Home Blog Page 164

អស់ទាស់! តារាសម្តែង Ding Yuxi លេងចែកមាសឱ្យអ្នកគាំទ្រ

0

យោងតាម QQ បានឱ្យដឹងថានៅក្នុងព្រឹត្តិការណ៍មួយសម្រាប់ម៉ាកមាស Lao Feng Xiang នៅទីក្រុងសៀងហៃនៅថ្ងៃទី ២៥ ខែមករា តារាសម្តែង Ding Yuxi បានប្រើប្រាស់កាតឥណទានផ្ទាល់ខ្លួនដើម្បីជ្រើសរើសគ្រឿងអលង្ការមាសជាច្រើនប្រភេទ ដូចជាខ្សែដៃ និងខ្សែក ដើម្បីចែកជូនអ្នកគាំទ្រដែលបានចូលរួមដោយចៃដន្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLrRVXU9MYoiRqyMJIN-O56M7v2dc6ke__t68DLvv94Aj0hBTpa7fOq4mc_D0VuluJjQuQZPofACKDzTgAWwyXTU5DX9C4y4E-DWn189X39mmWtQbB8-cRckHWR80ZOVQ7tmlh8MvZsBCQ6J-RUoAbiWxPe0rM197PdMqcA3Q0aZxicwa9G-nVZHEch9IA/s1796/image_2026-01-26_09-16-45.png
យោងតាមសាក្សី ការចែកអំណោយនេះមិនត្រូវបានប្រកាសទុកជាមុនទេ ហើយវាជាការប្រាស្រ័យទាក់ទងដោយឯកឯងទាំងស្រុងដោយតារាសម្តែងរូបនេះ។ ដំណើរការអូសកាតគឺរហ័សណាស់ ដោយចំណាយពេលត្រឹមតែប្រហែលមួយនាទីប៉ុណ្ណោះ។ ក្នុងចំណោមរបស់របរដែលអ្នកគាំទ្របានទទួលពី Ding Yuxi មានតម្លៃចាប់ពីរាប់ពាន់ទៅរាប់ម៉ឺនយ័ន ដែលអំណោយនោះមានរូបរាងនិងទម្ងន់ខុសៗគ្នា។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់ Ding Yuxi ក្នុងនាមជាទូតសុច្ឆន្ទៈសកលសម្រាប់ម៉ាកគ្រឿងអលង្កាការនេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាពិធីតែងតាំងជាផ្លូវការសម្រាប់តារាសម្តែងរូបនេះផងដែរ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីគណៈកម្មការពាណិជ្ជកម្មក្រុងសៀងហៃ និងរដ្ឋាភិបាលក្រុងសៀងហៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCr-5iyZk8hOtlauZfLHmix0hM9IXFrWjcsT0syUDuFX81YV4w2jANjto4pVg5LQOOnyR97HGWzsGkp_C7YldtriOMuCmRmIiKoYnN3tttwJLut-OmReDnpBQ0yCFz-3h3fZNg7oRaT_0f-R-zvtMQQ2NhdUm1EQ7KdohxbD6XF65HvqgM3sRdzXArB6Eq/s1200/image_2026-01-26_12-06-46.png

នៅក្នុងព្រឹត្តិការណ៍នេះ ម៉ាកយីហោនេះបានប្រគល់ជូន Ding Yuxi នូវ «លិខិតអញ្ជើញចូលបម្រើការងារ» ដែលធ្វើពីមាសសុទ្ធ ដែលផលិតពីមាសទម្ងន់ ១.១៧ ក្រាម ដែលត្រូវនឹងកាលបរិច្ឆេទប្រកាសរបស់តំណាងរបស់លោកគឺថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB2NWvrKtaVuXXJRm1cibwSpLOXaag_a0Rv1yQxJXta-WA-FlqWu5AA-fFoX5phjRApLkA8nBYzIchRxY8mhQBYE3tlXO7gNLoVHfj8AEOXiJ-NdhWsvjBUPsa7Bz4Z4eNhy8WFy0mXjaD-jdrhpHJOXeZKLLrCN4bjn0CLdJyZ55469TDS_eebnZ-jOQF/s1796/image_2026-01-26_09-16-44.png
ម៉ាកគ្រឿងអលង្ការខាងលើនេះបានបង្កើតឡើងក្នុងឆ្នាំ ១៨៤៨ ស្ថិតក្នុងចំណោមម៉ាកគ្រឿងអលង្ការចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតរបស់ប្រទេសចិន។ ការជ្រើសរើស Ding Yuxi ជាទូតសុច្ឆន្ទៈសកលបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់របស់លោកពីតារាសម្តែងវ័យក្មេងទៅជាសិល្បករបុរសដ៏មានតម្លៃខាងពាណិជ្ជកម្ម។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8nCSvfjvLfrJImF3D9dMJqkzjNoZBmmJuTudskvyRMEtTUYy77SiMEICHtA5M0-edgIqJQqKVvAfucMt10ahfe-vgaWuxspypNsqtinjXIcfuDjVhN6SVnvR-n7adVXQm9qro2bJUMHGT7qPXbhiqXhpsL8ogWbIaeIHHlSLysiTXjikhaHpOwrRxgL9O/s1795/image_2026-01-26_09-16-45%20(2).png

    យោងតាមស្ថិតិបច្ចុប្បន្ន Ding Yuxi ជាប់ចំណាត់ថ្នាក់កំពូលក្នុងចំណោមតារាសម្តែងប្រុសចិនដែលកើតក្រោយឆ្នាំ ១៩៩៥ ដែលមានកិច្ចសន្យាពាណិជ្ជកម្មច្រើនជាងគេ។ តារាសង្ហារូបនេះបច្ចុប្បន្នជាទូតសុច្ឆន្ទៈសម្រាប់ម៉ាកល្បីៗជាង ២០ ម៉ាកផ្សេងៗគ្នា៕

សហរដ្ឋអាមេរិកប្រកាសអាសន្នពី«ព្យុះព្រិល» ក្រោយប្រជាជនរាប់រយលាននាក់រងផលប៉ះពាល់

0

វ៉ាស៊ីនតោន ៖ ព្យុះរដូវរងាដ៏ធំសម្បើមមួយបានបោកបក់ឆ្លងកាត់តំបន់ធំៗជាច្រើននៃសហរដ្ឋអាមេរិក ដោយនាំមកនូវល្បាយព្រិល ភ្លៀងកក និងព្រិលធ្លាក់ខ្លាំង ដែលរំខានដល់ជីវិតប្រចាំថ្ងៃរបស់មនុស្សជាង១៨០លាននាក់ និងបង្អាក់ជើងហោះហោះរាប់ម៉ឺននៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយរបស់BBC នៅថ្ងៃចន្ទនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_C8jW5joDoP2_23cjpAWic4kc2tyMs9ggewF34fzLYNPfh7-RW2LqDm91bTjWCtwn8SJZryYGFRIn7nEB4t854jBJcLRmrIvZZOfyxlNS3DHS1al8IQlLJIoSoTOGlBM6SqfCG8j9BQ9P6GPKTDhrnETLm51LWsKhkEGcv2_CokZd2xcil1iVWQheehdV/s1200/photo_2026-01-26_10-09-05%20(3).jpg
យោងតាមទីភ្នាក់ងារជាតិឧតុនិយមអាមេរិក (NWS) ព្រិល, ទឹកកក និងភ្លៀងធ្លាក់ខ្លាំងកំពុងបង្កើតលក្ខខណ្ឌ “គំរាមកំហែងដល់អាយុជីវិត” ដែលលាតសន្ធឹងពីរដ្ឋតិចសាស់ ដល់រដ្ឋញូវអ៊ីងឡេន ហើយអាចមានរយៈពេលជាច្រើនថ្ងៃ។ លក្ខខណ្ឌនេះ បាននាំឲ្យពលរដ្ឋរាប់សែនគ្រួសារនៅសហរដ្ឋអាមេរិកគ្មានអគ្គិសនីប្រើប្រាស់ ខណៈព្យុះធំមួយបានបោ.កបក់ទូទាំងប្រទេស និងបានបណ្ដាលឱ្យមានការលុបចោលជើងហោះហើរ និហើតផ្លូវ និងសាលារៀនជាច្រើនកន្លែងត្រូវបានបិទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibCeaumH7a-iaI7O3Iumow9lz4AEIvYyLDsa_UgeDOwPws84njSEPwOgYa9hqE8eDxuCRITiVh1urRpFh9jhLKKkkzOV_VTuHtoqRbI4yvxoTdnKjaGFvMv2rE-Pcq2yytux64C2jbc-suO1HrhgHrcehpDllXBolODROlrnJqb60Sv57AWlzTNo6en9ps/s1020/photo_2026-01-26_10-09-05%20(4).jpg

រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនអាមេរិក បានព្រមានថា នឹងមានប្រជាជនអាមេរិកដល់ ២៤០លាននាក់ អាចរងផលប៉ះពាល់ដោយសារព្យុះរដូវរងាឈ្មោះថា Fern ខណៈរដ្ឋយ៉ាងហោចចំនួន១៦ និងរដ្ឋធានីវ៉ាស៉ីនតោន បាននាំគ្នាប្រកាសភាពអាសន្ន។ ទីភ្នាក់ងារជាតិឧតុនិយមអាមេរិក បានទទូចឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះព្យុះរដូវរងាមួយនេះ ហើយបានព្យាករថា នឹងមានព្រិលធ្លាក់យ៉ាងក្រាស់ចាប់តាំងពីរដ្ឋ New Mexico រហូតដល់រដ្ឋ Maine។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDR9CxlIvIg0Iv2InZaKF0aX5jQ9Bu5n8_K35arQFM8to4wKYAH0cFmqaJ5AHOSMDfB6LOjTe0wx9u8WE4gp2C6pBkzNaj6OKIZxDgglGyh9LZ6McmLwOh5cZpiWNw33e9pvwsq8DczOZUvJG2GaEq0bFCw9Cz8rJamd3Rp9tJ-SMVf_EhRhjvfLoJ96s-/s1280/photo_2026-01-26_10-09-05.jpg
អាជ្ញាធរបានជំរុញឱ្យប្រជាពលរដ្ឋនៅជៀសវាងការធ្វើតាមដំណើរចេញក្រៅប្រសិនបើមិនមានការចាំបាច់ និងត្រូវត្រៀមខ្លួនជានិច្ចសម្រាប់ការរំខានដែលអាចកើតមាន ខណៈដែលសីតុណ្ហភាពនៅតែទាបជាងសូន្យអង្សារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCIaPXwn33qDVnG7yNSgq397etLb5m3TOZcqVRC5KW3u2REHXbfk353tAs21hBxF-e_AH7iBMhuUewvhtCNZKctUVxj7jgIMdLS_er_DZxltIgxi5DMVmPfouHxxdxm7U1z2E3orGwVuqxYyh5kabc9EtaxFnWREbmPNewGCJ1W95Ar7Fm9WkQt7p5_o5R/s1100/photo_2026-01-26_10-09-05%20(2).jpg
បន្ថែមលើនោះ អ្នកព្យាករណ៍អាកាសធាតុបានព្រមានថា ផលប៉ះពាល់នេះអាចអូសបន្លាយយូរ ដោយសារព្រិលនៅតែធ្លាក់បន្ថែម ឯស្ថានភាពទឹកកកនៅតែបន្ត។ ដូចនេះមន្ត្រីជំនាញនឹងបន្តតាមដានស្ថានភាពនេះបន្ថែមទៀត ដោយណែនាំសាធារណជនឱ្យអនុវត្តតាមព័ត៌មានថ្មីៗអំពីអាកាសធាតុ និងការណែនាំអំពីសុវត្ថិភាព ខណៈដែលអាកាសធាតុរដូវរងាដ៏ធ្ងន់ធ្ងរកំពុងផ្លាស់ប្តូរទៅទិសខាងកើត៕

ឥណ្ឌូនេសុី ចរចារទិញយន្តហោះចម្បាំង៤០គ្រឿង ពីប៉ាគីស្ថាន

0

ឥណ្ឌូណេស៊ី កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការចរចាជាមួយប៉ាគីស្ថាន ដើម្បីបញ្ជាទិញយន្តហោះចម្បាំង JF-17 Thunder ចំនួន៤០គ្រឿង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_8n0kkPYQkiE9PqBpunm5TKRYg9zvEz_2PVNt4fjLE3nIvIEfVQE2chhkuJXKSMe8vRLAE-oH7nbYANgnAXsmShoToFKoXAalBOzgdMfJSMKzZYR_gJhwUZClDPmv6KXxQWJmrtmSSyhooq-x26GMlDuE2eviChgzjDOe2R6v8ATTRyb_vghSXemhvrg7/s1920/image_2026-01-26_11-16-18%20(3).png
JF-17 Thunder មានតម្លៃចន្លោះពី២៥លានដុល្លារ ទៅ៣០លានដុល្លារ ដោយមានល្បឿនលឿនជាងសំលេង១.៦ដង និងអាចហោះបានជិត២ពាន់គីឡូម៉ែត្រក្នុងមួយម៉ោង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV_f3lVTikdqYPZCGyGKlXKYsauo4_MbeL_hzV_BkehgNOKhrHB-axRQdJFsidNjU5YsYoRLKaH5ctT9yO_FBtPCxlrqiSNH6vbIWlp4uHQFzrgxsK3onY_NcNv0nPKwbMxbvBOCYcLVxkqQ9Ff-DzXNWs6JbSFyOXyAsWuwXX5gUj4gVX3BHDuzLgC7Ty/s860/image_2026-01-26_11-16-18.png

យន្តហោះនេះ ជាកិច្ចសហប្រតិបត្តិការផលិតរវាងប្រទេសចិន និងប៉ាគីស្ថាន ដែលដាក់ឱ្យតេស្តសាកល្បងលើកដំបូងក្នុងឆ្នាំ២០០៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoJxGDJwKFBEcdVI0VOxu0c9Dwiq_zR3VIX7gIbFplp23m1mCCIRSKeaeZXDZQ8S9YnqIujZpYsVnr77I8qVnp2nhy5tUM-irb5Eq00JXZUz1FeB3BKnJ9TgXbarAuRaarkyjgC5Bn3iVu6r5cgfXY5cFl3SkojYIladnNC4REGBM8BXiCthLfsCQIZO8G/s1024/image_2026-01-26_11-16-19.png

ការទិញយន្តដ៏ច្រើននេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធនិងបង្ហាញសាច់ដុំរបស់ឥណ្ឌូនេសុីក្នុងតំបន់អាសុីអាគ្នេយ៍។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3Bdby4eGtD77eyE_t-SODfIkwWweUT7p2b2w9oSEmqvmD9WkcMDU4Pzg9UWs_QoHHOrjpJblbziwTWDvUkQb-4BsJ5vOc5rVRtLfHb93V0VPWqsJUZ75NKch0iGFdWA7Iy_pxtPID9H-qB1bbTLBTEw701woUELbJD-4R-yOs8UVuAGnlKx53U0kUnAC4/s1920/image_2026-01-26_11-16-23%20(2).png

    ដើមឡើយ ឥណ្ឌូនេសុីចង់ទិញយន្តហោះចម្បាំងរបស់រុស្សុី តែខ្លាចត្រូវទណ្ឌកម្មអាមេរិកក៏បានងាកមកទិញយន្តហោះចម្បាំង F-35 អាមេរិក តែត្រូវបានប្រធានាធិបតីដូណាល់ត្រាំបដិសេធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7tdr1leeeMn_CPTBWe_JxiTHfIayX9jfMPM4u_-TqDfU66UlRIwd0DK4ITpjfmSbZXsiI6yOhtjSvx_qVvjFmUg6Nf5v3RG3xrb1rCEkMqWrZs9FBK5dbXqQpzGtpEmGOJFWCcAzmNzB4BACX4lO_Q1gjbk3NIBcR28YOJVpv7c0wBfmPXAiuSLkA3e6i/s930/image_2026-01-26_11-16-18%20(2).png

    សូមរំលឹកថា កាលពីខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ប្រទេសឥណ្ឌូណេសុី ក៍បានបានចុះកិច្ចព្រមព្រៀង ទិញយន្តហោះចម្បាំង KAAN ចំនួន៤៨គ្រឿងពីប្រទេសតួកគីយ៉េផងដែរ៕

មានរឿងអ្វី? ជូវី លីន ស្រាប់តែទម្លាយថាមិនទទួលបានការគោរពពីមនុស្សដែលគិតថាជាមិត្ត

0

តារាចម្រៀង ជូវី លីន ស្រាប់តែបង្ហោះសារយ៉ាងភ្ញាក់ផ្អើលចំនួនពីរដែលបង្ហាញថាមិនទទួលបានការគោរពពីមនុស្សដែលលោកគិតថាជាមិត្តនិងមួយទៀតបង្ហើបថាមានការគោរពស្រលាញ់អ្វីដែលសិល្បករតំណាងឱ្យប៉ុន្តែមិនអាចទទួលយកអាកប្បកិរិយាអ្នកនៅពីក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEith19enoqnIh-LkKmSFFo0rQ4DiuHwS548OSKqVzmYl1szmhBM7cBaRm1HrfIAwvLuJ1t_7v-srZ-x_rMElXayZ8NYK1qSLsOnQx2RR-pC3oFSmcInddd7YQx4mUj9YbBYAjXQEYYTvCffM9YX0-fZY6GkAkLTtPEAS5RcEAv5yYqtodmEaqAhdEgo2-Iw/s854/image_2026-01-26_09-38-23.png

នៅយប់ថ្ងៃទី២៥ ខែមករា ជូវី លីន ដែលជាអតីតសមាជិក ប៉ូឡារិច ជាមួយនរិទ្ធ បានបង្ហោះសំណេរនៅលើគណនីផ្ទាល់ខ្លួនដែលមានអត្ថន័យថា «ខ្ញុំបានទទួលការមិនគោរពបំផុតពីមនុស្សដែលខ្ញុំគិតថាជាមិត្ត»។ ជូវី លីន បានកំណត់ការបញ្ចេញមតិយោបល់ប៉ុន្តែមានការបញ្ចេញមតិកុំឱ្យតារាប្រុសរូបនេះកុំខ្វល់ខ្វាយពីពួកគេប្រសិនជាពួកគេមិនគោរពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXjusYIFdB5cuKNMbBPZ4dp7cIAeUx3mFs8aq4M8KIZPh5wtHV3mf-fG8f5Qn74XOzOEyZKCmUntCvhbAbkK1ncr3Kk3QEHi9W3yd8vpD0ZMkdr9RWj1JhC-hrT6tdOabGfv39EArfWwTgWnc6CWII4i1oep6_1PpbDoB7oG45yaxV1pbfHxD3lSiA4ltD/s2048/image_2026-01-26_09-38-23%20(2).png
នៅព្រឹកថ្ងៃទី២៦ មករា លោកក៏បានបង្ហោះសំណេរមួយទៀតថាដែលមានន័យថា «ខ្ញុំនៅតែមានការគោរព និងស្រឡាញ់យ៉ាងពេញទំហឹងចំពោះសិល្បករ និងអ្វីដែលពួកគេតំណាងឱ្យ។ ប៉ុន្តែសេចក្ដីស្រឡាញ់ចំពោះសិល្បៈមិនមានន័យថាទទួលយកអាកប្បកិរិយារបស់មនុស្សដែលនៅពីក្រោយវានោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDLUtc02Zm9AGLof75fQLTqQz8BD3z6O_zPEwkw8JxIXQTA9-X79PulTAiqfPdUTJ-7rU49bps-7e0YQXIOiceGz5EAuM2lzR9Jp2N4NrPhFB5YzYGvzc6OJLkIpGMxMooWS5_wz8SSwbcq575A5Ehwo4p1_d72WZCqXcVycjqO5FeIdw4Rob9Zk-KrfpC/s1749/image_2026-01-26_09-38-22.png

ការបង្ហោះសំណេររបស់ ជូវី លីន កំពុងធ្វើឱ្យអ្នកមួយចំនួនបង្ហាញចម្ងល់ថាមនុស្សដែល ជូវី គិតថាជាមិត្តបែរជាមិនគោរពលោកគឺជានរណា ដោយគ្រាន់តែបង្ហើបថាមិត្តភក្តិនោះក៏ជាអ្នកសិល្បៈដូចជាលោកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5ianh3QXznG79dvodMYN-1LAsgKwew9SpQIbZZQOLZijk8750D0AqWmj4aVuGb-1Rpq1JlXsGyUEDsi0P0podJEl8x-nBVceBdD5Nhl2GrefG0hBejXDxX19zhR3Ysa-rtjxWBCBwcUaOdte_lP0izffvyGAe-HIkVC88JF0SoyNPDLxc9CwYLWZpPLdz/s1170/image_2026-01-26_09-38-29.png

ចាប់តាំងពីចាកចេញពីទ្រនំចាស់ ជូវី លីន មិនសូវជាកក្រើកលើទីផ្សារចម្រៀងនោះទេប៉ុន្តែលោកបានបើកហាងផ្ទាល់ខ្លួនចំនួនពីរ ជា Producer ក្នុងកម្មវិធីមួយ និងមានជាការបើកបង្រៀនអំពីការថតវីដេអូជាដើម៕

 

Trump ប្រកាសដំឡើងពន្ធទំនិញកាណាដារហូតដល់១០០% បើហ៊ានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសដំឡើងពន្ធទំនិញកាណាដារហូតដល់១០០% បើហ៊ានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ដោយលោកលើកឡើងថា វានឹងប៉ះពាល់ដល់កាណាដាខ្លួនឯង ស្របពេលទំនាក់ទំនងតានតឹងរវាងអាមេរិក និងកាណាដា ដោយសារនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney រិះគ.ន់អាមេរិកទាមទារកោះហ្គ្រីនឡែន ក្នុងកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៦ (World Economic Forum) នៅទីក្រុង Davos ប្រទេសស្វីស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLXwAf7wGA5BF0h_DJCa7Ff2q1ViLRi2YEzhCJbN6BnD82YNTiYxirh4OUHnMm957CgcprBosH-MdPFig89Nm7suhzWEFj3nU1Yk4BI9PsZMNaAdTheVBNlxo7GZubtL0NO_p_6KUM-bwErg2y3rlyEoP5Ymh8ZKnQl0PlJrHm8OiBu5CUPFHyJ7_kPn_u/s1280/photo_2026-01-23_16-49-51.jpg

កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ លោកប្រធានាធិបតី Trump បានបង្ហោះសារក្នុងបណ្តាញសង្គម Truth Social ថា អាមេរិកនឹងដំឡើងពន្ធទំនិញនាំចូលពីកាណាដា ស្មើ១០០% បើនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ហ៊ានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន វានឹងប៉ះពាល់កាណាដាខ្លួនឯង ។ ចិននឹងមានប្រៀបជាងកាណាដាគ្រប់ផ្នែក រួមទាំងបំផ្លាញអាជីវកម្ម រចនាសម្ព័ន្ធសង្គម និងការរស់នៅរបស់ពលរដ្ឋកាណាដា ហើយការដំឡើងពន្ធរបស់អាមេរិកនឹងដាក់សម្ពាធលើឧស្សាហកម្មកាណាដា រួមមាន ៖ ឧស្សាហកម្មលោហៈ រថយន្ត និងគ្រឿងម៉ាស៊ីន ។

ក្រៅពីនេះ ប្រធានាធិបតីអាមេរិកបង្ហាញការយល់ឃើញថា ចិនអាចនឹងប្រើប្រាស់កាណាដាជាឈ្នាន់ដើម្បីគេចវេះពីអាមេរិកដំឡើងពន្ធទំនិញ បើនាយករដ្ឋមន្ត្រីកាណាដាចង់ធ្វើឱ្យប្រទេសខ្លួនក្លាយជាឈ្នាន់ឱ្យចិននាំចេញទំនិញចូលទឹកដីអាមេរិក គឺនាយករដ្ឋមន្ត្រីកាណាដាគិតខុស នៅទីបំផុត ចិននឹងគ្រប់គ្រងកាណាដា ។ លោកថែមទាំងហៅនាយករដ្ឋមន្ត្រីកាដាណាថា គឺជាអភិបាលរដ្ឋ ដែលលោកធ្លាប់ទាមទារបញ្ចូលកាណាដាជារដ្ឋទី៥១ របស់អាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRKEktRRluw0yGUtGzSt9GTfka3_-y1rpA-Ahj1hnmBsQ55YYj1KZ-9CODsAx9OHUjth4txhjO3X5FKfTORIe3Ir4h8tapjvBmsZVajtgVHCRLpAfTLPz5brY5cHxUeEhHnAy3u1UDFSNxYrPVgjm2Uw_WDyujIK7EUWYa1mcPmRk6mb64dr0F-moUpSxA/s1280/photo_2026-01-23_16-49-51%20(2).jpg

បើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាណាដា លោក Dominic LeBlanc ក្នុងបណ្តាញសង្គម X កាណាដាមិនបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនទេ គ្រាន់តែដោះស្រាយបញ្ហាពន្ធគយសំខាន់ៗមួយចំនួន ។ រីឯស្ថានទូតចិនប្រចាំប្រទេសកាណាដាបញ្ជាក់ថា ចិននឹងសហការជាមួយកាណាដាដើម្បីអនុវត្តការឯកភាពសំខាន់ដែលមេដឹកនាំប្រទេសទាំងពីរសម្រេចបាន ។

ចំណែកនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney មិនបាននិយាយអ្វីឆ្លើយតបនឹងការដំឡើងពន្ធទំនិញក្នុងអត្រាខ្ពស់របស់អាមេរិកទេ គ្រាន់តែអំពាវនាវឱ្យពលរដ្ឋកាណាដាទិញទំនិញផលិតក្នុងស្រុក និងថា ពេលសេដ្ឋកិច្ចកាណាដារងការគំរាមកំហែងពីខាងក្រៅ អ្វីដែលពលរដ្ឋកាណាដាអាចធ្វើបាន គឺគ្រប់គ្រងហេតុការណ៍អាចកើតឡើង ។ កាណាដាមិនអាចគ្រប់គ្រងទង្វើរបស់ប្រទេសដទៃទេ ប៉ុន្តែយើងអាចទិញទំនិញរបស់កាណាដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDuElHFaVXpaBngKOJ-UnPJRKLEi7ZJIwVPoBNswhyrpVcB_r4Qz31l2Df075kfoEelPGmePKwNvmIPi96jI1QCf1a7FkI53Gw0o0D7unvTXHJmMyuFN7ns8m4F1HhvUQmoOS7nhxa48w5SA520x42Yid7Y-HJos1S0TgypUgs0UTK5r13l1AG0PMUPEJC/s1041/photo_2026-01-23_16-49-50.jpg

កាលពីដើមខែមករា នាយករដ្ឋមន្ត្រីកាណាដាបានធ្វើដំណើរទៅចិនដើម្បីស្តារទំនាក់ទំនងដ៏តានតឹងរវាងប្រទេសទាំងពីរ និងឈានដល់ការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនដែលជាដៃគូពាណិជ្ជកម្មលំដាប់ទី២ របស់កាណាដា បន្ទាប់ពីអាមេរិក ។ កិច្ចព្រមព្រៀងនេះ ចិននឹងទម្លាក់ពន្ធប្រេង Canola (ប្រេងសម្រាប់ចិនអាហារដែលល្អសម្រាប់សុខភាព) នាំចូលពីកាណាដា ពីអត្រា៨៥% មកត្រឹម១៥% ចាប់ពីខែមីនា ខណៈកាណាដានឹងទម្លាក់ពន្ធរថយន្តអគ្គិសនីចិន ពីអត្រា១០០% មកត្រឹម៦.១% ផ្អែកតាមគោលការណ៍អនុគ្រោះពន្ធ (Most-Favoured-Nation: MFN) ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ជាមួយលោកប្រធានាធិបតី Trump បានរង្គោះរង្គើ ដោយសារនាយករដ្ឋមន្ត្រីកាណាដារិះគន់ប្រធានាធិបតីអាមេរិកទាមទារកោះហ្គ្រីនឡែនរបស់ដាណឺម៉ាក ក្នុងកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៦ (World Economic Forum) នៅទីក្រុង Davos ថា សណ្តាប់ធ្នាប់ចាស់របស់ពិភពលោកបាត់បង់ កាណាដាជាប្រទេសមហាអំណាច Middle នឹងសហការជាមួយប្រទេសនានាដើម្បីកុំឱ្យរងគ្រោះដោយសារមហាអំណាចអាមេរិក ខណៈលោកប្រធានាធិបតី Trump ថា កាណាដារស់ដោយសារអាមេរិក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_Bh5-b_PGbiuT4yCNwgXDk5zM62ipsu7G4oTE6t74LwNyil_Evv90nfI1vugD95YMCHPlFJKYNtzff8HV2Dft844sFawYRKftmmmaC09hn_yQF3JXmsIuWK8Eh3XN4fHac_63u7u0PDQiD_UY7JPgQDkeTDzh-3t5Tik4lb7jZ8yXRM-hYZyirfMAF_FZ/s1280/photo_2026-01-23_16-49-51%20(3).jpg

ប្រូកាក់ សារភាពក្តីស្រលាញ់ទៅកាន់តារាចម្រៀង សុខ ពិសី លើឆាកប្រគំតន្រ្តី

0

ទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីគេបានឃើញ ប្រូកាក់ ដែលជាអ្នកធ្វើ Content លើបណ្តាញសង្គមមានចិត្តក្លាហានសារភាពក្តីស្រលាញ់ចំពោះតារាចម្រៀង សុខ ពិសី នៅលើឆាកប្រគំតន្រ្តីដែលមានមនុស្សចូលរួមទស្សនារាប់ពាន់នាក់។ សុខ ពិសី បានបញ្ជក់និងថែមទាំងហ៊ានស្បថស្បែថានាងពុំបានដឹងពីផែនការសារភាពនេះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS7KoJMx1oaXUg4tI1HuaRsEHsDyuJqwvcjps2zecTxIKBxa9-REXD7EaRs9JTusFZqYK_0jbdRBgrrrItZ6pxGFlfjpoB5yKYJi1wPHHV2EI0V0BCF9GOkwhQq5gdZ3kZID8pVYOISIaUZls3_KG0pGJI28CxJS_AFoStgZp33k9DLF4rCjuBTfhY4zHo/s2048/image_2026-01-26_08-36-22%20(2).png
នៅយប់ថ្ងៃទី២៥ ខែមករា តារាចម្រៀង សុខ ពិសី រួមទាំងសិល្បករដទៃទៀតបានចូលរួមក្នុងកម្មវិធីប្រគំតន្រ្តីសប្បុរធម៌នៅឯខេត្តតាកែវដើម្បីជួយដល់វីរកងទ័ព ជួសជុលនិងកសាងសាលារៀន។ កញ្ញា សុខ ពិសី ជាតារាចម្រៀងបានសម្តែងចុងក្រោយគេដោយធ្វើការបកស្រាយបទចម្រៀង «គ្មានបំណងកំដរសង្សារគេ» «គេមិនបានស្រលាញ់យើងទេ» «តើប្រើពេលប៉ុន្មានទើបអាចភ្លេចបង» និងបទ «ប៉ាកូនស្រលាញ់គេហើយ»។ អ្វីដែលធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលបន្ទាប់ពីបកស្រាយបទចម្រៀង «ប៉ាកូនស្រលាញ់គេហើយ» ស្រាប់តែលេចវត្តមាន ប្រូកាក់ ឡើងមកលើឆាកប្រគំតន្រ្តីអមជាមួយនឹងបាច់ផ្កាសារភាពស្នេហ៍ចំពោះតារាចម្រៀងរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggsRp4GlBetRYmgcUt4476ejoIhIKMBFCdjDt0__vnshIgNpd1Ucv-lmDrFokRkRXbHeabOeUPyDyVEoO0FfByNrnWTmDYX_LVQwM081KhXvpNgXXsnxdqh-ORM2K2wrI5dqhCt8UPP4efMxBvEH4XSk-L-ky5W9VVuBPE3v-FXEYHU0MOZHIb7piJq0SI/s2048/image_2026-01-26_08-36-21%20(2).png
ប្រូកាក់ បាននិយាយថា អ្វីដែលខ្លួនលោកធ្វើចំពោះតារាចម្រៀង សុខ ពិសី គឺជារឿងពិតមិនមែនជាការសម្តែងនោះទេ ជាក្តីស្រលាញ់ពិតប៉ុន្តែលោកមិនខ្វល់ថា សុខ ពិសី ស្រលាញ់លោកឬអត់នោះទេតែលោករីករាយនិងសប្បាយចិត្ត។ បន្ទាប់ពីនិយាយពាក្យទាំងនេះរួច ប្រូកាក់ បានលុតជង្គង់និងជូនបាច់ផ្កាដ៏ស្រស់ស្អាតទៅកាន់តារាចម្រៀង សុខ ពិសី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2Ty4MJxgs1kK_IEyrINGZyyEPoc09NeZjOHzZn02wOFmsw8yU0Ttf6MAmCnORSWJtO7qc-B8gmeyEf6s_0VdDv20WNIKXntgQTWVa3b9Zm6n3udxC8Us8wdozRjdEd-ZlMBbIYi-OM9b3lVaapRXvZibsLEN4fbLdHnIToMCM0C8XUSzqHJj38iAuhChq/s2048/image_2026-01-26_08-36-26.png

តារាចម្រៀង សុខ ពិសី បានទទួលយកបាច់ផ្កាដែលប្រូកាក់ជូនមកកាន់ខ្លួនប៉ុន្តែពុំបាននិយាយតបតចំពោះពាក្យសារភាពនោះទេ ដោយ សុខ ពិសី បានអះអាងថែមទាំងហ៊ានស្បថស្បែទៀតថាខ្លួនមិនបានដឹងពីផែនការដែលប្រូកាក់ធ្វើបែបនេះដាក់នាងឡើយ។ អ្នកចូលរួមទស្សនាបានស្រែកហ៊ោយ៉ាងខ្លាំងចំពោះទិដ្ឋភាពពោរពេញដោយក្តីស្រលាញ់បែបនេះ ហើយវីដេអូនោះបានរីកសាយភាពយ៉ាងខ្លាំងនៅលើបណ្តាញសង្គមទិកតុកនិងហ្វេកប៊ុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZW5wUFFy7SLkir8MAjNeJZ3JgQqIW3q0zuTyjzZNhjQF461s4svuz9MjPZkPd8Di8sFEm6im5adyIeDLWD41R8cblKQd8qS48O0ZJgysDIaje_wB9jqOvUxQotL6oe8TvGsm2cx0ld7C0lfw3VVB-q7uZhPyOatCwfV_mhHbNnzjBpSO47S0KQHxNcAg7/s2048/image_2026-01-26_08-36-21.png
កន្លងមកទស្សនិកជនបានឃើញថា ប្រូកាក់ ជារឿយៗតែងតែធ្វើវីដេអូមកកាន់ សុខ ពិសី ហើយក៏មានការចែករំលែកបន្តពីតារាចម្រៀងនេះដូចគ្នា៕

គ្រូទាយថៃដ៏ល្បីថា ប្រទេសថៃនឹងកើតហេតុការណ៍អាក្រ.ក់ៗចាប់ពី២លើក ទៅ៣លើកទៀតក្នុងឆ្នាំនេះ

0

ប្រទេសថៃ ៖ គ្រូទាយថៃដ៏ល្បីល្បាញ អ្នកស្រី ផ្លាយ ប្រាយក្រាស៊ីប ដែលធ្លាប់បានទស្សន៍ទាយពីហេតុការណ៍អាក្រ.ក់កើតឡើងនៅប្រទេសថៃ ដូចជា ៖ គ្រោះរញ្ជួយដី និងទឹកជំនន់ ហើយការទស្សន៍ទាយត្រឹមត្រូវភាគច្រើន បានទស្សន៍ទាយពីប្រទេសថៃនៅឆ្នាំ២០២៦ មិនទាន់ផុតគ្រោះថ្នា.ក់ទេ នឹងកើតហេតុការណ៍អាក្រ.ក់ៗ ចាប់ពី២លើក ទៅ៣លើកទៀត នៅភាគខាងជើង និងខាងត្បូងប្រទេសក្នុងពេលជាមួយគ្នា ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Thai News កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ អ្នកស្រី ផ្លាយ បានទស្សន៍ទាយថា នៅឆ្នាំ២០២៦ ប្រទេសថៃនឹងកើតហេតុការណ៍អាក្រក់ៗ ចាប់ពី២លើក ទៅ៣លើកទៀត នៅភាគខាងជើង និងខាងត្បូងប្រទេសក្នុងពេលជាមួយគ្នា ដោយអ្នកស្រីបញ្ជាក់ថា ហេតុការណ៍អាក្រក់ទាំងនេះនឹងកើតឡើងនៅទីកន្លែងដដែលៗ ហើយវានឹងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ។

អ្នកស្រី ផ្លាយ បានមើលឃើញរូបភាពស្នាមប្រេះ និងច្រែះនៅភាគខាងជើង និងស្នាមប្រហោងនៅភាគខាងត្បូងប្រទេសថៃ ហើយអ្នកស្រីសំណូមពរឱ្យអ្នកធ្វើដំណើរនៅភូមិភាគទាំង២នេះ រួមទាំងអ្នកដំណើរតាមរថភ្លើងប្រុងប្រយ័ត្នឱ្យបានខ្ពស់ ។ ប៉ុន្តែមានមតិមួយចំនួនថា អ្នកធ្វើដំណើរតាមរថភ្លើងមិនដឹងពីវិធីការពារខ្លួនទាំងអស់នោះទេ ។

អ្នកស្រីសង្ឃឹមថា ស្ថាប័នទទួលខុសត្រូវរថភ្លើងនឹងរៀបចំវិធានការធានាសុវត្ថិភាពអ្នកធ្វើដំណើរតាមរថភ្លើង ដើម្បីកុំឱ្យកើតគ្រោះថ្នាក់ម្តងហើយម្តងទៀត ដោយសារថ្មីៗនេះ មានហេតុការណ៍គ្រោះថ្នាក់លើអ្នកដំណើរជិះរថភ្លើង និងបាក់ដងស្ទួចជាញឹកញាប់ ។ អ្នកស្រីបានណែនាំអ្នកដែលចាំបាច់ត្រូវធ្វើដំណើរតាមរថភ្លើង គួរតែពិនិត្យអាកាសធាតុជាមុន ពីព្រោះអាចនឹងមានភ្លៀងធ្លាក់ខ្លាំង ប្រសិនបើដឹងថាមានទឹកលិចផ្លូវ គួរចៀសវាងកុំធ្វើដំណើរតាមផ្លូវក្រោមដី ។

ចំណែកអ្នកប្រើប្រាស់រថយន្តអគ្គិសនីក្នុងរដូវវស្សា ក៏ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យខ្លាំងផងដែរ និងគួរទិញធានារ៉ាប់រងដែលគ្របដណ្តប់លើការថែទាំរថយន្តពេលមានគ្រោះថ្នាក់ ។ ក្រៅពីនេះ អ្នកដែលត្រូវធ្វើដំណើរតាមមធ្យោបាយសាធារណៈ ដូចជា ៖ ជិះរថយន្តក្រុងចាស់ៗ ត្រូវពិនិត្យមើលថា តើវាមានសុវត្ថិភាពដែរឬទេ ។

គួរបញ្ជាក់ថា អ្នកស្រី ផ្លាយ ធ្លាប់បានទស្សន៍ទាយពីហេតុការណ៍ផ្សេងៗកើតឡើងនៅប្រទេសថៃ ដូចជា ៖ គ្រោះរញ្ជួយដី និងទឹកជំនន់ ហើយការទស្សន៍ទាយរបស់អ្នកស្រីត្រឹមត្រូវភាគច្រើន ទើបពលរដ្ឋថៃមានជំនឿ ។ ការទស្សន៍ទាយលើកនេះ គឺអាចកើតហេតុការណ៍អាក្រក់ជាច្រើនទៀតលើអ្នកធ្វើដំណើរតាមរថភ្លើង ទើបអ្នកស្រីសំណូមពរឱ្យប្រុងប្រយ័ត្នបំផុត ។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានកន្លងមក អ្នកស្រីថា ខ្លួនមិនមែនជាគ្រូទាយទេ គ្រាន់តែអាចដឹងពីជោគវាសនាប្រទេសថៃនាថ្ងៃអនាគត និងមើលឃើញអមនុស្សតាំងពីក្មេង ៕

BLACKPINK រងការរិះគ.ន់ថា១០ឆ្នាំចេញបទចម្រៀងតិចខ្លាំងមិនសមនឹងឋានៈ

0

មុនពេលការវិលត្រឡប់មកវិញរបស់ក្រុមជាមួយនឹងអាល់ប៊ុមខ្នាតតូច «DEADLINE» ស្ថិតិអំពីចំនួនបទចម្រៀងដែល BLACKPINK បានចេញក្នុងរយៈពេលជិត ១០ ឆ្នាំកន្លងមកនេះ បានទាក់ទាញចំណាប់អារម្មណ៍។ យោងតាមគេហទំព័រ Koreaboo ចាប់តាំងពីឆ្នាំ ២០២៣ ប្រធានបទនៃ «បណ្ណាល័យតន្ត្រី» របស់ BLACKPINK ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgeOmap3QJ-xmWLPGQ5UqxtWY_FQmTp3Q03JIj0UE79pMxccoip56Jgq0PPPfr0oukV-UTvd3iv5PLYSH_acX94O_hWyZX3NImCtzDqm0c1-Qdeb1YY2pI22uNSmf2FfsbCoTVhmWB9Ri0BQNo-wBWgywi7GZE4Ik5kCKbQ3qo8gAzqJ3aJdIc5H_BmKTy/s1024/image_2026-01-24_16-35-07.png
ស្ថិតិបង្ហាញថាក្រុម BLACKPINK ទាំងមូលមានបទចម្រៀងត្រឹមតែប្រហែល ២៩ បទប៉ុណ្ណោះ បើរាប់បញ្ចូលតែបទចម្រៀងដែលចេញក្នុងអាល់ប៊ុម/បទចម្រៀងទោលក្រោមឈ្មោះ BLACKPINK ។ គិតត្រឹមខែមករា ឆ្នាំ២០២៦ ប្រសិនបើគ្រាន់តែរាប់បញ្ចូលផលិតផលដែលចេញជាផ្លូវការរបស់ BLACKPINK តាមរយៈអាល់ប៊ុម និងបទចម្រៀងឌីជីថល ចំនួននេះនៅតែមានប្រហែល ៣០ បទ។ ព័ត៌មាននេះនៅតែបន្តទទួលបានការចាប់អារម្មណ៍ពីសាធារណជន បន្ទាប់ពីព័ត៌មានលម្អិតបន្ថែមបានលេចចេញអំពីអាល់ប៊ុមខ្នាតតូចរបស់ពួកគេ «DEADLINE»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_BPtx9vYgDA3bdL5bnM-LaXx6NdeoNkwbLTf0gVbl5wVvpZUlLAWSkQXuiTd0Mf7CFisvNLiqoQzGCZ3kq_IBWgYdmsnS2vmX8fEff8QfP0vVaQBpN-0yeIHUoriRryNNLaM0RJCFHGKbUkrHZdx6W4og7u5iVAkCfBDvru9uFDXtdnKe-Rr-OhduX2Dr/s2048/image_2026-01-24_16-35-08.png

នៅថ្ងៃទី ២២ ខែមករា ប្រភពព័ត៌មានជាច្រើនដែលបានចែករំលែកយ៉ាងទូលំទូលាយបានរាយការណ៍ថា អាល់ប៊ុមរបស់ក្រុមចម្រៀងនេះនឹងមានបទចម្រៀងចំនួន ៥ បទ រួមទាំងបទ «JUMP» ដែលចេញផ្សាយពីមុនផងដែរ។ ការពិតដែលថាអាល់ប៊ុមខ្នាតតូចនេះមាន ៥ បទបានធ្វើឱ្យមនុស្សជាច្រើនមិនជឿ ដែលបង្ហាញថាសូម្បីតែរួមបញ្ចូលទាំងការវិលត្រឡប់មកវិញនេះក៏ដោយ ចំនួនបទចម្រៀងសរុបដែល BLACKPINK បានចេញផ្សាយក្នុងរយៈពេល ១០ ឆ្នាំនៃសកម្មភាពរបស់ពួកគេនៅតែមិនដូចការរំពឹងទុកសម្រាប់ក្រុមចម្រៀងសកល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlKmGICpbAGSKHkZO8FeaiBXK2HFmfUBV-YNjcpKGyjhiyfPdkr4sz-M4ud2FQriKheBK30SZKrzY_IW45-gOMKaGHWuMU-m462HW0_9SpOK0HijjlLIO-8p4hG6KTfw4XufiehRMTnQUl9_fuqW4RZKWNQsWFM1T1is4pMONpM9GeES8NyxcghkCTKSsP/s1920/image_2026-01-24_16-35-10.png

យ៉ាងណាមិញ មានមតិជាច្រើនបានការពារក្រុមនេះ ដោយបញ្ជាក់ថាល្បឿននៃការចេញផ្សាយត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងដោយទិសដៅរបស់ក្រុមហ៊ុនគ្រប់គ្រង។ មនុស្សជាច្រើនបានអះអាងថា YG Entertainment ជាអ្នកទទួលខុសត្រូវ ដោយលើកឡើងពីការពិតដែលថា នៅពេលដែលសមាជិកបន្តសកម្មភាពទោល ចំនួនសរុបនៃបទចម្រៀងនីមួយៗដែលចេញផ្សាយក្រោមឈ្មោះក្រុមបានលើសពីចំនួនដែលចេញផ្សាយក្រោមឈ្មោះក្រុម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrtrM0aHv8RltfFp545WwVYQ-3-InBov2fERDsGeCy9s2OqqCgTD2RKp96DdNECySOqYWR9EbFqakakgqH5O9V66YanLTu_hfqq5ULOFqe5GDuhwg2svO64y0WcPO3L9YCHpOndPsXrX71W9s8eUxVInf0q9ehqZ3-OmiQ9U7AYGBpNj_2dsxpmpdkgibg/s1520/image_2026-01-24_16-35-13%20(2).png
អាល់ប៊ុមខ្នាតតូច «DEADLINE» ត្រូវបានគ្រោងនឹងចេញផ្សាយនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ ដែលជាការវិលត្រឡប់មកវិញគួរឱ្យកត់សម្គាល់របស់ BLACKPINK បន្ទាប់ពីរយៈពេលយូរផ្តោតលើកាលវិភាគផ្ទាល់ខ្លួនរបស់ពួកគេ។ បច្ចុប្បន្ន សមាជិកក្រុម BLACKPINK កំពុងមមាញឹកជាមួយនឹងដំណើរទេសចរណ៍ពិភពលោករបស់ពួកគេ។ ក្រុម BLACKPINK នឹងបញ្ចប់ដំណើរទេសចរណ៍របស់ពួកគេជាមួយនឹងការប្រគំតន្ត្រីចំនួនបីយប់នៅទីក្រុងហុងកុងចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែមករា៕

ប្រាប់តៗគ្នាផង! ទាំងនេះជាវិធីការពារខ្លួនពីជំងឺនីប៉ាហ៍ដែលមានប្រសិទ្ធភាពបំផុត

0

យោងតាមការចេញផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃអាទិត្យ ទី២៥ ខែមករានេះបានឲ្យដឹងថា ជំងឺនីប៉ាហ៍ គឺជាជំងឺបង្កឡើងដោយវីរុសដ៏ធ្ងន់ធ្ងរ ហើយអាចបណ្តាលឲ្យស្លា.ប់បាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEWE6qyfd6A9qJPjZTR6dYQg0Rqs_ZYxjU1gaZ3hJ4xrAkkaGBFxItjbk_vf2fB0Vrwj2Kj5_RjtZQ2_zlQf7qF_3V5buNxtUCnfSmAWtzBzioqTU8VAB01ePoQOtPzxISMqdR7T6F9p_SPgv-KtpX-bRZJMt3M0IPN5ZrRB8Dtq9G5tvANkdtF43KSe6X/s828/photo_2026-01-26_08-48-46%20(2).jpg
វីរុសនីប៉ាហ៍ រីករាលដាលដោយផ្ទុកលើសត្វប្រចៀវ និងសត្វច្រឹង និងអាចឆ្លងមកមនុស្ស និងជ្រូក។ ជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់ តាមរយៈទឹកសរីរាង្គមនុស្ស ។ អ្នកឆ្លងជំងឺនេះ មានអត្រាស្លាប់ចន្លោះពី ៤០ទៅ៧០%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBpOGFvrHwBXeKeZ5ZqtMi5DfeiiictDnKMTS4p64dY8HZMLzVrR6OhL-qDJnHPldtXKfnaiuCGvkUjft9CBd9TUmnWnsUUxbAg7C-AXA8w2EGlNN_2uqmtSr6GTKwCOJcQISnbNDa3xqzfnTLBGOwVmQDhhaBc3EvD6_4yDJ7rdC3vhGq3LLoy4x9o-9p/s1280/photo_2026-01-26_08-48-46%20(3).jpg

មនុស្សអាចឆ្លងមេរោគនីប៉ាន៍តាមរយៈ ការប៉ះពាល់ផ្ទាល់ជាមួយសត្វដែលផ្ទុកមេរោគ ដូចជាប្រចៀវ ច្រឹង ឬជ្រូកដែកមានផ្ទុកមេរោគនីប៉ាហ៍ការទទួលទានអាហារ ឬភេសជ្ជៈ ដូចជាផ្លែឈើ ឬទឹកត្នោត ដែលប្រឡាក់ដោយសត្វដែលផ្ទុកមេរោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizrdetSraiZ6L_ywhfHIvGL7SLilhWhRU0F6xv9bRQ-zDED9p6-lVxZmLuc2wG2IOssCDJkhEFr3Dbwb5q3ktXXLfZeul9-e-LwtWyP9DbxndMR0LuepYZdfPSY79Lk-OV5Cq88fSc9G8oIC6qwizoZanzE4pji9I5eSsWEjOJ2ccYvSZIYgvl1YoMp4Jb/s880/photo_2026-01-26_08-48-47%20(2).jpg ដូច្នេះដើម្បីការពារខ្លួនពីការចម្លងនៃវីរុសនេះ អ្នកអាចអនុវត្តវិធីសាស្រ្តខាងក្រោមដែលមានដូចជា៖

– លាងសម្អាតដៃ និងរក្សាអនាម័យក្នុងកសិដ្ឋានចិញ្ចឹមជ្រូក ជាប្រចាំ ជាមួយនឹងសាប៊ូ
– ចៀសវាងប៉ះពាល់ជាមួយ សត្វប្រចៀវ សត្វប្រឹង ឬជ្រូកឈឺ
– បើមានការសង្ស័យថាមានការផ្ទុះឡើងកន្លែងសត្វគួរតែត្រូវបានដាក់ឱ្យនៅដាច់ពីគេជាបន្ទាន់។ ការ សម្លាប់សត្វដែលឆ្លងវីរុសត្រូវអនុវត្តវិធីកប់ ឬដុតសាកសពឱ្យត្រឹមត្រូវ ដើម្បីកាត់បន្ថយហានិភ័យនៃ ការឆ្លងដល់មនុស្ស។ ហាមផ្លាស់ទីសត្វពីកសិដ្ឋានដែលមានវីរុសទៅកាន់តំបន់ផ្សេងទៀត ។
– កុំឱ្យសត្វប្រចៀវអាចប៉ះជាមួយបំពង់សម្រាប់ត្រងទឹកត្នោតនិងផលិតផលអាហារស្រស់ផ្សេងទៀត។ ទឹកត្នោតដែលទើបប្រមូលបានថ្មីៗគួរដាំឱ្យពុះសិន
– លាងសម្អាតផ្លែឈើ និងបកសំបកមុនពេលទទួលទាន ផ្លែឈើដែលមានសញ្ញាថាសត្វប្រចៀវចោះ ឬស៊ី ត្រូវបោះចោល។
– ពាក់ស្រោមដៃ និងសម្លៀកបំពាក់ការពារ ខណៈពេលកាន់សត្វឈឺ ឬទឹកសរីរាង្គ របស់វា និងក្នុង អំឡុងពេលនៃការសម្លាប់ និងការកំទេចចោល
– កុំប៉ះផ្ទាល់ជាមួយអ្នកឆ្លងវីរុសនីប៉ាហ៍។ លាងសម្អាតដៃជាប្រចាំបន្ទាប់ពីការថែទាំឬសួរ សុខទុក្ខអ្នកជំងឺ
– បុគ្គលិកថែទាំសុខភាពដែលមើលថែទាំអ្នកជំងឺសង្ស័យ ឬបញ្ជាក់ថាមានការឆ្លង ត្រូវអនុវត្តការ ប្រុងប្រយ័ត្នគ្រប់គ្រងការចម្លងរោគគ្រប់ពេលវេលា។
– ចុងក្រោយ ការប្រមូលសំណាកពីមនុស្ស និងសត្វ ដែលមានការសង្ស័យថាមានការឆ្លងវីរុសនីប៉ាហ៍ ត្រូវអនុវត្ត ដោយបុគ្គលិកដែលបានទទួលការបណ្តុះបណ្តាលនិងពាក់សម្ភារការពារខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmRht43WUiLAd-eWKNseAS1vN_TS3b-fe7hpxrNaf5rx5K7C4gyjVlcj9wNXlvoV6l7_4jatH8FkDuYn5TbSNT-enI4a9wcJcNUTbHFD7oAYvIIL0DBjdBXxP_gWNwNnX8h5BfX75iJIRGCCTZSwqZsmeH83FZMFc_XhtzLO0subT5t80_Cxsho_M7aCrk/s1280/photo_2026-01-26_08-48-46%20(4).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmiKZ4KXprybLdxsXK4B0AxIG7ndn3dTBk01BDIk_VMh7NXI0YCfx4rmKGS1LzCT0lRwa6IfcbHuHcay9QG4P6YT9vDzUFupdSdbqomNuvtDyyeTXlDbAaba4WPmW0Jm2HBQi1wGlrqjjVTazjvpOaFtYkqB8EE0NU81RKi3yjvyAP4o4xpcc3k2g2ZRzb/s1280/photo_2026-01-26_08-48-46%20(5).jpg

បច្ចុប្បន្នវាកំពុងឆ្លងរាលដាលនៅប្រទេសឥណ្ឌា និងបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់បណ្ដាប្រទេសនានានៅទូទាំងសកលលោក។ បើទោះជាប្រទេសកម្ពុជា នៅមិនទាន់រកឃើញមានវីរុសនីប៉ាហ៍នៅលើមនុស្សនៅឡើយ ប៉ុន្តែការស្វែងយល់អំពីរបៀបបង្កាខ្លួនពីការចម្លងនៃជំងឺដែលបង្កឡើងដោយវីរុសនេះនៅតែជារឿងចាំបាច់បំផុត៕

 

ចង់ឱ្យកូនៗលោកអ្នកទទួលបានជោគជ័យក្នុងជីវិតត្រូវតែបង្រៀនឱ្យធ្វើការងារផ្ទះតាំងពីតូច

0

មនុស្សភាគច្រើនគិតថា ការងារផ្ទះគ្រាន់តែជាការងារតូចតាច មិនចាំបាច់បង្រៀនកូនៗ ប៉ុន្តែបើតាមការស្រាវជ្រាវ គឺការបង្រៀនកូនៗធ្វើការងារផ្ទះតាំងពីតូច នឹងទទួលបានលទ្ធផលល្អហួសពីការស្មាន ។ សាកលវិទ្យាល័យ Harvard របស់អាមេរិកបានចំណាយពេលស្រាវជ្រាវរហូតដល់៨៦ឆ្នាំ អំពីការចិញ្ចឹមថែទាំកូនឱ្យទទួលជោគជ័យក្នុងជីវិត គឺត្រូវតែបង្រៀនឱ្យពួកគេធ្វើការងារផ្ទះតាំងពីតូច ដូចជា ៖ បោសជូតផ្ទះ លាងចានឆ្នាំងក្នុងផ្ទះបាយ និងស្រោចដំណាំ ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6SQ6Kvjv0S63ZuZLj-1kubkG_f_fPdxDuzPbFnVzydPK77lliBfSMlFzp2VV28XpC5dFNXUb8Yi2U6oeAnbnGDS9XbpiubX3WpsXgROpTaSAaYzu7A8_fZZMzWkwh8Nm-p9UGfcA5-m-Aca_GLtMKbWkebVv5mi_Pn577n0hvG5kz7AYQ9vrJNgKJq977/s600/photo_2026-01-24_16-46-27%20(2).jpg

សាកលវិទ្យាល័យ Harvard បានស្រាវជ្រាវពីជីវិតរបស់មនុស្សជោគជ័យជាច្រើនរហូតដល់ជាង៧០០នាក់ ហើយលទ្ធផលការស្រាវជ្រាវបង្ហាញយ៉ាងច្បាស់ថា មនុស្សជោគជ័យទាំងនេះត្រូវបានឪពុក-ម្តាយហ្វឹកហាត់ឱ្យធ្វើការងារផ្ទះតាំងពីតូច ដោយពួកគេធំធាត់ឡើងជាមួយការងារផ្ទះ ហើយទទួលបានជោគជ័យក្នុងការងារផងដែរ ។ ភាពជោគជ័យក្នុងជីវិត មិនអាស្រ័យតែលើការនឿយហត់ សណ្តាប់ធ្នាប់ ឬការបង្រៀនឱ្យក្មេងអត់ធ្មត់ចំពោះការលំបាកតែម្យ៉ាងទេ ប៉ុន្តែក៏ត្រូវបង្រៀនក្មេងឱ្យធ្វើការងារផ្ទះផងដែរ ពីព្រោះសមាជិកគ្រួសារត្រូវជួយគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlKIqVK6NyyDvYQ5IOEC8DS03-HXB1hZYM5iURg42wh6s2Qn_IHof2Z85GZHlf5SHbNOVfPeCXGqn5iogRIrTCSZBo1Il0ZMAvckpfpDw-nQ_2NDzYHsLgJat3OAkSBDibmhbIKSuL6zQzT9OY0tRDlt8Tmj3ZHrAFu3eiHp0culZghELcNFEA1vzpK5fk/s1200/photo_2026-01-24_16-46-27.jpg
ឪពុក-ម្តាយចាំបាច់បង្រៀនកូនគ្រប់រូបឱ្យជួយសម្អាតផ្ទះសម្បែង លាងចានឆ្នាំង ពីព្រោះពួកគេបានបរិភោគអាហារ ក៏ត្រូវជួយរៀបចំផ្ទះឱ្យមានសណ្តាប់ធ្នាប់ ដោយសារជាផ្ទះរបស់ពួកគេទាំងអស់គ្នា ។ ពេលពួកគេធ្វើការងារផ្ទះដោយរីករាយក្នុងឋានៈជាសមាជិកគ្រួសារ ដោយមិនរង់ចាំឱ្យឪពុក-ម្តាយបញ្ជា គឺពួកគេនឹងមើលឃើញពីតម្លៃខ្លួនឯងខ្លាំងឡើង និងរៀនសូត្រពីតម្រូវការមនុស្សនៅក្បែរខ្លួន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiGjH0d85JTJFoqzGugEaYYlUX3UjVm6ComzvlgLkSQ3FKsRnWdtXbW_Lv6ItFWveU8MXRNOU46qYrkzobMcccRoRZpEGbDWu6phgEb7E2PegW6dNXYuGK5lcWV6BXvxc7G-H_NrgmLWTgLt8MWhGqkeGtWNHUVPIIk9_JXU0_Se3utsxpzQMFeP475Ims/s1200/photo_2026-01-24_16-46-28%20(2).jpg

កូនៗដែលធ្វើការងារផ្ទះតាំងពីតូច ឬមិនធ្លាប់ត្រូវបានឪពុក-ម្តាយធ្វើការងារឱ្យគ្រប់យ៉ាង នឹងក្លាយជាមនុស្សមិនអាត្មានិយម និងមានទម្លាប់ការងារល្អ ចេះគ្រប់គ្រងពេលវេលា និងទទួលខុសត្រូវ ពេលពេញវ័យ ។ ក្រៅពីនេះ ការងារផ្ទះជួយឱ្យពួកគេចេះស៊ូទ្រាំ និងជាមេរៀនដំបូងក្នុងជីវិត មុននឹងឈានទៅធ្វើការងារជាក្រុម ព្រមទាំងស្គាល់ពីរបៀបដឹកនាំ ការអនុវត្ត និងយល់ពីអ្នកដទៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisBLmXBa7n9-V-adeE8-KH59A6feo2sKT2AcQ6_8dUXVEWFBSiwHsMCiNmvHlTRIxlWt1i34hHB99vd9qVMERSsc5XeE91Nc_XHzeKltCQQE0hxDHnChxdmptZmMKo-QxlVBFYqFn5hZPEjE_DEaFtxgyWzGW81gt2psWg76tSmHGiQ1NY8ZWR_2-Z_3P2/s1200/photo_2026-01-24_16-46-28.jpg
ការស្រាវជ្រាវផ្សព្វផ្សាយក្នុងទស្សនាវដ្តី Journal of Developmental & Behavioral Pediatrics បង្ហាញថា ក្មេងៗជួយធ្វើការងារផ្ទះតាំងពីអាយុចាប់ពី៤ឆ្នាំ ទៅ៥ឆ្នាំ នឹងមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួន ពីព្រោះសូម្បីតែការប្រមូលរបស់របរទុកដាក់ពេលលេងរួច ក៏ចាត់ទុកជាភាពជោគជ័យរបស់កុមារដែរ ។ ពួកគេនឹងមានមោទនភាព និងទទួលការសរសើរពីមនុស្សចាស់ ហើយជំរុញឱ្យពួកគេកាន់តែព្យាយាមធ្វើកិច្ចការតូចៗថែមទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY_zoESkVcAoBC3w1xxppZYR8icVUiD2jYQTwUlvLotKDVq56gnFdA2qLi5RsGwiS_jk0etXp73HVXHMtaSOUV_JkfBJsts9cNJohb28g7A25dHc-GmUx0vjre38UawB7R5IbX8w3dRFhoME7kYN1QKPjZm_1mn9mlpl1Ag3dfqyyhYc3P3x73SoWWwbXD/s1200/photo_2026-01-24_16-46-29%20(2).jpg
បទពិសោធន៍ទាំងនេះនឹងជួយបង្កើតផ្នត់គំនិតរីកចម្រើន ហើយកុមារនឹងអាចរៀនសូត្រពីភាពជោគជ័យមិនមែនកើតឡើងដោយសារឆ្លាតវៃតែម្យ៉ាងនោះទេ ប៉ុន្តែកើតឡើងពីការព្យាយាម ។ ហេតុនេះ កុមារនឹងកាន់តែអត់ធ្មត់ និងក្រោកឈរជាថ្មីពេលជួបឧបសគ្គ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSosR6YSF478ELstxmyTLXrfA9-WiB28rRLO59fwQRJsSsdpXLLCseZwwmFHT6-EednRRDkaLztnjkLQP3LmJVKOaxQXJiCB2otMvghnrtN6p46zDdmgnLKEUDosdu-68Bg-jc5SE3WnRNSu8yhRKkRS7mevRbL-nJ1dbuRXUX4GEiOGM3THdD4PqnAHOk/s1200/photo_2026-01-24_16-46-29.jpg

សរុបមក ការធ្វើការងារផ្ទះមិនត្រឹមតែធ្វើឱ្យផ្ទះស្អាតទេ ប៉ុន្តែជួយឱ្យកុមារឹងមាំ ជាពិសេស ពេលអាណាព្យាបាលបង្រៀនឱ្យកូនៗចាត់ទុកការងារផ្ទះជាតួនាទីរបស់ខ្លួន មិនមែនជាតួនាទីរបស់អ្នកណាម្នាក់ ។ ការរៀនធ្វើការងារផ្ទះតាំងពីតូច នឹងក្លាយមូលដ្ឋានគ្រឹះនៃភាពជោគជ័យ និងសុភមង្គលនាថ្ងៃអនាគត ៕