ចិនគ្រោងសាងសង់កប៉ាល់រុករកវត្ថុបុរាណក្នុងទឹកដំបូងបង្អស់របស់ខ្លួន
ប្រទេសចិន៖ ប្រទេសចិនបានចាប់ផ្តើមសាងសង់កប៉ាល់រុករកវត្ថុបុរាណ និងវិទ្យាសាស្ត្រក្នុងជម្រៅទឹកដ៏ជ្រៅបំផុតរបស់ខ្លួននៅទីក្រុង Guangzhou ខេត្ត Guangdong កាលពីថ្ងៃទី ២៥ ខែមិថុនា។
យោងតាមសារព័ត៌មាន CGTN របស់ចិនបានឱ្យដឹងថា ការសាងសង់កប៉ាល់រុករកវត្ថុបុរាណក្នុងទឹកនេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Guangzhou International Shipyard (GSI)។ កប៉ាល់ថ្មីនេះដែលមានប្រវែងរចនាប្រហែល ១០៣ ម៉ែត្រ និងមានទម្ងន់ ៩,២០០ តោន អាចផ្ទុកមនុស្សបានចំនួន ៨០ នាក់ និងធ្វើដំណើរក្នុងល្បឿនប្រហែល ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងការគ្របដណ្តប់ក្នុងជម្រៅទឹកចម្ងាយ ២៧,៧៨០ គីឡូម៉ែត្រ។
គោលបំណងនៃការសាងសង់កប៉ាល់ថ្មីនេះ គឺដើម្បីរុករកវត្ថុបុរាណក្នុងជម្រៅទឹកដ៏ជ្រៅបំផុត នឹងជាយានជំនិះថ្មីអាចធ្វើដំណើរក្នុងសមុទ្រ ផ្តល់ការគាំទ្រប្រតិបត្តិការដ៏ទូលំទូលាយ និងដឹកជញ្ជូនទំនិញធ្ងន់ៗដោយសុវត្ថិភាព រួមជាមួយសមត្ថភាពបំបែកទឹកកកនៅតំបន់ប៉ូលក្នុងរដូវក្តៅផងដែរ។
អ្នកជំនាញរំពឹងថា កប៉ាល់នឹងនាំយកមកវិញនូវសំណាកគំរូ និងទិន្នន័យបរិស្ថានដែលត្រូវការដើម្បីសិក្សាពីបញ្ហាទាក់ទងនឹងភូគព្ភសាស្ត្រសមុទ្រជ្រៅ វិទ្យាសាស្ត្រជីវិត និងគាំទ្រប្រតិបត្តិការក្រោមទឹកសម្រាប់បុរាណវិទ្យាទឹកជ្រៅ។
គួរបញ្ជាក់ដែរថា ការស្រាវជ្រាវថ្មីនេះពិតជាមានសារសំខាន់ក្នុងការពង្រឹងអំណាចរបស់ប្រទេសចិនក្នុងសកម្មភាពនៅសមុទ្រជ្រៅ ដូចជាការស្រាវជ្រាវផ្នែកបុរាណវិទ្យា និងការមុជទឹកជ្រៅដោយគ្មាន mannequin ជាដើម ហើយត្រូវបានគេរំពឹង នឹងចាប់ផ្តើមដំណើរការដំបូងក្នុងសមុទ្រនៅឆ្នាំ ២០២៥ ផងដែរ៕ ប្រភព៖vnexpress




:max_bytes(150000):strip_icc()/TAL-ulko-tammio-finland-lead-FINLANDISLAND0623-69290e68435e451f8d0d0924b5c9c042.jpg)


ប្រភព ៖ environman



អគារសាលាយុត្តិធម្មថ្មីដ៏ស្កឹមស្កនេះ មានបណ្តោយ ៦២ម៉ែត្រ ទទឹង ៦០ម៉ែត្រ កម្ពស់៨ជាន់ និងមានផ្ទៃក្រឡាសរុបប្រមាណ ២៣ ០៣៥ ម៉ែត្រក្រឡា ព្រមទាំងបំពាក់នូវប្រព័ន្ធបណ្តាញតភ្ជាប់ផ្នែកបច្ចេកវិទ្យា សម្រាប់បម្រើការងារ ក្នុងបរិបទនៃការធ្វើឌីជីថលលូបនីយកម្មនាពេលខាងមុខផងដែរ។ ការសាងសង់អគារនេះ បានប្រើរយៈពេល ២ឆ្នាំ និង ៦ខែ និងបានប្រើប្រាស់ថវិកាសរុបប្រមាណ ១៤,៦ លានដុល្លារអាមេរិក និង អនុវត្តគម្រោងសាងសង់ដោយ ក្រុមហ៊ុន លី ឈួង សំណង់ & អាហរ័ណ នីហរ័ណ។


























