Home Blog Page 1642

ប្រវត្តិសាស្ត្រថ្មីត្រូវបានចារទុក! កីឡាការិនីដំបូងគេបង្អស់របស់កម្ពុជាឈ្នះមេដាយមាស៣ម្នាក់ឯង ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម

0

កីឡាការិនី វុិត ចន្ថា បានបង្កើតនូវ​​កំណត់​ថ្មី​មួយ​ទៀត ដែលមិនទាន់មាន​អត្តពលិកជនពិការ​កម្ពុជា ​រូបណា​អាច​ធ្វើ​បាន គឺ​ការ​ឈ្នះ​បានមេដាយមាស ​៣ តែ​ម្នាក់​ឯង នៅ​ក្នុងការ​ប្រកួត​អាស៊ានប៉ារ៉ាហ្គេម។វ៉ិត ចន្ថា បាន​ឈ្នះ​មេដាយមាស​ទី ​២ ឱ្យកម្ពុជា ក្រោយមានការ​ភាន់​ច្រឡំ  លើ​លទ្ធផល | ភ្នំពេញ ប៉ុស្ដិ៍

ការ​ឈ្នះ​បានមេដាយមាស​៣របស់ វ៉ិត ចន្ថា កើតឡើងទៅលើ៣វិញ្ញាសាផ្សេងគ្នា៖

  • ការ​រត់ប្រណាំងចម្ងាយ​២០០ម៉ែត្រ (Women’s 200m T64)
  • ​លោត​ចម្ងាយ
  • ការ​រត់ប្រណាំងចម្ងាយ​ ៤០០ ម៉ែត្រ ប្រភេទ​ T64

តាមរយៈ​លទ្ធផលដ៏ល្អឥតខ្ចោះនេះ បានជួយ​ឱ្យ កីឡាការិនី វុិត ចន្ថា អាច​បំបែក​ឯតទគ្គកម្ម​ចាស់របស់ខ្លួនបាន ដោយកាលពី​ប្រកួត​អាស៊ានប៉ារ៉ាហ្គេម លើកទី​១១ ឆ្នាំ​២០២២ នៅប្រទេស​ឥណ្ឌូនេស៊ី រូបនាងបាន​​ឈ្នះមេដាយមាស លើ​វិញ្ញាសា​លោតចម្ងាយ និង​រត់ប្រណាំង​ចម្ងាយ ​៤០០ ម៉ែត្រ T64 រីឯ​ការ​រត់ប្រណាំង​២០០ម៉ែត្រ កីឡា​ការិនី​របស់​កម្ពុជា​រូបនេះ បានឈ្នះមេដាយ​ប្រាក់៕May be an image of 3 people, people playing basketball and text

ប្រធានក្រុម Burn X Flash ត្រូវបានសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា ពិន័យផ្អាករាល់សកម្មភាពទាំងអស់ដែលពាក់ព័ទ្ធនឹង E-Sports

0

សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា បានធ្វើការដាក់ពិន័យទៅលើប្រធានក្រុម Burn X Flash ដោយពិន័យអាករាល់សកម្មភាពទាំងអស់ដែលពាក់ព័ទ្ធនឹង E-Sports  ក្រោយពីរូបគេបានធ្វើសកម្មភាពមិនសមរម្យនៅក្នុងព្រឹត្តិការណ៍សុីហ្គេមឆ្នាំ២០២៣ កន្លងទៅ។

សហព័ន្ធបង្ហោះសារតាមបណ្តាញសង្គមហ្វេកប៊ុកថា៖” សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ពាក់ព័ន្ធទៅនឹងការផ្អាកសកម្មភាពក្នុងវិស័យកីឡាអេឡិចត្រូនិករបស់ លោក តែ តេកហេង (Lee Xin) រយៈពេល ៦ខែ ទៅលើករណីលើកស្បែកជើងពេលកំពុងផ្សាយផ្ទាល់ ក្នុងកំឡុងការប្រកួតរវាងកម្ពុជា និងម៉ាឡេស៊ី វិញ្ញាសារ Mobile Legends: Bang Bang ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កន្លងទៅដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ”៕May be an image of basketball, crowd and text that says '9:56 100% MLBB Pro Player taunt wi... https://an2playgame.net/mibb-prc Want2PlayGame MLBB Pro Player taunt with slipper when SEA GAME !!! fantasze 2 weeks ago Xin The actions of Cambodia mlbb manager Lee who was waving a slipper at the camera during the SEA GAME event on (13/5/2023), were extremely rude and unsportsmanlike. As professional athletes, we are all trying to bring a degree of dignity and refined professionalism to the growing field of e- sports.'

ចាព្លូ មានរូបរាងស្រដៀងម្លូ អាចយកធ្វើជាបន្លែអន្លក់បាញ់ឆែវនិងអន្លក់ផ្សេងៗ

0

ចាព្លូ ឬជីរភ្លូ (Lolot peper ) មានឈ្មោះវិទ្យាសាស្ត្រ Piper sarmentosum Roxb ជារុក្ខជាតិមានស្លឹកស្រដៀងនឹងម្លូ ដែលត្រូវបានគេដាំ ឬដុះដោយឯកឯង នៅទីកន្លែងម្លប់ និងសើម ពិសេសក្រោមដើមឈើធំៗនៅតាមទីក្រុង ជនបទ ស្រុកស្រែ ចម្ការ សម្រាប់ធ្វើជាអន្លក់ ឬរបោយ ដែលវាមានប្រភពដើមនៅអាស៊ីខាងត្បូង និងអាគ្នេយ៍ អូស្ត្រាលីខាងជើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkvDimWF7BuWw3KSfnR6J3Kp2HgfR77imTiUpTj53zcYsnJq7JKYx_J3Bwr3nGOran4CnsHxemq_tWyd-y96vs77XNFzhZx6opl-bHLL32Y4WHtQYf5H47_Kmu5BL805d8oSXV-3wCi9ucIWR13y9CDX1WV4nuVbTGY6_fi5Uny2mE3eoyxx8X4Y_U/s2592/image_2023-06-06_16-41-21.png

ចាព្លូ មានលក្ខណៈរូបសាស្ត្រ តួដើមអាចវារលើដី មានថ្នាំងមានផ្កាដុះត្រង់ ឡើងលើមានស្លឹក។ នៅគល់ដើម ស្លឹករាងពងក្រពើ ឬរាងមូល តែនៅផ្នែកលើ ឬនៅចុងដើម ស្លឹករាងបេះដូង។ ស្លឹកមានក្រពេញ ផ្ទៃលើគ្មានរោម តែផ្ទៃក្រោមមាន រោមស្ដើងៗតាមទ្រនុងធំ។ ដើមមានផ្កាញី ឬផ្កាឈ្មោល (dioecious)។ កញ្ចុំផ្កាជាកួរ (spike) ចេញពីគល់ទងស្លឹក។ កញ្ចុំផ្កាឈ្មោលពណ៌ស គ្មានត្របកផ្កា គ្មាន ស្រទាប់ផ្កា មានកេសរឈ្មោល២។ ផ្កាញីគ្មានត្របក គ្មានស្រទាប់។ ផ្លែជាឌុ្រប (drupe) មានគ្រាប់តែ១ ហើយរឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3VPtnfZFuuxEvJBX3ZuJsXLSzMdThjPov3PFoBGvC4gZMkJeuU_Iu5O6HDDDXJxj88A_C4HIMXiUzdFa4ojBgVRnNZHU2UnCUT9os4y8juesfXbh9VPYd4pgy1f_cmAxIHbKi-nAKMzHPsF6A7R3l65AqdNPolb2BK_q-qN9pHuO6YUwhKLJaNyC3/s1800/image_2023-06-06_16-41-25.png

លក្ខណៈជីវសាស្ត្ររបស់រុក្ខជាតិនេះដុះរហ័សណាស់ រាតត្បាត ឈ្លានពានទៅលើប្រភេទរុក្ខជាតិឯទៀត ដែលបង្កគ្រោះថ្នាក់ដល់ជីវៈចម្រុះរុក្ខជាតិ ចំណែកឯគ្រាប់ទុំមានរសហឹរខ្លាំង និងមានក្លិនឈ្ងុយ។

មិនត្រឹមតែប៉ុណ្ណោះ ស្លឹកចាព្លូ អាចយកធ្វើជាបន្លែអន្លក់បាញ់ឆែវ និងអន្លក់ផ្សេងៗ ហើយក៏អាចប្រើជាឱសថសម្រាប់ព្យាបាលឈឺធ្មេញ ហើមពោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGC-nJhyHh0h0pNzjV8-aJMoZnTOPIwk1bWq2NJjSzwVJjBAK3kaO9Kg9XvFZ-U7V6HJ-NvVOnofHNkSdxmZ43h6NNpQ2Cmm0R2HEbzuIsiZKOHd1Hcq39CL347LXli8xWBYPskmnNly4a7HzGANyh6u8nqv52Tj37LV6sXFsrr8Q4FxY7_4Jdv2r1/s1800/image_2023-06-06_16-41-28.png

ដើមឈើចំណាស់ដែលមានអាយុកាល ១,៥០០ ឆ្នាំ ចាប់ផ្តើមរស់ឡើងវិញនឹងបង្កើតផ្លែផ្កាម្តងទៀត

0

ប្រទេសចិន៖ ដើម Lychee បុរាណនៅខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន កំពុងរស់ឡើងវិញ ខណៈដែលវាបានបង្កើតផ្លែផ្កាពេញមែករបស់វា បន្ទាប់ពីអវត្តមានអស់រយៈពេល ១១ ឆ្នាំ។

យោតាមអ្នកជំនាញបានឱ្យដឹងថា ដើមឈើបុរាណនេះត្រូវបានដាំមុនរាជវង្សថាង (៦១៨ – ៩០៧)។ ដែលបច្ចុប្បន្នវាមានអាយុកាល ១,៥០០ ឆ្នាំ នឹងមានអង្កត់ផ្ចិត ៥,៦ម៉ែត្រ រួមជាមួយកម្ពស់ ១៦-២០ ម៉ែត្រ។ ផ្លែឈើនេះក៏ត្រូវបានគេប្រគល់ជូនអធិរាជដើម្បីសោយ ម្តងរួចទៅហើយ។ ទោះបីជាជាងមួយពាន់ឆ្នាំបានកន្លងផុតទៅក៏ដោយ ក៏មែក និងស្លឹករបស់វានៅតែខៀវស្រងាត់។The 1,500-year-old ancient lychee tree suddenly bears fruit

នៅក្នុងឆ្នាំ ២០១៩ រដ្ឋាភិបាលខេត្ត Sichuan បានបញ្ជាក់ និងប្រកាសថានេះជាដើមឈើបុរាណទី ១ ដែលស្ថិតនៅក្នុងបញ្ជីការពារក្នុងតំបន់។ គួរបញ្ជាក់ដែរថា ដើមលីឈីបុរាណមួយដើមនេះមិនបានបង្កើតផ្លែអស់រយៈពេល ១១ ឆ្នាំមកហើយ។ ស្រាប់តែថ្មីៗនេះ ដើមឈើចំណាស់ Lychee ក៏បានបង្កើតផ្លែផ្កាពេញមែករបស់វាម្តងទៀត ដែលធ្វើឱ្យអ្នកភូមិភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

អ្នកស្រុក Sichuan ម្នាក់បានចែករំលែកថា “យើងពិតជាមានមោទនភាពណាស់ដែលមានដើមឈើបុរាណមានប្រវត្តិដ៏យូរលង់បែបនេះ” ខ្ញុំពិតជាចង់ភ្លក់រសជាតិនៃផ្លែគូលេន ដែលមានអាយុកាលរាប់ពាន់ឆ្នាំនេះណាស់៕1,500-year-old lychee tree still bears 1 kilogram of fruit - Global TimesChina News 中国新闻网 on Twitter: "In early summer, a thousand-year-old lychee  tree in Yibin City, Sichuan Province, came to life again, with dense fruit  hanging all over its branches. This ancient lycheeប្រភព៖vnexpress

លិខិតឆ្លងដែនទាំង ១០ ដែលមានឥទ្ធិពលជាងគេបំផុតក្នុងឆ្នាំ ២០២៣

0

លិខិតឆ្លងដែន គឺជាឯកសារផ្លូវការសម្រាប់អ្នកធ្វើដំណើរទៅក្រៅប្រទេសដែលចេញដោយរដ្ឋាភិបាល ហើយក៏មានផ្ទុកអត្តសញ្ញាណរបស់អ្នកដែលកាន់លិខិតនោះផងដែរ។ ដូច្នេះហើយតើអ្នកដឹងដែរទេ? តើលិខិតឆ្លងដែនប្រទេសណាខ្លះដែលមានឥទ្ធិពលជាងគេនៅលើពិភពលោក? ពោលគឺអាចប្រើប្រាស់ដើម្បីធ្វើដំណើរទៅកាន់ ប្រទេសនិងដែនដីដទៃទៀត ដោយពុំចាំបាច់តម្រូវឱ្យមានការស្នើសុំទិដ្ឋាការជាមុន ឬដោយមិនត្រូវការទិដ្ឋាការតែម្តង។ ខាងក្រោមនេះគឺជាលិខិតឆ្លងដែនទាំង ១០ ដែលមានឥទ្ធិពលជាងគេបំផុតក្នុងឆ្នាំ ២០២៣ មានដូចជា៖

១.លិខិតឆ្លងដែនជប៉ុន (Japan)៖ ១៩៣ គោលដៅ ។
២.លិខិតឆ្លងដែនសិង្ហបុរី (Singapore) និង កូរ៉េខាងត្បូង (South Korea)៖ ១៩២ គោលដៅ ។
៣.លិខិតឆ្លងដែនអាល្លឺម៉ង់ (Germany) និង អេស៉្បាញ (Spain)៖ ១៩០ គោលដៅ ។
៤.លិខិតឆ្លងដែនហ្វាំងឡង់ (Finland), អ៊ីតាលី (Italy), និង លុចសំបួ (Luxembourg)៖ ១៨៩ គោលដៅ ។
៥.លិខិតឆ្លងដែនអូទ្រីស (Austria), ដាណឺម៉ាក (Denmark), ហូឡង់ (Netherlands), និងស៊ុយអែត (Sweden)៖ ១៨៨ គោលដៅ ។
៦.លិខិតឆ្លងដែនបារាំង (France), អៀរឡង់ (Ireland), ព័រទុយហ្កាល់ (Portugal), និងចក្រភពអង់គ្លេស (United Kingdom)៖ ១៨៧ គោលដៅ ។
៧.លិខិតឆ្លងដែនបែលហ្ស៉ិក (Belgium), នូវែលសេឡង់ (New Zealand), ន័រវែស (Norway), ស្វីស (Switzerland), និងសហរដ្ឋអាមេរិក (United States)៖ ១៨៦ គោលដៅ ។
៨.លិខិតឆ្លងដែនអូស្រ្តាលី (Australia), កាណាដា (Canada), ក្រិក (Greece), និងម៉ាល់ត៍ (Malta)៖ ១៨៥ គោលដៅ ។
៩.លិខិតឆ្លងដែនហុងគ្រី (Hungary), និងប៉ូឡូញ (Poland)៖ ១៨៤ គោលដៅ ។
១០.លិខិតឆ្លងដែនលីទុយអានី (Lithuania), និងស្លូវ៉ាគី (Slovakia)៖ ១៨៣ គោលដៅ ៕World's Most Powerful Passports Revealed, Here's The Top 10 | TravelAwaits

កូនសិស្សជប៉ុនមានជំងឺធ្លាក់ទឹកចិត្តដោយសារជំងឺកូវីដ-១៩

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី៥ ខែមិថុនា កន្លងមក សារព័ត៌មាន Kyodo News បានរាយការណ៍ថា តាមលទ្ធផលសិក្សាស្រាវជ្រាវចុងក្រោយបង្អស់របស់ស្ថាប័នវេជ្ជសាស្ត្រមួយ កាលពីខែតុលា ឆ្នាំ២០២២ បញ្ជាក់ថា កូនសិស្សរៀននៅកម្រិតបឋមសិក្សា រហូតដល់មធ្យមសិក្សាប្រមាណ១៣% នៅប្រទេសជប៉ុន កើតជំងឺធ្លាក់ទឹកចិត្ត ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយពួកគេត្រូវទទួលបានការព្យាបាលពីគ្រូពេទ្យ ។13% of students in Japan prone to depression due to pandemic, study shows |  The Japan Times

មជ្ឈមណ្ឌលជាតិផ្នែកសុខភាព និងការអភិវឌ្ឍកុមារបញ្ជាក់ថា ការដាក់កំណត់សកម្មភាពប្រចាំថ្ងៃដើម្បីការពារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅប្រទេសជប៉ុន ដូចជា ការតម្រូវឱ្យពាក់ម៉ាស់ និងការញ៉ាំអាហារដោយមិនជជែកគ្នា គឺអាចជាកត្តាមួយធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តកុមារ ។Study in Japan from Bangladesh: A Comprehensive Guide | SchooLynk Media

គេបានធ្វើការស្ទង់មតិនេះជាមួយកូនសិស្សប្រមាណ៣.០០០នាក់ ដែលរៀននៅកម្រិតបឋមសិក្សា រហូតដល់មធ្យមសិក្សា ហើយការស្ទង់មតិរកឃើញថា អ្នកឆ្លើយតប១៣% កើតជំងឺផ្លូវចិត្តមិនធ្ងន់ធ្ងរ និងធ្ងន់ធ្ងរខ្លាំង រហូតត្រូវទៅព្យាបាលនៅមន្ទីរពេទ្យ ។ តួលេខនេះខ្ពស់ជាង៦% បើធៀបនឹងឆ្នាំ២០២០ និង១១% នៅឆ្នាំ២០២១ ហើយជំងឺផ្លូវចិត្តរបស់ពួកគេខុសប្លែកគ្នាពីការស្ទង់មតិនៅពេលមុន ។Record 10,000-plus teachers in Japan took leave for mental illness in FY  2021: survey - The Mainichi

បច្ចុប្បន្ននេះ បើទោះជាការរឹតបន្តឹងលើជំងឺកូវីដ-១៩ ត្រូវបានបន្ធូរបន្ថយក្តី ប៉ុន្តែស្ថាប័នវេជ្ជសាស្ត្រនៅតែចាត់ទុកថា កុមារមួយចំនួនត្រូវការពេលវេលាដើម្បីឱ្យរាងកាយ និងផ្លូវចិត្តពួកគេបានល្អប្រសើរឡើងវិញ ។ នាយកផ្នែកឱសថសង្គមលើកឡើងថា មនុស្សចាស់ត្រូវតែយកចិត្តទុកដាក់ជាមួយកុមារឱ្យបានច្រើនជាងធម្មតា និងស្តាប់ពួកគេ ហើយគេត្រូវដាក់ផែនការស្រាវជ្រាវពីផលប៉ះពាល់នៃជំងឺរាតត្បាតមកលើសុខភាពកុមារបន្ថែមទៀត ៕ ប្រភព ៖ mgronline

ក្រសួងកសិកម្ម ណែនាំ៦ចំណុចដល់អាជ្ញាធរមូលដ្ឋាននិងកសិករខណៈមានកូនរដូវប្រាំងកើតឡើង

0

ក្រសួងកសិកម្ម បានណែនាំ៦ចំណុចដល់ប្រជាកសិករក្នុងការធ្វើស្រែដើម្បីចូលរួមចំណែកត្រៀមបង្ការផលប៉ះពាល់ដល់ដំណាំស្រូវព្រោះតាមការព្យាករណ៍របស់ក្រសួងធនធានទឹក កម្ពុជា នឹងមានកូនរដូវប្រាំងកើតឡើងចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា និងខ្សត់ទឹកភ្លៀងនៅចុងឆ្នាំ ដែលទាមទារឱ្យប្រជាកសិករយកចិត្តទុកដាក់ និងត្រៀមលក្ខណៈទុកជាមុនឱ្យបានល្អ។May be an image of 5 people and tree

ការណែនាំរបស់ក្រសួងកសិកម្មមានដូចជា៖
១. សម្រាប់ដីស្រែជម្រៅ និងដីស្រែដែលមានប្រភពទឹកស្រោចស្រព កសិករគួរប្រញាប់ប្រញាល់ដាំដុះ ដើម្បីឱ្យដំណាំស្រូវដុះលូតលាស់បានល្អ និងមានអាយុកាលវែងល្មម និងបង្កើនភាពធន់ទៅនឹងគ្រោះរាំងស្ងួតនៅពេលកូនរដូវប្រាំងមកដល់។
២. សម្រាប់ដីស្រែដែលពឹងអាស្រ័យទឹកភ្លៀងទាំងស្រុង កសិករត្រូវរៀបចំដីស្រែ និងកែលម្អភ្លឺស្រែឱ្យបានល្អ ដើម្បីរក្សាទឹកក្នុងស្រែបានយូរ និងកាត់បន្ថយផលប៉ះពាល់នៅពេលជួបគ្រោះរាំងស្ងួត ហើយកសិករអាចពន្យារពេលវេលាដាំដុះរហូតដល់ចុងខែកក្កដា។
៣. ប្រជាកសិករក៏ត្រូវត្រៀមគ្រាប់ពូជស្រូវបម្រុងមួយចំនួនសម្រាប់ដាំដុះឡើងវិញ ក្នុងករណីដំណាំស្រូវដែលបានដាំដុះលើកទី១នេះរងការខូតខាតដោយសារគ្រោះរាំងស្ងួត។
៤. អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវបន្តតាមដានស្ថានភាពទឹកនៅតាមប្រភពផ្សេងៗក្នុងតំបន់របស់ខ្លួន ស្ថានភាពទឹកភ្លៀង និងការលូតលាស់របស់ដំណាំស្រូវ ដើម្បីត្រៀមលក្ខណៈបូមទឹកអន្តរាគមន៍ជួយសង្គ្រោះ ដំណាំស្រូវរបស់ប្រជាកសិករដែលទទួលរងផលប៉ះពាល់
៥. អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវចូលរួមថែរក្សា និងគ្រប់គ្រងការប្រើប្រាស់ទឹកដែលកំពុងមាន ប្រកបដោយប្រសិទ្ធភាព និងចំគោលដៅ ជាពិសេសចៀសវាងការប្រើប្រាស់រហូតរីងអស់ ដែលអាចប៉ះពាល់ដល់ ការចិញ្ចឹមសត្វ និងការប្រើប្រាស់សម្រាប់មនុស្ស។
៦. អាជ្ញាធរមូលដ្ឋានត្រូវក្ដាប់ឱ្យបានច្បាស់អំពីផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត លទ្ធភាពដែលអាចជួយ សង្គ្រោះបាន ស្ថានភាពនៃការខូចខាតដំណាំស្រូវ លទ្ធភាពនៃការដាំដុះស្តារឡើងវិញ និងត្រូវកំណត់ ឱ្យបានច្បាស់លាស់អំពីកសិករងាយរងគ្រោះ ដើម្បីស្នើសុំអន្តរាគមន៍ពីរាជរដ្ឋាភិបាល៕សក្ដានុពល នៃការដាំបន្លែសុវត្ថិភាព កំពុងតែកាក់កបដល់ប្រជាកសិករនៅស្រុកកញ្ជ្រៀច  ខណៈមានទីផ្សារអាចរកចំណូលបានច្រើនគួរសម

ក្រុងមូស្គូ និង ក្រុងកៀវ ចោទប្រកាន់ដាក់គ្នាលើការបំផ្ទុះទំនប់វារីអគ្គិសនីដ៏ធំនៅអ៊ុយក្រែន

0

រដ្ឋធានីកៀវ៖ ទំនប់ទឹកកាខូវកា (Kakhovka) សាងសង់ នៅក្នុងសម័យអតីតសហភាពសូវៀត នៅភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន គ្រប់គ្រងដោយកម្លាំងទាហានរុស្ស៊ី បានរងការបំផ្ទុះ បណ្ដាលឲ្យមានទឹកជំនន់ ជន់លិចពាសពេញ នៅក្នុងតំបន់សង្គ្រាម។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ បានចេញផ្សាយ នៅរសៀល ថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ ថា ក្រុមមន្រ្ដីរុស្ស៊ី និង អ៊ុយក្រែន បានស្ដីបន្ទោស ដាក់គ្នាទៅវិញទៅមក ជុំវិញការបំផ្ទុះទំនប់ទឹកដ៏ធំបំផុត បន្សល់ទុកតាំងពីសម័យអតីតសហភាពសូវៀត។ សកម្មភាពបែបនេះ បានបង្កឲ្យមានទឹកជំនន់ជន់លិចពាសពេញ នៅតំបន់សង្គ្រាម។Ukraine warns of attacks on energy plants | The Canberra Times | Canberra,  ACT

បើតាមវីដេអូមួយ មិនអាចផ្ទៀងផ្ទាត់ប្រភព ត្រូវបានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញអំពីការផ្ទុះយ៉ាងខ្លាំង ជុំវិញទំនប់កាខូវកា (Kakhovka)។ ចំណែកវីដេអូផ្សេងៗទៀត ក៏បានបង្ហាញ អំពីទឹកហៀរចេញពីទំនប់បាក់បែកនោះ ដោយមានអ្នកឈរមើល បង្ហាញអំពីការតក់ស្លុតរបស់ពួកគេ ខណៈអ្នកខ្លះបានស្រែកខ្លាំងបន្លឺឡើង។

ទំនប់ទឹកដ៏ធំនោះ មានកម្ពស់៣០ម៉ែត្រ និង ប្រវែង៣,២គីឡូម៉ែត្រ ហើយវាអាចផ្ទុកទឹកស្មើទៅនឹងទំហំបឹងទឹកប្រៃដ៏ធំ (Great Salt Lake) ស្ថិតក្នុងរដ្ឋយូថា (Utah) របស់សហរដ្ឋអាមេរិក។ សំណង់ទំនប់ទឹកដ៏មហិមានេះ ត្រូវបានសាងសង់ឡើង នៅក្នុងឆ្នាំ១៩៥៦ ដោយឆ្លងកាត់ដងទន្លេនីប្រូ (Dnipro) សម្រាប់ជាផ្នែកមួយ នៃរោងចក្រវារីអគ្គិសនីកាខូវកា (Kakhovka) ផងដែរ។Ukraine says Russian forces blew up Nova Kakhovka dam in Kherson |  Russia-Ukraine war News | Al Jazeera

ទំបន់ទឹកវារីអគ្គិសនីនេះ តែងតែផ្គត់ផ្គង់ទឹកសាបយ៉ាងសំខាន់ ទៅដល់ឧបទ្វីបគ្រីមៀ (Crimea) របស់អ៊ុយក្រែន ត្រូវបានរុស្ស៊ី រឹបអូសយក នៅក្នុងឆ្នាំ២០១៤ ហើយវាបានផ្គត់ផ្គង់ទឹកដល់រោងចក្រនុយក្លេអ៊ែរហ្សាប៉ូរីសហ្សា (Zaporizhzhia) ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទាហានរុស្ស៊ី។

ក្រុមមន្រ្ដីលើកបន្ទុប ដោយក្រុងមូស្គូ បានអះអាង ថា ឥឡូវនេះ មិនទាន់មានគ្រោះថ្នាក់ណាមួយ ដល់រោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបមួយនេះ ដែលបានបង្កឡើង ដោយការខូចខាតទំនប់វារីអគ្គិសនីនោះឡើយ។ ចំណែកស្ថានីយថាមពលនុយក្លេអ៊ែរ នៅតែបន្ដមានទឹកស្អំ មកពីអាងស្ដុកទឹកនោះដែរ។What is the Kakhovka dam in Ukraine? | Reuters

កងទ័ពអ៊ុយក្រែន បានចោទប្រកាន់ដល់កម្លាំងទាហានរុស្ស៊ី ជាអ្នកបំផ្ទុះទំនប់វារីអគ្គិសនីដ៏ធំនោះ ខណៈប្រភពនានារបស់រុស្ស៊ី បានស្ដីបន្ទោស ទៅលើអ៊ុយក្រែន ជាអ្នកបំផ្ទុះ។

ទីបញ្ជាការទក្សិណរបស់កងទ័ពអ៊ុយក្រែន បានបញ្ជាក់ នៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃអង្គារ ថា «ទំនប់ទឹកដ៏ធំកាខូវកា ត្រូវបានបំផ្ទុះ ដោយកងកម្លាំងទាហានរបស់រុស្ស៊ី កាន់កាប់តំបន់នោះ។ ទំហំនៃការបំផ្លិចបំផ្លាញ ធ្វើឲ្យល្បឿន និង បរិមាណទឹក ហូរយ៉ាងខ្លាំង ជន់លិចតំបន់នោះ»។

ដោយឡែក ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរាយការណ៍ ថា ទំនប់ទឹក គ្រប់គ្រងដោយកម្លាំងរបស់រុស្ស៊ី ត្រូវបានកម្ទេច ដោយការបាញ់ផ្លោងដាក់ ខណៈក្រុមមន្រ្ដី លើកបន្ដុបដោយរុស្ស៊ី បានអះអាង ថា នេះជាអំពើភេរវកម្ម បង្កឡើងដោយអ៊ុយក្រែន។Nova Kakhova: Critical dam in Russian-occupied southern Ukraine near  Kherson destroyed sparking region-wide evacuations | CNN

លោក អូឡែកស៊ី ដានីឡូវ (Oleksiy Danilov) លេខាធិការក្រុមប្រឹក្សាសន្តិសុខ និង ការពារជាតិអ៊ុយក្រែន បានសរសេរ នៅលើបណ្ដាញសង្គម Twitter នៅថ្ងៃអង្គារ ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) នឹងបើកកិច្ចប្រជុំបន្ទាន់មួយ ជុំវិញការបំផ្ទុះទំនប់ណូវ៉ាកាខូវ៉ា (Nova Kakhova) នៅភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន៕

ឆ្នេរសមុទ្រនៅរដ្ឋកាលីហ្វ័រញ៉ានឹងបាត់បង់៧០% នៅឆ្នាំ២១០០

0

សហរដ្ឋអាមេរិក ៖ ឆ្នេរសមុទ្រនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក និងបាត់បង់៧០% នៅឆ្នាំ២១០០ ឬប្រមាណ៧០ឆ្នាំទៀត ដោយសារអាកាសធាតុក្តៅធ្វើឱ្យកម្រិតទឹកសមុទ្រកើនឡើង ។ នេះបើតាមការវិភាគ និងតាមដានទិន្នន័យពីផ្កាយរណបកាលពីឆ្នាំ២០១៧ របស់ក្រុមស្រាវជ្រាវភូមិសាស្ត្រអាមេរិក ។ ពួកគេបានពិនិត្យមើលបម្រែបម្រួលអាកាសធាតុដែលកើតឡើង វាយតម្លៃនិន្នាការនាថ្ងៃអនាគត រួមទាំងបម្រែបម្រួលអាកាសធាតុផងដែរ ។Beaches in California | Beaches, Islands and Coastal Towns in CA

ក្រុមស្រាវជ្រាវភូមិសាស្ត្រអាមេរិករកឃើញថា ឆ្នេរសមុទ្រនៅរដ្ឋកាលីហ្វ័រញ៉ា ដែលមានប្រវែង១.៧៧០គីឡូម៉ែត្រកំពុងត្រូវបានបំផ្លាញបន្តិចម្តងៗដោយសារទឹកហូរច្រោះ ហើយវានឹងបាត់បង់ចាប់ពី២៥% ដល់៧០% នៅឆ្នាំ២១០០ ។ ការបាត់បង់នេះ ក៏អាស្រ័យលើបរិមាណកាបូនដែលគេបានបញ្ចេញទៅលើបរិយាកាសផងដែរ ដែលនឹងធ្វើឱ្យពិភពលោកក្តៅខ្លាំងជាងមុន ។70% of California's beaches could disappear by 2100, study finds | NationofChange

ប្រធានក្រុមស្រាវជ្រាវភូមិសាស្ត្រអាមេរិក លោក Sean Vitousek បានលើកឡើងថា ៖ «ឆ្នេរសមុទ្រដ៏ល្បីល្បាញបំផុតនៅរដ្ឋកាលីហ្វ័រញ៉ានឹងបាត់បង់សភាពដើមរបស់វា ហើយមិនមែនជាការបាត់បង់ធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែវាជាការបាត់បង់ផ្នែកសេដ្ឋកិច្ច និងស្ថេរភាពរបស់អ្នករស់នៅក្បែរនោះទៀតផង» ។70% of California beaches could be lost by the end of this century, new USGS survey finds

ការស្រាវជ្រាវកាលពីខែមករា ឆ្នាំ២០២៣ បញ្ជាក់ថា បច្ចុប្បន្ន កម្រិតទឹកសមុទ្របានកើនឡើង០,៩១ម៉ែត្រ ហើយធ្វើឱ្យទឹកហូរច្រោះនៅតាមឆ្នេរសមុទ្រ ក្នុងនោះ នៅឆ្នេរសមុទ្ររដ្ឋកាលីហ្វ័រញ៉ាមានបញ្ហាទឹកហូរច្រោះក្នុងរយៈពេលយូរ ។ ប៉ុន្តែអ្នកជំនាញនិយាយថា គេត្រូវសិក្សាបន្ថែម ព្រោះនៅមានកត្តាជាច្រើនទៀតដើម្បីឱ្យប្រាកដថា ហេតុការណ៍នេះនឹងកើតឡើងនាថ្ងៃអនាគត ។California's coast could shrink by 70% in next century, study says

ការស្រាវជ្រាវនេះបង្ហាញឱ្យឃើញថា ឆ្នេរសមុទ្រកំពុងតែផ្លាស់ប្តូរ ហើយអាចត្រូវប្រើប្រាស់ចំណេះដឹង និងសមត្ថភាពរបស់មនុស្សដើម្បីរក្សាធនធានធម្មជាតិ ។ បច្ចុប្បន្ន អាជ្ញាធរនៅរដ្ឋកាលីហ្វ័រញ៉ាបានគាំទ្រឱ្យទីក្រុងនានាកែលម្អច្រាំងឱ្យរឹងមាំជាងមុន ។ លោក Sean Vitousek បន្ថែមថា ៖ «ការកែលម្អច្រាំងនេះ មិនថាការសាងសង់ច្រាំងថ្មទប់ទឹកសមុទ្រ ឬការតម្រៀបថ្មធំៗទប់ទល់នឹងទឹករលក ឬការការពារខ្សាច់ធម្មជាតិ គឺត្រូវប្រើប្រាស់ការព្យាយាមយ៉ាងខ្លាំង ទើបអាចធ្វើទៅបាន» ៕ Study: Much of California coast might erode by 2100ប្រភព ៖ environman

យុទ្ធសាស្ត្រថ្មីរបស់កូរ៉េខាងជើងបញ្ជូនមន្ត្រីរាជការ និងនិស្សិតមកជួយធ្វើស្រែចម្ការ

0

ប្រទេសកូរ៉េខាងជើង ៖ សារព័ត៌មាន Delhi NK បានចុះផ្សាយថា មន្ត្រីរាជការ និងនិស្សិតជាច្រើននាក់ត្រូវបានគេបញ្ជូនពីទីក្រុងព្យុងយ៉ាងទៅកាន់តំបន់វាលស្រែក្នុងខេត្តវាំងហែតាយ ស្ថិតនៅភាគខាងលិចប្រទេសកូរ៉េខាងជើង ហើយសូម្បីតែមន្ត្រីទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង ក៏ត្រូវបានគេស្នើឱ្យបញ្ចេញកម្លាំងពលកម្មផងដែរ ដោយមានការឃោសនាបបួលឱ្យមន្ត្រីទូតមកធ្វើការក្នុងកសិដ្ឋានបន្លែនៅក្បែរក្រុងម៉ាន់ផូ ។ ខេត្តវាំងហែតាយ ត្រូវបានគេដាក់ឈ្មោះថាជា «កន្ត្រកនំប៉័ង» របស់កូរ៉េខាងជើង ដោយសារខេត្តនេះមានផ្ទៃដីរាបស្មើ និងមានភ្នំតិចជាងខេត្តផ្សេងទៀត ហើយសមស្របក្នុងការធ្វើស្រែចម្ការផងដែរ ។To Combat Food Shortages, North Korea Deploys the Military - The New York Times

សារព័ត៌មាន Delhi NK ជាសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង ដែលបានសរសើរពីការប្រឹងប្រែងបង្កបង្កើនផលស្រូវក្នុងតំបន់របស់ក្រុមអ្នកស្ម័គ្រចិត្ត ព្រមទាំងសរសើរពីការជួយរបស់ក្រសួងផ្សេងៗ ដូចជា វិទ្យាស្ថានជាតិ និងភ្នាក់ងារនានារបស់រដ្ឋាភិបាល ។ ចំណែកអ្នកស្រុកនិយាយថា គេបានរៀបចំកន្លែងស្នាក់នៅក្នុងខេត្តសម្រាប់អ្នកស្ម័គ្រចិត្តទាំងអស់ដែលធ្វើដំណើរមកពីទីក្រុង ដើម្បីមកជួយស្រោចទឹក និងដាក់ជីដំណាំ ក្រៅពីនេះ ក៏មានអ្នកស្ម័គ្រចិត្តមកជួយដាំកូនឈើផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3L0VcTIwRSY1GHK0CTjhJHx-pcBTH6T0V5G1T3YpAUZCluQqM_DWcKRyk7zxWV02EGY1EL-L77bOTxNIiR8N-TEMIOhzeoGtK8vCkc5LORmU1Qw8J1WtCXfWFh7s_uOLFnf2Que6zL6_sGKMcnom_UQL048KosLRNFeefqidaCnTac0U5WqSRXGTq/s1200/photo_2023-06-06_13-59-04.jpg

សារព័ត៌មាន Rodong Sinmun ចុះផ្សាយថា មន្ត្រីទូតរុស្ស៊ីបានជួយកម្ចាត់ស្មៅនៅសួនបន្លែខូឆាំង ដែលនៅឆ្ងាយពីស្ថានទូតរុស្ស៊ីទៅកាន់ទិសនិរតីប្រមាណ១៣គីឡូម៉ែត្រ ។ រីឯគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងព្យុងយ៉ាងបញ្ជាក់ថា កសិដ្ឋាននេះកំពុងដាំដុះដំឡូងបារាំង ពោត និងសណ្តែកសៀង ហើយមន្ត្រីស្ថានទូតនឹងទទួលបានការបែងចែកទិន្នផលដើម្បីយកមកបរិភោគផងដែរ ក្រោយពីបានជួយដាំដុះដំណាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiov3XAqIi4COq1exYsTPE283y3b4TYaX5E0hAO2ODzNhCwptjzRZyTkU9xaimM6AiAv-JwtzoFEJmJlG2ZC-DB8YORzXk6B7tzanH8Os11FY10GPNm087xBYUcbmholcOtLeXjnqdgGbI3j9pjhoR8QNN69zE4giZP4wGCjC95-HZobP9KDOjB4K6s/s800/photo_2023-06-06_13-59-13.jpg

ភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងលើកឡើងថា កាលពីឆ្នាំ២០២២ ចំនួនអ្នកស្លា.ប់ដោយសារការអត់ឃ្លានបានកើនឡើង៣ដងនៅប្រទេសកូរ៉េខាងជើង ចំណែកលោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង មានរាងកាយស្គមកាលពីមុន បច្ចុប្បន្ននេះ លោកមានសុខភាពល្អវិញហើយ និងមានទម្ងន់ជិត១៤០គីឡូក្រាម ។

លោក Yoo Sang Bom ជាអ្នកស្រុកម្នាក់រស់នៅក្បែរជាយដែននិយាយថា ៖ «យើងដឹងថា តម្លៃពោតនៅកូរ៉េខាងជើងកើនឡើង៦០% ហើយតម្លៃស្រូវកើនឡើង៣០% បើធៀបនឹងឆ្នាំ២០២២ ។ ដូច្នេះ វាជាតម្លៃមួយខ្ពស់បំផុតតាំងពីលោក គីម ជុងអ៊ុន ឡើងកាន់អំណាច» ៕ ប្រភព ៖ khaosod