Home តារាជាតិ អ្នកលេងបណ្តាញសង្គមសម្រុកសួរ Allan ពេលណាចេញរឿង?

អ្នកលេងបណ្តាញសង្គមសម្រុកសួរ Allan ពេលណាចេញរឿង?

81
0

Allan ដែលជាអ្នក Reviews ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ជីកសួរពីខ្សែភាពយន្តដែលលោកផលិតក្រោមទុន៨ម៉ឺនដុល្លារជាមួយនឹងការថត៣ទីតាំងទាំងក្នុងនិងក្រៅប្រទេសតើស្ថិតនៅក្នុងដំណាក់កាលណាហើយ។ Allan បានឆ្លើយតបទៅកាន់អ្នកលេងបណ្តាញសង្គមម្នាក់ដោយបញ្ជាក់ថាឆាប់ៗនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWq9wUmIlAp6cU4IGyCeIQ66_pcMrGwK7XhJ9k2za6bD3THiE9IcZFBS5E5ae5pYCXC7wjXCRtsdMcPUVmKEF-VEeqRqrN1R_b2596iNFBM2mjXAuJqyJHVuCzFiOCAU0PpcW6jHF4aN9CZTevPgtE5MFIAUz41mRpgD9TygMiFiJk1otlJD8NshQRzDc/s2048/image_2026-06-27_14-19-26.png
ថ្មីៗនេះ Allan បានចេញវីដេអូ Reviews មួយអំពីសំឡេងនៅក្នុងក្លិបកម្សាន្តថ្មីមួយដែលជាម្ចាស់ម៉ាតមួយកន្លែង។ វីដេអូរបស់លោកបានជំរុញឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនចង់ដឹងចង់ឃើញអំពីការផលិតភាពយន្តរបស់លោក ក្រោមការវិនិយោគទុនរបស់លោក អឿន សុខន អ្នកជំនាញហិរញ្ញវត្ថុ និងតាមដានទីផ្សារមាសអន្តរជាតិ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigNmRS_8WIsqq2npcKbAGw2Hm2TzJqNxwWdSTqEDd-Yl_22tuSAqwLq53O_WOv70GdkzEFd88kjVnaLphFCLMg42sN6iQ_rNtefRK8pCDuQJMF1Ufr_dWIBcBtScWDhFQqWfUD9-SfF9NvOCwxGSgq9RLArh7dUbTq88HrBrzmg8ZBKUB_xKcVbbB7APE/s2048/image_2026-06-27_14-19-22%20(2).png

រម្លឹកទៅកាន់ខែកញ្ញា ឆ្នាំ២០២៤ Allan បានធ្វើឱ្យបណ្តាញសង្គមរង្គោះរង្គើបន្ទាប់ពីលើកឡើងថារឿងនាងនាថវគ្គ២ដែលជាការផលិតរបស់ LD គឺចាញ់រឿងវគ្គមួយទៅទៀត។ ការខកចិត្តដែលវគ្គ២ចាញ់វគ្គ១នេះបានធ្វើឱ្យក្លាយជារឿងចម្រូងចម្រាសរហូតឈានដល់ លោក អឿន សុខន សុខចិត្តចំណាយថវិកាចំនួន៨ម៉ឺនដុល្លារឱ្យ Allan ថតខ្សែភាពឱ្យបានល្អ។ Allan ថែមទាំងបញ្ជាក់ទៀតថាការថតភាពយន្តរបស់ខ្លួននឹងមានទីតាំង៣ធំៗគឺនៅភ្នំពេញ, ខេត្តសៀមរាប និងប្រទេសជប៉ុន។ កិច្ចសន្យារវាងភាគីក៏បញ្ជាក់ទៀតថាប្រសិនជា Allan ធ្វើមិនបាននឹងប្រគល់ប្រាក់ចំនួន៨ម៉ឺនដុល្លារវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN9WYH3v4W9Lb5jcxofT4548vF96s6LXPdMmcHzbhEuuINxEOx-9Xwm2baHp_XtvsK-mCQj7iKscjxyAjjmAIclgd0zhViID4DN4OvIZX7Td-wZENlf_AOw1yRQf1HUaDNVgYMmlEY0iFr43Ol2Kh5mAYqyrIzHPRoLBZZxm2zQkGFcjg07g8RepfWvks/s2048/image_2026-06-27_14-19-25.png
បន្ទាប់ពី Allan និងលោក អឿន សុខន យល់ព្រមវិនិយោគជាមួយគ្នារួចគេក៏បានឃើញអ្នក Reviews រូបនេះបង្ហោះរូបនៅប្រទេសជប៉ុនកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយចាប់តាំងពីពេលនោះមកផេកហ្វេកប៊ុករបស់ Allan ក៏មិនបានអាប់ដេតអ្វីបន្ថែមទៀតដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8Z2gvgoBZiuOh9vcUl5-g93x2n2AuXpnmIaZV-RbSrODhwyV32ZGUm8k8POJc0u0juocR9W2wkmOXC0n58iwwKkmJqfAaVgC-of9kB-VrtvQha4TmXVSFenxJRRb9pVMiGVKafONknrm81hB8UhRxfy007cZF55Am60Dr2trSmuOrDvd3I5rpQDj4zCU/s599/image_2026-06-27_13-54-58.png

ទោះយ៉ាងណា រឿងរ៉ាវដ៏រសើបរបស់ Allan ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមសើររើម្តងទៀតបន្ទាប់ពីឃើញលោកចេញ Reviews ក្លិបកម្សាន្តថ្មីមួយ។ អ្នកលេងទិកតុកជាច្រើនរួមបានចូលទៅបញ្ចេញមតិយោបល់ទៅកាន់ Allan និងចង់ដឹងថាពេលណាខ្សែភាពយន្តរបស់លោកចេញផ្សាយ។ ការជីកសួររបស់សាធារណជនមិនបានធ្វើឱ្យ Allan គេចវេសមិនឆ្លើយអ្វីនោះទេដោយលោកបានឆ្លើយតបទៅកាន់អ្នកលេងទិកតុកថា ឆាប់ៗខាងមុខនេះពេលណាចេញនឹងដឹងហើយ៕