Home ព័ត៌មានអន្តរជាតិ ការកកស្ទះចរាចរណ៍បានលេចឡើងវិញម្តងទៀតនៅលើភ្នំអេវឺរេស

ការកកស្ទះចរាចរណ៍បានលេចឡើងវិញម្តងទៀតនៅលើភ្នំអេវឺរេស

75
0

បរទេស៖ យោងតាមប្រភពព័ត៌មានរបស់ប្រទេសអូស្ត្រាលីដែលបានរាយការណ៍កាលពីថ្ងៃទី២០ ខែមិថុនា ថា ការលើសចំណុះកំពុងកើតមានឡើងវិញម្តងទៀតនៅលើភ្នំ Everest ដែលធ្វើឱ្យអ្នកឡើងភ្នំស្លាប់ដោយសារខ្វះអុកស៊ីហ្សែននៅពេលដែលកំពុងរង់ចាំ។
ថ្មីៗនេះវីដេអូខ្លីមួយនៅលើ TikTok ដែលបានថតអ្នកឡើងភ្នំដ៏វែងមួយជំហានម្តងៗ ឆ្លងកាត់ផ្លូវភ្នំព្រិល Everest ដ៏គ្រោះបំផុតនៅលើពិភពលោក បានទាក់ទាញអ្នកទស្សនាជាង ៣ លានដង ហើយកំពុងត្រូវបានចែកចាយពេញបណ្តាញសង្គម។Traffic jams are just one of the problems facing climbers on Everest

គួររំលឹកដែរថា កាលពីខែឧសភា ឆ្នាំ ២០១៩ ទិដ្ឋភាពនៃមនុស្សរាប់រយនាក់តម្រង់ជួរនៅលើផ្លូវលំក្រោមសីតុណ្ហភាពដក ៣០ ដឺក្រេ ដើម្បីរង់ចាំឡើងភ្នំអេវឺរ៉េសបានបណ្តាលឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដែលនៅពេលនោះមានមនុស្សចំនួន ១១ នាក់ត្រូវបានស្លាប់ដោយសារការហត់នឿយ និងការខ្វះអុកស៊ីហ្សែន។
យោងតាមមូលដ្ឋានទិន្នន័យហិម៉ាឡៃ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ពេលកំពុងឡើងភ្នំ Everest នៅឆ្នាំនេះ ក៏បានកើនលើសចំនួនមនុស្ស ១១នាក់ក្នុងឆ្នាំ ២០១៩ ។ គិតត្រឹមខែមិថុនា មានអ្នកស្លាប់ ១២ នាក់ និងបាត់ខ្លួន ៥ នាក់នៅលើភ្នំនេះផងដែរ។In pictures: 3 Indians among 10 dead on overcrowded Mount Everest | Condé  Nast Traveller India

ការកកស្ទះចរាចរណ៍នៅលើភ្នំអេវឺរេសកើតឡើងដោយសារមូលហេតុសំខាន់ពីរគឺទីមួយចំនួនអ្នកឡើងភ្នំកើនឡើងយ៉ាងខ្លាំង និងលក្ខខណ្ឌអាកាសធាតុមិនល្អ ដោយសារមនុស្សកាន់តែច្រើនការរង់ចាំនៃការឡើងភ្នំកាន់តែយូរ និងអ្នកឡើងភ្នំជាចំណូលថ្មីមិនសូវមានបទពិសោធន៍គ្រប់គ្រាន់ដើម្បីប្រឈមមុខនឹងហានិភ័យនៅលើភ្នំមរណៈនេះ។ ទីពីរគឺ ដោយសារបញ្ហានៃគ្រោះមហន្តរាយកាលពីឆ្នាំ ២០១៩ ដែលបានបណ្តាលឱ្យមនុស្ស ១១ នាក់បានបាត់បង់ជីវិត នៅពេលដែលពួកគេត្រូវជាប់គាំងរង់ចាំរហូតដល់ខ្វះអុកស៊ីហ្សែន ដោយសារអាកាសធាតុត្រជាក់ខ្លាំងពេករួមជាមួយនឹងព្រិល និងខ្យល់បក់ខ្លាំងផងដែរ។Will There Be Deadly Traffic Jams on Mount Everest this Year? - Outside  Online

លោក Bigyan Koirala មន្ត្រីក្រសួងទេសចរណ៍នៃប្រទេសនេប៉ាល់បាននិយាយថា ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះ មនុស្សចំនួន ៤៧៨ នាក់ត្រូវបានអនុញ្ញាតឱ្យឡើងភ្នំ Everest ដែលកើនឡើងជាង ១០០ នាក់បើធៀបនឹងឆ្នាំមុន។ លោក Bigyan Koirala ក៏បាននិយាយទៀតថា ដើម្បីកាត់បន្ថយអត្រានៃការស្លាប់របស់មនុស្សនៅពេលកំពុងឡើងភ្នំ ខាងមន្ត្រីរបស់យើងនឹងផ្តល់អុកស៊ីសែនឱ្យបានគ្រប់គ្រាន់សម្រាប់អ្នកឡើងភ្នំ និងកាត់បន្ថយចំនួនមនុស្ស ដើម្បីការពារការកកស្ទះចរាចរណ៍យូរ៕ ប្រភព៖vnexpress