វ៉ាស៊ីនតោន ៖ ព្យុះរដូវរងាដ៏ធំសម្បើមមួយបានបោកបក់ឆ្លងកាត់តំបន់ធំៗជាច្រើននៃសហរដ្ឋអាមេរិក ដោយនាំមកនូវល្បាយព្រិល ភ្លៀងកក និងព្រិលធ្លាក់ខ្លាំង ដែលរំខានដល់ជីវិតប្រចាំថ្ងៃរបស់មនុស្សជាង១៨០លាននាក់ និងបង្អាក់ជើងហោះហោះរាប់ម៉ឺននៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយរបស់BBC នៅថ្ងៃចន្ទនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_C8jW5joDoP2_23cjpAWic4kc2tyMs9ggewF34fzLYNPfh7-RW2LqDm91bTjWCtwn8SJZryYGFRIn7nEB4t854jBJcLRmrIvZZOfyxlNS3DHS1al8IQlLJIoSoTOGlBM6SqfCG8j9BQ9P6GPKTDhrnETLm51LWsKhkEGcv2_CokZd2xcil1iVWQheehdV/s1200/photo_2026-01-26_10-09-05%20(3).jpg
យោងតាមទីភ្នាក់ងារជាតិឧតុនិយមអាមេរិក (NWS) ព្រិល, ទឹកកក និងភ្លៀងធ្លាក់ខ្លាំងកំពុងបង្កើតលក្ខខណ្ឌ “គំរាមកំហែងដល់អាយុជីវិត” ដែលលាតសន្ធឹងពីរដ្ឋតិចសាស់ ដល់រដ្ឋញូវអ៊ីងឡេន ហើយអាចមានរយៈពេលជាច្រើនថ្ងៃ។ លក្ខខណ្ឌនេះ បាននាំឲ្យពលរដ្ឋរាប់សែនគ្រួសារនៅសហរដ្ឋអាមេរិកគ្មានអគ្គិសនីប្រើប្រាស់ ខណៈព្យុះធំមួយបានបោ.កបក់ទូទាំងប្រទេស និងបានបណ្ដាលឱ្យមានការលុបចោលជើងហោះហើរ និហើតផ្លូវ និងសាលារៀនជាច្រើនកន្លែងត្រូវបានបិទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibCeaumH7a-iaI7O3Iumow9lz4AEIvYyLDsa_UgeDOwPws84njSEPwOgYa9hqE8eDxuCRITiVh1urRpFh9jhLKKkkzOV_VTuHtoqRbI4yvxoTdnKjaGFvMv2rE-Pcq2yytux64C2jbc-suO1HrhgHrcehpDllXBolODROlrnJqb60Sv57AWlzTNo6en9ps/s1020/photo_2026-01-26_10-09-05%20(4).jpg

រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនអាមេរិក បានព្រមានថា នឹងមានប្រជាជនអាមេរិកដល់ ២៤០លាននាក់ អាចរងផលប៉ះពាល់ដោយសារព្យុះរដូវរងាឈ្មោះថា Fern ខណៈរដ្ឋយ៉ាងហោចចំនួន១៦ និងរដ្ឋធានីវ៉ាស៉ីនតោន បាននាំគ្នាប្រកាសភាពអាសន្ន។ ទីភ្នាក់ងារជាតិឧតុនិយមអាមេរិក បានទទូចឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះព្យុះរដូវរងាមួយនេះ ហើយបានព្យាករថា នឹងមានព្រិលធ្លាក់យ៉ាងក្រាស់ចាប់តាំងពីរដ្ឋ New Mexico រហូតដល់រដ្ឋ Maine។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDR9CxlIvIg0Iv2InZaKF0aX5jQ9Bu5n8_K35arQFM8to4wKYAH0cFmqaJ5AHOSMDfB6LOjTe0wx9u8WE4gp2C6pBkzNaj6OKIZxDgglGyh9LZ6McmLwOh5cZpiWNw33e9pvwsq8DczOZUvJG2GaEq0bFCw9Cz8rJamd3Rp9tJ-SMVf_EhRhjvfLoJ96s-/s1280/photo_2026-01-26_10-09-05.jpg
អាជ្ញាធរបានជំរុញឱ្យប្រជាពលរដ្ឋនៅជៀសវាងការធ្វើតាមដំណើរចេញក្រៅប្រសិនបើមិនមានការចាំបាច់ និងត្រូវត្រៀមខ្លួនជានិច្ចសម្រាប់ការរំខានដែលអាចកើតមាន ខណៈដែលសីតុណ្ហភាពនៅតែទាបជាងសូន្យអង្សារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCIaPXwn33qDVnG7yNSgq397etLb5m3TOZcqVRC5KW3u2REHXbfk353tAs21hBxF-e_AH7iBMhuUewvhtCNZKctUVxj7jgIMdLS_er_DZxltIgxi5DMVmPfouHxxdxm7U1z2E3orGwVuqxYyh5kabc9EtaxFnWREbmPNewGCJ1W95Ar7Fm9WkQt7p5_o5R/s1100/photo_2026-01-26_10-09-05%20(2).jpg
បន្ថែមលើនោះ អ្នកព្យាករណ៍អាកាសធាតុបានព្រមានថា ផលប៉ះពាល់នេះអាចអូសបន្លាយយូរ ដោយសារព្រិលនៅតែធ្លាក់បន្ថែម ឯស្ថានភាពទឹកកកនៅតែបន្ត។ ដូចនេះមន្ត្រីជំនាញនឹងបន្តតាមដានស្ថានភាពនេះបន្ថែមទៀត ដោយណែនាំសាធារណជនឱ្យអនុវត្តតាមព័ត៌មានថ្មីៗអំពីអាកាសធាតុ និងការណែនាំអំពីសុវត្ថិភាព ខណៈដែលអាកាសធាតុរដូវរងាដ៏ធ្ងន់ធ្ងរកំពុងផ្លាស់ប្តូរទៅទិសខាងកើត៕