សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសដំឡើងពន្ធទំនិញកាណាដារហូតដល់១០០% បើហ៊ានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ដោយលោកលើកឡើងថា វានឹងប៉ះពាល់ដល់កាណាដាខ្លួនឯង ស្របពេលទំនាក់ទំនងតានតឹងរវាងអាមេរិក និងកាណាដា ដោយសារនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney រិះគ.ន់អាមេរិកទាមទារកោះហ្គ្រីនឡែន ក្នុងកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៦ (World Economic Forum) នៅទីក្រុង Davos ប្រទេសស្វីស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLXwAf7wGA5BF0h_DJCa7Ff2q1ViLRi2YEzhCJbN6BnD82YNTiYxirh4OUHnMm957CgcprBosH-MdPFig89Nm7suhzWEFj3nU1Yk4BI9PsZMNaAdTheVBNlxo7GZubtL0NO_p_6KUM-bwErg2y3rlyEoP5Ymh8ZKnQl0PlJrHm8OiBu5CUPFHyJ7_kPn_u/s1280/photo_2026-01-23_16-49-51.jpg

កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ លោកប្រធានាធិបតី Trump បានបង្ហោះសារក្នុងបណ្តាញសង្គម Truth Social ថា អាមេរិកនឹងដំឡើងពន្ធទំនិញនាំចូលពីកាណាដា ស្មើ១០០% បើនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ហ៊ានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន វានឹងប៉ះពាល់កាណាដាខ្លួនឯង ។ ចិននឹងមានប្រៀបជាងកាណាដាគ្រប់ផ្នែក រួមទាំងបំផ្លាញអាជីវកម្ម រចនាសម្ព័ន្ធសង្គម និងការរស់នៅរបស់ពលរដ្ឋកាណាដា ហើយការដំឡើងពន្ធរបស់អាមេរិកនឹងដាក់សម្ពាធលើឧស្សាហកម្មកាណាដា រួមមាន ៖ ឧស្សាហកម្មលោហៈ រថយន្ត និងគ្រឿងម៉ាស៊ីន ។

ក្រៅពីនេះ ប្រធានាធិបតីអាមេរិកបង្ហាញការយល់ឃើញថា ចិនអាចនឹងប្រើប្រាស់កាណាដាជាឈ្នាន់ដើម្បីគេចវេះពីអាមេរិកដំឡើងពន្ធទំនិញ បើនាយករដ្ឋមន្ត្រីកាណាដាចង់ធ្វើឱ្យប្រទេសខ្លួនក្លាយជាឈ្នាន់ឱ្យចិននាំចេញទំនិញចូលទឹកដីអាមេរិក គឺនាយករដ្ឋមន្ត្រីកាណាដាគិតខុស នៅទីបំផុត ចិននឹងគ្រប់គ្រងកាណាដា ។ លោកថែមទាំងហៅនាយករដ្ឋមន្ត្រីកាដាណាថា គឺជាអភិបាលរដ្ឋ ដែលលោកធ្លាប់ទាមទារបញ្ចូលកាណាដាជារដ្ឋទី៥១ របស់អាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRKEktRRluw0yGUtGzSt9GTfka3_-y1rpA-Ahj1hnmBsQ55YYj1KZ-9CODsAx9OHUjth4txhjO3X5FKfTORIe3Ir4h8tapjvBmsZVajtgVHCRLpAfTLPz5brY5cHxUeEhHnAy3u1UDFSNxYrPVgjm2Uw_WDyujIK7EUWYa1mcPmRk6mb64dr0F-moUpSxA/s1280/photo_2026-01-23_16-49-51%20(2).jpg

បើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាណាដា លោក Dominic LeBlanc ក្នុងបណ្តាញសង្គម X កាណាដាមិនបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនទេ គ្រាន់តែដោះស្រាយបញ្ហាពន្ធគយសំខាន់ៗមួយចំនួន ។ រីឯស្ថានទូតចិនប្រចាំប្រទេសកាណាដាបញ្ជាក់ថា ចិននឹងសហការជាមួយកាណាដាដើម្បីអនុវត្តការឯកភាពសំខាន់ដែលមេដឹកនាំប្រទេសទាំងពីរសម្រេចបាន ។

ចំណែកនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney មិនបាននិយាយអ្វីឆ្លើយតបនឹងការដំឡើងពន្ធទំនិញក្នុងអត្រាខ្ពស់របស់អាមេរិកទេ គ្រាន់តែអំពាវនាវឱ្យពលរដ្ឋកាណាដាទិញទំនិញផលិតក្នុងស្រុក និងថា ពេលសេដ្ឋកិច្ចកាណាដារងការគំរាមកំហែងពីខាងក្រៅ អ្វីដែលពលរដ្ឋកាណាដាអាចធ្វើបាន គឺគ្រប់គ្រងហេតុការណ៍អាចកើតឡើង ។ កាណាដាមិនអាចគ្រប់គ្រងទង្វើរបស់ប្រទេសដទៃទេ ប៉ុន្តែយើងអាចទិញទំនិញរបស់កាណាដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDuElHFaVXpaBngKOJ-UnPJRKLEi7ZJIwVPoBNswhyrpVcB_r4Qz31l2Df075kfoEelPGmePKwNvmIPi96jI1QCf1a7FkI53Gw0o0D7unvTXHJmMyuFN7ns8m4F1HhvUQmoOS7nhxa48w5SA520x42Yid7Y-HJos1S0TgypUgs0UTK5r13l1AG0PMUPEJC/s1041/photo_2026-01-23_16-49-50.jpg

កាលពីដើមខែមករា នាយករដ្ឋមន្ត្រីកាណាដាបានធ្វើដំណើរទៅចិនដើម្បីស្តារទំនាក់ទំនងដ៏តានតឹងរវាងប្រទេសទាំងពីរ និងឈានដល់ការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនដែលជាដៃគូពាណិជ្ជកម្មលំដាប់ទី២ របស់កាណាដា បន្ទាប់ពីអាមេរិក ។ កិច្ចព្រមព្រៀងនេះ ចិននឹងទម្លាក់ពន្ធប្រេង Canola (ប្រេងសម្រាប់ចិនអាហារដែលល្អសម្រាប់សុខភាព) នាំចូលពីកាណាដា ពីអត្រា៨៥% មកត្រឹម១៥% ចាប់ពីខែមីនា ខណៈកាណាដានឹងទម្លាក់ពន្ធរថយន្តអគ្គិសនីចិន ពីអត្រា១០០% មកត្រឹម៦.១% ផ្អែកតាមគោលការណ៍អនុគ្រោះពន្ធ (Most-Favoured-Nation: MFN) ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ជាមួយលោកប្រធានាធិបតី Trump បានរង្គោះរង្គើ ដោយសារនាយករដ្ឋមន្ត្រីកាណាដារិះគន់ប្រធានាធិបតីអាមេរិកទាមទារកោះហ្គ្រីនឡែនរបស់ដាណឺម៉ាក ក្នុងកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៦ (World Economic Forum) នៅទីក្រុង Davos ថា សណ្តាប់ធ្នាប់ចាស់របស់ពិភពលោកបាត់បង់ កាណាដាជាប្រទេសមហាអំណាច Middle នឹងសហការជាមួយប្រទេសនានាដើម្បីកុំឱ្យរងគ្រោះដោយសារមហាអំណាចអាមេរិក ខណៈលោកប្រធានាធិបតី Trump ថា កាណាដារស់ដោយសារអាមេរិក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_Bh5-b_PGbiuT4yCNwgXDk5zM62ipsu7G4oTE6t74LwNyil_Evv90nfI1vugD95YMCHPlFJKYNtzff8HV2Dft844sFawYRKftmmmaC09hn_yQF3JXmsIuWK8Eh3XN4fHac_63u7u0PDQiD_UY7JPgQDkeTDzh-3t5Tik4lb7jZ8yXRM-hYZyirfMAF_FZ/s1280/photo_2026-01-23_16-49-51%20(3).jpg