ប្រទេសថៃ ៖ កាលពីថ្ងៃទី១៤ ខែកក្កដា កន្លងមក លោក Somchai Pornratanacharoen ប្រធានសមាគមពាណិជ្ជកម្មលក់ដុំ និងលក់រាយប្រទេសថៃ បានបង្ហាញការខកចិត្តក្រោយការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃ នៅថ្ងៃទី១៣ ខែកក្កដា ព្រោះលទ្ធផលបង្ហាញថា លោក Pita Limjaroenrat មិនទទួលបានជោគជ័យក្នុងការបោះឆ្នោតលើកទី១ ទេ ។City Guide: Top 5 supermarkets to buy groceries in Thailand 2022 | Thaiger

ប្រធានសមាគមពាណិជ្ជកម្ម លោក Somchai លើកឡើងថា លោកមានអារម្មណ៍ខកចិត្តជាមួយមនុស្សដែលគិតថា ខ្លួនឯងមានកិត្តិយសខ្ពង់ខ្ពស់នៅក្នុងប្រទេស ហើយលោកសម្លឹងឃើញថា អ្វីគ្រប់យ៉ាងជាការរៀបចំគម្រោងទុកមុន និងមិនមែនជាការបោះឆ្នោតទេ ព្រោះគេបានរៀបចំផែនការរួចអស់ហើយ ។ ដូច្នេះ ការបោះឆ្នោតកាលពីថ្ងៃទី១៣ ខែកក្កដា គ្រាន់តែជាការរៀបចំពិធីប៉ុណ្ណោះ ។

លោកបន្តថា ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃលើកទី២ គឺគណបក្សនយោបាយទាំង៨ គួរតែជំរុញលោក Pita ម្តងទៀតឱ្យដល់ទីបំផុត ដើម្បីអស់ការសង្ស័យថា ហេតុអ្វីវាមិនអាចទៅមុខបាន ? ហើយបើការបោះឆ្នោតលើកទី២ នេះ លោក Pita នៅតែមិនជាប់ទៀត លោក Pita គួរតែដកថយ ។ ប៉ុន្តែចំណុចសំខាន់ គឺគណបក្សកាវក្លៃ និងគណបក្សភឿថៃ ត្រូវសហការគ្នាឱ្យស្អិតរមួតដើម្បីបង្កើតរដ្ឋាភិបាល ព្រោះនេះជាសំឡេងគាំទ្ររបស់ពលរដ្ឋ បើទោះជានាយករដ្ឋមន្ត្រីថៃ មិនមែនជាលោក Pita ក្តី ។ បច្ចុប្បន្ន ទោះជាយកអ្នកណាម្នាក់មកធ្វើជានាយករដ្ឋមន្ត្រីថៃ ប៉ុន្តែត្រូវប្រញាប់បង្កើតរដ្ឋាភិបាល ។Pita Limjaroenrat: Thailand's parliament votes to reject progressive leader  as next prime minister | The Independent

ហេតុនេះ ការដោះស្រាយស្ថានការណ៍នយោបាយនៅប្រទេសថៃ គឺត្រូវបង្កើតរដ្ឋាភិបាលថ្មីឱ្យឆាប់រហ័សបំផុត ព្រោះសេដ្ឋកិច្ច និងភាពរីកចម្រើនរបស់ប្រទេសមិនអាចរង់ចាំបានទេ ។ សព្វថ្ងៃ កម្លាំងទិញនៅតាមទីផ្សារនានាមិនល្អដូចមុន ព្រោះពលរដ្ឋគ្មានប្រាក់ចាយ ហើយនៅពេលបង្កើតរដ្ឋាភិបាលថ្មីរួច ត្រូវចេញវិធានការជំរុញ ឬធ្វើឱ្យពលរដ្ឋមានប្រាក់ចំណូលបន្ថែមទៀតឱ្យបានឆាប់រហ័ស ។ ចំណែកស្ថានភាពតម្លៃទំនិញវិញគ្មានការឡើងថ្លៃទេ ព្រោះបើឡើងថ្លៃទំនិញ យើងនឹងគ្មានអ្នកទិញមិនខាន ៕ ប្រភព ៖ khaosod