ប្រទេសថៃ ៖ នាដើមខែសីហា ឆ្នាំ២០២៣ អ្នកលេងបណ្តាញសង្គមម្នាក់បានបង្ហោះរូបម្នាស់ ដែលខ្លួនបានទិញពីហាងលក់ផ្លែឈើមួយកន្លែងនៅប្រទេសថៃ ហើយប្រទះឃើញពណ៌លឿងចេញពីម្នាស់នៅជាប់ថង់ផ្លាស្ទិក រីឯម្នាស់ថែមទាំងមានរសជាតិផ្អែមខ្លាំងទៀតផង ។ ក្រោយពីព័ត៌មាននេះបានបង្ហោះក្នុងបណ្តាញសង្គមធ្វើឱ្យពលរដ្ឋថៃជាច្រើននាក់ចែកចាយបន្តគ្នា ។

កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត Suwanchai Wattanayingcharoenchai មកពីនាយកដ្ឋានសុខាភិបាលប្រទេសថៃ បានដាស់តឿនទៅកាន់អ្នកប្រកបអាជីវកម្ម និងអ្នកលក់ផ្លែឈើតាមរទេះរុញទាំងអស់ ដែលបានលក់ផ្លែឈើស្រស់បកសម្បករួច ឬកែច្នៃសម្រាប់លក់ឱ្យអតិថិជនបរិភោគ អំពីសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល លេខ៤១៨ ឆ្នាំ២០២៣ ស្ថិតនៅក្រោមច្បាប់ម្ហូបអាហារឆ្នាំ១៩៧៩ រឿងការកំណត់លក្ខខណ្ឌ, ការអនុវត្ត និងសមាមាត្រនៃសារធាតុបន្ថែមលើអាហារ ។Prisoner is the first locally acquired COVID case in Thailand in about 100  days | Thai PBS World : The latest Thai news in English, News Headlines,  World News and News Broadcasts

ប្រទេសថៃមិនអនុញ្ញាតឱ្យដាក់បន្ថែមមេស្ករ ឬសារធាតុផ្អែមជំនួសស្ករចូលទៅក្នុងផ្លែឈើស្រស់ទេ ។ ដូច្នេះ បើមានការពិនិត្យឃើញថា អាជីវករណាម្នាក់បានប្រើប្រាស់សារធាតុនេះបន្ថែមលើអាហារ ដែលមិនស្របតាមច្បាប់កំណត់ គឺចាត់ទុកថាជាការរំលោភលើសេចក្តីប្រកាសនេះ ហើយពួកគេនឹងត្រូវផ្តន្ទាទោសតាមមាត្រា៤៧ និងពិន័យជាប្រាក់មិនលើស២ម៉ឺនបាត ។

នាយកដ្ឋានសុខាភិបាលបានណែនាំឱ្យអតិថិជនប្រុងប្រយ័ត្ន និងពិនិត្យមើលភាពស្រស់របស់ផ្លែឈើដែលទិញមកបរិភោគ ដោយចៀសវាងការបរិភោគផ្លែឈើជាមួយអំបិលម្ទេស ឬអំបិលម្ទេសកញ្ចប់ ដែលជាការបង្កើនជាតិស្ករ និងអំបិលសូដ្យូមលើសពីរាងកាយត្រូវការ ហើយវាបណ្តាលឱ្យបេះដូង ថ្លើម និងតម្រង់នោមធ្វើការធ្ងន់ ។ លើសពីនេះ មុននឹងចាប់ផ្លែឈើស្រស់ អ្នកលក់ទាំងអស់ត្រូវលាងសម្អាតដៃ ឬពាក់ស្រោមដៃការពារ ពីព្រោះអាចធ្វើឱ្យមេរោគកខ្វក់នៅជាប់ដៃប៉ះពាល់ដល់សុខភាពអ្នកទិញ ។Thai Fresh Fruit Street Vendor - ImportFood

លោកវេជ្ជបណ្ឌិត Suwanchai លើកឡើងថា ៖ «អ្នកលក់ផ្លែឈើត្រូវប្រយ័ត្នការចាប់ផ្លែឈើដោយដៃមិនស្អាត ព្រោះវាអាចជាប់មេរោគបាក់តេរីនៅលើស្បែក រួមទាំងឧបករណ៍កខ្វក់សម្រាប់ហាន់ផ្លែឈើផងដែរ ។ បើពួកគេមិនបានលាងដៃឱ្យស្អាតទេ ហើយចាប់កាន់ផ្លែឈើនោះ វានឹងអាចឆ្លងមេរោគបាន ហើយបណ្តាលឱ្យកើតអាការៈក្អួតចង្អោរ ឈឺពោះ រាគអាចម៍ និងរាងកាយខ្វះទឹក» ។

លោកវេជ្ជបណ្ឌិតបានសំណូមពរឱ្យពលរដ្ឋពិនិត្យមើលពណ៌ម្នាស់មុននឹងទិញ បើឃើញខុសធម្មតា គួរតែចៀសវាង ។ លើសពីនេះ ត្រូវពិនិត្យមើលហាងលក់ផ្លែឈើថា តើហាងនេះស្អាតមានអនាម័យត្រឹមត្រូវតាមក្បួនខ្នាតដែរឬទេ និងសង្កេតមើលអ្នកលក់ថា តើពួកគេបានពាក់ស្រោមដៃត្រឹមត្រូវ និងប្រើឧបករណ៍ស្អាតដែរឬទេ ? ចំណែកគ្រឿងជ្រលក់ដូចជា អំបិលម្ទេស និងកាពិផ្អែម មិនគួរបរិភោគច្រើនពេកទេ ព្រោះសម្ពាធឈាមនឹងឡើងខ្ពស់ ៕Fruits and Vegetables of Thailand ប្រភព ៖ chiangmai news