ដូចយើងដឹងរួចមកហើយថា មួយរយៈនេះ អាកាសធាតុពុំសូវអំណោយផលនោះទេពោលគឺវាប្រែប្រួលយ៉ាងឆាប់រហ័ស ដោយពេលខ្លះក្តៅខ្លាំង ហើយពេលខ្លះទៀតក៏ត្រជាក់ខ្លាំងផងដែរ។ អាកាសធាតុបែបនេះហើយ ដែលជាមូលហេតុធ្វើឱ្យមនុស្សភាគច្រើនមានបញ្ហាប្រេះបបូរមាត់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មិនមែនមានតែអាកាសធាតុប៉ុណ្ណោះទេដែលធ្វើឱ្យយើងប្រេះបបូរមាត់នោះ គឺមានមូលហេតុជាច្រើនទៀតដែលអាចធ្វើឱ្យយើងមានបញ្ហាប្រេះបបូរមាត់បាន ដែលមូលហេតុទាំងនោះមានដូចជា៖

១.ខ្វះជាតិទឹក៖ ការខ្វះជាតិទឹក អាចធ្វើឱ្យបបូរមាត់យើងស្ងួត ហើយប្រេះបានយ៉ាងងាយ ដូច្នេះអ្នកគប្បីទទួលទានទឹកឱ្យបានច្រើនប្រហែល ១.៥-២ លីត្រក្នុងមួយថ្ងៃ។Chapped, dry lips: 5 causes to avoid and the best products to try now |  Glamour UK

២.ការលិទ្ធបបូរមាត់៖ ការលិទ្ធបបូរមាត់មិនអាចធ្វើឱ្យបបូរមាត់ជៀសផុតពីការប្រេះបានឡើយ ផ្ទុយទៅវិញ គឺមានតែធ្វើឱ្យបបូរមាត់ងាយនឹងស្ងួតប្រេះលើសដើម។ ដូចនេះអ្នកគួរប្រើប្រាស់ក្រែមរលោងដើម្បីលាបការពារបបូរមាត់វិញទើបប្រសើរ។

៣.ការដកដង្ហើមតាមមាត់៖ បបូរមាត់ងាយនឹងស្ងួតប្រេះណាស់នៅពេលអ្នកមានជំងឺផ្ដាសាយ ឬហៀរសំបោរតឹងច្រមុះដោយសារអ្នកដកដង្ហើមតាមមាត់ដែលធ្វើឱ្យស្ងួតបបូរមាត់ ដូច្នេះចូរលាបក្រែមរលោងលើបបូរមាត់ដើម្បីការពារ។How to help your chapped lips beat the winter weather: Westmead  dermatologist shares her top tips - thepulse.org.au

៤.ទទួលទានអាហារហឹរពេក៖ អាហារដែលមានរសជាតិហឹរ និងមានជាតិអាស៊ីត ក៏អាចធ្វើឱ្យបបូរមាត់ទទួលរងផលប៉ះពាល់ប្រែជាស្ងួតប្រេះបានផងដែរ ដូច្នេះអ្នកគួរកំណត់កម្រិតបរិមាណនៃការទទួលទានអាហារប្រភេទនេះ។

៥.បញ្ហាសុខភាពមួយចំនួន៖ ប្រសិនបើអ្នកមានបញ្ហានៃការស្ងួតប្រេះបបូរមាត់មិនមែនបណ្ដាលមកពីមូលហេតុប៉ុន្មានចំនុចខាងលើទេនោះ អ្នកគួរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យហើយ ក្នុងករណីខ្លះបបូរមាត់ស្ងួតប្រេះអាចជា រោគសញ្ញាមួយនៃជំងឺរើមមាត់ រោគផ្សិតក្នុងមាត់ ជំងឺពងបែក និងបញ្ហាទាក់ទងជាមួយក្រពេញទីរ៉ូអ៊ីត ជាដើម៕ ប្រភព៖sanook