ពិតជាមិនធម្មតាមែននៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣មិនត្រឹមតែមានបេក្ខភាពជាជនជាតិខ្មែរចូលរួមប្រកួតតែប៉ុណ្ណោះទេ តែរដូវកាលនេះមានទាំងជនជាតិកូរ៉េមកប្រកួតទៀតដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយនារីកូរ៉េរូបនេះអាចនិយាយភាសាខ្មែរបានយ៉ាងល្អ រីឯសំឡេងទៀតសោតកាន់តែមិនធម្មតាទាក់ទាញ Coach ទាំង៤បង្វិលកៅអីហើយថែមទាំង Coach កញ្ញាត្រូវ Coach ប៉ាយ៉ារិទ្ធ blocked ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4RV6KRsheTaZLuGTm8wIZbTg_8OgLXDuWAiKHVN-IAl8SWo8TyNxNkI8WOt1mT76ga3uCzHTzPc2K6P8zKbbHpD-KazuGGc0tRe5D7IwUpwEK2Xvimo8nM6DWqMn1IZE0aw8pSokVHURaw5TSpynpyLOD8AV009-6r4KPVqq5M5K57iHMIQXUecQ7/s1363/Screenshot%202023-06-19%20091319.jpg

សប្តាហ៍ទី៣ វគ្គ Blind Auditions បានឈានមកដល់ដោយមានបេក្ខជន បេក្ខនារី ជាច្រើនចូលរួមប្រកួតមានទាំងអ្នកជោគជ័យនិងមិនជោគជ័យ។ ក្នុងនោះបេក្ខនារី ហ៊ូអ៊ីន ហ្វាង អាយុ២៣ឆ្នាំ ជាជនជាតិកូរ៉េក៏មកប្រកួតនៅក្នុងកម្មវិធីផងដែរដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយ ហ៊ូអ៊ីន បានសម្រេចចិត្តជ្រើសបទជាភាសាអង់គ្លេស «When We Were Young»មកប្រកួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeukdNag_qLeR1wAuEABwjPuDGOVxzgtWmEln6DxLohsqbbs2pXNfrlse7z5y5evT7hhJWjPUszeYPKvv1EIdpyrjpGi37UNJM8Cig6FGfWdMzTN4PMIMaUD3NuJNneRcc8-ikZ_gqvIdstjYwM6AZnQG4Bd6wN-54mGj2YbNnIPQYeqtod0tMbb-e/s849/Screenshot%202023-06-19%20090751.jpg

អ្វីដែលកាន់តែពិសេស Coach កញ្ញា ត្រូវ Coach ប៉ាយ៉ារិទ្ធ ចុច Blocked ដែលសិទ្ធនេះ Coach ទាំង៤ ប្រើបានតែម្តងប៉ុណ្ណោះក្នុងមួយរដូវកាល ខណៈ Coach ដែលទទួលបានប៊ូតុង Blocked នេះហើយមិនមែនឱកាសដណ្តើមបេក្ខភាពមកធ្វើជាកូនក្រុមឡើយ។

តាមការបញ្ជក់របស់ ហ៊ូអ៊ីន ហ្វាង បានឱ្យដឹងថាមូលមូលហេតុដែលសម្រេចចិត្តចូលរួមប្រកួត The voice Cambodia ដោយសារតែនាងស្រលាញ់វិស័យសិល្បៈចម្រៀងទើបចង់មកបញ្ចេញសមត្ថភាព។ មិនត្រឹមតែប៉ុណ្ណោះ នារីកូរ៉េរូបនេះនិងគ្រួសារបានមករស់នៅប្រទេសកម្ពុជារយៈពេល១០ឆ្នាំហើយ ខណៈរូបនាងក៏អាចនិយាយភាសាខ្មែរបានយ៉ាងល្អព្រមទាំងបង្ហាញថានាងចូលចិត្តអាម៉ុកខ្មែរទៀត និងអាហារពេលព្រឹកដូចជាបាយសាច់ជ្រូក និងគុយទាវ និងអាហារខ្មែរជាច្រើនទៀតគឺ ហ៊ូអ៊ីន ចូលចិត្តទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRcy-P4xV7L82pmsqF5oJ0WHq6CwuqX-qTlqZ4oOpO8N9H-C4hoxIzxeFsVstDHOOe6x6yYT-q9cM7UjZj1oXfSn6RyDVyEnaoqvwmo4OJkvD90_J9GBrhyHi3-uu8u48UNj-sZHy-ZNzFYbr_GnBCGVE725HqAo8PbH-h9wE7iXfIpRw5ubD4AGGC/s1355/Screenshot%202023-06-19%20091012.jpg

គួរបញ្ជាក់ផងដែរថា ដ្បិតតែ Coach ណុប ប៉ាយ៉ារិទ្ធ ប្រើសិទ្ធពិសេសរបស់ខ្លួនមានតែម្តងក្នុងមួយរដូវកាលនេះក្តីតែនៅទីបញ្ចប់ ហ៊ូអ៊ីន សម្រេចធ្វើជាកូនក្រុមរបស់ Coach ពេជ្រ សោភា៕