ប្រសិនបើអ្នកសុបិន្តឃើញលាមកគឺវាមានអត្ថន័យខុសៗគ្នាទៅតាមប្រភេទនៃសុបិន្ត ដែលសុបិន្តខ្លះគឺល្អ ហើយខ្លះទៀតក៏អាក្រក់។ ដូច្នេះហើយខាងក្រោមនេះគឺជាអត្ថន័យនៃការសុបិន្តឃើញលាមក៖

១.សុបិន្តឃើញចាប់លាមក៖ ការសុបិន្តបែបនេះ ទំនាយទាយថាគឺអាក្រក់ណាស់ អ្នកនឹងត្រូវបានគេនិយាយដើម ហើយអ្នកនឹងអាប់ឱនកេរ្តិ៍ឈ្មោះ។

២.សុបិន្តឃើញចង់ញ៉ាំលាមក៖ ប្រសិនបើនរណាម្នាក់សុបិន្តចង់ញ៉ាំលាមក មានន័យថា សាច់ញាតិ ឬមនុស្សជុំវិញខ្លួន នឹងមានការខកចិត្តចំពោះអ្នក។

៣.សុបិន្តឃើញលាមកខ្លួនឯង៖ ការសុបិន្តបែបនេះ មានន័យថា អ្នកនឹងមានសំណាង ឬឱកាសល្អជិតមកដល់អ្នក។

៤.សុបិន្តឃើញលាមករបស់អ្នកដទៃ៖ ប្រសិនបើអ្នកសុបិន្តឃើញលាមករបស់អ្នកដទៃ មានន័យថា នឹងមានមនុស្សដែលនាំមកនូវសំណាងល្អក្នុងជីវិតរបស់អ្នក។Shit, Feces, Poo: Dream Dictionary: Interpret Now! - Auntyflo.com

៥.សុបិន្តឃើញលាមកនៅក្នុងបន្ទប់ទឹក៖ ការសុបិន្តបែបនេះ មានន័យថា ក្នុងអំឡុងពេលនេះបើអ្នកគិតចង់ធ្វើអ្វីក៏បាន ប៉ុន្តែត្រូវតែអត់ធ្មត់បន្តិចទើបជោគជ័យ។

៦.សុបិន្តឃើញលាមកក្នុងបង្គន់៖ ប្រសិនបើអ្នកណាម្នាក់សុបិន្តឃើញលាមកនៅក្នុងបង្គន់ មានន័យថា អ្នកនឹងត្រូវបានគេចោតប្រកាន់អ្វីមួយ ឬនិយាយរឿងអាក្រក់ពីអ្នក ដែលអាចបំផ្លាញសុខភាពផ្លូវចិត្តរបស់អ្នក។

៧.សុបិន្តឃើញលាមកច្រើននៅលើឥដ្ឋ៖ បើសុបិន្តឃើញបែបនេះ មានន័យថា អ្នកនឹងទទួលបានកេរ្តិ៍ឈ្មោះ កិត្តយស សំណាងល្អ ឬមានទ្រពសម្បត្តិហូរហៀរជាដើម៕Sleep dreams: Shutting out the world – Monash Lens ប្រភព៖sanook