈពិសេសរបស់ថ្មដែលមានអាយុកាលប្រហែល ១៤៥ លានឆ្នាំ ។Why Is China Drilling a 33,000-Feet Hole in Xinjiang? | Flipboardលោក Sun Jinsheng អ្នកវិទ្យាសាស្ត្រនៅបណ្ឌិតសភាវិស្វកម្មចិនបានប្រាប់ Xinhua ថា “ភាពលំបាកក្នុងការសាងសង់នៃគម្រោងខួងអាចប្រៀបធៀបទៅនឹងឡានដឹកទំនិញធំដែលបើកបរលើខ្សែដែកស្តើងពីរ” ។Why is China drilling a 10,000-m deep hole into Earth's crust? | The  Financial Express

កាលពីឆ្នាំ ២០២១ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ធ្លាប់បានអំពាវនាវឱ្យមានវឌ្ឍនភាពកាន់តែច្រើនក្នុងការរុករកផែនដីក្នុងជម្រៅដ៏ជ្រៅ ដែលលោកបានថ្លែងទៅកាន់អ្នកវិទ្យាសាស្ត្រឈានមុខគេមួយចំនួនរបស់ប្រទេស។ ការងារបែបនេះអាចកំណត់អត្តសញ្ញាណធនធានរ៉ែ និងថាមពល និងជួយវាយតម្លៃហានិភ័យនៃគ្រោះមហន្តរាយបរិស្ថាន ដូចជាការរញ្ជួយដី និងការផ្ទុះភ្នំភ្លើងជាដើម៕ ប្រភព៖vnexpress

បង្គា ត្រី អន្ទង់ និងខ្យង ក្នុងចំណោមជលផលធម្មជាតិទាំង១២ប្រភេទរបស់កម្ពុជា អនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេសចិន

0

ទីបំផុតកម្ពុជាត្រូវបានអនុញ្ញាតឱ្យផលិតផលជលផលធម្មជាតិសំខាន់ៗរបស់កម្ពុជា ចំនួន១២ប្រភេទមានដូចជា បង្គា ត្រី អន្ទង់ និងខ្យងជាដើមឈានចូលទីផ្សារចិនហើយ។ នេះបើតាមការឱ្យដឹងពីផេកស្ថាតទូតចិនប្រចាំនៅកម្ពុជា នាថ្ងៃទី១ ខែមិថុនា ។China records $101 billion trade surplus but export boom could fade | CNN Business

តាមប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតនិងចុះបញ្ជីនាំចេញផលិតផលជលផលធម្មជាតិទៅកាន់ប្រទេសចិនគឺ៖ ក្រុមហ៊ុន KIM CHOU Co., Ltd. Import Export and International Transportation បន្ទាប់ពីបញ្ចប់នីតិវិធីចុងក្រោយគេបង្អស់ក្នុងការនាំចេញទៅកាន់ប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitveQ1c4x1kHKofO4pgGmeX4nNR_us6LoTHrO22KL7jACqQB3yjlQmGVpywIBUXRMmL0QSPMaAC0zPBKegD9K8FKcyPmP4_ZpatEIU_qNUCwA5Aw7hTMxx_eDBjOrnFYoAfNEIuLzrtPJzXLwd2_ZMJR94Kie4-BLffbXT-GDy4G8BPs1WaQXimrxj/s960/photo_2023-06-01_16-37-18.jpg

គួររម្លឹកដែរថា នាខែវិច្ឆិកា ឆ្នាំ២០២២ ចិននិងកម្ពុជាបានចុះហត្ថលេខារួមគ្នាលើពិធីសារស្តីពីលក្ខខណ្ឌ តម្រូវការត្រួតពិនិត្យ និងអនាម័យផលិតផលជលផលធម្មជាតិក្នុងការនាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។ នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុននាំចេញដែលពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជាបានបញ្ចប់ការចុះបញ្ជីនៅក្នុងប្រព័ន្ធ”ព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូលពីបរទេស”របស់រដ្ឋបាលគយនៃប្រទេសចិន។ ផលិតផលជលផលធម្មជាតិបានក្លាយជាផលិតផលប្រភេទទី២នៃវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២៣នេះ៕

កូរ៉េខាងត្បូងប្រើប្រាស់បច្ចេកវិទ្យា AI តាមដានមេដឹកនាំកូរ៉េខាងជើង

0

ប្រទេសកូរ៉េខាងត្បូង ៖ គណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភាកូរ៉េខាងត្បូងលើកឡើងថា តាមការវាយតម្លៃរបស់បច្ចេកវិទ្យាសិប្បនិម្មិត AI បានធ្វើឱ្យគេជឿថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានទម្ងន់រហូតដល់១៤០គីឡូក្រាម និងមានបញ្ហាគេងមិនលក់ ។North Koreans worry over 'emaciated' Kim Jong Un, state media says | Reuters

ការលើកឡើងបែបនេះធ្វើឱ្យគេចាប់អារម្មណ៍ពីសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង ព្រោះគេចាត់ទុកថា វាជារឿងលាក់ការណ៍បំផុត ខណៈកន្លងមក គេបានទស្សន៍ទាយផ្សេងៗគ្នាពាក់ព័ន្ធនឹងមេដឹកនាំរូបនេះថា លោក គីម ជុងអ៊ុន មានអាយុ៣៩ឆ្នាំ ហើយលោកបានជក់បារីច្រើនជាងមុន ។ គេទស្សន៍ទាយទៀតថា ទម្ងន់របស់លោកបានកើនឡើង ខណៈគ្រួសាររបស់លោកធ្លាប់មានជំងឺបេះដូង និងជំងឺសរសៃឈាមក្នុងបេះដូង ។

គណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភាកូរ៉េខាងត្បូងបង្ហាញថា បើតាមការវិភាគរបស់បច្ចេកវិទ្យា AI ឱ្យដឹងថា លោក គីម ជុងអ៊ុន បានបង្ហាញខ្លួនកាលពីថ្ងៃទី១៦ ខែឧសភា កន្លងមក ដែលមើលទៅ មានសភាពនឿយហត់, ជុំវិញភ្នែកឡើងពណ៌ខ្មៅ និងមានទម្ងន់ជាង១៤០គីឡូក្រាម ។ តាមរបាយការណ៍មួយបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើងពិបាកគេងនៅពេលយប់ ហើយគេជឿថា លោក គីម ជុងអ៊ុន ក៏មានបញ្ហារឿងការគេងដូចគ្នាដែរ ។AI for India' campaign launched

ចំណែកសារព័ត៌មាន Yonhap នៅប្រទេសកូរ៉េខាងត្បូងរាយការណ៍ថា សារព័ត៌មានរបស់កូរ៉េខាងជើងមិនសូវចុះផ្សាយពីរឿងសុខភាពរបស់មេដឹកនាំខ្លួនទេ ប៉ុន្តែកាលពីខែមីនា ឆ្នាំ២០២៣ កន្លងមក សារព័ត៌មាន Rodon របស់កូរ៉េខាងជើងចុះផ្សាយថា លោក គីម ជុងអ៊ុន បានធ្វើការរហូតដល់ម៉ោង៥ល្ងាច ហើយលោកមានទម្លាប់ធ្វើការនៅពេលយប់ ។

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន ជាមេដឹកនាំប្រទេសកូរ៉េខាងជើងជំនាន់ទី៣ បន្តពីលោក គីម ជុងអ៊ីល ជាឪពុករបស់លោក ដែលបានទទួលមរ.ណ.ភាពនៅឆ្នាំ២០១១ ដោយសារជំងឺគាំងបេះដូង ។ ទោះយ៉ាងណា ភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងបានតាមដានស្ថានការណ៍នៅកូរ៉េខាងជើងយ៉ាងដិតដល់ថា លោក គីម ជុងអ៊ុន អាចចូលចិត្តផឹកភេសជ្ជៈមានជាតិអាល់កុល និងជាតិនីកូទីនខ្លាំងជាងមុន ៕ ប្រភព ៖ TNN World

ប្រធានគណបក្សឆ្ពោះទៅមុខ កំពុងតែប្រឈមនឹងបញ្ហាជាច្រើន ក្រោយការឈ្នះឆ្នោតនៅថៃ

0

រាជធានីបាងកក៖ លទ្ធផល នៃការបោះឆ្នោតសកល នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា បានបង្ហាញថា គណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP បានឈ្នះអាសនៈច្រើនជាងគេ ប៉ុន្ដែរហូតមកដល់ពេលនេះ ក៏មានបណ្ដឹងជាច្រើន ប្រឆាំងនឹងប្រធានគណបក្សប្រឆាំងមួយនេះ ហើយគេនៅតែមិនទាន់ដឹង ថា តើការបោះឆ្នោតនេះ នឹងត្រូវទុកជាមោឃៈឬយ៉ាងណានោះដែរ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣ ថា លោក វីសសានុ ក្រាង៉ាម (Wissanu Krea-ngam) ឧបនាយករដ្ឋមន្រ្ដី នៃរដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសថៃ កំពុងតែឆ្លើយតប ចំពោះសំណួរនានា អំពីសេណារីយ៉ូ អាចនឹងកើតឡើង ប្រសិនបើតុលាការធម្មនុញ្ញ នៃប្រទេសអាស៊ានមួយ កាត់ក្តីប្រឆាំងនឹងលោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) អំពីចំណែកភាគហ៊ុនចំនួន ៤២ ០០០ នៅក្នុងបណ្ដាញទូរទស្សន៍ឯករាជ្យ iTV ដែលត្រូវបានបង្កើតឡើង នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០។Wissanu: Read charter before criticising it

បើផ្អែកលើរដ្ឋធម្មនុញ្ញថៃ បានរារាំងដល់បេក្ខជនឈរឈ្មោះ ចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោត ប្រសិនបើគេជាម្ចាស់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនបណ្ដាញប្រព័ន្ធផ្សព្វផ្សាយ។ ដូច្នេះគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) បានចាប់ផ្តើមស៊ើបអង្កេត លើពាក្យបណ្តឹង ពាក់ព័ន្ធនឹងការកាន់កាប់ភាគហ៊ុន នៅក្នុងបណ្ដាញផ្សព្វផ្សាយ ប្រឆាំងនឹងលោក ភីថា ជាសមាជិកសភា នៅក្នុងបញ្ជីគណបក្ស និង ជាបេក្ខជននាយករដ្ឋមន្ត្រី។

ពាក្យបណ្ដឹងទាំងនោះ កំពុងតែលើកឡើងជាសំណួរ អំពីលក្ខខណ្ឌរបស់លោក ភីថា នៅក្នុងនាមជាសមាជិកសភា និង ជានាយករដ្ឋមន្ត្រី នាពេលអនាគត ខណៈមានការរំពឹងទុកកើនឡើង ថា សកម្មភាពបែបនេះ អាចនឹងប៉ះពាល់ដល់ជោគវាសនា នៃបេក្ខជនទាំងអស់របស់គណបក្សឆ្ពោះទៅមុខ។Thai Court 'may suspend' Pita - Khmer Times

លោកឧបនាយករដ្ឋមន្រ្ដីចាំផ្ទះថៃ រូបនេះ បានសង្កត់ធ្ងន់ ថា « ព័ត៌មានលម្អិត នៃពាក្យបណ្តឹងទាំងនេះ ក្លាយជាកត្តាដ៏សំខាន់ នៅក្នុងការកំណត់ ថា តើអ្វីៗនឹងទៅជាយ៉ាងណា? ប៉ុន្ដែប្រសិនបើញត្តិដាក់គោលដៅត្រឹមតែឋានៈរបស់គាត់ ជាសមាជិកសភា លោក ភីថា អាចនឹងឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីបាន បើទោះជាត្រូវដកហូតសិទ្ធិ ព្រោះនាយករដ្ឋមន្ត្រី មិនត្រូវបានតម្រូវឱ្យធ្វើជាសមាជិកសភាស្របច្បាប់ក៏ដោយ»។

លោក វីសសានូ ក្រាង៉ាម បានបន្ថែម ថា ប្រសិនបើពាក្យបណ្តឹងទាំងនេះ មានការពាក់ព័ន្ធនឹងគុណវុឌ្ឍិនាយករដ្ឋមន្ត្រីរបស់លោក ភីថា គាត់នៅតែអាចក្លាយជាសមាជិកសភាបាន។ ប៉ុន្ដែប្រសិនបើពាក្យបណ្តឹងទាំងនេះ ប៉ះពាល់ដល់បញ្ហាទាំងពីរ គឺតុលាការនឹងសម្រេចលើបញ្ហានេះ អាចនាំឲ្យប៉ះពាល់ដល់ការយល់ព្រមរបស់លោក ភីថា ជាបេក្ខជនឈរឈ្មោះបោះឆ្នោត នៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ បើទោះជាយ៉ាងណាក៏ដោយ ករណីនេះ អាស្រ័យទៅលើពាក្យបណ្តឹង ហើយថាតើពាក្យបណ្ដឹងទាំងនោះ នឹងគ្របដណ្តប់លើបញ្ហាទាំងបីនេះដែរឬអត់។Thai election: promising policies or empty promises?

នៅពេលមានសំណួរចោទសួរ ថាតើនឹងមានអ្វីកើតឡើង ប្រសិនបើញត្តិសំដៅចំពោះការយល់ព្រមរបស់លោក ភីថា លើបេក្ខជនរបស់គណបក្សឆ្ពោះទៅមុខ (MFP) នោះ លោកឧបនាយករដ្ឋមន្រ្ដីចាំផ្ទះ បានបន្ថែម ថា នៅក្នុងសេណារីយ៉ូបែបនេះ អាចនឹងមានការបោះឆ្នោតសកលជាថ្មី នៅទូទៅទូទាំងប្រទេស។

លោក វីសសានុ បានបន្ដ ថា គាត់មិនដឹង អំពីព័ត៌មានលម្អិត នៃញត្តិ ប្រឆាំងនឹងលោក ភីថា នោះទេ ហើយគាត់ក៏បានមិនណែនាំ អំពីរបៀបដែលពាក្យបណ្តឹងគួរតែត្រូវសរសេរនោះដែរ។ ប៉ុន្ដែគាត់គ្រាន់តែបានដាស់តឿន ដល់ប្រជាពលរដ្ឋ កុំឲ្យសន្មត់អ្វីទាំងអស់។ អ្នកមិនគួរមានក្ដីស្រមើស្រមៃវែងឆ្ងាយបែបនេះឡើយ ហើយត្រូវតែពិចារណាមួយជំហានម្តងៗ។ ចំណែកគណៈកម្មាធិការរៀបចំបោះឆ្នោត (EC) មិនទាន់បានចាត់វិធានការណាមួយនៅឡើយ។ ដូច្នេះកុំលោតឆ្ពោះទៅរកសេណារីយ៉ូអវិជ្ជមានណាមួយបន្ដទៀត។

លោក រួងក្រៃ លីខីតវ៉ាតតាណា (Ruangkrai Leekitwattana) ជាសកម្មជននយោបាយ ដែលបានដាក់ញត្តិទាំងនោះ បានអះអាង ថា ញត្តិរបស់គាត់ គ្របដណ្តប់គ្រប់ចំណុច រួមទាំងផលប៉ះពាល់ នៃបញ្ហាការដឹកនាំ នៃគណបក្សឆ្ពោះទៅមុខរបស់លោក ភីថា និង ការបញ្ជាក់របស់គាត់ ចំពោះបេក្ខជនរបស់គណបក្ស MFP ។Here you go!!! 'Ruangkrai' shouted Election Commission examines Pitha's  ownership of ITV shares, suggesting lack of qualifications for running for  MPs

ស្របពេលមានការសាកសួរ ជុំវិញការធ្វើអត្ថាធិប្បាយរបស់លោក វីសសានុ ឧបនាយករដ្ឋមន្រ្ដីចាំផ្ទះនោះ លោក ភីថា លីមចារឿនរ៉ាត ប្រធានគណបក្សឆ្ពោះទៅមុខ បានបញ្ជាក់ កាលពីថ្ងៃពុធ ថា គាត់មិនព្រួយបារម្ភ អំពីញត្តិទាំងនេះទេ។ រីឯគណបក្សរបស់គាត់ បានត្រៀមលក្ខណៈរួចរាល់អស់ហើយ សម្រាប់ដោះស្រាយស្ថានភាពបែបនេះ។ គាត់មានពេល សម្រាប់ឆ្លើយបំភ្លឺ អំពីការចោទប្រកាន់នេះ ហើយគាត់មិនបានឃើញព័ត៌មានលម្អិត នៃពាក្យបណ្តឹងនោះដែរ។

លោកប្រធានគណបក្សឆ្ពោះទៅមុខ បានលើកឡើង ថា ការបង្កើតក្រុមការងារអន្តរកាល គឺជាការអនុវត្តតាមធម្មតា នៅក្នុងប្រទេសផ្សេងៗទៀតដែលបានប្រកាន់ខ្ជាប់តាមបែបប្រជាធិបតេយ្យ ដោយឆ្លើយតបនឹងការរិះគន់ ថា ករណីនេះ មានចេតនា ដាក់សម្ពាធលើព្រឹទ្ធសភា ឲ្យបោះឆ្នោតឲ្យគាត់ធ្វើជានាយករដ្ឋមន្ត្រី។ ក្រុមការងារអន្តរកាល និង ក្រុមការងារទាំង៧ មិនមែនជាគណៈរដ្ឋមន្ត្រីស្រមោលនោះឡើយ ហើយពួកគេនៅទីនោះ សម្រាប់ការដោះស្រាយបញ្ហា ដូចដែលមានចែង នៅក្នុងអនុស្សរណៈ នៃការយោគយល់។28 October 2020 at Centra by Centara Government Complex Hotel & Convention  Centre, Chaeng Watthana, Bangkok

លោក សិរី សុវ៉ាន់ផាណុនត៍ (Seree Suwanpanont) សមាជិកព្រឹទ្ធសភា បានអះអាង កាលពីថ្ងៃពុធ ថា គាត់ជឿ ថា ការបង្កើតក្រុមការងារទាំងនេះ គឺជាការប៉ុនប៉ងរបស់គណបក្សឆ្ពោះទៅមុខ ដើម្បីបង្កើននូវការគាំទ្រជាសាធារណៈ សម្រាប់សម្ពន្ធភាព ដឹកនាំដោយ MFP ហើយដាក់សម្ពាធ ទៅលើគណៈកម្មាធិការរៀបចំការបោះឆ្នោត និង ព្រឹទ្ធសភា។ ករណីនេះ ធ្វើឲ្យគាត់គិត ថា ពួកគេគួរតែរង់ចាំ រហូតដល់រដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើង។

លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់-អូ-ចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្ដីចាំផ្ទះរបស់ប្រទេសថៃ បានអះអាង កាលពីថ្ងៃពុធ ថា គ្មានទីភ្នាក់ងាររដ្ឋណាមួយ បានទាក់ទងទៅគណបក្សឆ្ពោះទៅមុខ (MFP) ដើម្បីរៀបចំកិច្ចប្រជុំ ជាមួយក្រុមការងារអន្តរកាល នៃក្រុមចម្រុះ ដឹកនាំដោយ MFP នោះឡើយ។Thailand has suspended Prime Minister Prayut Chan O-cha. What happens next?  | CNN

លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយបែបនេះ ខណៈមានការសាកសួរ អំពីសុន្ទរកថារបស់លោក ភីថា បានលើកឡើង ថា មន្ត្រីរដ្ឋ បានស្នើសុំកិច្ចប្រជុំមួយ ដោយបានបន្ថែម ថា «ខ្ញុំបានសួរទៅមន្ត្រីរដ្ឋ និង បុគ្គលិករបស់ខ្ញុំហើយ ឃើញ ថា គ្មាននរណាម្នាក់ នៅក្នុងចំណោមពួកគេធ្វើដូច្នេះឡើយ»។

លោកឧត្តមសេនីយ៍ ប្រាយុទ្ធ កាលពីថ្ងៃអង្គារ ក៏បានរិះគន់ដល់ផែនការអន្តរកាលរបស់គណបក្សឆ្ពោះទៅមុខ ថា វាជាសកម្មភាពមិនសមរម្យ ព្រោះពួកគេមិនមែនជារដ្ឋាភិបាលនោះឡើយ៕

ប្រតិភូ និងភ្ញៀវជាតិ-អន្តរជាតិចូលរួមវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ សំណូម៤ចំណុចបន្ថែមពីការវាយតម្លៃ

0

កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកម្មវិធី វេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ ក្រោមប្រធានបទ “គិតគូរឡើងវិញពីភាពធន់ និងឌីជីថលនីយកម្ម” ដែលប្រព្រឹត្តនៅខេត្តព្រះសីហនុកាលពីកន្លងទៅនេះ។ ក្នុងនោះ ប្រតិភូ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិបានសំណូមពរ៤ចំណុចបន្ថែមទៀត ទន្ទឹមនឹងការវាយតម្លៃថាការរៀបចំព្រឹត្តិការណ៍នេះបានល្អប្រសើរ ៩៣% បានវាយតម្លៃថាពេញចិត្តនឹងព្រឹត្តិការណ៍នេះ និង ៩៨% នឹងចែករំលែកព័ត៌មានពីព្រឹត្តិការណ៍វេទិកាទេសចរណ៍មេគង្គទៅមិត្តភ័ក្រ្ក និងសហសេវិក។May be an image of 1 person, dais and text

ប្រតិភូ និងភ្ញៀវកិត្តិយសបានសំណូមពរ៤ចំណុចបន្ថែមរួមមាន៖
– កាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកនៅក្នុងព្រឹត្តិការណ៍
– កាត់បន្ថយចំនួនវាគ្មិនក្នុងកិច្ចពិភាក្សា អញ្ជើញអ្នកចូលរួមឱ្យបានកាន់តែច្រើន
– តាំងបង្ហាញផលិតផលក្នុងស្រុកឱ្យបានច្រើន
– ស្នើឱ្យបង្ហាញឱ្យបានកាន់តែច្បាស់ពីកិច្ចខិតខំរបស់ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍។May be an image of 1 person and text

គួរបញ្ជាក់ផងដែរ វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ បានប្រពឹត្តិទៅនៅថ្ងៃទី២៤ ដល់២៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ មានអ្នកចូលរួមសរុបចំនួន២៥០រូប មកពី១៩ជនជាតិជុំវិញពិភពលោក និងបានចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញអន្តរជាតិលើប្រធានបទចំនួន២ រួមមាន៖ (១) ការគិតគូរឡើងវិញពីវិស័យទេសចរណ៍ និង (២) គិតគូរឡើងវិញពីប្រព័ន្ធចំណីអាហារក្នុងវិស័យទេសចរណ៍ និងកិច្ចពិភាក្សា (Panelist Discussion) ចំនួន៣ រួមមាន៖ (១) ទេសចរណ៍វ័យឆ្លាត និងគោលដៅទេសចរណ៍វ័យឆ្លាតតាមរយៈបច្ចេកវិទ្យា (Smart Tourism and Smart Destination via Digitalization) (២) គិតគូរឡើងវិញពីវិស័យម្ហូបអាហារ ដើម្បីការពារភពផែនដី (Rethinking Food System- A lever to protect the Planet) និង (៣) ការពង្រឹងមូលធនមនុស្ស ដើម្បីភាពធន់ក្នុងវិស័យទេសចរណ៍ (Advancing Human Capital… Advancing Industry Resilience)៕May be an image of 1 person, dais and textMay be an image of 8 people and text that says 'MEKONG TOURISM FORUM 51st GMS TWG & MTCO BOARD MEETING CAMBODIA Cambodia C Southeast ADB EAKPE cdfe ama'May be an image of 4 people and textMay be an image of textMay be an image of text