Home Blog Page 1640

ប្រទេសឥណ្ឌាបញ្ជាទិញយន្តហោះចំនួន៥០០គ្រឿងភ្លាមៗ !

0

ប្រទេសឥណ្ឌា ៖ កាលពីថ្ងៃទី១៩ ខែមិថុនា កន្លងមក Airbus ជាក្រុមហ៊ុនអាកាសចរណ៍ និងអវកាសអន្តរជាតិរបស់អឺរ៉ុបបានប្រកាសថា ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់ប្រទេសឥណ្ឌា ឈ្មោះ IndiGo បានចុះកិច្ចព្រមព្រៀងទិញយន្តហោះដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ពាណិជ្ជកម្ម ។

ក្រុមហ៊ុន Airbus បានចូលរួមក្នុងពិព័រណ៍យន្តហោះអន្តរជាតិនៅទីក្រុងប៉ារីស (Paris Air Show) ប្រទេសបារាំង ប្រចាំឆ្នាំ២០២៣ បញ្ជាក់ថា ក្រុមហ៊ុន IndiGo បានបញ្ជាទិញយន្តហោះប្រភេទ A320 ចំនួន៥០០គ្រឿង ដែលធ្វើឱ្យការបញ្ជាទិញយន្តហោះសរុបពីក្រុមហ៊ុន Airbus របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាស្មើនឹង១.៣៣០គ្រឿង ។ ដូច្នេះ ប្រទេសឥណ្ឌាបានក្លាយជាអតិថិជនដ៏ធំបំផុតនៅលើពិភពលោក ដែលបានទិញយន្តហោះប្រភេទ A320 ។Treat our crew...': IndiGo CEO makes appeal after controversial video |  Latest News India - Hindustan Times

ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ Flynas របស់ប្រទេសអារ៉ាប៊ី សាអូឌីត បានបញ្ជាក់ថា នឹងទិញយន្តហោះប្រភេទ A320neo ពីក្រុមហ៊ុន Airbus ចំនួន៣០គ្រឿងផងដែរ ។ ដូច្នេះ ការបញ្ជាទិញយន្តហោះសរុបប្រភេទ A320neo របស់ក្រុមហ៊ុន Flynas ស្មើនឹង១២០គ្រឿង ។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ Air Mauritius ជារបស់ប្រទេសស្ថិតក្នុងតំបន់អាហ្វ្រិកខាងកើតនិយាយថា នឹងទិញយន្តហោះប្រភេទ A350 ចំនួន៣គ្រឿង ដើម្បីពង្រីកការហោះហើរក្នុងទ្វីបអឺរ៉ុប និងអាស៊ីខាងត្បូង ។What makes Indigo the only profitable airline - BusinessToday - Issue Date:  Jun 24, 2012

ក្រុមហ៊ុន Airbus បញ្ជាក់ថា យន្តហោះប្រភេទ A320 មានច្រកផ្លូវធំបំផុតសម្រាប់អ្នកដំណើរដើរ ហើយយន្តហោះនេះបានប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយគេ ។ ចំណែកយន្តហោះប្រភេទ A320neo គេបានដំឡើងក្នុងរោងចក្រចំនួន៤កន្លែងនៅប្រទេសអាល្លឺម៉ង់, បារាំង, សហរដ្ឋអាមេរិក និងចិន ។ ការដំឡើងយន្តហោះនៅរោងចក្រចុងក្រោយនៅទីក្រុងធៀនជិនសិ្ថតនៅភាគខាងជើងប្រទេសចិន FAL Asia បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០០៨ មកម៉្លេះ ហើយបានដំឡើងយន្តហោះប្រភេទ A320 ចំនួនជាង៦០០គ្រឿង ៕ Airbus completes assembly of the first A321XLR - Live from a Loungeប្រភព ៖ TNN World

សាំងធម្មតារក្សាតម្លៃដដែល ខណៈ ម៉ាស៊ូតឡើង៥០រៀលបន្ថែមទៀត

0

តម្លៃប្រេងនៅកម្ពុជាមានការកើនឡើងបន្តិច ដោយសាំងធម្មតារក្សាតម្លៃដដែល និង ប្រេងម៉ាស៊ូត ឡើងថ្លៃ៥០រៀលក្នុង១លីត្របើធៀបនឹងតម្លៃចាស់។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងនោះ តម្លៃប្រេងសាំងធម្មតាក្នុង១លីត្រ គឺថ្លៃ ៤ ២០០រៀល និងប្រេងម៉ាស៊ូតថ្លៃ ៣ ៩៥០ រៀលក្នុង១លីត្រ ដែលគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមិថុនា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា តម្លៃប្រេងខាងលើនេះគឺផ្អែកទៅលើទីផ្សារអន្តរជាតិ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu0BC1z16qNjGtABinp-X9mxdXQ_K-w1kM57hPg1xSOnjPGRv68fFzWaLjvIS5UmIPpELLysY8Olrr24l2KGK2ndHAk-_y1btQAI5fREZBKIFuWv2fYbxQ2PgzCsmvs7qEfar3RxiBwBPDuA3PbKbw4sZMQHJEPH23DKfU7QVuGG7QvwIzuavROfgZm64/s1280/photo_2023-06-21_11-48-21.jpg

ឃើញសារនេះពីអ្នកដឹកនាំសម្តែងហង្សមាស តារាចម្រៀង សុខ ស្រីនាង អាចឃ្លាតពីអាជីពសិល្បៈហើយ

0

អ្នកគាំទ្រមួយចំនួនជ្រាបមកហើយថាតារាចម្រៀង សុខ ស្រីនាង បានស្ងប់ស្ងាត់ពីអាជីពសិល្បៈមួយរយៈហើយខណៈមានពាក្យចចាមអារ៉ាមថាតារាស្រីរូបនេះកំពុងសម្ងំសាងជីវិតគ្រួសារដោយស្ងប់ស្ងាត់ជាមួយគូជីវិតថ្មីបន្ទាប់ពីស្ពាយឈ្មោះជាស្រីមេម៉ាយច្រើនឆ្នាំ។ យ៉ាងណាមិញថ្មីៗនេះ អ្នកដឹកនាំសម្តែងនៅហង្សមាសលោក Eco Vaksong បានបង្ហោះវីដេអូនិងCaption នឹករលឹកដល់ សុខ ស្រីនាង ព្រមទាំងបញ្ជាក់ទៀតថាបទចម្រៀងប្រភេទGL ដែលលោកបានដឹកនាំ គឺជាបទចុងក្រោយរបស់តារាចម្រៀង សុខ ស្រីនាង ដែលកាន់តែធ្វើឱ្យច្បាស់មួយកម្រិតទៀតថានាងអាចបញ្ចប់អាជីពសិល្បៈមែនទែនហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik2P35Uvj5JW1D0csolVkNJggg2yPY0hdGbxSi5mApHYUXk0LfcJH3wSFgZivUMibttW8jsnuLJ5mXzC8VJDItDzChO4EBAHLOoPwqda-KX5rJaKSFbb2qh0enugodpMo9mt0pzAWyzxIZpVZAZWRUARD-ZDwz_ZxpSPqQ5nqkxcapjHOnsCkUJaPkANs/s2048/341854804_754423686064031_1252961836687044748_n.jpg

សុខ ស្រីនាង ជាតារាចម្រៀងហង្សមាសមួយរូបដែលមានបទមួយចំនួនក្តោបបានទីផ្សារល្អពីមហាជនដូចជាបទ «ហត់ទេស្រលាញ់គេម្នាក់ឯង» ,«មិនស័ក្តិសម»ជាដើមជាពិសេស តារាស្រីមានសម្រស់ស្រស់ស្អាតរូបនេះមានឱកាសបានចេញបទចម្រៀងប្រភេទស្រីស្រលាញ់ស្រី(GL) ជាមួយកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ទៀត។ យ៉ាងណាមិញ ក្រោយមក តារាចម្រៀង សុខ ស្រីនាង បានស្ងប់ស្ងាត់ពីវិស័យសិល្បៈជាខ្លាំងដែលធ្វើឱ្យហ្វេនៗរបស់នាងនឹករលឹកតារាស្រីរូបនេះយ៉ាងខ្លាំង ខណៈមានពាក្យចចាមអារ៉ាមថានាងកំពុងសាងជីវិតគ្រួសារត្រៀមធ្វើជាម្តាយគេទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaOsa_tZ8DfsMYesaE04wAY3fyiqbbwa1ZSHbfXYB8kaMHxecY-D_eUVQU0jscQduuqOyN6U0i3FbVWhPjc6bJ4hvYY1RSmC1UekB1Wa5T2mwqh85W3M0phLbtRgjuJYgGtsZ-qNBRrrfkU6rgFf8JJZP1phqEbzlD_GkK9G2HSYtfEno6laCiI7qHKMo/s2048/342188396_248044361056059_8016401407947149566_n.jpg

បន្ទាប់ពីមានពាក្យចចាមអារ៉ាមនេះ សុខ ស្រីនាង បានបង្ហោះរូបភាពយ៉ាងរីករាយនៅលើដឹកដីប្រទេសជប៉ុនកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បញ្ចប់ពាក្យចចាមអារ៉ាមថាកំពុងពរពោះ។ ទោះយ៉ាងណា ចាប់តាំងពីបង្ហោះរូបនៅប្រទេសជប៉ុនរួចមកមកទល់ពេលនេះបណ្តាញសង្គមរបស់ សុខ ស្រីនាង មិនបានបញ្ចេញសកម្មភាពអ្វីថ្មីឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpPJYPgngbp8BV7XapmcoDz7Ultar63kTgUBYukzM7_x1gIoP4dAEBtDcfJU2rXNECBUBAEG3SG4BOO62amTCbSmztBziO5wWgDPqM8vHHxl8dWEunsXugQWrSxzYIGjsG75i9Ywm84RJWPHVL3enmBK1NtudZEh7cfEQPeFLTyYX5gUzHmzFzQNebGAw/s2048/325789831_1517833998725845_1699449302264970067_n.jpg

ជាមួយគ្នានេះ កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា លោក Eco Vaksong អ្នកដឹកនាំសម្តែងនៅផលិតកម្មហង្សមាស បានបង្ហោះវីដេអូក្រៅឆាករបស់ សុខ ស្រីនាង និង ឱក សុគន្ធកញ្ញា អំឡុងថត MV ដោយភ្ជាប់ជាមួយសំណេរថា «ស្នេហាខ្ញុំផ្លូវ២ ជាបទចុងក្រោយរបស់ សុខ ស្រីនាង អនុស្សាវរីយ៍ល្អៗដែលធ្លាប់ធ្វើការជាមួយគ្នារយ:៦ឆ្នាំ សកម្មភាពឈុតឆាកសំដែងក្រៅឆាក ចង់ប្រាប់ថានឹកគាត់»។

ការលើកឡើងរបស់អ្នកដឹកនាំរូបនេះកាន់តែធ្វើឱ្យមហាជនច្បាស់មួយកម្រិតទៀតថា សុខ ស្រីនាង ទំនងជាឃ្លាតពីអាជីពសិល្បៈហើយប្រើជីវិតជាមួយគូស្នេហ៍ថ្មីហើយព្រោះវ័យនាងគួរដល់ពេលសាងជីវិតគ្រួសារហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg95WjtX243dRzj3m6AMMLF2InC9qwBrroLmQGq1cfFjQ8U17K7xCNYUjFm_29ISZnAByuvMsEjhj80ZdLq87H0DZGE3E5Cgf9_w4wLR-8g0lXrZwjyPJisIb4NSRKMJZ0EFo7082vmvhI0rKMKePXZAmcD2C4xfjShkFle_U9wgNtkbyc-5ISrcVj_rRQ/s2048/269604906_3039576739634462_2242636230073674884_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifVgBvoPHbt8e__BrWJJ4Vr-LacTiTRCs_iK3aA43IOcTSf2WN16DwdZgL9u3cvQq3QDNmJfp7ZbiH65Xhx9HoOQlC6EulFmFsP_yozlEBgqN2mF2JbbKNxEuw_nNYN54q2A5COYUk8IqUO-xUcpR_112YxN9fkxWBRGcqqc7SL7j4epKReTXYGCpD_PI/s1800/299895783_612606170221208_4910031701510030124_n.jpg

ថ្មីៗនេះ យុវវ័យចិនប្រឈមនឹងបញ្ហាពិបាករកការងារធ្វើ

0

ប្រទេសចិន ៖ យុវវ័យនៅប្រទេសចិនកំពុងប្រឈមនឹងបញ្ហាពិបាករកការងារធ្វើ ស្របពេលទីផ្សារការងារនៅប្រទេសចិនមានការប្រកួតប្រជែងខ្លាំង ។ និស្សិតភាគច្រើនបានដាក់ពាក្យបម្រើការងារដោយបង្ហាញកម្រិតការសិក្សាខ្ពស់ជាងតួនាទីដែលគេជ្រើសរើស ហើយនិស្សិតខ្លះទៀតបានបញ្ចប់ថ្នាក់អនុបណ្ឌិតទៀតផង ប៉ុន្តែនៅតែមិនទទួលបានការងារធ្វើ ។ នៅទីក្រុងមួយចំនួន មានយុវវ័យគ្មានការងារធ្វើរាប់សែននាក់ ហើយធ្វើឱ្យប្រទេសចិនព្យាយាមស្វែងរកដំណោះស្រាយបញ្ហានេះ ។Record youth unemployment stokes economic worries in China

ការិយាល័យស្ថិតិជាតិប្រទេសចិនបានបង្ហាញទិន្នន័យកាលពីខែមេសា ឆ្នាំ២០២៣ ថា អត្រាគ្មានការងារធ្វើមានកំណើនរហូតដល់២០% ក្នុងចំណោមក្រុមយុវវ័យចិនដែលមានអាយុចាប់ពី១៦ឆ្នាំ ទៅ២៤ឆ្នាំ ហើយវាជាទិន្នន័យខ្ពស់បំផុត បើគិតចាប់ពីឆ្នាំ២០១៨ មក ។ ក្នុងនិទាឃរដូវនេះ ប្រទេសចិននឹងមាននិស្សិតបញ្ចប់ការសិក្សាថ្មីរហូតដល់១១,៥៨លាននាក់ដែលត្រូវស្វែងរកការងារធ្វើ ។ ជំនួយការនាយកមជ្ឈមណ្ឌលការសិក្សាអាស៊ាន-ចិនវិភាគថា រដ្ឋាភិបាលចិនគួរប្រើប្រាស់គោលនយោបាយលើកកម្ពស់សុខុមាលភាព និងទាក់ទាញកម្លាំងពលកម្មមានជំនាញឱ្យទៅធ្វើការនៅតំបន់ជនបទឆ្ងាយៗ ។China's youth unemployment hits a record high, deepening its economic scars

ក្វាងទុង គឺជាខេត្តមួយក្នុងចំណោមខេត្តមានសេដ្ឋកិច្ចរីកចម្រើននៅប្រទេសចិន ហើយកាលពីខែមេសា ឆ្នាំ២០២៣ ខេត្តនេះបានផ្តល់ដំណោះស្រាយថា គួរតែបញ្ជូនយុវវ័យគ្មានការងារឱ្យទៅធ្វើការនៅតំបន់ជនបទរយៈពេល២ឆ្នាំ ទៅ៣ឆ្នាំ ពីព្រោះការធ្វើការនៅស្រុកកំណើតល្អប្រសើរជាងការធ្វើការនៅទីក្រុង ប៉ុន្តែគំនិតនេះមានទាំងអ្នកយល់ស្រប និងមិនយល់ស្រប ។

ការប្រកាសនេះស្របគ្នានឹងការអំពាវនាវរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពីខែធ្នូ ឆ្នាំ២០២២ ដោយលោកប្រធានាធិបតីចិនបានលើកឡើងថា ចង់ឱ្យយុវវ័យនៅទីក្រុងទៅរកការងារធ្វើនៅតាមជនបទ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជនបទ ។Solving China's soaring youth unemployment, Economy News - ThinkChina

អត្រាគ្មានការងារធ្វើរបស់យុវវ័យភាគច្រើនបណ្តាលមកពីសេដ្ឋកិច្ចចិនធ្លាក់ចុះ ដោយសារគោលនយោបាយគ្រប់គ្រងជំងឺកូវីដរបស់រដ្ឋាភិបាលចិន ហើយធ្វើឱ្យប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុនអាជីវកម្មតូចៗក្នុងរយៈពេល៣ឆ្នាំកន្លងមក ។ និស្សិតទើបបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនិយាយថា ពួកគេពិបាកជ្រើសរើសថា នឹងធ្វើការក្នុងការិយាល័យហើយប្រឈមនឹងការបាត់បង់ការងារ ឬពួកគេត្រូវដោះសម្លៀកបំពាក់និស្សិតចេញ រួចទៅធ្វើការដោយប្រើកម្លាំងដែលពួកគេមិនចង់ធ្វើ ៕ ប្រភព ៖ Thai PBS Podcast

ការកកស្ទះចរាចរណ៍បានលេចឡើងវិញម្តងទៀតនៅលើភ្នំអេវឺរេស

0

បរទេស៖ យោងតាមប្រភពព័ត៌មានរបស់ប្រទេសអូស្ត្រាលីដែលបានរាយការណ៍កាលពីថ្ងៃទី២០ ខែមិថុនា ថា ការលើសចំណុះកំពុងកើតមានឡើងវិញម្តងទៀតនៅលើភ្នំ Everest ដែលធ្វើឱ្យអ្នកឡើងភ្នំស្លាប់ដោយសារខ្វះអុកស៊ីហ្សែននៅពេលដែលកំពុងរង់ចាំ។
ថ្មីៗនេះវីដេអូខ្លីមួយនៅលើ TikTok ដែលបានថតអ្នកឡើងភ្នំដ៏វែងមួយជំហានម្តងៗ ឆ្លងកាត់ផ្លូវភ្នំព្រិល Everest ដ៏គ្រោះបំផុតនៅលើពិភពលោក បានទាក់ទាញអ្នកទស្សនាជាង ៣ លានដង ហើយកំពុងត្រូវបានចែកចាយពេញបណ្តាញសង្គម។Traffic jams are just one of the problems facing climbers on Everest

គួររំលឹកដែរថា កាលពីខែឧសភា ឆ្នាំ ២០១៩ ទិដ្ឋភាពនៃមនុស្សរាប់រយនាក់តម្រង់ជួរនៅលើផ្លូវលំក្រោមសីតុណ្ហភាពដក ៣០ ដឺក្រេ ដើម្បីរង់ចាំឡើងភ្នំអេវឺរ៉េសបានបណ្តាលឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដែលនៅពេលនោះមានមនុស្សចំនួន ១១ នាក់ត្រូវបានស្លាប់ដោយសារការហត់នឿយ និងការខ្វះអុកស៊ីហ្សែន។
យោងតាមមូលដ្ឋានទិន្នន័យហិម៉ាឡៃ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ពេលកំពុងឡើងភ្នំ Everest នៅឆ្នាំនេះ ក៏បានកើនលើសចំនួនមនុស្ស ១១នាក់ក្នុងឆ្នាំ ២០១៩ ។ គិតត្រឹមខែមិថុនា មានអ្នកស្លាប់ ១២ នាក់ និងបាត់ខ្លួន ៥ នាក់នៅលើភ្នំនេះផងដែរ។In pictures: 3 Indians among 10 dead on overcrowded Mount Everest | Condé  Nast Traveller India

ការកកស្ទះចរាចរណ៍នៅលើភ្នំអេវឺរេសកើតឡើងដោយសារមូលហេតុសំខាន់ពីរគឺទីមួយចំនួនអ្នកឡើងភ្នំកើនឡើងយ៉ាងខ្លាំង និងលក្ខខណ្ឌអាកាសធាតុមិនល្អ ដោយសារមនុស្សកាន់តែច្រើនការរង់ចាំនៃការឡើងភ្នំកាន់តែយូរ និងអ្នកឡើងភ្នំជាចំណូលថ្មីមិនសូវមានបទពិសោធន៍គ្រប់គ្រាន់ដើម្បីប្រឈមមុខនឹងហានិភ័យនៅលើភ្នំមរណៈនេះ។ ទីពីរគឺ ដោយសារបញ្ហានៃគ្រោះមហន្តរាយកាលពីឆ្នាំ ២០១៩ ដែលបានបណ្តាលឱ្យមនុស្ស ១១ នាក់បានបាត់បង់ជីវិត នៅពេលដែលពួកគេត្រូវជាប់គាំងរង់ចាំរហូតដល់ខ្វះអុកស៊ីហ្សែន ដោយសារអាកាសធាតុត្រជាក់ខ្លាំងពេករួមជាមួយនឹងព្រិល និងខ្យល់បក់ខ្លាំងផងដែរ។Will There Be Deadly Traffic Jams on Mount Everest this Year? - Outside  Online

លោក Bigyan Koirala មន្ត្រីក្រសួងទេសចរណ៍នៃប្រទេសនេប៉ាល់បាននិយាយថា ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះ មនុស្សចំនួន ៤៧៨ នាក់ត្រូវបានអនុញ្ញាតឱ្យឡើងភ្នំ Everest ដែលកើនឡើងជាង ១០០ នាក់បើធៀបនឹងឆ្នាំមុន។ លោក Bigyan Koirala ក៏បាននិយាយទៀតថា ដើម្បីកាត់បន្ថយអត្រានៃការស្លាប់របស់មនុស្សនៅពេលកំពុងឡើងភ្នំ ខាងមន្ត្រីរបស់យើងនឹងផ្តល់អុកស៊ីសែនឱ្យបានគ្រប់គ្រាន់សម្រាប់អ្នកឡើងភ្នំ និងកាត់បន្ថយចំនួនមនុស្ស ដើម្បីការពារការកកស្ទះចរាចរណ៍យូរ៕ ប្រភព៖vnexpress

មហាសេដ្ឋីអង់គ្លេសនិងប៉ាគីស្ថានចំណាយលុយយ៉ាងច្រើន ទៅមើលខ្មោចកប៉ាល់ទីតានិក ធ្វើឲ្យអាមេរិកកាណាដាជ្រួលច្របល់

0

រដ្ឋធានីវ៉ាស៊ីនតោន៖ កប៉ាល់ដឹកអ្នកដំណើរដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស ទីតានិក (Titanic) បានបុកផ្ទាំងទឹកកកលិច នៅក្នុងមហាសមុទ្រអាត្លង់ទិកខាងជើង ដោយបានសម្លាប់មនុស្ស ជាង១៥០០នាក់ ហើយឥឡូវនេះ មហាសេដ្ឋីជាច្រើននាក់ ធ្វើទេសចរណ៍តាមនាវាមុជទឹក ទៅលេងខ្មោចកប៉ាល់នោះ កំពុងតែបាត់ខ្លួន ធ្វើឲ្យអាជ្ញាធរសហរដ្ឋអាមរិក និង កាណាដា កំពុងតែពង្រីកនូវការរុករករបស់ខ្លួន ចូលនៅក្នុងទឹកជ្រៅ នៅឆ្នេរសមុទ្ររបស់កាណាដា។Submarine carrying tourists to see Titanic wreckage goes missing -  Submarine carrying tourists to see Titanic wreckage goes missing -

សារព័ត៌មាន Alarabiya News បានចេញផ្សាយ នៅថ្ងៃពុធ ទី២១ ខែមិថុនា ថា កងឆ្មាំឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិក បានអះអាង កាលពីល្ងាច ថ្ងៃអង្គារ ថា អាជ្ញាធរកំពុងតែពង្រីកនូវការរុករករបស់ខ្លួន ចូលនៅក្នុងសមុទ្រទឹកជ្រៅ ដើម្បីស្វែងរកនាវាមុជទឹកដែលបានបាត់ ខណៈកំពុងតែដឹកអ្នកទេសចរ ជាមហាសេដ្ឋី ធ្វើដំណើរទៅទស្សនាខ្មោចកប៉ាល់ទីតានិក នៅឆ្នេរសមុទ្ររបស់កាណាដា។What we know about the missing Titanic-exploring submersible | CNN

លោកឧត្ដមនាវី ចន មោហ្គើរ (John Mauger) មេបញ្ជាការឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងការផ្ដល់បទសម្ភាសន៍មួយ ដល់បណ្ដាញទូរទស្សន៍សហរដ្ឋអាមេរិក CNN ថា«យើងកំពុងតែបន្ដស្វែងរកនាវាមុជទឹក ដែលបានបាត់នោះ… ហើយយើងបានធ្វើការពេញមួយយប់ ជាមួយដៃគូរបស់យើង ស្វែងរកនៅលើផ្ទៃទឹក។ ប៉ុន្ដែឥឡូវនេះ យើងកំពុងតែពង្រីកនូវការរុករក នៅក្រោមផ្ទៃទឹក នៅក្នុងតំបន់នោះ»។

កងឆ្មាំឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិក បានបញ្ជាក់ ថា មនុស្សនៅក្នុងនាវាមុជទឹកដែលបានបាត់នោះ មានអ្នកបើកម្នាក់ និង អ្នកដំណើរ ចំនួន៤នាក់។ នាវាមុជទឹកនោះ មានសមត្ថភាពអាចមុជទឹក នៅក្នុងរយៈពេល៩៦ម៉ោង។ ប៉ុន្តែគេនៅតែមិនទាន់ច្បាស់ ថាតើនាវានោះ កំពុងតែស្ថិតនៅក្រោមទឹក ឬ ងើបឡើងមកលើផ្ទៃទឹក ហើយឥឡូវ គេនៅតែមិនទាន់អាចទំនាក់ទំនងបានដដែល។Boston-based Coast Guard officials involved in search for missing sub

កងទ័ពរបស់សហរដ្ឋអាមរិក និង កាណាដា បានបញ្ចេញនូវនាវា និង យន្ដហោះជាច្រើនគ្រឿង ស្វែងរកនាវាមុជទឹក ដែលបានបាត់ អស់រយៈពេលជាង១ថ្ងៃកន្លងមកនេះ។ កងយន្ដហោះ និង នាវារបស់សហរដ្ឋអាមរិក និង កាណាដា ទាំងនោះ ក៏កំពុងតែពង្រីកនូវការរុករក នៅក្នុងចម្ងាយ ប្រហែល ១ ៤៥០គីឡូម៉ែត្រ ហើយស្វែងរក នៅក្នុងជម្រៅទឹក រហូតដល់ ៣ ៩៦២ម៉ែត្រ។titanic: Titanic tourist submarine used to take people to view the  shipwreck goes missing in Atlantic Ocean - The Economic Times

លោកឧត្ដមនាវី ចន មោហ្គើរ មេបញ្ជាការឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «យើងកំពុងតែដាក់ពង្រាយទ្រព្យសម្បត្តិទាំងអស់របស់យើង ដើម្បីធ្វើឲ្យប្រាកដ ថា យើងអាចកំណត់ទីតាំងនាវាមុជទឹកនោះ ហើយជួយសង្គ្រោះមនុស្ស នៅក្នុងនាវា។ ប៉ុន្ដែរហូតមកដល់ល្ងាចអង្គារ យើងនៅតែបន្តហោះហើរយន្តហោះ និង ផ្លាស់ទីនាវាបន្ថែមទៀត។ បន្ថែមពីលើនេះ ក្រុមមន្រ្ដីរបស់យើង កំពុងតែទាក់ទងទៅកាន់នាវាពាណិជ្ជកម្ម សុំឲ្យពួកគេជួយផងដែរ។5 Reportedly Missing After Titanic Wreck Tourism Vessel Disappears In  Atlantic

ក្រុមហ៊ុនឯកជន ធ្វើប្រតិបត្ដិការលើនាវាមុជទឹក ក៏បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ ថា ក្រុមហ៊ុន កំពុងតែប្រមែប្រមូលជម្រើសទាំងអស់ ជួយសង្គ្រោះ ដល់មនុស្ស នៅក្នុងនាវាមុជទឹក។

បើតាមបណ្ដាញផ្សព្វផ្សាយសង្គម បង្ហោះដោយសាច់ញាតិ បានឲ្យដឹង ថា លោក ហាមីស ហាឌីង (Hamish Harding) ជាមហាសេដ្ឋីជនជាតិអង់គ្លេស ក៏ស្ថិតក្នុងចំណោមអ្នកទេសចរ នៅក្នុងនាវាមុជទឹកដែលបានបាត់នោះដែរ។

ក្រុមគ្រួសាររបស់ជនរងគ្រោះ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «លោក សាហ្សាដា ដាវូដ (Shahzada Dawood) ជាមហាសេដ្ឋី ជនជាតិប៉ាគីស្ថាន និង កូនប្រុសរបស់គាត់ គឺលោក ស៊ូឡេម៉ាន់ (Suleman) ក៏ស្ថិតក្នុងនាវាមុជទឹកដែលកំពុងបាត់នោះដែរ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការព្រួយបារម្ភ ត្រូវបានបង្ហាញ ដោយសហការី និង មិត្តភក្តិរបស់យើង ហើយយើងចង់ស្នើសុំឱ្យអស់លោកទាំងអស់គ្នា អធិស្ឋាន និង បួងសួង សុំឲ្យពួកគេមានសុវត្ថិភាព»។Titanic sub missing updates: Race against time for rescuers | kgw.com

មន្រ្ដីឆ្មាំឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិក បានសរសេរ នៅលើបណ្ដាញសង្គម Twitter ថា នាវាមុជទឹកមួយគ្រឿង នៅលើផ្ទៃទឹក Polar Prince (ប៉ូឡាប្រាំងស៍) ហើយវាបានបាត់ទំនាក់ទំនងជាមួយនាវាមុជទឹក ឈ្មោះ Titan (ទីតាន) ប្រហែលមួយម៉ោង និង ៤៥នាទី ក្រោយពេលនាវានោះ បានចាប់ផ្តើមមុជទឹក កាលពីព្រឹកថ្ងៃអាទិត្យ ឆ្ពោះទៅរកកន្លែងលិចរបស់កប៉ាល់ទីតានិក (Titanic) ។

កូនប្រសាប្រុសរបស់លោក ហាឌីង មហាសេដ្ឋីជនជាតិអង់គ្លេស បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា «ឪពុកក្មេករបស់គាត់ បានបាត់ខ្លួន នៅក្នុងនាវាមុជទឹក ហើយគាត់សូមបួងសួង និង អធិស្ឋាន ឲ្យឪពុកមានសុវត្ថិភាព»។Search Underway for Missing Titanic Submarine — Best Life

បើតាមគេហទំព័ររបស់ OceanGate (អូសៀនហ្គេត) បានឲ្យដឹង ថា បេសកកម្ម ទៅកាន់កប៉ាល់ទីតានិក គឺមនុស្សម្នាក់ ត្រូវចំណាយលុយ ចំនួន ២៥០ ០០០ដុល្លារ ដោយចាប់ផ្ដើមចេញដំណើរពី St. John (សេនស៍ ចន) កោះញូវហ្វោនឡែនដ៍ (Newfoundland ) ដោយធ្វើដំណើរ នៅក្នុងចម្ងាយប្រហែល៦៤០គីឡូម៉ែត្រ ចូលទៅក្នុងមហាសមុទ្រអាត្លង់ទិក ឆ្ពោះទៅកាន់កន្លែងដែលកប៉ាល់ទីតានិកនោះបានលិច។Time is running out to save Titanic wreckage, warn experts |  BelfastTelegraph.co.uk

កប៉ាល់ដឹកអ្នកដំណើរដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស Titanic បានលិច នៅក្នុងឆ្នាំ១៩១២ ក្នុងការធ្វើដំណើរ ជាលើកដំបូងរបស់ខ្លួន ក្រោយពេលវាបានបុកជាមួយនឹងផ្ទាំងទឹកកកដ៏ក្រាស់។ នៅក្នុងឧបទ្ទវហេតុនោះ បានសម្លាប់មនុស្ស ជាង ១ ៥០០នាក់ នៅក្នុងនាវា។ រឿងរ៉ាវទាំងនេះ ក៏ត្រូវបានអ្នកនិពន្ធ លើកយកមកប្រឌិត ធ្វើជាខ្សែភាពយន្តភាគ រឿង «Titanic» នៅឆ្នាំ១៩៩៧ ហើយទទួលបានការទស្សនាយ៉ាងច្រើនផងដែរ៕Search for missing Titanic sub like 'going into space'

មកស្គាល់ទីក្រុងមួយ ស្ថិតនៅក្នុងទ្វីប២ផ្សេងគ្នា

0

នៅលើពិភពលោកយើងនេះ មានតែទីក្រុង៦ប៉ុណ្ណោះ ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅលើទ្វីប២ផ្សេងគ្នា។ ហើយនៅក្នុងថ្ងៃនេះយើងនឹងលើកយកទីក្រុង១ក្នុងចំណោម៦នោះ មកចែកជូនលោកអ្នក។Istanbul, The City That Lies On Two Continents | Istanbul Sightseeing |  Times of India Travel

អ៊ីស្តង់ប៊ុល គឺជាទីក្រុងធំជាងគេក្នុងប្រទេសទួរគី និងជាទីក្រុងធំជាងគេទី៥នៅលើពិភពលោក ដោយមានមនុស្សប្រជាជនរស់នៅប្រមាណជា១៥លាននាក់។ ផ្នែកមួយនៃទីក្រុងនេះស្ថិតនៅទ្វីបអឺរ៉ុប និងមួយផ្នែកទៀតស្ថិតនៅអាស៊ី។Istanbul, The City That Lies On Two Continents

ទីក្រុងនេះត្រូវបានបំបែកជាពីរទ្វីប ដោយសារតែមានផ្លូវទឹក Bosphorus ប្រវែង៣១គីឡូម៉ែត្រ ដែលតភ្ជាប់សមុទ្រខ្មៅ ជាមួយសមុទ្រ Marmara និងបង្កើតជាព្រំដែនធម្មជាតិនៅចំកណ្តាលទីក្រុងនេះ។

ថ្វីបើទីក្រុងនេះត្រូវបានបែងចែកជាពីរទ្វីបក្តី ក៏ប៉ុន្តែមួយផ្នែកដែលស្ថិតនៅទ្វីបអាសុី ហាក់មិនសូវបានទទួលការអភិវឌ្ឍន៍ពីរាជរដ្ឋាលភិបាលនោះទេ ពោលគឺមានផ្លូវ Highway ធំៗ​ក៏ប៉ុន្តែមិនសូវមានមនុស្សរស់នៅនោះទេ។ Istanbul, Turkey - One City, Two Continents, A World of Culture

ខុសពីមួយផ្នែកដែលនៅទ្វីបអឺរ៉ុប គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មចាំបាច់ សម្រាប់ប្រជាជនរស់នៅទីក្រុងអ៊ីស្តង់ប៊ុល និងប្រទេសទួរគីទាំងមូលតែម្តង។

ក្រៅពីទីក្រុងអ៊ីស្តង់ប៊ុល ក៏នៅមានទីក្រុងមួយចំនួនដែលស្ថិតនៅពាក់កណ្តាលអឺរ៉ុប និងពាក់កណ្តាលអាស៊ី ក្នុងនោះរួមមាន៖

  • ទីក្រុងស៊ុយអេ (Suez) ប្រទេសអេហ្សីប
  • ទីក្រុង មេកនីតូហ្គស (Magnitogorsk) ប្រទេសរុស្សុី
  • ទីក្រុង អូរ៉ែនបឺក (Orenburg) ប្រទេសរុស្សុី
  • ទីក្រុង អាទីរ៉ូ (Atyrau) ប្រទេសកាហ្សាក់ស្ថានIstanbul City Break: An Enigma in Time - Travel Begins at 40

ប្រភព៖ WolrdAtlas

ផុសព្រះវិហារអាយុកាល ៥០០ឆ្នាំ នៅកណ្តាលបឹងក្នុងប្រទេសម៉ិកស៊ិក ដោយសារតែមូលហេតុមួយនេះ

0

ម៉ិកស៊ិក៖ ព្រះវិហារនៃសតវត្សទី ១៦ នៃសាវក Santiago បានផុសឡើងថ្មីៗនេះបន្ទាប់ពីគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរដោយទាក់ទាញអ្នកទស្សនាជាច្រើនកុះករ។

ព្រះវិហារ Apostle Santiago ត្រូវបានសាងសង់ឡើងដោយសមាជិកនៃលំដាប់ Dominican (DO) នៅសតវត្សទី ១៦ នៅពេលដែលប្រទេសម៉ិកស៊ិកស្ថិតនៅក្រោមអាណានិគមរបស់អេស្ប៉ាញក្នុងឆ្នាំ ១២១៥។ បច្ចុប្បន្នព្រះវិហារនេះ មានទីតាំងស្ថិតនៅតំបន់ Quechula ក្នុងរដ្ឋ Chiapas ភាគខាងត្បូងនៃប្រទេសម៉ិកស៊ិក បានលិចទឹកស្ទើរតែទាំងស្រុងចាប់តាំងពីឆ្នាំ ១៩៦៦ នៅពេលដែលទំនប់វារីអគ្គិសនីមួយត្រូវបានសាងសង់នៅក្នុងដៃទន្លេ Grijalva ក្បែរនោះ។ ជនជាតិដើមភាគតិចប្រហែល ១,០០០ – ២,០០០ នាក់ដែលរស់នៅក្នុងតំបន់ Quechula ត្រូវបានផ្លាស់ទីលំនៅដោយសារតែផ្ទះរបស់ពួកគេត្រូវបានជន់លិច។16th century church emerges from water in Mexico | GMA News Online

ទោះជាយ៉ាងណាក៏ដោយយោងតាមប្រភពព័ត៌មាន AFP ដែលបានរាយការណ៍នៅថ្ងៃទី ១៨ ខែមិថុនា ថា ថ្មីៗនេះព្រះវិហារដែលមានកម្ពស់ ១៥ ម៉ែត្របានលាតសន្ធឹងពីអាងស្តុកទឹក Nezahualcoyotl ដោយសារតែកំដៅអូសបន្លាយ និងអវត្ដមាននៃភ្លៀងនៅតំបន់នោះ នាំឱ្យបរិមាណទឹកក្នុងអាងមានការថយចុះយ៉ាងខ្លាំង ដែលធ្វើឱ្យប៉ះពាល់ដល់រចនាសម្ព័ន្ធទាំងមូលនៅក្នុងប្រទេស។Inside the 16th-Century Mexican Church That Emerged From Underwaterកម្រិតទឹកទាបក្នុងបឹងកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកនេសាទត្រី។ យោងតាមកសិករ Darinel Gutiérrez បាននិយាយថា ប្រហែលប្រាំខែមុន កម្រិតទឹកបានចាប់ផ្តើមធ្លាក់ចុះទាបជាងធម្មតា ដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ កម្ដៅបង្កឱ្យត្រីងាប់ជាច្រើនក្បាល ប៉ះពាល់ដល់ចំណូលរបស់ប្រជាពលរដ្ឋ ។ ក្នុងពេលថ្មីៗនេះដែល មនុស្សយ៉ាងហោចណាស់ ៨ នាក់ក៏បានស្លាប់ដោយសារអាកាសធាតុក្តៅពេកក្នុងប្រទេសម៉ិកស៊ិកផងដែរ៕400-year-old church re-emerges from beneath Mexican reservoir | The  Independent | The IndependentAbandoned church appears from the depths of a Mexican reservoir ប្រភព៖vnexpress

ចុម! ជប៉ុនឈឺក្បាលជាមួយក្តាមយក្សចេញល្បាតតាមឆ្នេរ ចុះអ្នកវិញគិតម្តេចដែរ ?

0

ដែលស្ថិតនៅភាគខាងជើងប្រទេសជប៉ុន កំពុងតែប្រឈមនឹងបញ្ហាក្តាមយក្សចេញល្បាត ។ កំណើនក្តាមយក្សបានធ្វើឱ្យប៉ះពាល់ដល់ការនេសាទនៅក្នុងតំបន់យ៉ាងខ្លាំង ដោយសារក្តាមទាំងនេះមានចំនួនកាន់តែច្រើន ហើយពួកវាតែងជាប់ក្នុងអួន និងឧបករណ៍នេសាទផ្សេងទៀត ។The World's Most Expensive Snow Crab Just Sold for $46,000 at Auction –  Robb Report

ចំនួនក្តាមយក្សនៅប្រទេសជប៉ុនបានកើនឡើងយ៉ាងខ្លាំង និងធ្វើឱ្យតម្លៃក្តាមយក្សធ្លាក់ចុះខ្លាំងផងដែរ ។ គេសង្កេតឃើញថា នៅតាមផ្សារទំនើបនានានៅទីក្រុងសាប៉ូរ៉ូ ក្តាមយក្សមានតម្លៃចាប់ពី១៥០យេន ទៅ៣០០យេនប៉ុណ្ណោះក្នុង១គីឡូក្រាម ។ អតិថិជនមកទិញក្តាមក្នុងផ្សារទំនើបម្នាក់ប្រាប់ថា ក្តាមយក្សមានរសជាតិផ្អែមឆ្ងាញ់ មិនចាញ់ក្តាមទូទៅទេ ។ រីឯមូលហេតុដែលធ្វើឱ្យក្តាមយក្សមានចំនួនកើនឡើងខុសធម្មតានោះ ដោយសារជប៉ុនបានបិទប្រទេសកាលពីពេលកន្លងមក ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។Global 2023 Opilio Snow Crab Projected Catch the Highest Since 2012!

ក្តាមយក្សភាគច្រើនចូលចិត្តរស់នៅក្នុងបរិវេណទឹកត្រជាក់ខ្លាំង ហើយគេអាចឃើញវារស់នៅតាមតំបន់ឆ្នេរសមុទ្រភាគខាងលិចប្រទេសជប៉ុន ។ ក្តាមយក្សទាំងនេះមានសាច់ច្រើន ជាពិសេស ក្តាមឈ្មោល ហេតុនេះ ទើបក្តាមឈ្មោលមានតម្លៃថ្លៃជាងក្តាមញី ។ ពលរដ្ឋជប៉ុននិយមទទួលទានសាច់ក្តាមប្រភេទនេះច្រើន ពីព្រោះពួកគេអាចទទួលទានសាច់ជើងក្តាមដោយងាយ ហើយវាមានពង និងខ្លាញ់ទៀតផង ។ ចំណែកសាច់ដុំក្តាម គេនិយមយកមកធ្វើម្ហូបឈ្មោះសាស៊ិមិ ខណៈមនុស្សមួយចំនួនយកក្តាមទាំងមូលទៅដាក់ក្នុងឆ្នាំងភ្លើង ឬយកវាទៅអាំងផងដែរ ៕Feast on Hokkaido Crab! Expert Shares All About Where, When, and How to Eat  Them | LIVE JAPAN travel guide ប្រភព ៖ Mono News

អាសុីធំ តែមានប្រទេសតិច! ចុះទ្វីបណាដែលមានប្រទេសច្រើនជាងគេ?

0

នៅលើពិភពលោកយើងមានទ្វីចំនួន៧ ក្នុងរួមមាន៖ ទ្វីបអាស៊ី,អាហ្វ្រិក,អូសេអានី,អឺរ៉ុប,អង់តាកទិក,អាមេរិកខាងជើង និង អាមេរិកខាងត្បូង។What is Asia shaped like? - Quora

ក្នុងចំណោមទ្វីបទាំង៧នេះ​ អាសុីយើងគឹជាទ្វីដែលធំជាងគេ ដោយមានផ្ទៃដី៤៤ ៥៧៩ ០០០គីឡូម៉ែត្រការ៉េ។  ត្បិតតែអាសុីជាងទ្វីបធំជាងគេមែន ក៏ប៉ុន្តែអាសុីយើងមានប្រទេសត្រឹមតែ ៤៤ប្រទេសតែប៉ុណ្ណោះ ពោលគឺតិចជាងទ្វីបអឺរ៉ុបដែលមាន ៤៧ប្រទេស និងទ្វីបដែលមានប្រទេសច្រើនជាងគេគឺអាហ្រ្វិកមាន៥៤ប្រទេស។Africa - Wikipedia

អាហ្រ្វិកគឺជាទ្វីបធំទី២ បន្ទាប់ពីទ្វីបអាសុី ដែលទ្វីបនេះមានផ្ទៃក្រឡា​ប្រហែល ៣០.៣ លាន​គីឡូម៉ែត្រការ៉េ បូក​រួមទាំង​បណ្ដា​កោះ​នៅ​ជុំវិញ​ផង និង​គ្របដណ្ដប់​ប្រមាណ៦ភាគរយ នៃ​ផ្ទៃផែនដី៕Most beautiful places in Africa to visit on your next trip - Exoticca Blog