គេបានប្រទះឃើញកប៉ាល់ដឹកទំនិញដ៏ធំ១គ្រឿងនៅកណ្តាលសមុទ្រខ្សាច់នាភាគនិរតីប្រទេសអាហ្វ្រិកខាងត្បូង ក្រោយពីកប៉ាល់នេះបានបាត់កាលពី៥០០ឆ្នាំមុន ។ កប៉ាល់មានឈ្មោះថា «Bom Jesus» ឬ «The Good Jesus» ជារបស់ជនជាតិព័រទុយហ្គាល់ ហើយវាបានធ្វើដំណើរចាកចេញពីទីក្រុង Lisbon កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ១៥៣៣ ។Miners Hit the Jackpot and Found Millions Worth of Gold on a 500-Year-Old  Shipwreck

ចាប់តាំងពីពេលនោះមក គ្មានអ្នកណាម្នាក់បានដឹងពីជោគវាសនារបស់កប៉ាល់នេះទេ ។ ក្រោយមក នៅឆ្នាំ២០០៨ ក្នុងអំឡុងពេលគេកំពុងជីកយករ៉ែពេជ្រក្នុងសមុទ្រខ្សាច់ Namibia នៅជិតឆ្នេរសមុទ្រប្រទេសអាហ្វ្រិកខាងត្បូង ស្រាប់តែគេប្រទះឃើញកម្ទេចកម្ទីនាវា ។Archaeology: 'Priceless' 500-year-old shipwreck treasure found in  'forbidden zone' | World | News | Express.co.uk

អ្នកប្រទះឃើញប្រាប់ថា កប៉ាល់នេះបានដឹកទំនិញ និងទ្រព្យសម្បត្តិជាច្រើនដូចជា មាសប្រាក់ ទង់ដែង និងកាក់មាសសុទ្ធជាច្រើនដុំ ប៉ុន្តែវាបានជួបខ្យល់ព្យុះបោកបក់ខ្លាំងក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ហើយបណ្តាលវាឱ្យលិចទៅក្នុងទឹកសមុទ្រ ។ លើសពីនេះ គេក៏បានប្រទះឃើញឆ្អឹងមនុស្សចំនួន២ដុំ ឬ៣ដុំនៅតាមចំណុចផ្សេងៗលើកប៉ាល់ផងដែរ ។Sunken treasures - World Archaeology

នាយកស្ថាប័នស្រាវជ្រាវបុរាណវិទ្យាផ្នែកសមុទ្រនៅអាហ្វ្រិកខាងត្បូងលើកឡើងថា គេបានប្រទះឃើញកំណប់ទ្រព្យផ្សេងទៀតដូចជា ចានសំរិទ្ធ និងបង្គោលលោហៈទំហំធំក្នុងកប៉ាល់នេះ ក្រៅពីមាសប្រាក់ដែលគេរកឃើញនាពេលកន្លងមក ។ ក្រៅពីនេះ មានកាំភ្លើងបុរាណដែលមានអាយុមិនក្រោម៥០០ឆ្នាំ, ត្រីវិស័យ និងដាវជាច្រើនប្រភេទ ៕ ប្រភព ៖ Bangkok biznews