អតីតសមាជិកក្រុម 2NE1 និងជាតារាចម្រៀងទោល Park Bom បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកូរ៉េជជែកវែកញែកមិនធម្មតាក្រោយពីរូបនាងបានបង្ហោះរូបភាព Selfie នៅលើបណ្តាញសង្គម Instagram កាលពីថ្ងៃទី១៤ សីហា នេះ។Former 2NE1 Singer Park Bom Looked Almost Unrecognisable At Korea's Grand Bell Awards - TODAY

ក្នុងការបង្ហោះនោះ Park Bom បានសរសេរថា «ជំរាបសួរ នេះគឺជា Bom» មុននឹងបន្តការបង្ហោះមួយទៀតដែលសរសេរថា «Bom and green»។ អ្វីដែលធ្វើឱ្យមានការភ្ញាក់ផ្អើលជាពិសេសនោះ Park Bom បានបង្ហាញស្ទីលតុបតែងខ្លួនខុសពីមុនពីក្រុម 2NE1 របស់នាង ដែលបញ្ចេញនូវត្របកភ្នែកដ៏ទាក់ទាញ។

យ៉ាងណាមិញ អ្នកនិយមលេងអ៊ីនធឺណិតកូរ៉េមួយចំនួនបាននិយាយថា មើលសឹងមិនស្គាល់ ប្រហែលជាដោយសារតែស្ទីលតុបតែងខ្លួនប្លែកៗរបស់នាងហើយ។ អ្នកខ្លះបានបញ្ចេញមតិទៀតថាបើគ្មានអ្នកណាប្រាប់ថាជា Park Bom នោះមិននឹកស្មានថាជារូបនាង ឡើយ។ អ្នកផ្សេងទៀតក៏និយាយថាប្រហែលជារូបភាពប្រើកម្មវិធីហើយបានជាមិនដូចនាងទាល់តែសោះ និងមានការលើកឡើងទៀតថា ការថតរូប Selfie មិនសមនឹងនាងទេជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXf5V8mmsOOSH0MUWEYz2kpsT912ug_XrRs44O8R-W9yYLxbrOgnwb3svW_lIc7E60lphHPqc2usXkWLA5Ivc6Jg2UC2D2GF-hf4MxMPHXjEMeAZuwS2K3V7mITFNYegMf3mgVzrhw6qMMDYWZd76kJ9hKW9uizwflkFCnArPJ985eZlw4TVO2wyXGDEk/s900/367024138_677417454434137_3923894997320997208_n.jpg

គួរបញ្ជាក់ផងដែរថាកាលពីមុន Park Bom គឺជាតារាចម្រៀងដែលមានរាងស្រឡូនស្រស់ស្អាតម្នាក់តែពេលនេះនាងបានប្រែប្រួលរូបរាងខុសដាច់ពីមុន ខណៈមានការចុះផ្សាយកន្លងមកថា តារាស្រីវ័យ៣៩ឆ្នាំរូបនេះបានប្រើប្រាស់ថ្នាំព្យាបាលជម្ងឺ ADD ដែលជាជំងឺអស្ថេរភាពផ្លូវចិត្តទើបធ្វើឱ្យមានការប្រែប្រួលយ៉ាងនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW7gY1QDkRNwY_v2YuG7jVPtmhpSZS53bESKEYDlrZ598hPKSeBMEeszq5m2SYOQ5pOF-8BLwoMHTLnbGdooXpxlB0sm7jgw-LZsrkTg55QXdGpa42QZJ-psgCmfBVsaLC2xbNuC_xw7VZAp9Xssh9CjI3YgfUWXBqJejNOQnpsXqS1MgU4NNu0khmwE0/s900/361682310_667131778199042_2021171744582971422_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZmF0fWJt3yEVIBafOY3_c4NU37XY-r3v2VXqDT5e0la6zdyROrCWMkRi9dXuJHy2-T5QXK1_Ep-JHpvufLuVOOYIxR3_XjZ8-HdCEVkR2VMdTb5HE1SaYq1h4oAB9V5kysk3Zn_IZuzXsf_JaXjQHK5xJXwWKYmtfvTfQe8JIeq3tkUzNcQTN9HnEoaw/s900/330203863_791460975677673_6682093586308576176_n.jpg