តារាសម្តែងលេចធ្លោ មាន សូនីតា ពិតជាមិនធម្មតានោះទេ ទោះបីកំពុងរីករាយដំណើរកម្សាន្តផ្ទាល់ខ្លួនជាមួយលោក ម៉ានិត និងពិធីការិនី ណា សាឌី នៅលើទឹកដីតៃវ៉ាន់ក្តី ប៉ុន្តែនៅតែមានហ្វេនបុរសៗនៅតៃវ៉ាន់ មកសុំថតរូបជាមួយព្រាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjqjTdv8C6cFEmm2tP9XLCio916TMkCMPeghJc2COuGrsDcy5PejvnbTn1CjUoll2y64b4OXaBWolyE9f-64fZDlWrJ2aHeWwUj93ma690zSjXmchp2b1MRXsnahy3Z9UUd6JpW2Z1EMYeJoU0hs-Bfr-l_a9zmVjK8DSh77ituWW2PbCOoEla6FwRwvA/s1349/359803843_801934204966441_4968448978269481324_n.jpg

មាន សូនីតា គឺជាតារាសម្តែងលេចធ្លោម្នាក់របស់កម្ពុជាហើយតារាស្រីរូបនេះក៏ធ្លាប់ដើរម៉ូតនៅក្រៅប្រទេសផងដែរ ខណៈនាងគឺជាតួឯកស្រីម្នាក់ដែលត្រូវបានផលិតករក្នុងស្រុកចាប់សម្លឹងឃើញនិងហៅមកសម្តែងទាំងរឿងខ្លី និងរឿងភាគដូចគ្នាដែរ ហើយរឿងរយៈពេលចុងក្រោយនាងបានគ្រងតំណែងជាតួឯកជាមួយតារាចម្រៀង ហ្សូណូ តាមរយៈរឿងភាគបុរាណមានចំណងជើងថា«ខោល» ដែលបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ហង្សមាស។null

មិនត្រឹមតែការងារសិល្បៈលេចធ្លោនោះទេតែ មាន សូនីតា ក៏ជាតារាស្រីម្នាក់ដែលមានជំនួញក្នុងដៃផងដែរហើយនាងតែងតែប្រើជីវិតចូលចិត្តដើរលេងក្រៅប្រទេសជាញឹកញាប់។ តួយ៉ាងថ្មីៗនេះ មាន សូនីតា និងលោក ម៉ុង ម៉ានិត និងកញ្ញា ណា សាឌី បានដឹកដៃគ្នាមានដើរកម្សាន្តនៅតៃវ៉ាន់យ៉ាងរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTh7vaY_j3RlhEaRz4Xx7ip3ko-1mgkuZDh9PbZhRz5AEV3_YNepLU16sihKS88129JHdcJtv4t2dbxca60PBmn7XJiBQVk2pItWtLw2BozuoV8fVo7yGfiJzvKWLKz86k6kkP8J1a-h_4xxCGg24_m4WXpUuydvI8YYv33CZn8woY0xnZevDrt80SBGo/s900/358755533_251016014310710_3448432874949519451_n.jpg

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ ទោះបីជាទៅដល់ទឹកដីតៃវ៉ាន់ហើយក្តីតែ តារាស្រី មាន សូនីតា ត្រូវហ្វេនបុរសៗនៅទីនោះតាមសុំថតរូបជាមួយគ្នាព្រាត សូម្បីតារាស្រី ណា សាឌី ក៏ភ្ញាកផ្អើលមិនតិចនោះដែរ។

បន្ទាប់ពីឃើញដូចនេះហើយ អ្នកលេងបណ្តាញសង្គមពោលស្ងើចសរសើរ មាន សូនីតា មិនតិចនោះទេដែលធ្វើឱ្យបរទេសស្គាល់ដូចនេះ ខណៈអ្នកខ្លះក៏បានខំមិនថា ប្រហែលដោយសារកាលពីពេលកន្លងទៅ មាន សូនីតា ធ្លាប់ដើរម៉ូតនៅក្រៅប្រទេសទើបធ្វើឱ្យនាងមានគេស្គាល់ច្រើនដូចនេះ៕