ឥណ្ឌូណេស៊ី កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការចរចាជាមួយប៉ាគីស្ថាន ដើម្បីបញ្ជាទិញយន្តហោះចម្បាំង JF-17 Thunder ចំនួន៤០គ្រឿង។
.png)
JF-17 Thunder មានតម្លៃចន្លោះពី២៥លានដុល្លារ ទៅ៣០លានដុល្លារ ដោយមានល្បឿនលឿនជាងសំលេង១.៦ដង និងអាចហោះបានជិត២ពាន់គីឡូម៉ែត្រក្នុងមួយម៉ោង។

យន្តហោះនេះ ជាកិច្ចសហប្រតិបត្តិការផលិតរវាងប្រទេសចិន និងប៉ាគីស្ថាន ដែលដាក់ឱ្យតេស្តសាកល្បងលើកដំបូងក្នុងឆ្នាំ២០០៣។
ការទិញយន្តដ៏ច្រើននេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធនិងបង្ហាញសាច់ដុំរបស់ឥណ្ឌូនេសុីក្នុងតំបន់អាសុីអាគ្នេយ៍។
ដើមឡើយ ឥណ្ឌូនេសុីចង់ទិញយន្តហោះចម្បាំងរបស់រុស្សុី តែខ្លាចត្រូវទណ្ឌកម្មអាមេរិកក៏បានងាកមកទិញយន្តហោះចម្បាំង F-35 អាមេរិក តែត្រូវបានប្រធានាធិបតីដូណាល់ត្រាំបដិសេធ។.png)
សូមរំលឹកថា កាលពីខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ប្រទេសឥណ្ឌូណេសុី ក៍បានបានចុះកិច្ចព្រមព្រៀង ទិញយន្តហោះចម្បាំង KAAN ចំនួន៤៨គ្រឿងពីប្រទេសតួកគីយ៉េផងដែរ៕










