Home ព័ត៌មានអន្តរជាតិ ពិតជាប្លែកមែន ! កូនក្រមុំពាក់គ្រឿងអលង្ការពីមាសស្រោចខ្លួនក្នុងថ្ងៃមង្គលការ

ពិតជាប្លែកមែន ! កូនក្រមុំពាក់គ្រឿងអលង្ការពីមាសស្រោចខ្លួនក្នុងថ្ងៃមង្គលការ

232
0

ប្រទេសចិន ៖ វាបានក្លាយជារឿងមួយល្បីល្បាញនៅក្នុងបណ្តាញសង្គមប្រទេសចិន ដោយសារមានកូនក្រមុំម្នាក់ពាក់ខ្សែកធ្វើពីកងដៃមាស រហូតដល់ផុតក្បាលក្នុងថ្ងៃរៀបការរបស់ខ្លួន ។ ភ្ញៀវមកចូលរួមក្នុងពិធីរៀបការរបស់នាង និយាយថា នាងពាក់ខ្សែកច្រើនពេកស្ទើរមើលមិនឃើញក្បាល ប៉ុន្តែនៅពេលដឹងការពិត វាមិនដូចការគិតទេ ។

តាមប្រពៃណីរៀបការក្នុងតំបន់ជាច្រើននៅប្រទេសចិន ក្រុមគ្រួសារខាងស្រីតែងត្រៀមគ្រឿងអលង្ការឱ្យកូនក្រមុំពាក់ក្នុងថ្ងៃរៀបការ ដើម្បីធ្វើឱ្យពិធីរៀបការមើលទៅទាក់ទាញបំផុត ។ កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមចិនបានចែកចាយរូបភាពកូនកំលោះ និងកូនក្រមុំ ១គូ នៅទីក្រុងហ្វូសាន ខេត្តក្វាងទុង ដោយសារពួកគេចាប់អារម្មណ៍នឹងកូនក្រមុំពាក់គ្រឿងអលង្ការរហូតដល់ផុតក្បាលរបស់នាង ។ តាមរូបភាពនេះ កូនក្រមុំបានគ្របដណ្តប់ទៅដោយគ្រឿងអលង្ការពេញរាងកាយទាំងអស់ ហើយផ្ទៃមុខរបស់នាង ក៏ត្រូវបិទជិតដែរ ។ អ្នកលេងបណ្តាញសង្គមជាច្រើននាក់បានសាកសួរពីប្រវត្តិរបស់កូនក្រមុំ និងសង្ស័យថា តើរូបភាពនេះពិតប្រាកដ ឬគ្រាន់តែជាការសម្តែង ?

បើតាមការចុះផ្សាយរបស់សារព័ត៌មានចិនឱ្យដឹងថា ការពិត កូនក្រមុំមានខ្សែក និងកងដៃមាសត្រឹមតែចំនួន៦០ ប៉ុណ្ណោះ រីឯគ្រឿងអលង្ការផ្សេងទៀតជាអំណោយរបស់សាច់ញាតិ ដែលពួកគេបានប្រគល់ឱ្យនាងដើម្បីចូលរួមអបអរសាទរថ្ងៃរៀបការ ។ ចំណែកកូនក្រមុំទទួលស្គាល់ថា ការពាក់គ្រឿងអលង្ការទាំងនេះធ្វើឱ្យនាងនឿយហត់ ។ ក្រោយពីការសម្ភាសន៍កូនក្រមុំត្រូវបានផ្សព្វផ្សាយ អ្នកលេងបណ្តាញសង្គមចិនបានប្រៀបធៀបការរៀបការរបស់នាង គឺដូចគ្នានឹងការរៀបការរបស់កូនស្រីអ្នកមានត្រកូលខ្ពង់ខ្ពស់ម្នាក់នៅប្រទេសចិន ហើយគេសន្និដ្ឋានថា កូនក្រមុំរូបនេះពិតជាមានឋានៈខ្ពង់ខ្ពស់មិនខាន ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3ntHnwB0Q484WOCKg2SOry-UtfVzi01OQT8FAerr0VxtA_veMTZd9KzcUj634iJV9lMLIQRFNXNjUM151MDv1G4yhD7aLLB2VVOo4_dFdT4cuAflCvf7JPSCOd_solKcodG36bGAFkyqRd_M1egcsT7oepdFT1aWhAnKXhvfxCwJMU6ILC-fuggTh/s1280/photo_2023-06-19_08-26-21.jpgប្រភព ៖ khaosod