រដ្ឋធានីមូស្គូ៖ ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលដ៏មានអំណាចបំផុតរបស់រុស្ស៊ី Wagner បានធ្វើដំណើរតាមយន្ដហោះមួយគ្រឿង ហើយក៏បានជួបនឹងគ្រោះអកុសលធ្លាក់យន្ដហោះ នៅតំបន់ភាគខាងជើងរដ្ឋធានីមូស្គូ។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ថា លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ី (Yevgeny Prigozhin) ស្ថាបនិកក្រុមហ៊ុនទាហានស៊ីឈ្នួលដ៏មានឥទ្ធិពលបំផុតរបស់រុស្សី ស្ថិតនៅលើយន្តហោះ ដែលបានធ្លាក់ កាលពីល្ងាច ថ្ងៃពុធ (២៣ សីហា) នៅភាគខាងជើង នៃរដ្ឋធានីមូស្គូ។ បើតាមសេចក្ដីរាយការណ៍ បានអះអាង ថា គ្មានអ្នកម្នាក់នៅរស់នោះឡើយ ហើយហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង ត្រឹមតែរយៈពេលពីរខែគត់ ក្រោយពេលគាត់ បានដឹកនាំការបះបោរទ្រង់ទ្រាយធំ មិនបានសម្រេច ប្រឆាំងនឹងមេទ័ពកំពូលៗ នៅក្នុងក្រសួងការពារជាតិរុស្ស៊ី។Wagner leader Yevgeny Prigozhin was aboard plane that crashed, Russian  agency says | PBS NewsHour

បើទោះជាយ៉ាងណា នៅមិនទាន់មានការអត្ថាធិប្បាយជាផ្លូវការណាមួយ ចេញពីវិមានក្រឹមឡាំង ឬ ក្រសួងការពារជាតិ ស្តីអំពីជោគវាសនារបស់លោក ព្រីហ្គោហ្ស៊ីន ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner និង ជាសត្រូវដែលបានប្រកាសខ្លួនឯង ប្រឆាំងនឹងមេទ័ពកំពូលៗរបស់រុស្ស៊ី តាមអ្វីដែលគាត់ បានអះអាង ពីអសមត្ថភាព នៅក្នុងសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន។

ការស្លាប់របស់លោក ព្រីហ្គោហ្ស៊ីន នឹងបន្សល់ទុកក្រុមទាហាន Wagner Group ដែលបានធ្វើឱ្យលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ខឹងសម្បា កាលពីខែមិថុនា ដោយបានរៀបចំការបះបោរប្រដាប់អាវុធទ្រង់ទ្រាយធំ មិនបានសម្រេច ប្រឆាំងនឹងមេដឹកនាំកំពូល នៅក្នុងក្រសួងការពារជាតិ ហើយមានការចោទជាសំណួរ អំពីប្រតិបត្តិការ នាពេលអនាគតរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល នៅអាហ្វ្រិក និង នៅតាមតំបន់ផ្សេងៗទៀត។

Wagner mercenary boss Yevgeny Prigozhin killed in plane crashការធ្លាក់យន្ដហោះសម្លាប់លោក ព្រីហ្គោហ្ស៊ីន នឹងចោទជាសំណួរឡើង ថាតើនរណា ឬ មានរឿងអ្វី នៅពីក្រោយការធ្លាក់យន្ដហោះនេះ។ ការស្លាប់របស់គាត់ ក៏នឹងកម្ចាត់សត្រូវម្នាក់របស់លោក ពូទីន ដែលប្រឈមមុខធ្ងន់ធ្ងរបំផុត ចំពោះការគ្រប់គ្រងអំណាចរបស់មេដឹកនាំរុស្ស៊ី ចាប់តាំងពីគាត់បានឡើងកាន់អំណាច នៅក្នុងអំឡុងឆ្នាំ១៩៩៩ រហូតមក។

ទីភ្នាក់ងារអាកាសចរណ៍របស់រុស្ស៊ី Rosaviatsia (រ៉ូសាវៀតស៊ា) បានចេញផ្សាយ ថា មានមនុស្សចំនួន១០នាក់ នៅលើយន្តហោះដែលបានធ្លាក់នោះ រួមទាំង លោក ព្រីហ្គោហ្ស៊ីន (Prigozhin) និង លោក ឌីមីទ្រី អ៊ូតគីន (Dmitry Utkin) ជាដៃស្តាំរបស់គាត់ ដែលបានជួយបង្កើតក្រុមទាហានស៊ីឈ្នួល Wagner។Wagner Chief, Who Led Putin Revolt, In Passengers' List Of Crashed Plane

ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី បានអះអាង ថា អាជ្ញាធរកំពុងតែបើកការស៊ើបអង្កេត លើបទឧក្រិដ្ឋកម្ម ដើម្បីកំណត់នូវអ្វីដែលបានកើតឡើង។ ប៉ុន្ដែប្រភពមិនបញ្ចេញឈ្មោះមួយចំនួន បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ថា ពួកគេជឿ ថា យន្តហោះត្រូវបានបាញ់ទម្លាក់ ដោយមីស៊ីលពីដីទៅអាកាស ចំនួនមួយគ្រាប់ ឬ ច្រើនគ្រាប់។

ក្រសួងស្ថានការណ៍បន្ទាន់របស់រុស្ស៊ី បានបញ្ជាក់ ថា យន្ដហោះនោះ បានហោះចេញពីរដ្ឋធានីមូស្គូ ទៅកាន់ទីក្រុងសាំងពែធើរប៊ឺគ (St Petersburg) ហើយបានធ្លាក់ នៅជិតភូមិKuzhenkino (គូហ្សេនគីណូ) ស្ថិតក្នុងតំបន់តាវេ (Tver) ប្រទេសរុស្ស៊ី។Russian officials are denying ammunition to Wagner fighters - group founder  | Reuters

លោក ប៊ីល ប្រៅឌឺ (Bill Browder) ជាពាណិជ្ជករមួយរូប មានបទពិសោធន៍ជាច្រើនឆ្នាំ នៅក្នុងប្រទេសរុស្ស៊ី និង ជាអ្នករិះគាន់ដល់វិមានក្រឹមឡាំង បានអះអាង ថា «ពូទីន មិនដែលអត់ឱនទោសដល់អ្នកណាម្នាក់ និង បំភ្លេចការសងសឹកនោះឡើយ។ គាត់មើលទៅដូចជាមនុស្សទន់ខ្សោយដ៏អាម៉ាស់ ជាមួយនឹងលោក ព្រីហ្គោហ្ស៊ី ដែលកំពុងតែរត់នៅជុំវិញពិភពលោក ដោយគ្មានការយកចិត្តទុកដាក់ ក្រោយការបះបោរមិនសម្រេច។ សកម្មភាពនេះ នឹងពង្រឹងសិទ្ធិអំណាចរបស់គាត់»។

ភ្លាមៗនោះ ក្រោយពេលយន្តហោះ បានធ្លាក់ពីលើមេឃមក ក៏មានយន្តហោះឯកជនទី២ ដែលពាក់ព័ន្ធនឹងលោក ព្រីហ្គោហ្ស៊ីន ទំនងជាកំពុងតែធ្វើដំណើរទៅកាន់ទីក្រុង St Petersburg ជាមូលដ្ឋានលំនៅឋានរបស់គាត់ វិលត្រឡប់ ចេញពីទីក្រុងម៉ូស្គូ។Yevgeny Prigozhin: Wagner chief presumed dead after Russia plane crash -  BBC News

លោក ព្រីហ្គោហ្ស៊ីន វ័យអាយុ៦២ឆ្នាំ បានដឹកនាំការបះបោរ ប្រឆាំងនឹងកងទ័ពកំពូលៗរបស់រុស្ស៊ី នៅចន្លោះពីថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០២៣។ លោកប្រធានាធិបតី ពូទីន បានចាត់ទុកសកម្មភាពបែបនេះ អាចនាំឱ្យប្រទេសរុស្ស៊ី ធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល។ រីឯយុទ្ធជនរបស់Wagner ថែមទាំងបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រវាយប្រហាររបស់កម្លាំងទាហានរុស្សី នៅក្នុងអំឡុងពេលការបះបោរនោះ ដោយបានសម្លាប់អ្នកបើកយន្តហោះ និង កងទ័ពជាច្រើននាក់។ ប៉ុន្ដែសកម្មភាពបះបោររបស់ទាហានស៊ីឈ្នួល បានបញ្ចប់ទៅវិញភ្លាម ក្រោមការសម្របសម្រួល ពីប្រធានាធិបតីបេឡារុស លោក អាឡិកសានដឺរ លូកាសែនកូ (Alexander Lukashenko)។