Home Blog Page 1639

ក្រុមហ៊ុនអន្តរជាតិធំៗនៅទូទាំងពិភពលោកគ្រោងកាត់បន្ថយទំហំការិយាល័យ

0

ក្រុមហ៊ុនអន្តរជាតិធំៗប្រមាណពាក់កណ្តាលនៅទូទាំងពិភពលោក បានដាក់ផែនការកាត់បន្ថយទំហំការិយាល័យធ្វើការក្នុងរយៈពេល៣ឆ្នាំខាងមុខ ។ ព័ត៌មាននេះបានផ្សព្វផ្សាយដោយ Knight Frank ជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យដ៏ធំមួយលើពិភពលោក ហើយក្រុមហ៊ុននេះបញ្ជាក់ថា ក្រុមហ៊ុននីមួយៗបានសម្របខ្លួនធ្វើការងារពីផ្ទះកាន់តែច្រើនឡើង ចាប់តាំងពីមានជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ប៉ុន្តែក្រុមហ៊ុនតូចៗភាគច្រើនមានគម្រោងពង្រីកការិយាល័យធ្វើការរបស់ពួកគេ ។Office Design Experts in Norwich, Suffolk and Cambridge

តាមការស្ទង់មតិរបស់ក្រុមហ៊ុន Knight Frank បង្ហាញថា បណ្តានាយកគ្រប់គ្រងក្រុមហ៊ុនទទួលខុសត្រូវផ្នែកអចលនទ្រព្យចំនួន៣៥០កន្លែងនៅទូទាំងពិភពលោក ដែលមានបុគ្គលិករួមគ្នាសរុប១០លាននាក់ រកឃើញថា ក្រុមហ៊ុនធំៗទាំងនេះកំពុងកាត់បន្ថយកម្រិតកាបូន និងបានកំណត់គោលដៅកាត់បន្ថយទំហំការិយាល័យពី១០% ទៅ២០% ។Office space in Phnom Penh: How to choose the best working space

អ្នកជំនាញផ្នែកអចលនទ្រព្យរបស់ក្រុមហ៊ុន Knight Frank និយាយថា ៖ «ការប្រើប្រាស់ការិយាល័យមានទំហំតូចជាងមុនជាចំណុចល្អមួយ និងក្លាយជាជម្រើសរបស់ក្រុមហ៊ុនធំៗ ហើយវាមិនមែនជាទីបញ្ចប់របស់ទីផ្សារអចលនទ្រព្យទេ ពីព្រោះអ្វីដែលយើងបានឃើញនេះ គឺជាកង្វះខាតការផ្គត់ផ្គង់ និងតម្លៃជួលអគារការិយាល័យកើនឡើង» ។ ក្រុមហ៊ុនអន្តរជាតិធំៗគ្រោងកាត់បន្ថយទំហំការិយាល័យនេះ បានធ្វើឱ្យគេបារម្ភពីថ្ងៃអនាគតរបស់អគារចាស់ និងអគារស្ថិតក្នុងទីតាំងមិនពេញនិយមផងដែរ ។ ជាមួយគ្នានេះ ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មបានប្រឈមនឹងការធ្លាក់ចុះយ៉ាងខ្លាំង ដោយសារអត្រាការប្រាក់កើនឡើង ។50% of companies want workers back in office 5 days a week

ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនជាច្រើនបានផ្អាកការសម្រេចចិត្តរឿងអចលនទ្រព្យរបស់ខ្លួន ដើម្បីរង់ចាំវាយតម្លៃឥរិយាបថការងារក្រោយការរាតត្បាតរបស់ជំងឺកូវីដ ខណៈក្រុមហ៊ុនខ្លះទៀតរង់ចាំឱ្យកិច្ចសន្យាជួលអគារផុតសុពលភាពសិន មុននឹងសម្រេចចិត្តផ្លាស់ប្តូរ ៕ ប្រភព ៖ beartai BRIEF

ក្រុមមេធាវី ដេកភ័យនឹងរបបយោធាមីយ៉ាន់ម៉ា អូសកចូលគុក

0

រដ្ឋធានីណៃពិដោរ៖ ការធ្វើរដ្ឋប្រហាររបស់ពួកយោធាមីយ៉ាន់ម៉ា រឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានរុញច្រានប្រទេសអាស៊ានមួយនេះ ឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល វាយប្រយុទ្ធគ្នាស្ទើរពាសពេញប្រទេស ហើយឥឡូវ របបសឹកមួយនេះ កំពុងតែបង្កការបំភិតបំភ័យ និង គំរាមកំហែងដល់មេធាវីការពារក្ដីឲ្យអ្នកជាប់ឃុំឃាំងខាងនយោបាយ។Win Myint elected new Myanmar president - BBC News

សារព័ត៌មាន CNA មានមូលដ្ឋាន នៅសិង្ហបុរី បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ថា អង្គការសិទ្ធិមនុស្ស បានថ្លែង កាលពីថ្ងៃព្រហស្បតិ៍ (៨ មិថុនា) ថា ក្រុមមេធាវីរបស់មីយ៉ាន់ម៉ា កំពុងតែការពារដល់កូនក្ដី ជាអ្នកជាប់ឃុំឃាំងផ្នែកនយោបាយ នៅក្នុងតុលាការ គ្រប់គ្រងដោយរបបយោធា ក៏កំពុងតែរងការយាយី ហើយថែមទាំងត្រូវបានចាប់ដាក់គុក ដោយអាជ្ញាធររបបយោធានេះ។ សកម្មភាពបែបនេះ កំពុងតែបំភិតបំភ័យ និង គំរាមកំហែងដល់ក្រុមមេធាវីជាច្រើន ឲ្យបញ្ឈប់ទទួលយកសំណុំរឿងរបស់អ្នកជាប់ឃុំឃាំងខាងនយោបាយ។

ក្រុមអង្គការសិទ្ធិមនុស្ស បានអះអាង ថា របបយោធាមីយ៉ាន់ម៉ា តែងតែប្រើប្រាស់ប្រព័ន្ធតុលាការ សម្រាប់ផ្ដួលគូបដិបក្ខ រួមទាំងមេដឹកនាំលទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) និង លោក វីន មីយីន (Win Myint) អតីតប្រធានាធិបតី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេលវែង ដោយតុលាការ នៃរបបសឹកនេះ។Justice denied as regime targets activists' lawyers | Frontier Myanmar

ក្រុមអង្គការសិទ្ធិមនុស្ស បានបញ្ជាក់ នៅក្នុងរបាយការណ៍មួយ ដោយផ្អែកលើបទសម្ភាសន៍ជាមួយនឹងមេធាវី ចំនួន១៩នាក់ ថា មេធាវីការពារក្តី ធ្វើការ នៅក្នុងតុលាការពិសេស ត្រូវបានបង្កើតឡើង ដោយរបបយោធា សម្រាប់កាត់ទោសបទឧក្រិដ្ឋកម្មផ្នែកនយោបាយ កំពុងតែ ប្រឈមមុខនឹងការយាយី ការបំភិតបំភ័យ និង ការគំរាមកំហែង ពីអាជ្ញាធរ នៃរបបយោធាមីយ៉ាន់ម៉ា។

មេធាវីមួយរូប នៅទីក្រុងយ៉ាំងហ្គោន (Yangon) បានប្រាប់ដល់អង្គការសិទ្ធិមនុស្ស Watchdog ថា «ឥឡូវនេះ នៅក្នុងបន្ទប់សវនាការ ខ្ញុំមានការព្រួយបារម្ភ អំពីការឃុំឃាំងខ្លួនឯង ច្រើនជាជាងការនិយាយ អំការពិត។ មេធាវីគ្រប់គ្នា នៅក្នុងតុលាការ បានដឹងច្បាស់ ថា ខ្ញុំជានរណា… របបយោធា អាចឃុំខ្លួនខ្ញុំ នៅពេលណាក៏បាន ហើយពួកគេអាចនឹងបង្កើតហេតុផលណាមួយ ដែលពួកគេចង់បាន»។ASEAN's Myanmar Crisis | Council on Foreign Relations

អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានលើកឡើង អំពីករណីរបស់លោកស្រីមេធាវី អ៊ីវែត នូ អ៊ោង (Ywet Nu Aung) ត្រូវបានគេរាយការណ៍ ថា ត្រូវបានចាប់ឃុំឃាំង ខណៈលោកស្រី បានចាកចេញពីសវនាការ។ លោកស្រី កំពុងតែធ្វើជាតំណាងឱ្យអតីតប្រធានរដ្ឋ និង ជាសមាជិកគណបក្សរបស់លោកស្រី សានស៊ូជី គឺគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD)។ លោកស្រី មេធាវីរូបនេះ ត្រូវបានរបបយោធា ចោទប្រកាន់ ពីការជួយផ្តល់ជំនួយហិរញ្ញវត្ថុ ដល់កងជីវពល ប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា ហើយក្រោយមក ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល១៥ឆ្នាំ។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស ក្នុងស្រុក បានអះអាង ថា របបសឹកមីយ៉ាន់ម៉ា បានចាប់ខ្លួនមនុស្ស ជាង ២៣ ០០០នាក់ និង ជនរងគ្រោះ ចំនួន ៣ ៦២២នាក់ផ្សេងទៀត ត្រូវបានសម្លាប់ ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក៕Opinion | The Myanmar Crisis - The New York Times

ត្រឹម៦ថ្ងៃដំបូង យុទ្ធាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានជាង៨៣ម៉ឺនដុល្លារ

0

តាមការឱ្យដឹងពីមូលនិធិគន្ធបុប្ផានៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានថវិកាបរិច្ចាគរហូតដល់ជាង ៨៣ម៉ឺនដុល្លារ ក្នុងរយៈពេលត្រឹមតែ ៦ថ្ងៃដំបូងប៉ុណ្ណោះពីសប្បុរសជនជាង ១៨ម៉ឺននាក់ ដែលនេះសបញ្ជាក់ពីទឹកចិត្ត និងស្មារតី “ខ្មែរជួយខ្មែរ” កំពុងតែផុលផុស និងរស់រវើកក្នុងចំណោមប្រជាជនខ្មែរយើងនៅគ្រប់ទិសទី។

យុទ្ធនាការខាងលើនេះនៅមិនទាន់បញ្ចប់នៅឡើយទេរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដែលអាចឱ្យសប្បុរសជនដទៃទៀតនៅបន្តបរិច្ចាគតិចក្តី ច្រើនក្តី ដើម្បីរួមគ្នាផ្ដល់ក្ដីស្រលាញ់ដល់កុមារនៅកម្ពុជា។

សូមបញ្ជាក់ថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ត្រូវបានរៀបចំម្តងរួចមកហើយ កាលពីខែមិថុនា ឆ្នាំ២០២២ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន និងទទួលបានថវិកាបរិច្ចាគជាង ៣០ម៉ឺនដុល្លារអាម៉េរិក។ ខណៈមន្ទីរពេទ្យគន្ធបុប្ផា បានព្យាបាលកុមាររាប់លាននាក់ និងចំណាយថវិកាជាមធ្យម ៤០លានដុល្លារអាម៉េរិក ក្នុង១ឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃប្រកបដោយគុណភាព និងមិនមានការរើសអើង៕

តើខួរក្បាលរបស់មនុស្សដំណើរការបានប៉ុន្មានម៉ោងក្នុងមួយថ្ងៃ?

0

ខួរក្បាលគឺជាសរីរាង្គដ៏ស្មុគស្មាញរបស់មនុស្ស វាត្រូវបានបង្កើតឡើងដោយតំបន់សំខាន់ៗចំនួនបីគឺ cerebrum, cerebellum និងដើមខួរក្បាល។ តំបន់នៃខួរក្បាលទាំងពីរ cerebrum, cerebellum ធ្វើការដោយឯករាជ្យ និងធ្វើការរួមគ្នាដើម្បីបំពេញភារកិច្ច។ ដូច្នេះ អាស្រ័យលើកិច្ចការ បរិមាណខួរក្បាលដែលប្រើនឹងប្រែប្រួលទៅតាមតំបន់។5 Facts That You Didn't Know About the Human Brain | NeuroSpine Surgical  Consultants

ជាទូទៅភាគច្រើនគេជឿថា មនុស្សប្រើប្រាស់ខួរក្បាលត្រឹមតែ១០% ប៉ុណ្ណោះសម្រាប់រាងកាយ ប៉ុន្តែវាមិនពិតនោះទេ ផ្ទុយទៅវិញមនុស្សប្រើប្រាស់ខួរក្បាលគ្រប់ពេលវេលាគឺ ២៤ ម៉ោងក្នុងមួយថ្ងៃ សូម្បីតែពេលសម្រាក ឬគេងក៏ដោយ ខួរក្បាលភាគច្រើនរបស់មនុស្សនៅតែសកម្ម។
លោក John Henley អ្នកជំនាញខាងសរសៃប្រសាទនៅគ្លីនិក Mayo បានមានប្រសាសន៍ថា ក្នុងមួយថ្ងៃ មនុស្សបានប្រើខួរក្បាលចំនួន ១០០ % តែម្តង ដោយគ្មានពេលសម្រាកដូចជាដៃ ជើង និងរាងកាយផ្សេងទៀតនោះទេ។Visitors Can Touch Human Brains at This Indian Neuroscience Institute -  Atlas Obscura

យោងតាមបច្ចេកវិទ្យាម៉ាញេទិច fMRI បានធ្វើការវាស់លំហូរឈាម និងអុកស៊ីសែននៅក្នុងខួរក្បាល ដើម្បីរកមើលសកម្មភាពនៅក្នុងតំបន់ខួរក្បាលផ្សេងៗទៀត។ បច្ចេកទេសនេះបង្ហាញថា សូម្បីតែពេលអនុវត្តកិច្ចការសាមញ្ញៗ ខួរក្បាលរបស់មនុស្សបានប្រើលើសពី ១០% ឯណោះ នេះបញ្ជាក់ថាមនុស្សបានប្រើប្រាស់ខួរក្បាលច្រើនជាងការប្រើប្រាស់រាងកាយ ៕ ប្រភព៖vnexpress

បង់ក្លាដែសបិទសាលារៀនបឋមសិក្សាដោយសារអាកាសធាតុក្តៅខ្លាំង

0

ប្រទេសបង់ក្លាដែស ៖ នៅខែមិថុនា ឆ្នាំ២០២៣ ប្រទេសបង់ក្លាដែសមានសីតុណ្ហភាពជិតស្មើនឹង៤១អង្សារសេ និងធ្វើឱ្យអាកាសធាតុក្តៅខ្លាំងគ្របដណ្តប់នៅតំបន់ជាច្រើនក្នុងប្រទេសនេះ ខណៈកាលពីមុន សីតុណ្ហភាពស្មើតែ៣២អង្សារសេប៉ុណ្ណោះ ។ លើសពីនេះ ពលរដ្ឋភាគច្រើនខ្វះខាតអគ្គិសនីប្រើប្រាស់ទៀតផង ដោយសាររោងចក្រផលិតអគ្គិសនីគ្មានប្រេងឥន្ធនៈគ្រប់គ្រាន់ ។Primary schools to remain close from June 5-8 due to heat wave condition

ការិយាល័យឧតុនិយមបង់ក្លាដែសបានជូនដំណឹងទៅកាន់ពលរដ្ឋថា ប្រទេសបង់ក្លាដែសត្រូវប្រឈមនឹងអាកាសធាតុក្តៅខ្លាំងមួយរយៈទៀត ខណៈការផ្គត់ផ្គង់អគ្គិសនី ក៏ត្រូវកាត់បន្ថយផងដែរ ។ ដូច្នេះ វាជាស្ថានការណ៍ដ៏អាក្រក់មួយសម្រាប់ពលរដ្ឋ ដោយសារពួកគេមិនអាចប្រើប្រាស់កង្ហារបានក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំង ។ មិនតែប៉ុណ្ណោះ គេបានប្រកាសឱ្យបិទសាលារៀនបឋមសិក្សា នៅខែមិថុនា ឆ្នាំ២០២៣ ផងដែរ ។Scorching heat forces Bangladesh to shut primary schools - Khmer Times

លោក Nasrul Hamid រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែ បានថ្លែងថា បង់ក្លាដែសអាចកាត់បន្ថយការប្រើប្រាស់អគ្គិសនីរយៈពេល២សប្តាហ៍ទៀត ដោយសារការខ្វះខាតប្រេងឥន្ធនៈ ហើយគេត្រូវផ្អាកការផលិតថាមពលជាច្រើនកន្លែង រួមទាំងរោងចក្រថាមពលធ្យូងថ្មដ៏ធំបំផុតរបស់ប្រទេស ។ អាកាសធាតុក្តៅខ្លាំងបានកើតឡើងស្របពេលប្រទេសបង់ក្លាដែសកាត់បន្ថយការប្រើប្រាស់អគ្គិសនី ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ។ លើសពីនេះ វាក៏បានប៉ះពាល់ដល់ឧស្សាហកម្មសម្លៀកបំពាក់ដ៏សំខាន់ ដែលមានសមាមាត្រច្រើនជាង៨០% នៃការនាំចេញទំនិញទៅក្រៅប្រទេស ។Schools in Bangladesh were closed for longer than in any other country.  Here's how BRAC is supporting their reopening - The Good Feed

អ្នកជំនាញចង្អុលបង្ហាញថា សីតុណ្ហភាពកើនឡើង ក៏ដូចជារលកកំដៅបានគ្របដណ្តប់នៅតំបន់ជាច្រើនទូទាំងប្រទេសមានរយៈពេលយូរជាងមុន គឺបណ្តាលមកពីបម្រែបម្រួលអាកាសធាតុនៅលើពិភពលោក ។ ហេតុនេះ វាមានចំណែកធ្វើឱ្យពិភពលោកប្រែប្រួលដូចជា ជួបគ្រោះមហន្តរាយញឹកញាប់ ធ្ងន់ធ្ងរ និងយូរជាងមុន ៕

ប្រភព ៖ Tnn earth

បុរសម្នាក់រួចជីវិត បន្ទាប់ពីបានវាយប្រហារជាមួយក្រពើយក្សទឹកប្រៃ

0

បរទេស៖ យោងតាមប្រភពព័ត៌មាន Live Science កាលថ្ងៃទី ៦ ខែមិថុនា បានឱ្យដឹងថា បុរសជនជាតិអូស្ត្រាលីម្នាក់ឈ្មោះ Marcus McGowan ត្រូវបានក្រពើយក្សទឹកប្រៃវាយប្រហារពីខាងក្រោយ ខណៈដែលលោកកំពុងហែលទឹក។

លោក McGowan បាននិយាយថា “ក្រពើយក្សនោះបានវាយប្រហារខ្ញុំដោយត្របាក់ក្បាលរបស់ខ្ញុំ ប៉ុន្តែមិនទាន់ខ្លាំងនោះទេ ភ្លាមនោះដែរខ្ញុំក៏បានប្រើកម្លាំងដៃរបស់ខ្ញុំដើម្បីបើកថ្គាមវា ហើយខ្ញុំក៏បានព្យាយាមត្រឡប់មកឡើងលើគោកវិញដោយជោគជ័យ។
ដូចនេះដៃ និងក្បាលរបស់លោក McGowan ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស ដោយរបួសទាំងនេះនៅកម្រិតស្រាលនៅឡើយទេ បើប្រៀបធៀបទៅនឹងការប្រយុទ្ធជាមួយសត្វក្រពើយក្សដ៏មានឥទ្ធិពលបំផុតមួយនៅលើភពផែនដី។Man survives crocodile attack by prying its jaws off his head. How did he  escape such a powerful bite? | Live Science

លោក McGowan ក៏បានបន្តទៀតថា ក្រពើទឹកប្រៃនោះមានប្រវែងប្រហែល ៤-៥ ម៉ែត្រ និងមានទម្ងន់ប្រហែល ៣,៧០០ គីឡូក្រាម។ លោក Paul Gignac អ្នកជំនាញកាយវិភាគវិទ្យានៅសាកលវិទ្យាល័យ Arizona បាននិយាយថា ជាទូទៅក្រពើមានថ្គាមដ៏រឹងមាំ និងកម្លាំងមហាសាល ប៉ុន្តែវាពិតជាអស្ចារ្យណាស់ដែលលោក McGowan បានរួចជីវិត។
នៅក្នុងហេតុការណ៍បែបនេះ មនុស្សអាចរំដោះខ្លួនចេញពីមាត់ក្រពើបាន នៅពេលដែលត្រូវបានវាយប្រហារ រាងកាយរបស់មនុស្សជាធម្មតាបញ្ចេញនូវ adrenaline យ៉ាងច្រើន ដែលបង្កើនចង្វាក់បេះដូង និងអត្រាដកដង្ហើម។ ប្រតិកម្មនេះបង្កើនបរិមាណអុកស៊ីសែនបញ្ជូនទៅសាច់ដុំដោយផ្តល់ឱ្យមនុស្សនូវថាមពលយ៉ាងខ្លាំងដើម្បីទប់ទល់នឹងគ្រោះថ្នាក់បែបនេះ៕Man escapes from crocodile's jaws in an attack in Queensland | SBS News ប្រភព៖vnexpress

ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គ្រោងចំណាយថវិការ ៤០០០ពាន់លានដុល្លារ

0

ក្រោយពីប្រកាសបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត កន្លងទៅហើយនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ទើបតែចុះកិច្ចព្រមព្រៀងសាងសង់ផ្លូវល្បឿលឿនមួយខ្សែទៀត ជាមួយក្រុមហ៊ុនចិន គឺផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuj8E2BPTqVVhxNvT_blvECDET4Jei-2RtUFvsf2S6AL30Dfw2pP-YTUNK3XYybxtgGXHMjuqxcIXd_bkfI8ogzP3uVJo1iTdBbtyTVcg5Pcc_tMm0HH8Fly14td0Foo8bZn6p-TgIVZpra-mCOQf7o80qRBE-JrKxUH98OlNh9xIaHtRFVyTsZeIZ/s1024/image-466-1024x683.png

គម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គ្រោងនឹងចំណាយទឹកប្រាក់ ៤០០០លានដុល្លារ ដែលមាន២ដំណាក់កាល គឺដំណាក់កាលទី១ ភ្នំពេញ-សៀមរាប ប្រវែង២៥០គីឡីម៉ែត្រ ដំណាក់កាលទី២ សៀមរាប-ប៉ោយប៉ែត ប្រវែង១៥០គីឡូម៉ែត្រ។

ដោយដំណាក់កាលទី១ ភ្នំពេញ-សៀមរាប មានប្រវែង២៥០គីឡីម៉ែត្រ និងដំណាក់កាលទី២ សៀមរាប-ប៉ោយប៉ែត មានប្រវែង១៥០គីឡូម៉ែត្រ ទាំងអស់៤០០គីឡូម៉ែត្រ។

ដូច្នេះ ចំពោះការចំណាយវិញ គឺប្រហែល ១០លានដុល្លារ ក្នុង១គីឡូម៉ែត្រ ដូច្នេះ ៤០០គីឡូម៉ែត្រ ស្មើនឹង៤០០០លានដុល្លារ។ ប៉ុន្តែ ប្រវែង និងទំហំទឹកប្រាក់ក្នុងការសាងសង់នេះ គឺមិនទាន់ច្បាស់លាស់នោះទេ អាចមានការប្រែប្រួលណាមួយតាមស្ថានភាពជាក់ស្តែងនាថ្ងៃអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBRK_h1m4xsw5NqN1Y4_T40iUbDjHWGYK5GysY924xmDkAtTclikKbcE-2L_UDd-WFz1kGZm8AjnUZdhWp8mkuTtiTcl5HPmCEPa7h6iDIoVV-9rm7GMNACZjYLAZOrbTzIxSakqVyLcHQ6as9KlO-rJmZaHpojTgKI4IK6p2mF7osEhv3Wb2ePnfh/s1024/image-465-1024x645.png

លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្នុងការចុះកិច្ចព្រមព្រៀងនេះ គឺដើម្បីផ្តល់ពេលវេលា ១២ខែ ដើម្បីឱ្យក្រុមហ៊ុនចិនសិក្សាលើគម្រោងនេះ ក៏ប៉ុន្តែខាងភាគីចិនសូមពេលត្រឹមតែ៦ខែប៉ុណ្ណោះ ព្រោះក្រុមហ៊ុនបានសិក្សារយៈពេល៥ខែរួចមកហើយ។

បើមិនមែនការប្រែប្រួលអ្វីនោះទេ ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៤ ខាងមុខនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeG2oIKJb3MRgibK-ou-6TblfD3Y_D6JB1Ud8hu6jlOlG_9WPJQiLEMmRe67JEkcxuWq8hy3RT7FRWK8iElJQeXeWxeVxdYaMqaSbykMmRuX9yhMe8n-gs7Ob4-1UtISxlxp4DlW-BA0-6v82AmnFT_idgVk5OkUT0_yZUowX48UP0wRPN2C7sfKHc/s1024/image-464-1024x576.png

ឥណ្ឌូណេស៊ីហាមប្រើប្រាស់ផលិតផលផ្លាស្ទិកតែម្តងបោះចោល

0

ប្រទេសឥណ្ឌូណេស៊ី ៖ ប្រទេសឥណ្ឌូណេស៊ីបានប្រកាសហាមប្រើប្រាស់ផលិតផលផ្លាស្ទិកតែម្តងហើយបោះចោលនៅឆ្នាំ២០២៩ ហើយបណ្តាក្រុមហ៊ុនផលិតទំនិញនានាត្រូវសហការទទួលខុសត្រូវ និងចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកឱ្យបាន៣០% ក្នុងការវេចខ្ចប់ផលិតផល ។Indonesia plans to ban single-use plastic by end of 2029 - CNA

ការប្រកាសហាមប្រើប្រាស់ផ្លាស្ទិកនេះ គឺផ្តោតទៅលើថង់ផ្លាស្ទិកដែលប្រើប្រាស់ចំនួន១លើក, បំពង់, កាំបិត ស្លាបព្រា និងសមផ្លាស្ទិក ។ ជាមួយគ្នានេះ គេក៏ប្រកាសហាមប្រើប្រអប់ផ្លាស្ទិកខ្ចប់ម្ហូបអាហារផងដែរ ។ តាមការស្រាវជ្រាវ និងរបាយការណ៍ជាច្រើនបញ្ជាក់ថា ឥណ្ឌូណេស៊ីជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងទៀត ដែលបានបង្កើតសំរាមផ្លាស្ទិកជាច្រើនលើសលើសនៅលើពិភពលោក ហើយកាលពីឆ្នាំ២០២២ ប្រទេសឥណ្ឌូណេស៊ីបានបង្កើតសំរាមផ្លាស្ទិករហូតដល់១២,៦លានតោន ។

តាមទិន្នន័យពីក្រសួងបរិស្ថានឥណ្ឌូណេស៊ី ដែលបានដកស្រង់ការស្រាវជ្រាវពីក្រុមអ្នកអភិរក្សបរិស្ថាន «Zero Waste Indonesia Alliance» បញ្ជាក់ថា មានត្រឹមតែ៩% ប៉ុណ្ណោះនៃសំរាមផ្លាស្ទិកនៅឥណ្ឌូណេស៊ី ដែលគេបានយកទៅកែច្នៃប្រើប្រាស់ឡើងវិញ ។ ចំណែកសំរាមនៅសល់ជាច្រើនទៀតត្រូវបានគេកប់ចោល ឬទុកចោលធ្វើឱ្យកើតជាតិពុលនៅក្នុងទឹកទន្លេ និងសមុទ្រ ។Confusion, resistance as Indonesian capital starts single-use plastics ban  | Reuters

កាលពីខែកក្កដា ឆ្នាំ២០១៩ កោះបាលី គឺជាកោះដ៏ល្បីឈ្មោះមួយខាងទាក់ទាញភ្ញៀវទេសចរនៅឥណ្ឌូណេស៊ី បានក្លាយជាទីកន្លែងដំបូងគេដែលហាមការប្រើផ្លាស្ទិកតែម្តងបោះចោល, បំពង់ និងប្រអប់ផ្លាស្ទិក ។ ជាមួយគ្នានេះ កាលពីខែកក្កដា ឆ្នាំ២០២០ ទីក្រុងហ្សាកាតា ក៏បានប្រកាសហាមប្រើថង់ផ្លាស្ទិកដែលប្រើតែម្តងបោះចោលផងដែរ ប៉ុន្តែទីក្រុងនេះនៅតែអនុញ្ញាតឱ្យប្រើប្រាស់បំពង់ កាំបិត ស្លាបព្រា សម និងប្រអប់ផ្លាស្ទិក ។

ឥណ្ឌូណេស៊ីមិនមែនជាប្រទេសតែមួយទេ ដែលមានគោលបំណងឈប់ប្រើប្រាស់ផលិតផលផ្លាស្ទិកតែម្តងបោះចោល ប៉ុន្តែកាលពីឆ្នាំ២០១៨ ប្រទេសម៉ាឡេស៊ី ក៏បាដាក់ផែនការឈប់ប្រើផ្លាស្ទិកផងដែរនៅឆ្នាំ២០៣០ ។ រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ បរិស្ថាន និងបម្រែបម្រួលអាកាសធាតុម៉ាឡេស៊ី លោក Nick Nazmi Nick Ahmad បានថ្លែងកាលពីខែឧសភា ឆ្នាំ២០២៣ ថា ម៉ាឡេស៊ីមានគោលដៅហាមប្រើថង់ផ្លាស្ទិកសម្រាប់ការលក់រាយគ្រប់អាជីវកម្មនៅទូទាំងប្រទេសនាឆ្នាំ២០២៥ ៕ Perspective: 20-sen charge not deterring public from using plastic bagsប្រភព ៖ Tnn earth

ធ្លា.យពាក្យចចាមអារ៉ាមស្នេហា វណ្ណដា និងស្រីស្អាត ឡូរីន បណ្តើរគ្នាកាន់តែបើកចំហ

0

កាលពីចុងខែឧសភា តារាចម្រៀងរ៉េប វណ្ណដា និងស្រីស្អាត Lauryn បានផ្ទុះពាក្យចចាម អារ៉ាមស្នេហាជាមួយគ្នា ដោយអ្នកគាំទ្របានចាប់បានភស្តុតាងជាច្រើនអាចបញ្ជាក់ថាពួកគេពិតជាមានទំនាក់ទំនងជាមួយគ្នាពិតមែន។ បន្ទាប់ពីធ្លាយរឿងខាងលើ ស្រាប់តែគេសង្កេតឃើញថា តារាចម្រៀងរូបនេះបណ្តើរគ្នាកាន់តែបើកចំហទោះបីជាពួកគេមិនបញ្ជាក់ទំនាក់ទំនងជាសាធារណៈក៏ដោយ។No photo description available.

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមជ្រាបមកហើយថា កំពូលតារាចម្រៀង ម៉ាន់ វណ្ណដា ទំនងជាចាប់ផ្តើមស្នេហ៍ជាថ្មីជាមួយស្រីស្អាត Lauryn ដែលគេបានដឹងថានាងក៏មានស្រុកកំណើតនៅខេត្តព្រះសីហនុដូចជា វណ្ណដា ផងដែរ។ ជាពិសេស មិនត្រឹមតែមានសម្រស់ស្រស់ស្អាត គួរឱ្យស្រលាញ់ប៉ុណ្ណោះទេ តែនាងក៏ពូកែធ្វើម្ហូបណាស់ ថែមទាំងចូលចិត្តធ្វើម្ហូបតាំងពីតូច ហើយដូចអ្វីដែល វណ្ណដា ប៉ងប្រាថ្នាគឺចង់បានគូស្នេហ៍ដែលពូកែធ្វើម្ហូបនេះឯង។

យ៉ាងណាមិញ បន្ទាប់ពីមានពាក្យចចាមអារ៉ាមស្នេហាសាមីខ្លួនទាំងពីរ មិនបានប្រកាសទំនាក់ទំនងស្នេហាជាសាធារណៈបញ្ជាក់ជូនមហាជនឡើយ។ ដ្បិតតែពួកគេទាំងពីរនាក់ មិនប្រកាសពីទំនាក់ទំនងជាអ្វីនឹងគ្នាជាសាធារណៈក្តី ប៉ុន្តែគេសង្កេតឃើញថា វណ្ណដា បណ្តើរ Lauryn កាន់តែបើកចំហរ។May be an image of 1 person

ថ្មីៗនេះ មានវីដេអូចែកចាយយ៉ាងច្រើននៅលើបណ្តាញសង្គមទិកតុក ដោយគេបានឃើញ វណ្ណដា និងស្រីស្អាត Lauryn បណ្តើរគ្នាទៅផ្សារទំនើបមួយកន្លែងទិញបន្លែផ្លែឈើ ថែមទាំងជួយស្ពាយកាបូបខាងស្រីទៀត ដែលនេះកាន់តែធ្វើឱ្យអ្នកគាំទ្រច្បាស់ហើយ។
សកម្មភាពបើកចំហនេះហើយ ធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំងជាពិសេសឃើញ វណ្ណដា ជួយស្ពាយកាបូបឱ្យគូស្នេហ៍ទៀតកាន់តែធ្វើឱ្យមិត្តនារីៗច្រណែនមិនតិចនោះទេ ដែលសកម្មភាពតិចតួចនេះហើយបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ហើយអ្នកគាំទ្រក៏រំពឹងថាឆាប់ៗនេះអ្នកទាំងពីរអាចបង្ហោះរូបជាគូនៅលើបណ្តាញសង្គមផងដែរ ៕

@neth_6kpc

#idol ណា​គេទេនៅក្រៅឡេីងតូច????#vannda_វណ្ណដា ????#fypシ #ចុងភៅប្រចាំបេះដូង????????‍???????? @konpov48917 @usernour4jjd02

♬ ហនុមានNight Vannda – Virak Make Up ( Rak Chawin )

មកដឹងលម្អិតអំពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលទើបបើកការដ្ឋានសាងសង់

0

បើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងឱ្យដឹងថា៖”គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ផ្លូវនេះ មានខ្សែផ្លូវឆ្លងកាត់ខេត្តកណ្តាល ប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូម៉ែត្រ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMb14pYhVY8MnLC6UThh6WwCaKhuxfSylSyQOT-h-r7UeGb-zIZgS_s9L4eNLGk-52nqn-m6RtzQ4qeSK_l-2dwSDNgB4LWkgUoExnlCOWoeqkaPqeixt4HV7zgokmCVxftU8HhZLZOnd2vjivLOKJQV4TR6aLlq3-LdXpsK0wMgHcGMi__1PG_tIY/s970/647eeacc6a074_1686039240_medium.jpg

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ពាន់លានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ក្នុងនោះ ២០ភាគរយ ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង ៨០ភាគរយ ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOwq71l3HOoyHVvO03LQ3_6T5Vf4IDk1kgVresyY5OkakmQ8nzXyGWE0QXHEAsbjD1QYikaHmhpPX0NqIuLx3zY8f-85o9xzo3MTKPUXcIguxeUEcbeY70N2zD6DlxZCmY_Kc53kDu0NlCYxp5kFWaE8-IA4N_Mh0Jho3gnLaFJX9AaK7zY-uVHmR9/s970/647eeace88e35_1686039240_medium.jpg

គម្រោងនេះនឹងត្រូវអនុវត្តការងារបច្ចេកទេសសាងសង់ ដូចជា៖

  • សាងសង់ស្ពានធំ និងស្ពានមធ្យមចំនួន ២៦កន្លែង ប្រវែងសរុប ២.២៦៦ម៉ែត្រ ស្ពានតូចចំនួន ១៦កន្លែង ប្រវែង សរុប ២៥៦ម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ១៩៧កន្លែង
  • គម្រោងនេះ នឹងរួមបញ្ចូលការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន ដោយ រាជរដ្ឋាភិបាល ទទួលបន្ទុកកិច្ចលទ្ធកម្មដីសម្រាប់ទីតាំង និងសាងសង់ហេដ្ឋារចនា សម្ព័ន្ធឆ្លងកាត់ព្រំដែននេះ
  • សាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន ៥កន្លែង ផ្លូវរូងក្រោមដីទំហំធំ និងទំហំតូច ចំនួន ២០៤កន្លែង
  • ផ្លូវល្បឿនលឿននេះ អនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរ ក្នុងល្បឿន រហូតដល់ ១០០ និង ១២០គីឡូម៉ែត្រក្នុងមួយម៉ោង
  • សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាក ចំនួន ២កន្លែង, ចំណតរថយន្តចំនួន ១កន្លែង, មណ្ឌលប្រតិបត្តិការនិងថែទាំផ្លូវចំនួន៣កន្លែង និងបញ្ជរបង់ប្រាក់ចំនួន ៦កន្លែង
  • រៀបចំបំពាក់សម្ភារបរិក្ខារផ្លូវថ្នល់រួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងរបាំងសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសរបស់ផ្លូវល្បឿនលឿន៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW9ShIKpFAzITNYB1EscTNpfxH1yb4xwyfBr90EwfN0hJwW6JHrq8f02AK9Yol2XGwVajSCLZkpJCIJLkV3vagZ1Dbduejoq0bQ-fXrAHNifwWdG6gd6oF8RGUos-NvmWaNaxXYk6T14v1CXa2AZQIBXzcRGDea0G-i33BTpgA-CwteK5uU9mvzQR8/s970/647eeaf98ffca_1686039240_medium.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjevchuckZgHsvvanYSkJyEdZq_s0vJVtWfcjVOunY1GU0rFh9dIqaOC2ttptbDoGiyMmQqhgHlCmyXnb-YBv8_o3MxdSpnEZ4_70wQWg19pbrqLkKKqrCIrCuOPOj7UjjwDCHDB1oeGJvdqsv_9OKiu9KSn2Jz0gnvibQT5Fu2ivFciuoQI7WGsn2F/s970/647eeab2c520d_1686039180_medium.jpg