Home Blog Page 1621

ប្រធានកីឡាអូឡាំពិកថៃ ស្នើឱ្យប្រធានសហព័ន្ធបាល់ទាត់ថៃចុះចេញពីតំណែង ក្រោយមិនមានសមត្ថភាពឈ្នះមេដាយមាសសុីហ្គេមលើកទី៣២

0

ប្រធានកីឡាអូឡាំពិកថៃ លោកឧត្តមសេនីយ៍ Prawit Wongsuwon មានប្រសាសន៍ថា ប្រធានសហព័ន្ធបាល់ទាត់ថៃលោក Pol Gen Somyot Poompunmuang គួរតែទទួលខុសត្រូវចំពោះការបរាជ័យរបស់ក្រុម U22 ក្នុងការដណ្តើមបានមេដាយមាសនៅវគ្គផ្តាច់ព្រ័ត្រ SEA Games លើកទី៣២ ជាពិសេសការប៉ះទង្គិចគ្នាតែម្តង។POLL: People unsatisfied with Prawit, want a special election | Thaiger

ការទទួលខុសត្រូវរបស់លោក Pol Gen Somyot Poompunmuang ក៏ព្រោះតែ មុននឹងចាប់ផ្តើមសុីហ្គេម២០២៣ ថៃបានដាក់គោលដៅយកមេដាយមាសទាំងវិញ្ញាសារបុរសនិងនារី តែជាក់ស្តែងពួកគេមិនបានមេដាយមាសសូម្បីតែមួយ ដែលជាហេតុនាំឱ្យគណកម្មការកីឡាអូឡាំពិកថៃ សម្តែងការមិនពេញចិត្តបែបនេះ។Sports – Police General Dr. Somyot purple bush Invite those who are  interested to apply to become president of the Football Association.

សូមរំលឹកផងដែរថា កាលពីនៅសុីហ្គេមឆ្នាំ២០២៣ ថៃ បានបរាជ័យយ៉ាងដំណំ៥-២ ក្រោមថ្វីជើងឥណ្ឌូនេសុី ដោយការប្រកួតនោះ មានការវាយតប់គ្នា បង្កជាអន្តសុខផងដែរ៕Somyot apologizes to Thai people for final brawl issued a statement  preparing to punish the perpetrators

ប្រភព៖ bangkok post

 

មកស្គាល់ព្រែកជីក ដែលវែងជាងគេក្នុងពិភពលោក

0

ព្រែក​ជីកដែល​វែងជាងគេ និងចំណាស់​ជាងគេ​បំផុត​ក្នុងពិភពលោក គឺព្រែកជីក​ក្នុងប្រទេសចិន ដែលភ្ជាប់ពីក្រុងប៉េកាំង ​ទៅ ហាំងចូវ។

​ព្រែកជីកនេះ មានប្រវែងសរុប ១៧៧៦គីឡូម៉ែត្រ ភ្ជាប់ពី​ទន្លេលឿង និងទន្លេយ៉ង់សេ ព្រមទាំង​ទន្លេផ្សេងៗទៀត ដោយចាប់ផ្តើម​ចេញ​ពីភាគខាងជើង​ក្រុងប៉េកាំង កាត់តាម​ក្រុង​ធានជីន, ខេត្តហ៊ើពៃ, ខេត្តសានទុង, ខេត្តជាំងស៊ូ និងបញ្ចប់​នៅភាគខាងត្បូងក្រុងហាំងចូវ នៃខេត្តហ្ស៊ឺជាំង។Live: A night view of the Grand Canal in Hangzhou Ep. 8 - CGTN

ក្នុងឆ្នាំ​២០១៤ ព្រែកជីកនេះ ត្រូវបាន​ចុះបញ្ជី​ក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ។ ផ្នែកដំបូង​បង្អស់​នៃព្រែកជីកនេះ ត្រូវបានសង់​ឡើងនៅស.វទី៥ មុនគ.ស ហើយផ្នែក​ផ្សេងៗត្រូវបាន​សង់ជាបន្តបន្ទាប់ពី​ពិសេស​ ចាប់តាំងពីរាជវង្សស៊ួយ ពីឆ្នាំ៥៨១-៦១៨ នៃ គ.ស។ ព្រែក​ជីកនេះ ត្រូវបាន​ប្រើប្រាស់​ធ្វើជាការដឹកជញ្ជូនតាមផ្លូវទឹក​​យ៉ាងសំខាន់​នូវទំនិញ​ដូចជា ធ្យូងថ្ម, ឥដ្ឋ, ខ្សាច់, ក្រួស និងប្រេងម៉ាស៊ូតជាដើម។ វាក៏ជាកន្លែងទាក់ទាញទេសចរដ៏សំខាន់ផងដែរ សម្រាប់​ប្រទេសចិន។Beijing-Hangzhou Grand Canal

​សូមជម្រាប​ដែរថា បន្ទាប់ពីព្រែកជីកខាងលើ ព្រែកជីក​ដែល​វែងជាងគេលំដាប់ទី២ គឺ​ ព្រែកជីកស៊ុយអេ ក្នុងប្រទេសអេហ្ស៊ីប ប្រវែងជាង ១៩៣គីឡូម៉ែត្រ បើកដំណើរការក្នុងឆ្នាំ ១៨៦៩។ លំដាប់ទី៣ គឺព្រែកជីកប៉ាណាម៉ា ក្នុងប្រទេសប៉ាណាម៉ា ប្រវែង ៨២គីឡូម៉ែត្រ បើកដំណើរការក្នុងឆ្នាំ ១៩១៤៕Putting 'Grand' back in the canal - SHINE NewsThe Grand Canal Hangzhou attraction reviews - The Grand Canal Hangzhou tickets - The Grand Canal Hangzhou discounts - The Grand Canal Hangzhou transportation, address, opening hours - attractions, hotels, and foodGrand Canal in China, also known as the Beijing-Hangzhou Grand Canal is the longest canal or artificial river in the wor… | Mapa historico, Mapa paises, Grand canal

ប្រភព៖ Wikipedia

ប្រទេសស្វីសផលិតត្រីយន្តស្រាវជ្រាវនៅបាតសមុទ្រ

0

ប្រទេសស្វីស ៖ ត្រីយន្តឈ្មោះថា «Belle» ត្រូវបានអភិវឌ្ឍន៍ឡើង និងច្នៃម៉ូដដោយក្រុមនិស្សិតវិស្វកម្មមេកានិចនៅ ETH Zurich ជាវិទ្យាស្ថានបច្ចេកវិទ្យាសហព័ន្ធស្វីស ។ ការបង្កើតត្រីយន្តនេះឡើង ក្នុងគោលបំណងជួយឱ្យអ្នកស្រាវជ្រាវផ្នែកសមុទ្រអាចប្រមូលទិន្នន័យនៅក្រោមទឹក ដោយការចុះទៅក្នុងសមុទ្រ ឬរំខានធម្មជាតិនៅបាតសមុទ្រឱ្យតិចបំផុត ។ បើតាមសង្កេតឃើញថា រូបរាង និងការបម្លាស់ទីរបស់វា ស្ទើរមិនខុសប្លែកគ្នាពីត្រីពិតប្រាកដឡើយ ។MIT CSAIL's robotic fish can swim with real fish

សមាជិកម្នាក់ក្នុងក្រុមផលិតត្រីយន្តលើកឡើងថា ខាងក្រុមការងារត្រូវការថតរូបភាព និងសិក្សាពីប្រព័ន្ធអេកូឡូស៊ីនៅបាតសមុទ្រ ។ ហេតុនេះ ត្រីយន្តដែលគេបញ្ជូនឱ្យទៅត្រួតពិនិត្យនៅបាតសមុទ្រ គឺត្រូវស្ងៀមស្ងាត់ គ្មានសំឡេងរំខាន ហើយវាមានលក្ខណៈឱ្យដូចត្រីបំផុត ដើម្បីឱ្យសត្វមានជីវិតនៅបាតសមុទ្រទទួលស្គាល់ថា វាជាពពួកសត្វមានជីវិតដូចគ្នា ។How this robot fish collects DNA without making a sound

គេបានប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីឱ្យវាអាចបម្លាស់ទីដោយខ្លួនឯង ខណៈគេប្រើខ្លីបស៊ីលីក្លូន ។ ខ្លីបស៊ីលីក្លូននឹងមានច្រកចំនួន២ សម្រាប់ការស្រូបទឹកចេញ-ចូល ដើម្បីឱ្យវាអាចបម្លាស់ទីទៅមកបានជាមួយកន្ទុយ ។ ហេតុនេះ នៅពេលត្រីយន្តហែលទឹក វានឹងគ្មានរលកនៅបាតសមុទ្រទេ ។ ត្រីយន្តនេះមានប្រវែង១ម៉ែត្រ និងទម្ងន់១០គីឡូក្រាម ។Robotic fish collects DNA samples in the ocean - YouTube

ក្រៅពីត្រីយន្តអាចថតរូបភាពនៅបាតសមុទ្របានច្បាស់ហើយ វាក៏អាចប្រមូលវត្ថុផ្សេងៗ ឬស្លាកស្នាមផ្នែក DNA ដើម្បីបង្ហាញថា តើមានសត្វប្រភេទណាខ្លះរស់នៅក្នុងតំបន់នេះ ? ក្រុមការងារនឹងបញ្ជូនត្រីយន្តទៅបាតសមុទ្ររយៈពេល២ម៉ោង បន្ទាប់មក ពួកគេត្រូវយកវាឡើងមកលើសិន ដើម្បីផ្លាស់ប្តូរថ្ម និងដោះកាមេរ៉ាថតរូបចេញ ។ នៅពេលត្រីយន្តឡើងមកលើទឹក វានឹងបញ្ជូនសញ្ញា GPS ជូនដំណឹងមកកាន់ក្រុមការងារឱ្យដឹងថា ពេលនេះ វាកំពុងនៅត្រង់ចំណុចណា ។

ក្រុមការងារលើកឡើងថា ត្រីយន្តនេះនឹងជួយឱ្យអ្នកវិទ្យាសាស្ត្រផ្នែកសមុទ្រអាចសិក្សាពីស្ថានភាព និងភាពសម្បូរបែបរបស់ប្រព័ន្ធអេកូឡូស៊ីនៅបាតសមុទ្រ ដែលទទួលផលប៉ះពាល់ពីការនេសាទខ្លាំងពេក រួមទាំងបញ្ហាជាតិពុល និងបម្រែបម្រួលអាកាសធាតុផងដែរ ៕ ប្រភព ៖ Thai PBS

សារមន្ទីរចល័តជួយផ្តល់ចំណេះដឹងដល់កុមារនៅតំបន់ជនបទឥណ្ឌា

0

ប្រទេសឥណ្ឌា ៖ សារមន្ទីរ គឺជាទីកន្លែងផ្តល់ចំណេះដឹងសំខាន់មួយ និងបង្ហាញពីភាពសំខាន់ផ្នែកប្រវត្តិសាស្ត្រ សិល្បៈ និងវប្បធម៌ផងដែរ ដើម្បីធ្វើជាប្រយោជន៍ដល់ការសិក្សា ជាពិសេស ចំពោះកុមារ ប៉ុន្តែនៅប្រទេសឥណ្ឌា មានកូនសិស្សជាច្រើននាក់ដែលរស់នៅតាមតំបន់ជនបទឆ្ងាយៗ ពួកគេគ្មានឱកាសបានចូលទស្សនាក្នុងសារមន្ទីរទេ ។ ហេតុនេះហើយ ទើបគេមានគំនិតបង្កើតសារមន្ទីរចល័ត ដើម្បីធ្វើដំណើរទៅរកកុមារទាំងនេះដល់កន្លែង ។Don't miss the museum on wheels, coming to Goa this September

សារមន្ទីរចល័តកើតឡើងពីគំនិតរបស់បុគ្គលិកសារមន្ទីរឈ្មោះ ឆាត្រាប៉ាទី ស៊ីវ៉ាជី ម៉ារ៉ារ៉ាជ ដែលជាសារមន្ទីរល្បីឈ្មោះមួយនៅទីក្រុងម៉ុមបៃ ។ គេបានបង្កើតសារមន្ទីរក្នុងរថយន្តក្រុងដែលតុបតែងដោយសម្ភារៈផ្សេងៗ ដើម្បីផ្តល់ចំណេះដឹងដល់កុមារនៅជនបទ ដូចគ្នានឹងសារមន្ទីរទូទៅដែរ ។

តាំងពីចាប់ផ្តើមគម្រោងនេះនៅឆ្នាំ២០១៥ សារមន្ទីរចល័តបានធ្វើដំណើរទៅកាន់តំបន់ជនបទក្នុងរដ្ឋជាច្រើនទូទាំងប្រទេសឥណ្ឌា ដែលមានចម្ងាយផ្លូវសរុប៨ម៉ឺនគីឡូម៉ែត្រ ។ សារមន្ទីរនេះបានផ្តល់ចំណេះដឹងដល់កូនសិស្សជាច្រើននាក់ ដូចជា ផ្នែកប្រវតិ្តសាស្ត្រប្រទេសឥណ្ឌា រហូតដល់សត្វដាយណូសឺរ ។CSMVS on Twitter: "The Citi-CSMVS Museum On Wheels bus at a museum in  Baroda, Gujarat! #csmvs #csmvsmuseum #csmvsmumbai #citicsmvsmuseumonwheels  #museumonwheels #mow #travellingmuseum #arteducation #museumsforall  #museums https://t.co/L5ni5Ylnba" / Twitter

នាយកសារមន្ទីរចល័តលើកឡើងថា ៖ «ពលរដ្ឋឥណ្ឌារស់នៅតំបន់ជនបទ ជាពិសេស ក្មេងៗមិនបានគិតថា សារមន្ទីរនេះជួយក្នុងការសិក្សារបស់ពួកគេទេ ពីព្រោះនៅទីក្រុងជាច្រើនគ្មានសារមន្ទីរសម្រាប់ឱ្យកូនសិស្សចូលទស្សនា ហើយកូនសិស្សនៅតាមសាលារៀនជាច្រើនកន្លែងមិនស្គាល់ថា សារមន្ទីរជាអ្វី ។ ដូច្នេះ ការបង្កើតសារមន្ទីរចល័តឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងដល់ពួកគេ» ។

ចំណែកខ្លឹមសារ និងចំណេះដឹងដែលត្រូវយកមកបង្ហាញក្នុងសារមន្ទីរចល័ត គឺគេផ្លាស់ប្តូររៀងរាល់៦ខែម្តង ដោយផ្អែកតាមការឆ្លើយតប និងតម្រូវការពីសាស្ត្រាចារ្យនៅតាមទីក្រុងផ្សេងៗដែលធ្លាប់មកកាន់សារមន្ទីរចល័ត ។ សារមន្ទីរចល័តទទួលបានជោគជ័យក្នុងការងាររបស់ខ្លួនជាបន្តបន្ទាប់ និងមានការគាំទ្រពីរដ្ឋាភិបាលឥណ្ឌាផងដែរ ៕ This Campaign Helped Hundreds of Students In Villages Study on Smartphones  During Lockdownប្រភព ៖ World Pulse

Telegram គ្រោងបើកដំណើរការមុខងារ Stories នៅដើមខែកក្កដា

0

បរទេស៖ យោងតាមប្រភពព័ត៌មាន Business Today កាលពីថ្ងៃទី៣០ ខែមិថុនា បានឱ្យដឹងថា កម្មវិធីផ្ញើសារ Telegram នឹងអាចបញ្ចូលមុខងារ Stories ទៅក្នុងវេទិកានៅដើមខែកក្កដា ឆ្នាំ ២០២៣ បន្ទាប់ពីមានការស្នើសុំអស់ជាច្រើនឆ្នាំពីអ្នកប្រើប្រាស់។
Telegram Stories គឺជាមុខងារថ្មីមួយនៅក្នុងកម្មវិធីផ្ញើសារ Telegram ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែករំលែកនូវពេលវេលានៃជីវិតបានយ៉ាងរហ័ស និងងាយស្រួល។Telegram will have "stories" in July | Radar Armenia
ជាមួយនឹង Telegram Stories នេះដែរ អ្នកប្រើប្រាស់អាចចែករំលែកនូវរូបថត និងវីដេអូខ្លីៗ បន្ថែមចំណងជើង និងដាក់ស្ទីគ័រ ដើម្បីបង្កើតរឿងគួរឱ្យចាប់អារម្មណ៍ និងប្លែកពីគេ។ មុខងារនេះក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់ពិនិត្យមើលរឿងដែលបានបង្ហោះពីមុន និងតាមដានរឿងរបស់មិត្តភក្តិផងដែរ។

ដូចនេះនៅក្នុង Stories នឹងមានជម្រើសចំនួន ៥ សម្រាប់អ្នកប្រើប្រាស់ដើម្បីកំណត់ភាពឯកជនគឺទីមួយ មើលដោយអ្នកគ្រប់គ្នា, ទីពីរ មើលបានចំពោះតែអ្នកដែលមាននៅក្នុងបញ្ជីទំនាក់ទំនង, រីឯទីបីវិញ មើលបានតែមនុស្សជាក់លាក់មួយចំនួនប៉ុណ្ណោះ, និងទីបួន ទីប្រាំ មើលបានតែបញ្ជីមិត្តភក្តិជិតស្និទ្ធ ឬបញ្ជីមនុស្សដែលមិនត្រូវបានអនុញ្ញាត ជាដើម។ ហើយអ្វីដែលពិសេសសម្រាប់មុខងារថ្មីរបស់ Telegram នោះគឺអ្នកប្រើប្រាស់អាចកំណត់រយៈពេលនៃ Stories: ៦, ១២, ២៤ ឬ ៤៨ ម៉ោង ជំនួសឱ្យការត្រឹមតែ ២៤ ម៉ោងដូចជា Instagram ឬ Facebook ។ លើសពីនេះ Stories ក៏អាចស្ថិតស្ថេរជារៀងរហូត ស្រដៀងទៅនឹងមុខងារ “Highlights” របស់ Instagram ផងដែរ។Telegram launches Stories - Durov announces the launch of Stories in  Telegram - presentation

ជាមួយនឹងការបើកដំណើរការមុខងារ Stories នាយកប្រតិបត្តិ Pavel Durov សង្ឃឹមថា Telegram នឹងក្លាយទៅជាមានភាពចម្រុះ សម្បូរបែប និងផ្តល់ព័ត៌មានមានប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់៕ ប្រភព៖cafefcom

ពលរដ្ឋកូរ៉េខាងត្បូងទិញអំបិលស្តុកទុកមុនជប៉ុនបង្ហូរទឹកកខ្វក់ចូលសមុទ្រ

0

ប្រទេសកូរ៉េខាងត្បូង ៖ ពលរដ្ឋកូរ៉េខាងត្បូងបាននាំគ្នាទិញអំបិល និងទំនិញចាំបាច់ផ្សេងៗមកស្តុកទុក ដោយសារពួកគេបារម្ភពីផលប៉ះពាល់សុខភាព ខណៈប្រទេសជប៉ុននឹងបង្ហូរទឹកកខ្វក់ដ៏ច្រើនចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលក្នុងសមុទ្រប៉ាស៊ីហ្វិក នាពេលឆាប់ៗនេះ ។People rush to purchase sea salt ahead of Fukushima wastewater discharge |  Flipboard

ការប្រមូលទិញអំបិលមកស្តុកទុកបានធ្វើឱ្យផលិតផលអំបិលលក់នៅតាមផ្សារទំនើប និងតម្លៃអំបិលកើនឡើងខ្ពស់ជិត២៧% នៅខែមិថុនា ឆ្នាំ២០២៣ បើធៀបនឹងរយៈពេល២ខែមុននេះ ។ មន្ត្រីកូរ៉េខាងត្បូងជូនដំណឹងថា បញ្ហាអាកាសធាតុ និងការផលិតអំបិលធ្លាក់ចុះ គឺជាមូលហេតុមួយដែលធ្វើឱ្យតម្លៃអំបិលកើនឡើងផងដែរ ។

រដ្ឋាភិបាលកូរ៉េខាងត្បូងបានដោះស្រាយបញ្ហានេះ ដោយការបញ្ចេញអំបិលទៅកាន់ទីផ្សារចំនួន៤៥តោនក្នុង១ថ្ងៃ ។ អំបិលរបស់រដ្ឋាភិបាលនឹងលក់ក្នុងតម្លៃថោកជាងអំបិលទូទៅ២០% រហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ។ ក្រៅពីនេះ ភ្នាក់ងារជលផលកូរ៉េខាងត្បូងនឹងត្រួតពិនិត្យចម្ការអំបិលថា តើមានលាយឡំជាមួយធាតុវិទ្យុសកម្មដែរឬទេ ? ហើយគេក៏បានហាមនាំចូលអាហារសមុទ្រពីតំបន់នៅក្បែរ Fukushima នៅឆ្នេរសមុទ្រភាគខាងកើតរបស់ជប៉ុន ។South Koreans Rush To Buy Salt Before Japan Dumps Nuclear Waste In Sea

ចំណែកប្រទេសជប៉ុនបានជូនដំណឹងយ៉ាងលម្អិតទៅកាន់ប្រទេសជិតខាង ដែលមានព័ត៌មានវិទ្យាសាស្ត្រគាំទ្រគម្រោងការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលក្នុងសមុទ្រ ។ ជប៉ុនជូនដំណឹងថា ទឹកប្រើប្រាស់សម្រាប់ធ្វើឱ្យគ្រឿងម៉ាស៊ីននុយក្លេអ៊ែរត្រជាក់ គឺបានឆ្លងកាត់ការពិនិត្យរួចអស់ហើយ និងមានសុវត្ថិភាព ។South Koreans buy up salt before Japan's Fukushima dump | The Canberra  Times | Canberra, ACT

ទោះយ៉ាងណា បើតាមការស្ទង់មតិមួយធ្វើឡើងដោយក្រុម Research View របស់កូរ៉េខាងត្បូង កាលពីខែឧសភា ឆ្នាំ២០២៣ បង្ហាញថា អ្នកឆ្លើយសំណួរនៅកូរ៉េខាងត្បូងជាង៨៥% ប្រឆាំងនឹងគម្រោងរបស់ជប៉ុន ហើយមនុស្ស៧នាក់ក្នុងចំណោម១០នាក់ប្រាប់ថា ពួកគេនឹងបរិភោគអាហារសមុទ្រតិចជាងមុន បើមានការបង្ហូរទឹកកខ្វក់ចូលសមុទ្រតាមគម្រោងមែននោះ ៕ ប្រភព ៖ Nation World

ឡាវធ្វើយុទ្ធនាការ «ទស្សនាប្រទេសឡាវ» ដើម្បីជំរុញទេសចរណ៍

0

ប្រទេសឡាវ ៖ ប្រទេសឡាវបានត្រៀមធ្វើយុទ្ធនាការ «ទស្សនាប្រទេសឡាវ ឆ្នាំ២០២៤» ដើម្បីជំរុញផ្នែកទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើន ។ យុទ្ធនាការនេះ គឺជាការសហការគ្នារវាងភ្នាក់ងារទីផ្សារទេសចរណ៍ ផ្នែកអភិវឌ្ឍន៍ទេសចរណ៍ និងក្រុមហ៊ុនឯកជនដែលធ្វើការពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ។10 Places To Visit In Laos That'll Inspire You To Explore Southeast Asia

អ្នកនាង Phonemaly Inthaphome ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍លើកឡើងថា ចក្ខុវិស័យទេសចរណ៍ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ មានគោលដៅចម្បងចំនួន៦ចំណុច រួមទាំងការកែលម្អសមត្ថភាពរបស់បុគ្គលិកទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងកន្លែងទេសចរណ៍ផ្សេងៗ ។ អ្នកនាងសង្កត់ធ្ងន់ថា ឡាវត្រូវកែលម្អតំបន់ទេសចរណ៍ ផលិតផល និងសេវាកម្មឱ្យមានគុណភាពល្អដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស ។10 Best Tourist Attractions In Laos You Have To See - Rainforest Cruises

ក្នុងកិច្ចប្រជុំរបស់ RDK Group ជាភ្នាក់ងារព័ត៌មាន និងទីផ្សារ បានលើកឡើងពីយុទ្ធសាស្ត្រទីផ្សារ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីកែលម្អទីផ្សារទេសចរណ៍នៅប្រទេសឡាវ រួមទាំងទីផ្សារអនឡាញ និងសហការជាមួយអ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គមផងដែរ ។ តាមរបាយការណ៍របស់នាយកដ្ឋានទីផ្សារទេសចរណ៍បញ្ជាក់ថា រដ្ឋាភិបាលបានត្រៀមធ្វើយុទ្ធនាការ «ទស្សនាប្រទេសឡាវ» ជាលើកដំបូងនៅឆ្នាំ១៩៩៩ និងនៅឆ្នាំ២០០០, ឆ្នាំ២០១២ និងឆ្នាំ២០១៨ តាមលេខរៀង ។15 Top-Rated Tourist Attractions & Things to Do in Laos | PlanetWare

ក្រៅពីនេះ ប្រទេសឡាវនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំទេសចរណ៍អាស៊ានប្រចាំឆ្នាំ២០២៤ និងកិច្ចប្រជុំកំពូលអាស៊ាន ។ ហេតុនេះ ឡាវនឹងមានអ្នកដំណើរចូលមកប្រទេសរបស់ខ្លួនច្រើន ហើយឡាវនឹងអាចបង្ហាញពីតំបន់ទេសចរណ៍នានាទៅកាន់ភ្ញៀវទេសចរទាំងនោះ ។ គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ ប្រទេសឡាវបានទទួលភ្ញៀវទេសចរបរទេសជាង១លាននាក់ ខណៈឡាវបានដាក់គោលដៅទទួលភ្ញៀវទេសចរបរទេសចំនួន១,៣លាននាក់ក្នុង១ឆ្នាំ ៕ Discover Laos, A Natural Wonder | Trails of Indochinaប្រភព ៖ AEC connect

ក្រសួងប្រៃសណីយ៍ សម្រេចបណ្តេញ​តំណាង​ក្រុមហ៊ុនហ្វេសប៊ុក​ចេញពីកម្ពុជា

0

នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានធ្វើការប្រកាសជាផ្លូវការ អំពីការសម្រេចបណ្តេញ​តំណាង​ក្រុមហ៊ុនហ្វេសប៊ុក​ចេញពីកម្ពុជា ដោយក្រសួងបានចេញសេចក្តីថ្លែងការមួយកាលពីព្រឹកនេះ។

នៅក្នុងសេចក្តីថ្លែងការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថា៖”សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដោយពិនិត្យ​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​សេវា​របស់ក្រុមហ៊ុន​​​ហ្វេសប៊ុក (Facebook) សម្រាប់​អ្នក​ប្រើប្រាស់នៅកម្ពុជា ដូចជា ការបង្កើតគណនីក្លែងបន្លំ ហានិភ័យលើទិន្នន័យឯកជន ការប្រើប្រាស់​និង​ការ​ប្រមូល​ទិន្នន័យ​ឯកជន ការផ្សព្វផ្សាយ​ព័ត៌មានក្លែងក្លាយ កង្វះគណនេយ្យភាព​និងតម្លាភាព​ និង​ការជ្រៀត​ជ្រែក​​ចូល​កិច្ចការនយោបាយរបស់ប្រទេស ជាអាទិ៍។​ ដូច្នេះ​ ក.ប.ទ. សម្រេចបណ្តេញ​តំណាង​ក្រុមហ៊ុនហ្វេសប៊ុក​ចេញពីកម្ពុជា​​​ និងបញ្ឈប់​រាល់សកម្មភាព ដូចជា ភាពជាតំណាង​របស់​ក្រុមហ៊ុន​ ទំនាក់ទំនង​ជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការ​ដៃគូក្នុងវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីពេលនេះតទៅ”៕May be an image of text

ប្រភេទត្រីទាំង ៧ ដែលអាចផ្លាស់ទីនៅលើគោកបាន

0

ត្រី គឺជាសត្វឆ្អឹងកងដែលរស់នៅក្នុងទឹក ប៉ុន្តែក៏មានប្រភេទត្រីមួយចំនួនតូច ដែលអាចផ្លាស់ទីលើគោកបានយ៉ាងល្អផងដែរ។ ដូច្នេះហើយខាងក្រោមនេះគឺជាប្រភេទត្រីទាំង ៧ ដែលអាចផ្លាស់ទីនៅលើគោកបានយ៉ាងងាយស្រួល ដូចជា៖

១. Mudskipper៖ គឺជាត្រីដែលស្ថិតនៅតំបន់អាហ្រ្វិក ប៉ូលីណេស៊ី និងអូស្រ្តាលី ពពួកត្រីនេះអាចនឹងងាប់ ប្រសិនបើពួកវាចំណាយពេលយូរពេកនៅក្នុងទឹក។Mudskipper - San Francisco Zoo & Gardens

២. Snakehead៖ មានឈ្មោះវិទ្យាសាស្រ្តហៅថា Channidae នឹងមានប្រភពដើមនៅអាស៊ី និងអាហ្រ្វិក ដោយពួកវាអាចនៅរស់បានរយៈពេល ៧ ថ្ងៃនៅលើដីគោក។Officials Order People to Kill Aggressive Walking Snakehead Fish Species

៣. Epaulette Shark៖ គឺជាប្រភេទត្រីដែលស្ថិតនៅប្រទេសអូស្រ្តាលី និងកោះនូវែលហ្គីណេ ជារឿយៗពេលនៅក្នុងទឹក ពពួកត្រីនេះចូលចិត្តដើរនៅលើខ្សាច់ជាជាងហែល។The walking shark - Great Barrier Reef with David Attenborough: Episode 3  Preview - BBC One - YouTube

៤. Climbing Gourami៖ ប្រភពកំណើតរបស់ត្រី Climbing Gourami គឺស្ថិតនៅប្រទេសចិន តំបន់អាស៊ីអាគ្នេយ៍ និងអាហ្រ្វិក។ នៅពេលស្ថានភាពកន្លែងរស់នៅបច្ចុប្បន្នរបស់វា លែងអំណោយផលតទៅទៀត ពួកវានឹងផ្លាស់ទីនៅលើដីគោក ដើម្បីតស៊ូរកទីតាំងទឹកថ្មី ដែលសមស្របសម្រាប់ពួកគេ។ ប្រភេទត្រីនេះដែរក៏ត្រូវគេអះអាងថា មានសមត្ថភាពពិសេសអាចឡើងដើមឈើបានផងដែរ។Climbing perch, fish that can crawl, threaten mainland Australia - Men's  Journal

៥. Walking Catfish៖ ត្រី Walking Catfish មានដើមកំណើតនៅតំបន់អាស៊ីអាគ្នេយ៍ ត្រីទឹកសាបនេះ អាចនៅក្រៅទឹកបានដល់ខ្ទង់៣០ម៉ោង ប្រសិនបើពួកវាត្រូវស្វែងរកទីជម្រកថ្មី។Walking Catfish (A Field Guide to the Fishes of Charlotte Harbor, Florida)  · iNaturalist

៦.Mangrove Rivulus៖ គឺជាត្រីដែលមានវត្តមាននៅគឺអាមេរិកខាងជើង អាមេរិកកណ្តាល និងអាមេរិកខាងត្បូង ពពួកត្រីនេះជាប្រភេទត្រីទំហំតូច ដែលមានប្រវែងចន្លោះ ២.៥ ទៅ ៦ សង់ទីម៉ែត្រ ប៉ុន្តែអាចរស់នៅលើដីគោកបានរហូតដល់ ៦៦ ថ្ងៃឯណោះ។Researchers Capture Unique Fish as Part of Florida Bay Research | Audubon  Florida

៧.Bichir៖ ត្រី Bichir ច្រើនមានវត្តមាននៅទ្វីបអាហ្រ្វិក ដែលពួកវាមានសួតមួយគូ នឹងស្ថិតនៅលើគោកក៏បាន លើទឹកក៏បាន៕Bichir Fish: Care Guide and Species Profile - The Complete Pets

វណ្ណដា និង ហេង វិសាល ធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកខ្លាំងប្រចាំឆ្នាំពេលប្រកាសបើកចំហចំណងស្នេហ៍និងពិធីភ្ជាប់ពាក្យ

0

ជឿជាក់ថាប្រិយមិត្តស្គាល់ហើយតារាចម្រៀងរ៉េបល្បីឈ្មោះ វណ្ណដា និង Content Creator ដែលមានរូបសម្រស់ស្រស់សង្ហា ហេង វិសាល ហើយអ្នកទាំងពីរក៏ធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកយ៉ាងខ្លាំងប្រចាំឆ្នាំពេលប្រកាសបើកចំហចំណងស្នេហ៍ជាសាធារណៈ ដោយ វណ្ណដា ប្រកាសមានទំនាក់ទំនងជាមួយស្រីស្អាត ឡូរីន។ ចំណែកកាលពីឆ្នាំ២០២២ គឺជាពិធីភ្ជាប់ពាក្យរបស់ ហេង វិសាល និង ជា ស្រីនា ដែលជា Content Creator ដ៏ល្បីឈ្មោះដូចគ្នាដែលកាលនោះធ្វើឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះអ្នកទាំងពីរមិនដែលប្រកាសមានទំនាក់ទំនងជាសាធារណៈស្រាប់តែប្រកាសភ្ជាប់ពាក្យតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiChH10lxP9nffwolCc04-095vyDweiYFJnuxpqzsvbxWr0nCkQPw1U6nZjftN4YDW2KHyARw1piT8WqaDDJ3EcLJsNrrL5eDqZ1eV4ssOZpd_vIddb0s_U-rOgZAhrcBYYyfavPO8HBaVWNuGx2IzERmalv8giP_lxRuw-xzN-tfaV_xcu4Ef8JiyGwq0/s1080/image_2023-06-30_10-28-49%20(2).png

រម្លឹកទៅកាលពីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ នៅលើបណ្តាញសង្គមចាប់ផ្តើមផ្ទុះកក្រើកយ៉ាងខ្លាំងបន្ទាប់ពីមានរូបភាពពីខាងដេគ័រផ្កាថតជាប់កញ្ញា ជា ស្រីនា ដែលជា Content Creator ស្រីដ៏ល្បីឈ្មោះ និងលោក ហេង វិសាល ដែលជា Content Creator ដ៏ស្រស់សង្ហានិងល្បីឈ្មោះខ្លាំងដូចគ្នាកំពុងតែស្ថិតក្នុងអាគារនៃការតុបតែងផ្កានោះ។

ទោះយ៉ាងណា អាថ៌កំបាំងលាក់លែងជិតព្រោះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ពិធីភ្ជាប់ពាក្យរបស់ពួកគេក៏មកដល់មិនអាចរក្សាអាថ៌កំបាំង ខណៈ ហេង វិសាល សម្រេចចិត្តប្រកាសតែម្តងថារូបគេ និង ជា ស្រីនា ពិតជាភ្ជាប់ពាក្យជាមួយគ្នាពិតមែន។ ការប្រកាសនេះធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកយ៉ាងខ្លាំងអ្នកទាំងពីរពិតជាមានភាព Private ខ្លាំងណាស់ក្នុងពេលទំនាក់ទំនងជាសង្សាររក្សាអាថ៌កំបាំងបានល្អណាស់។
យ៉ាងណាមិញ នៅពេលឃើញពួកគេភ្ជាប់ពាក្យនោះមហាជនចូលរួមសម្តែងក្តីត្រេកអរ ព្រោះ Content Creator ទាំងពីររូបនេះស័ក្តិសមខ្លាំងហើយអ្នកគាំទ្រក៏ចង់ឃើញ ហេង វិសាល និង ជា ស្រីនា មានទំនាក់ទំនងជាមួយគ្នាដូចគ្នា ហើយពេលនេះអ្នកទាំងពីរក៏ក្លាយជាគូដណ្តឹងនឹងគ្នារង់ចាំតែពិធីមង្គលការមកដល់ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdoT-YGSg1a89rT2IWxpKzQUlkeOgakWKNsHlkul59v_Ya3kirVvq1s5YOHj1iubUqV1dGb-hT6QrufdxIOe89nAxLyIr1imX6C96k7pwTGH65HCdN8w3ilj0eyGXh21-rl08tBruuWUgjAEFRlRxGWoq1trpaKW-FxZB7MYXIIJhs2rA9HGLFUcVXE9g/s1080/image_2023-06-30_10-28-49.png

ទន្ទឹមនឹងគូស្នេហ៍ល្បីខ្លាំងប្រចាំឆ្នាំ២០២២ ចូលមកដល់គូស្នេហ៍ល្បីខ្លាំងប្រចាំឆ្នាំ២០២៣ វិញម្តងនោះគឺ តារាចម្រៀងរ៉េប វណ្ណដា និង ស្រីស្អាត ឡូរីន វិញម្តង។ មុនពេល វណ្ណដា ប្រកាសមានទំនាក់ទំនងស្នេហ៍ជាសាធារណៈពាក្យចចាមអារ៉ាមស្នេហារបស់គេផ្ទុះកក្រើកខ្លាំងមិនធម្មតានៅលើបណ្តាញសង្គមក្លាយជាប្រធានបទយ៉ាងក្តៅគគុកនាវេលានោះធ្វើឱ្យអ្នកគាំទ្រតាមដានយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJz4QAjfi4jPNGnY99YBzIHf2-wPs2hrkJXVX4SI3kKya3ecUByqeKOiFZubmXQnh25yIAHPx8LUSRH0ZvJExnSQQogo_bxruvMSZp1qoo74KIP0nj0YSuFcv41CKlfyywtjXvFiTZWElBDpawo48zVM265cMQ-5inP_XY76St5rJVCxzlh3ixA5deqNs/s960/image_2023-06-30_10-30-23%20(2).png

នៅទីបំផុត កំពូលតារាចម្រៀង វណ្ណដា បានប្រកាសបើកចំហចំណងស្នេហ៍ជាសាធារណៈជាមួយស្រីស្អាត ឡូរីន នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ អ្នកទាំងពីរចាប់ផ្តើមបង្ហោះរូបភាពគូ និងរូបភាព វីដេអូ ផ្អែមល្ហែមជាបន្តបន្ទាប់ថែមទាំងលេងសើចពាក្យសម្តីជាមួយគ្នាយ៉ាងខ្យូត។ ការប្រកាសមានទំនាក់ទំនងស្នេហារបស់ វណ្ណដា និង ឡូរីន បានក្លាយទៅជាប្រធានបទ ផ្ទុះនៅលើបណ្តាញសង្គមដូចគ្នាហើយជាការប្រកាសមានទំនាក់ទំនងដែលមានឥទ្ធិពលប្រចាំឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgryRetXaFkRpwCYONEqGj8EaCSX5NHofHkCxpxsL4tReejh4nR0wv3H6QjtQF-oNVL7ee7HaDAH4JZj-Tllln9RdNrA-JeRV3h4nlGvPGJ1qv9FQW6ZoDTflhK1a4rrT0lB7_LwRg4aXIz0h-6_1hhsFQuAhNa9JZ6wzIkPNNv6SRu-F0eHK797KkWRy4/s1440/image_2023-06-30_10-30-23.png

ដូច្នេះហើយឃើញថា ឥទ្ធិពលរបស់ វណ្ណដា និង ហេង វិសាល គូដណ្តឹង ជា ស្រីនា ពិតជាមិនធម្មតាធ្វើឱ្យឆ្នាំ២០២២ និងឆ្នាំ២០២៣ ផ្ទុះខ្លាំងពេលពួកគេបើកចំហជីវីតឯកជន៕