រដ្ឋធានីនីយ៉ាមេ (Niamey)៖ គណៈប្រតិភូអ្នកប្រាជ្ញផ្នែកសាសនាអ៊ិស្លាមរបស់ប្រទេសនីហ្សេរីយ៉ា បានជួបជាមួយនឹងមេដឹកនាំរដ្ឋប្រហារយោធា នៅក្នុងប្រទេសនីហ្សេ ស្របពេលសហគមន៍សេដ្ឋកិច្ចរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) កំពុងតែស្វែងរកជម្រើសជាច្រើន ដោយរាប់បញ្ចូលទាំងការប្រើប្រាស់កម្លាំងទ័ព ដើម្បីស្ដាររបបគ្រប់គ្រងស៊ីវិលរបស់ប្រទេសនីហ្សេ ឲ្យរស់ឡើងវិញ ទើបក្រុមអ្នកផ្ដួលរំលំរដ្ឋាភិបាលស៊ីវិលតាមបែបលទ្ធិប្រជាធិបតេយ្យ បានអះអាងអំពីការបើកចំហការទូត។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១៣ ខែសីហា ថា បើតាមក្រុមអ្នកប្រាជ្ញជាន់ខ្ពស់ផ្នែកសាសនាអ៊ិស្លាម នៅក្នុងប្រទេសនីហ្សេរីយ៉ា ដែលបានជួបចាំមួយនឹងមេដឹកនាំយោធានីហ្សេ នៅក្នុងរដ្ឋធានីនីយ៉ាមេ បានឲ្យដឹង ថា ក្រុមមេដឹកនាំរដ្ឋប្រហារ នៅក្នុងប្រទេសនីហ្សេ បានអះអាង ថា ពួកគេនៅតែបើកចំហផ្លូវការទូត សម្រាប់ដោះស្រាយបញ្ហាប្រឈមមុខដាក់គ្នា ជាមួយនឹងប្លុកអាហ្វ្រិកខាងលិច (អេកូវ៉ាស)។Niger president calls for probe into troubled France convoy | The Guardian  Nigeria News - Nigeria and World News — World — The Guardian Nigeria News –  Nigeria and World News

ជំនួបនេះ បានកើតឡើង ស្របពេលសហគមន៍សេដ្ឋកិច្ចរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) កំពុងតែស្វែងរកជម្រើសនានារបស់ខ្លួន នៅក្នុងការស្តាររដ្ឋាភិបាលស៊ីវិលឡើងវិញ នៅក្នុងប្រទេសនីហ្សេ រួមទាំងអន្តរាគមន៍យោធាដ៏មានសក្តានុពល ក្រោយពេលដកតំណែងរបស់លោក មូហាមេដ បាហ្ស៊ូម (Mohamed Bazoum) ប្រធានាធិបតីនីហ្សេ កាលពីខែមុន។ នេះជារដ្ឋប្រហារលើកទី៧ នៅក្នុងតំបន់អាហ្វ្រិកខាងលិច និង អាហ្រ្វិកកណ្តាល នៅក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។Niger crisis: Region needs to 'accept new regime' or 'risk war', says  activist; Top developments | Mint

នៅក្នុងសញ្ញារបស់ប្លុកអាហ្រ្វិកខាងលិចមួយនេះ ដែលនៅតែជំរុញឱ្យមានដំណោះស្រាយ ដោយសន្តិវិធីនោះ លោក បូឡា ទីនូប៊ូ (Bola Tinubu) ប្រធាន ECOWAS និង ជាប្រធានាធិបតីនីហ្សេរីយ៉ា កាលពីថ្ងៃសៅរ៍ បានអនុម័តបេសកកម្មមួយ ទៅកាន់រដ្ឋធានីមីយ៉ាមេ ដោយគណៈប្រតិភូរបស់អ្នកប្រាជ្ញអ៊ិស្លាម តាមរយៈការប្តេជ្ញា ជំរុញឲ្យមានការសន្ទនា។The Countdown to the Next Great War Has Begun in Africa

លោក សេក អាប់ឌូលឡាហ៊ី បាឡា លោ (Sheikh Abdullahi Bala Lau) ប្រធានគណៈប្រតិភូអ្នកប្រាជ្ញអ៊ិស្លាម បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ថា នៅក្នុងជំនួបជាមួយនឹងលោកឧត្ដមសេនីយ៍ អាប់ឌូរ៉ាហាម៉ាណេ ធីឈានី (Abdourahamane Tchiani) មេដឹកនាំរដ្ឋាភិបាលយោធា បានចំណាយពេល ជាច្រើនម៉ោង។ ទ្វាររបស់ពួកគេ នៅតែបើកចំហ សម្រាប់ការទូត និង សន្ដិភាព នៅក្នុងការដោះស្រាយបញ្ហានេះ។Niger's new government defies imperialist-backed ECOWAS war threats –  Liberation News

លោក Tchiani មេដឹកនាំរដ្ឋាភិបាលយោធា បានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងជាប្រវត្តិសាស្ត្រ រវាងនីហ្សេ និង នីហ្សេរីយ៉ា ដោយអះអាង ថា ប្រទេសទាំង២នេះ មិនត្រឹមតែជាប្រទេសជិតខាងប៉ុណ្ណោះទេ ប៉ុន្ដែប្រទេសទាំង២នេះ ក្លាយជាបងប្អូននឹងគ្នា គួរដោះស្រាយបញ្ហា ដោយមិត្តភាព»៕