យោងតាមការចេញផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃអាទិត្យ ទី២៥ ខែមករានេះបានឲ្យដឹងថា ជំងឺនីប៉ាហ៍ គឺជាជំងឺបង្កឡើងដោយវីរុសដ៏ធ្ងន់ធ្ងរ ហើយអាចបណ្តាលឲ្យស្លា.ប់បាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEWE6qyfd6A9qJPjZTR6dYQg0Rqs_ZYxjU1gaZ3hJ4xrAkkaGBFxItjbk_vf2fB0Vrwj2Kj5_RjtZQ2_zlQf7qF_3V5buNxtUCnfSmAWtzBzioqTU8VAB01ePoQOtPzxISMqdR7T6F9p_SPgv-KtpX-bRZJMt3M0IPN5ZrRB8Dtq9G5tvANkdtF43KSe6X/s828/photo_2026-01-26_08-48-46%20(2).jpg
វីរុសនីប៉ាហ៍ រីករាលដាលដោយផ្ទុកលើសត្វប្រចៀវ និងសត្វច្រឹង និងអាចឆ្លងមកមនុស្ស និងជ្រូក។ ជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់ តាមរយៈទឹកសរីរាង្គមនុស្ស ។ អ្នកឆ្លងជំងឺនេះ មានអត្រាស្លាប់ចន្លោះពី ៤០ទៅ៧០%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBpOGFvrHwBXeKeZ5ZqtMi5DfeiiictDnKMTS4p64dY8HZMLzVrR6OhL-qDJnHPldtXKfnaiuCGvkUjft9CBd9TUmnWnsUUxbAg7C-AXA8w2EGlNN_2uqmtSr6GTKwCOJcQISnbNDa3xqzfnTLBGOwVmQDhhaBc3EvD6_4yDJ7rdC3vhGq3LLoy4x9o-9p/s1280/photo_2026-01-26_08-48-46%20(3).jpg

មនុស្សអាចឆ្លងមេរោគនីប៉ាន៍តាមរយៈ ការប៉ះពាល់ផ្ទាល់ជាមួយសត្វដែលផ្ទុកមេរោគ ដូចជាប្រចៀវ ច្រឹង ឬជ្រូកដែកមានផ្ទុកមេរោគនីប៉ាហ៍ការទទួលទានអាហារ ឬភេសជ្ជៈ ដូចជាផ្លែឈើ ឬទឹកត្នោត ដែលប្រឡាក់ដោយសត្វដែលផ្ទុកមេរោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizrdetSraiZ6L_ywhfHIvGL7SLilhWhRU0F6xv9bRQ-zDED9p6-lVxZmLuc2wG2IOssCDJkhEFr3Dbwb5q3ktXXLfZeul9-e-LwtWyP9DbxndMR0LuepYZdfPSY79Lk-OV5Cq88fSc9G8oIC6qwizoZanzE4pji9I5eSsWEjOJ2ccYvSZIYgvl1YoMp4Jb/s880/photo_2026-01-26_08-48-47%20(2).jpg ដូច្នេះដើម្បីការពារខ្លួនពីការចម្លងនៃវីរុសនេះ អ្នកអាចអនុវត្តវិធីសាស្រ្តខាងក្រោមដែលមានដូចជា៖

– លាងសម្អាតដៃ និងរក្សាអនាម័យក្នុងកសិដ្ឋានចិញ្ចឹមជ្រូក ជាប្រចាំ ជាមួយនឹងសាប៊ូ
– ចៀសវាងប៉ះពាល់ជាមួយ សត្វប្រចៀវ សត្វប្រឹង ឬជ្រូកឈឺ
– បើមានការសង្ស័យថាមានការផ្ទុះឡើងកន្លែងសត្វគួរតែត្រូវបានដាក់ឱ្យនៅដាច់ពីគេជាបន្ទាន់។ ការ សម្លាប់សត្វដែលឆ្លងវីរុសត្រូវអនុវត្តវិធីកប់ ឬដុតសាកសពឱ្យត្រឹមត្រូវ ដើម្បីកាត់បន្ថយហានិភ័យនៃ ការឆ្លងដល់មនុស្ស។ ហាមផ្លាស់ទីសត្វពីកសិដ្ឋានដែលមានវីរុសទៅកាន់តំបន់ផ្សេងទៀត ។
– កុំឱ្យសត្វប្រចៀវអាចប៉ះជាមួយបំពង់សម្រាប់ត្រងទឹកត្នោតនិងផលិតផលអាហារស្រស់ផ្សេងទៀត។ ទឹកត្នោតដែលទើបប្រមូលបានថ្មីៗគួរដាំឱ្យពុះសិន
– លាងសម្អាតផ្លែឈើ និងបកសំបកមុនពេលទទួលទាន ផ្លែឈើដែលមានសញ្ញាថាសត្វប្រចៀវចោះ ឬស៊ី ត្រូវបោះចោល។
– ពាក់ស្រោមដៃ និងសម្លៀកបំពាក់ការពារ ខណៈពេលកាន់សត្វឈឺ ឬទឹកសរីរាង្គ របស់វា និងក្នុង អំឡុងពេលនៃការសម្លាប់ និងការកំទេចចោល
– កុំប៉ះផ្ទាល់ជាមួយអ្នកឆ្លងវីរុសនីប៉ាហ៍។ លាងសម្អាតដៃជាប្រចាំបន្ទាប់ពីការថែទាំឬសួរ សុខទុក្ខអ្នកជំងឺ
– បុគ្គលិកថែទាំសុខភាពដែលមើលថែទាំអ្នកជំងឺសង្ស័យ ឬបញ្ជាក់ថាមានការឆ្លង ត្រូវអនុវត្តការ ប្រុងប្រយ័ត្នគ្រប់គ្រងការចម្លងរោគគ្រប់ពេលវេលា។
– ចុងក្រោយ ការប្រមូលសំណាកពីមនុស្ស និងសត្វ ដែលមានការសង្ស័យថាមានការឆ្លងវីរុសនីប៉ាហ៍ ត្រូវអនុវត្ត ដោយបុគ្គលិកដែលបានទទួលការបណ្តុះបណ្តាលនិងពាក់សម្ភារការពារខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmRht43WUiLAd-eWKNseAS1vN_TS3b-fe7hpxrNaf5rx5K7C4gyjVlcj9wNXlvoV6l7_4jatH8FkDuYn5TbSNT-enI4a9wcJcNUTbHFD7oAYvIIL0DBjdBXxP_gWNwNnX8h5BfX75iJIRGCCTZSwqZsmeH83FZMFc_XhtzLO0subT5t80_Cxsho_M7aCrk/s1280/photo_2026-01-26_08-48-46%20(4).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmiKZ4KXprybLdxsXK4B0AxIG7ndn3dTBk01BDIk_VMh7NXI0YCfx4rmKGS1LzCT0lRwa6IfcbHuHcay9QG4P6YT9vDzUFupdSdbqomNuvtDyyeTXlDbAaba4WPmW0Jm2HBQi1wGlrqjjVTazjvpOaFtYkqB8EE0NU81RKi3yjvyAP4o4xpcc3k2g2ZRzb/s1280/photo_2026-01-26_08-48-46%20(5).jpg

បច្ចុប្បន្នវាកំពុងឆ្លងរាលដាលនៅប្រទេសឥណ្ឌា និងបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់បណ្ដាប្រទេសនានានៅទូទាំងសកលលោក។ បើទោះជាប្រទេសកម្ពុជា នៅមិនទាន់រកឃើញមានវីរុសនីប៉ាហ៍នៅលើមនុស្សនៅឡើយ ប៉ុន្តែការស្វែងយល់អំពីរបៀបបង្កាខ្លួនពីការចម្លងនៃជំងឺដែលបង្កឡើងដោយវីរុសនេះនៅតែជារឿងចាំបាច់បំផុត៕