Home ព័ត៌មានជាតិ សាំងធម្មតារក្សាតម្លៃដដែល ខណៈ ម៉ាស៊ូតឡើង៥០រៀលបន្ថែមទៀត

សាំងធម្មតារក្សាតម្លៃដដែល ខណៈ ម៉ាស៊ូតឡើង៥០រៀលបន្ថែមទៀត

61
0

តម្លៃប្រេងនៅកម្ពុជាមានការកើនឡើងបន្តិច ដោយសាំងធម្មតារក្សាតម្លៃដដែល និង ប្រេងម៉ាស៊ូត ឡើងថ្លៃ៥០រៀលក្នុង១លីត្របើធៀបនឹងតម្លៃចាស់។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងនោះ តម្លៃប្រេងសាំងធម្មតាក្នុង១លីត្រ គឺថ្លៃ ៤ ២០០រៀល និងប្រេងម៉ាស៊ូតថ្លៃ ៣ ៩៥០ រៀលក្នុង១លីត្រ ដែលគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមិថុនា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា តម្លៃប្រេងខាងលើនេះគឺផ្អែកទៅលើទីផ្សារអន្តរជាតិ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu0BC1z16qNjGtABinp-X9mxdXQ_K-w1kM57hPg1xSOnjPGRv68fFzWaLjvIS5UmIPpELLysY8Olrr24l2KGK2ndHAk-_y1btQAI5fREZBKIFuWv2fYbxQ2PgzCsmvs7qEfar3RxiBwBPDuA3PbKbw4sZMQHJEPH23DKfU7QVuGG7QvwIzuavROfgZm64/s1280/photo_2023-06-21_11-48-21.jpg