Home Blog Page 1631

ប្រទេសស៊ុយអែតគ្រោងសាងសង់ទីក្រុងឈើដ៏ធំបំផុតរបស់ពិភពលោក

0

បរទេស៖ ក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុង Atrium Ljungberg គ្រោងនឹងសាងសង់អាគារដែលធ្វើពីឈើទាំងអស់ក្នុងទីក្រុង Stockholm ដោយចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២៥។

យោងតាមប្រភព Interesting Engineering កាលពីថ្ងៃទី២៤ ខែមិថុនា បានឱ្យដឹងថា ក្រុមហ៊ុន Atrium Ljungberg មានគោលបំណងអភិវឌ្ឍន៍ទីក្រុង Stockholm នឹងកំណត់ឡើងវិញនូវជីវិតទីក្រុងតាមរយៈការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ភាពច្នៃប្រឌិត និងសោភ័ណភាព មួយវិញទៀតគឺដើម្បីដោះស្រាយបញ្ហាបរិស្ថានដែលកំពុងប្រឈមមុខនឹងទីក្រុងស៊ុយអែត។Sweden will have an entire city made of wood in 2027

ក្រុមហ៊ុនគ្រោងសាងសង់ទីក្រុងឈើ ដែលលាតសន្ធឹងលើផ្ទៃដី ២៥០,០០០ ម៉ែត្រការ៉េ ដោយទីក្រុងនេះនឹងមានការិយាល័យចំនួន ៧,០០០ និងលំនៅដ្ឋានចំនួន ២,០០០ រួមជាមួយភោជនីយដ្ឋាន សាលារៀន និងហាងនានាផងដែរ។ មូលហេតុនៃការសាងសង់ទីក្រុងឈើនេះគឺ ដោយសារឈើបង្កើតការបំភាយកាបូនតិចជាងដែក និងបេតុង គម្រោងទីក្រុងឈើក៏ផ្តល់អត្ថប្រយោជន៍ដល់បរិស្ថានជាច្រើនទៀតផងដែរ។ ដូច្នេះហើយ ប្រភេទឈើដែលត្រូវប្រើក្នុងគម្រោងគឺឈើប្លុកធន់នឹងភ្លើង យោងតាមអ្នកអភិវឌ្ឍន៍ បានឱ្យដឹងថា ឈើដែលបានកែច្នៃបង្កើតជាស្រទាប់ការពារលើផ្ទៃ ជួយរក្សាកម្លាំងភាគច្រើន រួមចំណែកដល់អគារដែលមានសុវត្ថិភាពជាងមុន។World's largest wooden city" set to be built in Stockholm

យោងតាមអ្នកតំណាងក្រុមហ៊ុន Atrium Ljungberg ក៏បាននិយាយថា ទីក្រុងនឹងមានលក្ខណៈពិសេសជាច្រើនដែលផ្អែកលើធម្មជាតិ នឹងត្រូវបានរចនាឡើងដើម្បីឱ្យមានអារម្មណ៍ដូចជាព្រៃឈើ។ យើងក៏បានស្វែងរកការបង្កើតបរិយាកាសទីក្រុងដែលបំផុសគំនិតដោយភាពស្ងប់ស្ងាត់នៃព្រៃឈើ។ ស្ថាបត្យកម្មនឹងរួមបញ្ចូលធាតុធម្មជាតិជាច្រើនដូចជាដំបូលពណ៌បៃតងសម្រាប់អ៊ីសូឡង់ល្អប្រសើរជាងមុននិងបង្អួចធំដើម្បីឱ្យមានពន្លឺ៕Stockholm Wood City: Construction of the World's Largest Urban Development  Project in Wood to Begin in 2025 | ArchDailyប្រភព៖vnexpress

ឯកឧត្តមស៊ុន ចាន់ថុល ចង់ឃើញ​ផ្លូវល្បឿនលឿន​ទៅដល់​មណ្ឌលគិរី

0

ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់រួចមកហើយនូវផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត ហើយក៏នឹងកំពុងសិក្សាសាងសង់ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ថែមមួយទៀតផងដែរ។

ទន្ទឹមគ្នានេះ ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុកមួយថា៖”ឯកឧត្តមចង់ឃើញណាស់ ផ្លូវល្បឿនលឿនពីភ្នំពេញទៅស្នួល ទៅមណ្ឌលគិរី ទៅរតនគិរី មកស្ទឹងត្រែង មកព្រះវិហារ ហើយមកភ្ជាប់ផ្លូវល្បឿនលឿនទី៣ នៅសៀមរាប ឬផ្លូវល្បឿនលឿនពីភ្នំពេញ ទៅត្រពាំងក្រៀល ព្រំដែនកម្ពុជា-ឡាវ តែម្តង”។

សូមជម្រាបថា ផ្លូវល្បឿនលឿនទី២ ពីភ្នំពេញ-បាវិត ប្រវែង ១៣៥គីឡូម៉ែត្រ ដែលភ្ជាប់ពីស្រុកល្ងាឯម ខេត្តកណ្តាល កាត់ខេត្តព្រៃវែង ស្វាយរៀង រហូតដល់ក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម ខណៈដែលផ្លូវល្បឿនលឿនទី៣ពីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត បែងចែកជាពីរដំណាក់កាល រួមមាន ដំណាក់កាលទី១ ពីរាជធានីភ្នំពេញ ទៅក្រុងសៀមរាប មានប្រវែង ២៥០គីឡូម៉ែត្រ និងដំណាក់កាលទី២ បន្តពីក្រុងសៀមរាប ទៅក្រុងប៉ោយប៉ែត ប្រវែង ១៥០គីឡូម៉ែត្រ៕

 

ព្រីហ្គោហ្ស៊ីន អាចនឹងដឹកនាំកម្លាំងទាហានវ៉ាគណឺរ វាយប្រហារជាថ្មីលើអ៊ុយក្រែន ចេញពីបេឡារុស

0

រាជធានីឡុងដ៍៖ ក្រោយការសម្របសម្រួល ដោះស្រាយបញ្ចប់វិបត្ដិដ៏ធ្ងន់ធ្ងរភ្លាមៗ នៅក្នុងប្រទេសរុស្ស៊ី បញ្ចៀសនូវការបង្ហូរឈាមគ្នាឯង រវាងកងទ័ពរដ្ឋាភិបាលរុស្ស៊ី និង កម្លាំងទាហានស៊ីឈ្នួលនោះមក អតីតមេទ័ពកំពូលរបស់ចក្រភពអង់គ្លេស កំពុងតែជំរុញឲ្យអ៊ុយក្រែន គួរតែបង្កើននូវការការពារ ទប់ទល់នឹងកម្លាំងទាហានស៊ីឈ្នួល Wagner អាចនឹងវាយប្រហារ ចេញពីបេឡារុស សម្រាប់ការដណ្ដើមកាន់កាប់រដ្ឋធានីកៀវ សាជាថ្មី។

សារព័ត៌មាន Alarabiya News បានផ្សាយ នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ ថា លោកឧត្តមសេនីយ៍ រីឆាដ ដានណាត (Richard Dannatt) អតីតនាយអគ្គសេនាធិការកងទ័ពរបស់ចក្រភពអង់គ្លេស បានបញញ្ជាក់ កាលពីថ្ងៃអាទិត្យ ថា អ៊ុយក្រែន ត្រូវតែពង្រឹងកិច្ចការពាររបស់ខ្លួនឲ្យកាន់តែខ្លាំងឡើង សម្រាប់ត្រៀមខ្លួន ទប់ទល់ប្រឆាំងនឹងការវាយប្រហារដ៏ខ្លាំងក្លា ពីកម្លាំងទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner របស់លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin)។ ទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner អាចនឹងចាប់ផ្ដើម ប្រតិបត្ដិការយោធាវាយប្រហារ ដណ្ដើមកាន់កាប់ទីក្រុងកៀវ ជាថ្មី ដោយចេញពីប្រទេសបេឡារុស ។Who Is Prigozhin, the Wagner Leader Russia Accused of Mounting a Coup? -  The New York Times

អតីតមេទ័ពកំពូលអង់គ្លេស រូបនេះ បានប្រាប់ដល់បណ្ដាញទូរទស្សន៍ Sky News ថា «វាជាការពិតណាស់ ស្ថាបនិកក្រុមហ៊ុនទាហានឯកជន Wagner លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន បានធ្វើដំណើរទៅកាន់បេឡារុស ក្រោមការសម្របសម្រួល ពីមេដឹកនាំរបស់ប្រទេសនេះ ជុំវិញសកម្មភាពបះបោររបស់គាត់។ បញ្ហានេះ កំពុងតែក្លាយជារឿងដ៏គួរឲ្យព្រួយបារម្ភបំផុត សម្រាប់អ៊ុយក្រែន ផងដែរ។

លោកឧត្ដមសេនីយ៍ រូបនេះ បានបន្ថែម ថា នៅក្នុងករណីលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន នៅតែរក្សាកម្លាំងប្រយុទ្ធដ៏ខ្លាំងក្លារបស់គាត់ នៅជុំវិញខ្លួនរបស់គាត់ គាត់ពិតជានៅតែជាការគំរាមកំហែងដ៏ខ្លាំង សម្រាប់អ៊ុយក្រែន ព្រោះរដ្ឋធានីកៀវ មានទីតាំងនៅជិតបំផុតរបស់បេឡារុស ខណៈប្រទេសនេះ ក្លាយជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៊ី។ សង្រ្គាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានផ្ទុះឡើង ជាលើកដំបូង នៅអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ចេញពីបេឡារុស និង ពីភាគខាងកើត និង ភាគខាងត្បូងរបស់អ៊ុយក្រែន។Who is Yevgeny Prigozhin, the Wagner chief turned rebel? | News | wxow.com

អតីតមេទ័ពកំពូលចក្រភពអង់គ្លេស រូបនេះ បានបន្ដ ថា «ការវាយប្រហារដណ្ដើមកាន់កាប់រដ្ឋធានីកៀវ នៅតែអាចនឹងកើតឡើង ដោយសារតែរុស្ស៊ី នៅតែប្រើប្រាស់កម្លាំងទាហានស៊ីឈ្នួល Wagner ដើម្បីដណ្ដើមកាន់កាប់រដ្ឋធានីកៀវ ម្ដងទៀត។ ការបះបោរដោយកម្លាំងប្រដាប់អាវុធរបស់ទាហានវ៉ាគណឺរ (Wagner) ក៏នឹងធ្វើឲ្យប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ប្រឈមនឹងសម្ពាធ និង ភាពអាម៉ាស់ កាន់តែធ្ងន់បំផុតមួយ ចាប់តាំងពីគាត់បានឡើងកាន់កាប់អំណាច នៅក្នុងប្រទេសរុស្ស៊ី។ ការបះបោរនេះ បានបង្ហាញនូវការថមថយឥទ្ធិពលច្រើន និង ភាពកម្សោយលើការគ្រប់គ្រងរបស់លោក ពូទីន ស្របពេលកម្លាំងយោធារបស់រុស្ស៊ី ស្ថិតក្នុងភាពជ្រួលច្របល់»។

ថៅកែទាហានស៊ីឈ្នួល Wagner លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) កាលពីថ្ងៃសុក្រ ចុងសប្ដាហ៍មុន បានទៅកាន់កាប់ទីបញ្ជាការយោធាដ៏ធំរបស់រុស្ស៊ី នៅតំបន់រូស្ដូ-អន-ដូន (Rostov-on-Don) សម្រាប់ប្រតិបត្តិការសឹក នៅអ៊ុយក្រែន។ បន្ទាប់មក ពួកគេបានបន្តដំណើរឆ្ពោះទៅកាន់រដ្ឋធានីមូស្គូ ដោយគោលបំណងផ្ដួលរំលំលោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី និង លោកឧត្ដមសេនីយ៍ វ៉ាឡេរី ជេរ៉ាស៊ីម៉ូវ (Valery Gerasimov) នាយអគ្គសេនាធិការកងទ័ពរុស្ស៊ី ចេញពីតំណែង។ ទន្ទឹមគ្នានេះ កម្លាំងទាហានឯកជនវ៉ាគណឺរ (Wagner) ក៏បានអះអាង អំពីការទម្លាក់ឧទ្ធម្ភាគចក្រ និង យន្តហោះយោធារបស់រុស្ស៊ី ជាច្រើនគ្រឿង។Russia, Turkey agree on Putin visit to Turkey 'soon,' Interfax reports |  Reuters

ការបះបោររបស់កម្លាំងទាហានវ៉ាគណឺរ បានជំរុញឲ្យរុស្ស៊ី ដាក់ពង្រាយកងទ័ពជាដំបូង សម្រាប់ការពាររដ្ឋធានីមូស្គូ។ ប៉ុន្ដែរដ្ឋាភិបាលក្រុងមូស្គូ បានសម្រេចចិត្ត ដកកម្លាំងទាហានទាំងនោះវិញ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីកម្លាំងទាហានស៊ីឈ្នួល Wagner បានសម្រេច បង្វែរក្បួនទ័ពរបស់ពួកគេ ត្រឡប់ទៅចូលបន្ទាយ ក្រោមការសម្របសម្រួលរបស់លោក អាឡិកសានដឺរ លូកាសេនកូ (Alexander Lukashenko) ប្រធានាធិបតីបេឡារុស ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន។The U.S. Needs a Diplomatic Blitz to Fill the Power Vacuum the Wagner Coup  Leaves Behind - POLITICO

នៅក្នុងអំពើបះបោរនេះ រដ្ឋាភិបាលក្រុងមូស្គូរបស់លោកប្រធានាធិបតី ពូទីន បានចោទប្រកាន់ពីបទក្បត់ជាតិ ប្រឆាំងនឹងលោក ព្រីហ្គោហ្ស៊ីន និង កម្លាំងទាហានរបស់គាត់។ ប៉ុន្ដែព្រឹត្តិការណ៍នេះ មិនអាចធ្វើឲ្យអ្នកណាម្នាក់គិតស្មានដល់ ថា កម្លាំងទាហានស៊ីឈ្នួល Wagner បានប្ដូរចិត្តភ្លាមៗនោះឡើយ។ វិបត្ដិដ៏ធ្ងន់ធ្ងរ នៅក្នុងប្រទេសរុស្ស៊ី បានថយកម្ដៅទៅវិញ ក្រោយពេលមានកិច្ចព្រមព្រៀងមួយ ក្រោមការសម្របសម្រួល ពីលោក អាឡិកសានដឺរ លូកាសេនកូ ប្រធានាធិបតីបេឡារុស ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់លោក វ៉្លាឌីមៀ ពូទីន។ ចំណែកការសម្រេចចិត្តចុងក្រោយ បានតម្រូវឲ្យលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉ាគណឺរ និរទេសទៅកាន់បេឡារុស ដែលជាប្រទេសជិតខាងរបស់រុស្ស៊ី ហើយជាអ្នកគាំទ្រ ដល់សង្គ្រាមឈ្លានពានរបស់ក្រុងមូស្គូ ប្រឆាំងនឹងអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាម លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង បានឲ្យដឹង ថា កិច្ចព្រមព្រៀងនេះ ត្រូវបានក្រុងមូស្គូ សម្រេចទម្លាក់ចោលនូវរាល់ការចោទប្រកាន់របស់ខ្លួន មកលើលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ី និង កម្លាំងទាហានរបស់គាត់ ពីបទក្បត់ជាតិ សម្រាប់សកម្មភាពបះបោរប្រដាប់អាវុធនេះ។ ជាមួយគ្នានេះ លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន ក៏បានដឹកនាំកម្លាំងទាហាស៊ីឈ្នួលរបស់គាត់ វិលបន្ទាយយោធារបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន វិញ៕Kremlin says Prigozhin will depart for Belarus after rebellion fizzles –  POLITICO

ប្រទេសចិនដំណើរការផ្លូវរថភ្លើងថ្មីមកកាន់តំបន់អាស៊ាន

0

ប្រទេសចិន ៖ សារព័ត៌មាន China Daily រាយការណ៍ថា រថភ្លើងដឹកជញ្ជូនទំនិញខ្សែទី១ ចេញពីទីក្រុងឆុងឈីងស្ថិតនៅទិសនីរតីប្រទេសចិន បានធ្វើដំណើរមកដល់ទីក្រុងប៉ាតាងបេសា ប្រទេសម៉ាឡេស៊ី ក្រោយពីចំណាយពេលវេលាសរុប១៣ថ្ងៃ និងបានដឹកជញ្ជូនទំនិញឧស្សាហកម្មពេញទូររថភ្លើង ។ ការដឹកជញ្ជូនទំនិញតាមផ្លូវរថភ្លើងថ្មីនេះអាចជួយកាត់បន្ថយការចាយវាយ និងពេលវេលាធ្វើដំណើរពីប្រទេសចិនមកកាន់តំបន់អាស៊ាន ។Railroad network to boost economic ties with ASEAN - Chinadaily.com.cn

មុនពេលដំណើរការផ្លូវរថភ្លើងថ្មី ការដឹកជញ្ជូនទំនិញត្រូវចំណាយពេលរហូតដល់២៥ថ្ងៃ ដោយសារការនាំចេញទំនិញពីតំបន់ផ្សេងៗនឹងត្រូវបញ្ជូនទៅកាន់ទីក្រុងសៀងហៃជាមុនសិន ដោយឆ្លងកាត់ទន្លេយ៉ង់សេនៅចិន មុននឹងបញ្ជូនទៅកាន់ទីក្រុងប៉េណាងនៅម៉ាឡេស៊ី តាមរយៈផ្លូវសមុទ្រ ។ ច្រករបៀងពាណិជ្ជកម្មរវាងប្រទេសនានាតាមរយៈផ្លូវគោក និងផ្លូវសមុទ្រ គឺជាគំនិតផ្តួចផ្តើមរបស់ចិនក្នុងការដឹកជញ្ជូនទំនិញរវាងប្រទេសសំខាន់ៗ និងប្រទេសដៃគូពាណិជ្ជកម្មប្រមាណ៩០ប្រទេស ។ ការដឹកជញ្ជូនទំនិញនេះនឹងជួយកាត់បន្ថយពេលវេលាពាក់កណ្តាល ក្នុងការដឹកជញ្ជូនទំនិញពីតំបន់ផ្សេងៗរបស់ចិនទៅកាន់ម៉ាឡេស៊ី ។New freight train route links China's Xi'an with Vietnam's Hanoi - New  Silkroad Discovery

លោក Gao Chenglin នាយកគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុន Yuxin’ou (Chongqing) Logistics លើកឡើងថា ការដំណើរការផ្លូវដឹកជញ្ជូនថ្មីនេះ មិនត្រឹមតែជួយបន្ថែមគុណតម្លៃក្នុងការដឹកជញ្ជូនទំនិញរវាងទីក្រុងឆុងឈីង និងម៉ាឡេស៊ីប៉ុណ្ណោះទេ ប៉ុន្តែវាបានជួយកាត់បន្ថយពេលវេលា និងដើមទុនការដឹកជញ្ជូនផងដែរ ។ រថភ្លើងនេះនឹងចេញដំណើរពីស្ថានីយរថភ្លើង Tuanjiecun ក្នុងទីក្រុងឆុងឈីង ទៅកាន់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដោយប្រើប្រាស់ខ្សែរថភ្លើងចិន-ឡាវ ។ បន្ទាប់មក គេនឹងប្រើប្រាស់រថភ្លើងនៅប្រទេសថៃ ឆ្ពោះទៅកាន់ទីក្រុងប៉ាតាងបេសា ស្ថិតនៅភាគខាងជើងនៃជាយដែនប្រទេសថៃ និងម៉ាឡេស៊ី ។

ក្រៅពីនេះ រថភ្លើងដឹកជញ្ជូនទំនិញរវាងប្រទេសចិន-វៀតណាម, ចិន-ឡាវ-ថៃ និងចិន-មីយ៉ាន់ម៉ា បានក្លាយជាផ្លូវមួយងាយស្រួលក្នុងការដឹកជញ្ជូនទំនិញពីប្រទេសចិនទៅកាន់ទីផ្សារតំបន់អាស៊ាន និងអឺរ៉ុបផងដែរ ៕ ប្រភព ៖ AEC connect

ម្នាក់នៅក្នុងចំណោម៥នាក់ ជាអ្នកជាប់សែស្រឡាយជាមួយមហាសេដ្ឋីមួយគូ ដែលបានស្លា.ប់ក្នុងហេតុការណ៍លិចកាប៉ាល់ទីតានិចឆ្នាំ១៩១២

0

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Ocean Gate ដែលបានបញ្ជូននាវិក៥នាក់ ចុះទៅមើលសាកសពកាប៉ាល់ Titanic នោះ បានបានប្រកាសជាផ្លូវការថាខ្លួននឹង បានបញ្ចប់ការុករកជាស្ថាពរហើយ ដោយនាវិកដែលនៅក្នុងនាវាមុជទឹកខ្នាតតូច Titan របស់ក្រុម OceanGate ដែលបានបាត់ដំណឹងអស់រយៈពេល ៤ថ្ងៃ ទៅក្នុងមហាសមុទ្រអាត្លង់ទិក ត្រង់ទីតាំងដែលកប៉ាល់ Titanic បានលិចក្នុងជម្រៅទឹក ៣.៨គីឡូម៉ែត្រ គឺបានបាត់ជីវិតទាំងអស់។Canada conducts investigation into why the Titanic-bound Titan submersible imploded - ABC Newsនៅក្នុងនោះម្នាក់នោះក្នុងចំណោម៥ ដែលបានស្លាប់នោះគឺជាចៅទួតរបស់ មហាសេដ្ឋីមួយគូ ដែលជាគូស្នេហ៍ដ៏ល្បីនៅ អំឡុងហេតុការណ៍លិចកាប៉ាល់ទីតានិចឆ្នាំ១៩១២។Submersible bound for Titanic goes missing | Radio-Canada.caម្នាក់នោះគឺជាលោក Stockton Rush ដែលជា CEO ក្រុមហ៊ុន OceanGate និងជាអ្នកបើកយានជ្រមុជទឹក “Titan” នេះតែម្តង ដែលលោកគឺជាចៅទួតរបស់លោក Isidor Straus និងលោកស្រី Ida Straus ជនរងគ្រោះប្តីប្រពន្ធដ៏ល្បីមួយគូរ ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍ លិចកប៉ាល់ Titanic កាលពីឆ្នាំ១៩១២។Isidor and Ida Straus, first-class passengers who died on the Titanic, are seen in a portrait taken in about 1910. Their great-great-granddaughter, Wendy Rush, is an OceanGate executive.សូមរំលឹកផងដែរថា សម្រាប់ដំណើរទេសចរណ៍បាតសមុទ្រនេះមានរយៈពេល ៨ថ្ងៃ ដោយសំបុត្រមួយសន្លឹកតម្លៃខ្ទង់ ២៥០,០០០ដុល្លារអាមេរិកឯណោះ ដែលរៀបចំដោយក្រុមហ៊ុន OceanGate Expeditions៕OceanGate exaggerated details of industry partnerships behind lost Titan submersible - ABC News

ប្រភព៖ New York Times

ទីផ្សារផ្លែគូលេនមានហាងឆេងខ្ពស់ ពលរដ្ឋវៀតណាមសម្រុកដឹកជញ្ជូនទៅលក់នៅទីផ្សារយ៉ាងរីករាយ

0

ប្រទេសវៀតណាម ៖ រដូវប្រមូលផលផ្លែគូលេនរបស់វៀតណាមបានមកដល់ហើយ គេសង្កេតឃើញថា ពលរដ្ឋវៀតណាមជាច្រើននាក់នាំគ្នាដឹកជញ្ជូនផ្លែគូលេនមកកាន់ទីផ្សារនានា ។ ពលរដ្ឋវៀតណាមជឿថា គូលេន គឺជាផ្លែឈើនាំមកនូវសំណាងល្អ, ផ្លែឈើបង្ហាញក្តីស្រឡាញ់ និងភាពរ៉ូមែនទិក ។

ជាធម្មតា ប្រទេសវៀតណាមបានដាំដុះផ្លែគូលេននៅខេត្តចំនួន២ គឺខេត្ត Hai Duong និងខេត្ត Bac Giang ។ បច្ចុប្បន្ន គេចាត់ទុកថា ផ្លែគូលេន គឺជាខ្សែជីវិតរបស់កសិករវៀតណាមទៀតផង ។ ក្នុង១ឆ្នាំៗ ពួកគេបានដាំ និងប្រមូលផលផ្លែគូលេនប្រមាណ២សែនតោន ហើយផ្លែគូលេន១០% ក្នុងចំណោមគូលេនទាំងនេះ ត្រូវបានគេនាំចេញទៅក្រៅប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV7yyT6CKM2xXcjhidla4T56_q-NRU97t2De-PUbPsOTIOi0kQYwr6Knq1FpE1Vi3ykouHd9waHNkc6F6TIX8TaJXGi7lgLJfGF9XLxY6TEw591zCOX6eSMbv6rP1a6Hs9UOcILaQy9UrB7oDptro1wdHo6lNx5lP9Dx_l2CCcOQzNIdqLlnPUwTADkd0/s1280/photo_2023-06-23_16-40-06.jpg

ផ្លែគូលេនវៀតណាមល្បីល្បាញខាងមានសម្បកពណ៌ក្រហម សាច់ទន់ រសជាតិផ្អែមឆ្ងាញ់ និងពេញនិយមខ្លាំងនៅវៀតណាម ។ ពលរដ្ឋវៀតណាមបានដាក់ឈ្មោះថា គូលេន គឺជាផ្លែឈើនាំមកនូវលាភសំណាង, ផ្លែឈើក្តីស្រឡាញ់ និងផ្លែឈើរ៉ូមែនទិក ។ ចំណែកផ្ទៃដីដាំគូលេនមានគុណភាពបំផុត គឺនៅស្រុកឡុកង៉ាន់ ខេត្តបាក់កៀង និងស្រុកថាញ់ហា ខេត្តហាយសឿង ។ គូលេនដាំនៅក្នុងខេត្តទាំងពីរនេះ គឺមានលក្ខណៈពិសេសនៅត្រង់មានផ្លែធំៗ និងមានរសជាតិផ្អែមខ្លាំងជាងផ្លែគូលេនដែលបានដាំដុះនៅតំបន់ផ្សេងទៀតរបស់វៀតណាម ។

រដូវផ្លែគូលេននៅវៀតណាមមានរយៈពេលត្រឹមតែ៣ខែប៉ុណ្ណោះ គឺចាប់ពីខែឧសភា ដល់ខែកក្កដា ហើយពេលល្អបំផុតសម្រាប់ការប្រមូលផល គឺនៅខែមិថុនា ។ ចំណែកតំបន់អំណោយផលក្នុងការដាំដុះ គឺតំបន់ភាគខាងជើងប្រទេសវៀតណាម ព្រោះគេជឿថា តំបន់ភាគខាងជើងជាដើមកំណើតរបស់ផ្លែគូលេនក្នុងស្រុក ដែលស្ថិតនៅតាមបណ្តោយទន្លេក្រហម (Red River) តាំងពី១០០ឆ្នាំមុនគ្រិស្តសករាជ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1A3MQz8is_hy8bLYvnb1UGED2L08vX_XUSaAX5jTmh7a6xUOaZBWv6V5dRvaiZXistnj3T7PM9UYjmX2QLXkRpYpRmPlSXEibV1cfISJWFslc6Xmcrv92Two90ahnBWy1DZC1jWwYCcDrzA4CUyRiZc5lo_Ud4B5UzD5xvVFRt3K5xcG6DhHIMUwe1nk/s960/photo_2023-06-23_16-39-55.jpg

ពលរដ្ឋវៀតណាមជឿថា គូលេន គឺជាផ្លែឈើមង្គលនាំមកនូវលាភសំណាង ទ្រព្យសម្បត្តិ និងភាពសម្បូរបែបមកឱ្យពួកគេ ។ លើសពីនេះ វាជាផ្លែឈើសម្រាប់សុខភាពផងដែរ ដែលបានផ្តល់ជាតិសរសៃ ផ្តល់វីតាមីន មានធាតុរ៉ែ កាត់បន្ថយអាការៈឈឺចុកចាប់ ព្យាបាលជំងឺមហារីក និងតម្រងនោម ។ ក្រៅពីនេះ វាជាគ្រឿងសម្អាងពីធម្មជាតិ ដែលគេអាចកាត់បន្ថយស្លាកស្នាមនៅលើស្បែក ព្រមទាំងជួយឱ្យសរសៃសក់ និងឆ្អឹងរឹងមាំ ។

រយៈពេលជាច្រើនឆ្នាំកន្លងមក ការដាំគូលេនបានរីកសាយទៅដល់ប្រទេសផ្សេងទៀតដូចជា ចិន មីយ៉ាន់ម៉ា និងឥណ្ឌា ហើយចុងក្រោយ គេឃើញមានការដាំគូលេននៅប្រទេសម៉ាដាហ្គាស្ការ, អាហ្វ្រិកខាងត្បូង និងម៉ិកស៊ិក ។ ក្រៅពីនេះ គេក៏បានប្រទះឃើញដើមគូលេននៅប្រទេសសិង្ហបុរីផងដែរ ។ ប្រទេសវៀតណាមបានព្យាយាមដាំគូលេនឱ្យមានលក្ខណៈស្តង់ដារ និងត្រូវឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវមុនពេលនាំចេញទៅក្រៅប្រទេស ។ ដូច្នេះ ផ្លែគូលេនវៀតណាមមានការទទួលស្គាល់ពីអតិថិជននៅក្រៅប្រទេសថា គឺជាផ្លែឈើល្អបំផុតនៅលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjANZTw33O3yf-aA9YXoD3tDMloPYxFCx7NuzD8o8H0kNPMm_xT7tdb4ot-aS-ZeTf4Vrs4F1ywgo4F-ZFPwkr8Zxj2SnJz5hzpVQcBYjR_bojkmflr1xAZ3DLlTwT4HDVXaUtNdHCx9xdm3bbhB_iAJrltuS4ba2a1MEPii-rHOImE60G2lazuiey5qEo/s1280/photo_2023-06-23_16-40-00.jpg

ចាប់តាំងពីឆ្នាំ២០២០ មក ប្រទេសវៀតណាមបាននាំចេញផ្លែគូលេនទៅកាន់ប្រទេសសិង្ហបុរី ក្នុងចន្លោះពីខែឧសភា ដល់ខែកក្កដា ។ ប្រទេសវៀតណាមបានលើកកម្ពស់ផ្នែកទេសចរណ៍ «Vietnam Travel» ដែលគេរៀបចំដំណើរកម្សាន្តទៅកាន់ទីក្រុង Lug Ngan និង Thanh Ha ក្នុងរដូវកាលប្រមូលផលផ្លែគូលេន ។ លើសពីនេះ គេបានផ្សព្វផ្សាយក្នុងគេហទំព័រឈ្មោះ «Vietnam Travel Consultant» ថា បើចង់ជួបជាមួយកសិករដាំដុះផ្លែគូលេនក្នុងស្រុក ឬចង់បរិភោគផ្លែគូលេនឆ្ងាញ់បំផុតក្នុងចម្ការ ឬចង់ថតរូបក្នុងចម្ការគូលេនពិតប្រាកដ គឺអាចទំនាក់ទំនងមកកាន់គេហទំព័រនេះ ៕ ប្រភព ៖ Nation World News

ហ៊ាទី ទម្លាយទំហំទឹកប្រាក់ក្រោយគេសួរ «សល់អីខ្លះហើយតាំងពីលក់ជ្រូកខ្វៃល្បីតាមទិកតុកមក»

0

មហាជនជ្រាបមកហើយថារឿងរ៉ាវរបស់អ្នកលេងទិកតុកល្បីឈ្មោះ ហ៊ាទី និងអ្នកលេងបណ្តាញសង្គមហ្វេកប៊ុកល្បីឈ្មោះ ចែតា បានផ្ទុះកក្រើកនិងជជែកវែកញែកគ្នាមិនធម្មតា។ ថ្មីនេះៗទៀតសោត ចែតា ក៏រងនូវពាក្យរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមដូចគ្នាក្រោយប្រើពាក្យសម្តីទៅកាន់ ហ៊ាទី ពីមុខរបរលក់ជ្រូកខ្វៃនិងប្រើពាក្យថា ស្រីមិនចំស្រីប្រុសមិនចំប្រុស និងសល់ប៉ុន្មានហើយតាំងពីលក់ជ្រូកខ្វៃល្បីតាមទិកតុកមក ខណៈកាលពីយប់មិញនេះភ្ជាប់ជាមួយការLive អ្នកលេងទិកតុកម្នាក់ទៀតហៅថា ចែជឿន , ហ៊ាទី ក៏បានបញ្ជាក់ពីទំហំទឹកប្រាក់របស់ខ្លួនដែលរកបានកន្លងមកនេះផងដែរ។No photo description available.

កាលពីយប់មិញនេះ ចែតា ដែលមានគណនីហ្វេកប៊ុក Alexl Conan Real បានLive និយាយរឿងជាច្រើនដែលជាប់ទាក់ទងនឹងការបង្ហោះសាររបស់អ្នកលេងទិកតុកឈ្មោះ ចែជឿន។ មិនត្រឹមតែប៉ុណ្ណោះ ចែតា បានខលសួរគ្នាដោយផ្ទាល់ជាមួយចែជឿនតែម្តងនៅក្នុង Live ព្រោះមិនចង់ឱ្យហ្វេនទាំងសងខាងមានការយល់ច្រលំគ្នា។ ជាមួយគ្នានេះដែរ ចែតា ក៏បានខលទៅ ហ៊ាទី ព្រោះការដែលគេបាននិយាយជាប់ទាក់ទងនឹង ហ៊ាទី គឺដោយសារតែ Status របស់ ហ៊ាទី តែសារនោះត្រូវបានលុបហើយខ្លួនត្រូវរងទុក្ខតែម្ខាងទៅវិញ។ ប៉ុន្តែបំណងដែលចង់ខលជួបផ្ទាល់មិនបានសម្រេចឡើយដោយសារតែមិនមានFriend ក្នុងហ្វេកប៊ុកជាមួយគ្នា។ យ៉ាងណាមិញ ខាង ចែជឿន ក៏បាន Live នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនវិញដូចគ្នាផងដែរ។May be an image of 1 person

ក្នុងការ Live នោះ ហ៊ាទី ក៏បានចូលមកនិយាយផងដែរដោយបានបញ្ជាក់ថាពួកគេកំពុងតែថតវីដេអូប្រូម៉ូតជាមួយគ្នា។ ហ៊ាទី បាននិយាយនៅក្នុងថាខ្លួនមិនបានតាំងខ្លួនឯងជាតារាអ្វីនោះទេ គ្រាន់តែជាអ្នកធ្វើវីដេអូដើម្បីឱ្យគេសើចតែប៉ុណ្ណោះ ហើយក៏មិនចង់តបតច្រើនទាក់ទងនឹងពាក្យដែលគេបាន Bully ពីរូបរាងឬជីវភាពរបស់ខ្លួនឡើយ។No photo description available.

អ្នកលេងទិកតុកខាងលើនេះបន្តថា ខ្លួនរៀនបានចប់ត្រឹមថ្នាក់ទី៩ប៉ុណ្ណោះ មិនបានធ្វើកំសត់អ្វីនោះទេហើយខ្លួនគេមានមុខរបរត្រឹមត្រូវ មានផ្ទះ មានឡាន មានម៉ូតូជារបស់ខ្លួនផ្ទះរបស់ឪពុកម្តាយក៏មាន ផ្ទះផ្ទាល់ខ្លួនក៏មាន។ ហ៊ាទី បានបញ្ជាក់យ៉ាងច្បាស់ៗទៀតថា បើសួរថាតាំងពីល្បីតាមទិកតុកមក ហើយឈានជើងចូលក្នុងវិស័យនេះសល់ប៉ុន្មានហើយ រូបគេបាននិយាយដែរថា តាំងពីចូលលេងទិកតុកកន្លះឆ្នាំមកនេះខ្លួនបានសន្សំលុយទិញផ្ទះតម្លៃជាង១០ម៉ឺនដុល្លារ។No photo description available.

យ៉ាងណាជុំវិញរឿងខាងលើនេះទាំងភាគីចែតា និងចែជឿន ហ៊ាទី ហ្វេនៗរបស់ពួកគេសុទ្ធតែមានការគាំទ្ររៀងៗខ្លួនទៅតាមការគិតរបស់ពួកគេ ហើយទ្វេភាគីសុទ្ធតែមានទាំងមតិគាំទ្រ និងមតិរិះគន់ដូចគ្នាព្រមទាំងទម្លាយហេតុផលរៀងៗខ្លួន សម្រាប់ប្រិយមិត្តយល់យ៉ាងណាគឺទៅតាមការគិតរបស់លោកអ្នក៕

កំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា ពោលសរសើរ សុខ ពិសី ថាស្អាតនិងចេះផ្តល់តម្លៃឱ្យរៀមច្បង

0

កំពូលតារាចម្រៀងជើងចាស់អ្នកនាង ម៉េង កែវពេជ្ជតា ពោលសរសើរតារាចម្រៀង សុខ ពិសី ថាមិនត្រឹមតែច្រៀងពីរោះហើយស្អាតទេថែមទាំងបានផ្តល់តម្លៃដល់រៀមច្បង និងម្ចាស់ដើម។ ការសរសើររបស់កំពូលតារាចម្រៀងរូបនេះធ្វើឡើងក្រោយពេល សុខ ពិសី បកស្រាយឡើងវិញនូវបទចម្រៀងមួយបទមានចំណងជើងថា «ថ្នម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLdpz7myblzOOK8ViRtdGUOLiIMVDGz03hhdGMVPTTdJO_fHXRCqamB6Edma9TXsCyg-xAjJ7QJo6uS00EQRe1Z0hzUxrG3ZrCii9uUYLxlusBtQdSgzoBDfNXDhLpGsRB7wwpwthjSAIX7zpPcbq6oIKIgMEmpuH-ZCOs4qBhxdyPnOmixdSSv0bz8Ng/s2048/327411668_861983988359415_5493240284944255187_n.jpg

គេចាំបានថាកន្លងមកមានតារាចម្រៀងមួយចំនួនបានបកស្រាយបទចម្រៀងរបស់ម្ចាស់ដើមពេលខ្លះមិនបានផ្តល់ Credit ឱ្យម្ចាស់ដើមធ្វើឱ្យពេលខ្លះម្ចាស់ដើមបង្ហាញអារម្មណ៍មិនសប្បាយចិត្តនិងម្ចាស់ដើមមួយចំនួនក៏មិននិយាយអ្វីច្រើនឡើយបើទោះជាអ្នកCoverរូបនេះមិនបានផ្តល់ក្រេដីតឱ្យខ្លួនយ៉ាងណា ជាក់ស្តែងដូចរឿងថ្មីៗកន្លងទៅនេះជាដើម។
យ៉ាងណាមិញនៅព្រឹកថ្ងៃទី២៣ ខែមិថុនា នេះកំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា បានពោលសរសើរ សុខ ពិសី តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ថាច្រៀងពីរោះហើយស្អាតទៀតជាពិសេសគឺបានផ្តល់តម្លៃដល់រៀមច្បងនិងបទម្ចាស់ដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHhP8tec9jtoE8o57wMmtVThYzWprzO7iRcG199msyawf8Q_ypng7Qi7pLxp2FV-EXK6Hqy0idksMHNeHdcnFX8OKoCVeUU4NEcmjfqzY2ja4zUSuPOZ6UOqE3jENyZFmuBqXs78HQ_yXopJyEZRiv-V57qOIamXBR1pfIGchgqkI4aeoPVBtDIHFVnB8/s1280/347557599_6068660663246838_5048704441215848532_n.jpg

អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរយ៉ាងដូច្នេះថា « ពីរោះហើយស្អាតទៀត ពិសី អរគុណប្អូនស្រីដែលផ្តល់តម្លៃដល់រៀមច្បង ម្ចាស់ដើម ជូនពរអូនកាន់តែទទួលបាននូវការស្រលាញ់គាំទ្រច្រើនៗ»។

គួរបញ្ជាក់ផងដែថា ការសរសើររបស់កំពូលតារាចម្រៀងជើងចាស់រូបនេះធ្វើឡើងក្រោយតារាចម្រៀង សុខ ពិសី បានបកស្រាយបទចម្រៀងមួយបទមានចំណងជើងថា «ថ្នម» ដោយបានបញ្ជាក់យ៉ាងច្បាស់ៗថាជាសំនៀងដើមរបស់អធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត និងបកស្រាយតាមលំនាំអ្នកនាង ម៉េង កែវពេជ្ជតា ហើយបកស្រាយឡើងវិញដោយរូបនាងផ្ទាល់ ហើយបានបង្ហោះកាលពីថ្ងៃទី១៤ ខែមិថុនា។ នៅក្នុងវីដេអូនោះ សុខ ពិសី បានតុបតែងខ្លួនជាមួយសំលៀកបំពាក់ប្រពៃណីយ៉ាងស្រស់ស្អាត ហើយអ្នកលេងបណ្តាញសង្គមក៏បានពោលសរសើរថានាងច្រៀងពីរោះណាស់ក្នុងបទចម្រៀងមួយបទនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG7p4ze5xFeHDdngBMGynacgw-SWMmkLuuckgKXPcsPuV-UTFA83R7eqmBySUsFqRbGrIBJ4LgCQLkAK0UgvnDZkfUUV26Z0ePl7YwsIUcln1X5mHARdWbF1DriWmyBRZj2cJ-HdQOXQX5oij8Cy1aLppgQVkP8V4-iPunK8Dyub57OyqPI6JIgII0k20/s2048/351333237_1274299799870101_5262573942639443328_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwm8eoJgNuMeMB50qRV9hd95k1WFKBxqVoW84U7fl3RIzHVJcum4DZw_3ydKYTKL09z2QDNcQHTvtbgrjqaoFS9Jil_RT-UeLOZKBxjxGBsXtiHOxyFo72ILpy5JUy8fztAkyEHxRtGf2yVGVRiRtW0bopLtkgsPGo5VW2ftwxqSj6p3OSB-sqBl5vWnw/s2048/344536961_3588334291446742_2500077737442507587_n.jpg

Karina សមាជិកក្រុម Aespa ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរមកកាន់ប្រទេសចិនឡើយ

0

កូរ៉េខាងត្បូង៖ ថ្មីៗនេះតារាចម្រៀង K-pop នារីដ៏ល្បីវ័យ ២៣ឆ្នាំ កញ្ញា Karina ប្រធានក្រុម Aespa ត្រូវបានអ្នកគាំទ្រជនជាតិចិនសម្រុកវាយប្រហារយ៉ាងខ្លាំងក្លាបន្ទាប់ពីនាងបានណែនាំគំនូរជីវចលដ៏ពេញនិយមរបស់ជប៉ុនដែលបច្ចុប្បន្នត្រូវបានហាមឃាត់នៅក្នុងប្រទេសចិន។Black Large Buckled Skirt | Karina - Aespa - Fashion Chingu

យោងតាមប្រភពព័ត៌មាន Allkpop នៅថ្ងៃទី២៣ ខែមិថុនា បានឱ្យដឹងថា តារាចម្រៀងសាច់ស Karina បានណែនាំអ្នកគាំទ្ររបស់នាងឱ្យមើលគំនូរជីវចល My Hero Academia ដ៏ពេញនិយមរបស់ជប៉ុន នៅក្នុងកម្មវិធី Bubble (ដែលជាកម្មវិធីសម្រាប់ជជែកកំសាន្តជាមួយសិល្បករ និងអ្នកគាំទ្រ) ភ្លាមៗនោះដែរអ្នកគាំទ្រដែលជាជនជាតិចិនជាច្រើននាក់បានមានប្រតិកម្មទៅលើ Karina និងរិះគន់ចំៗយ៉ាងទូលំទូលាយនៅក្នុងបណ្តាញសង្គមចំពោះគំនូរជីវចលនេះ។aespa's Karina drops jaws with her 'unreal' visuals at recent YSL Beauty  event | allkpop

My Hero Academia គឺជាគំនូរជីវចលដ៏ពេញនិយមបំផុតរបស់ជប៉ុនដែលបច្ចុប្បន្នត្រូវបានហាមឃាត់យ៉ាងតឹងរឹងនៅក្នុងប្រទេសចិន។ ដោយសារតែគំនូរជីវចលនេះ និយាយអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃសង្រ្គាមចិនរវាងជប៉ុន ដែលកងទ័ពជប៉ុនចាប់កងទ័ពចិនទៅដាក់ទោសក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ និងឆ្នាំ ១៩៤០ ។Pin on Karina aespa

បន្ទាប់ពី Karina បានណែនាំគំនូរជីវចលនេះដល់អ្នកគាំទ្ររបស់នាងនៅលើកម្មវិធី Bubble រួច អ្នកនិយមលេងបណ្តាញសង្គមជាច្រើនបានធ្វើការទាមទារឱ្យនាងចេញមុខសូមទោសប្រជាជនចិនជាសារធារណៈ និងបានហាមប្រាមនាងមិនឱ្យធ្វើដំណើរទេសចរណ៍នៅក្នុងប្រទេសចិនទៀតទេ។ ទោះជាណាក៏ដោយខាងផលិតកម្មនិងអ្នកគ្រប់គ្រងរបស់ Karina មិនទាន់ចេញមុខបកស្រាយនឹងបញ្ហានេះទេ។
គួរបញ្ជាក់ដែរថា Aespa គឺក្រុមចម្រៀងនារី K-pop ដ៏ល្បីល្បាញដែលមានសមាជិក ៤នាក់ នឹងស្ថិតនៅក្រោមផលិតយក្ស SM Entertainment៕

បំបែកបានហើយ! ករណីបាត់លុយចេញពីកុងធានាគារ ១០ម៉ឺនដុល្លារអាមេរិក

0
កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំបែកសំបុកក្រុមជនសង្ស័យ ពាក់ព័ន្ធនឹងករណីលួចចូលកាន់កាប់គណនីធនាគារ និងដកប្រាក់សរុបប្រមាណចំនួន ១០ម៉ឺនដុល្លារអាមេរិក ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោយការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងទទួលផែន ។

ក្រោយពីទទួលបានបទបញ្ជាដ៏ម៉ឹងម៉ាត់ លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដឹកនាំបញ្ជាផ្ទាល់ និងធ្វើការស្រាវជ្រាវករណីលួចក្លែងបន្លំបើកយកលេខទូរស័ព្ទ និងឈានទៅកាន់កាប់យកគណនីធនាគាររបស់ជនរងគ្រោះ ហើយផ្ទេរប្រាក់អស់ចំនួន ១០០,៤០០ ដុល្លារសហរដ្ឋអាមេរិក ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ដូចខាងក្រោម ៖
ទី១- ឈ្មោះ ហ៊ុន ច័ន្ទសុភ័ក្រ្ក ភេទប្រុស អាយុ២៨ឆ្នាំ ជាមុខសញ្ញាសកម្មពាក់ព័ន្ធ ករណីឆបោកនិងក្លែងអត្តសញ្ញាណ (បច្ចុប្បន្នឃុំខ្លួនបណ្ដោះសន្នពាក់ព័ន្ធ នឹង បទល្មើស លួច.ចូលទៅដល់ ឬស្ថិតនៅនឹងប្រព័ន្ធប្រព្រឹត្តកម្មស្វ័យប្រវត្តិនៃទិន្នន័យ.ក្លែងបន្លំនិងបទប្រើប្រាស់លិខិតក្លែង)
ទី២- ឈ្មោះ លឿង សុគន្ធា អាយុ៤៥ឆ្នាំ ត្រូវជាម្ដាយរបស់ឈ្មោះ ហ៊ុន ច័ន្ទសុភ័ក្រ្ក ជាអ្នកទទួលប្រាក់ និងបានយកប្រាក់នោះទៅដើរទិញមាសពីហាងលក់មាស ចំនួន ៣ កន្លែងក្នុងរាជធានីភ្នំពេញ និងបានប្រគល់មាសទាំងនោះទៅឱ្យ ហ៊ុន ច័ន្ទសុភ័ក្រ វិញ។
ទី៣- ឈ្មោះ ស៊ីណាត ស៊ីណា អាយុ៣២ឆ្នាំ ជាមុខសញ្ញាចាស់ពាក់ព័ន្ធនឹងករណីឆបោក និងក្លែងអត្តសញ្ញាណ ព្រមទាំងបទល្មើសគ្រឿងញៀន៕May be an image of 1 person and textMay be an image of 1 person and textMay be an image of 1 person and text