បរទេស៖ តម្លៃអង្ករបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ១២ ឆ្នាំបន្ទាប់ពីប្រទេសឥណ្ឌាបានដាក់បម្រាមនាំចេញអង្ករ និងលក្ខខណ្ឌអាកាសធាតុមិនអំណោយផលបានប៉ះពាល់ដល់ផលិតកម្ម និងការផ្គត់ផ្គង់អាហារសំខាន់របស់អាស៊ី។ នេះបើយោងតាមទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ។Future of Cambodia's white rice in jeopardy - CapitalCambodia

លោក Qingfeng Zhang នាយកជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រាប់ស្ថានីយទូរទស្សន៍ CNBC ថា “ពិភពលោកកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងពីតម្លៃអង្ករ ហើយកង្វះខាតការផ្គត់ផ្គង់អង្ករអាចនាំឱ្យមានការកើនឡើងនៃតម្លៃទំនិញម្ហូបអាហារផ្សេងទៀតនៅក្នុងអាស៊ី”។

មូលហេតុនៃការកើនឡើងតម្លៃអង្ករ និងទំនិញម្ហូបអាហារផ្សេងៗគឺដោយសារកត្តាដូចជា៖ អាកាសធាតុប្រែប្រួល ការឡើងកំដៅផែនដី វត្តមាននៃបាតុភូត El Nino ជាលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំកន្លងមក ការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងសមុទ្រខ្មៅ និងគោលនយោបាយការពារស្បៀងអាហារក្នុងទម្រង់នៃការរឹតបន្តឹងពាណិជ្ជកម្ម។Rice stock disposal eyed

លោកស្រី Erica Tay សេដ្ឋវិទូដែលធ្វើការជាមួយធនាគារ Maybank បាននិយាយថា “តម្លៃពិតជានឹងកើនឡើង ដែលរួមចំណែកដល់ការប្រកាសអាសន្ន ធ្វើឱ្យប្រជាជនមានការភ័យស្លន់ស្លោ និងស្តុកទុក”។ លោកស្រី Tay បានចង្អុលបង្ហាញថា ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី ដូចជាប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា កម្ពុជា គឺជាអ្នកនាំចេញសុទ្ធ។ ប្រទេសចិន ដែលជាទីផ្សារអង្ករដ៏ធំបំផុតរបស់ពិភពលោក នាំចូលអង្ករត្រឹមតែ ១% នៃតម្រូវការអង្កររបស់ខ្លួន ភាគច្រើនពីប្រទេសវៀតណាម និងមីយ៉ាន់ម៉ា ដូច្នេះវានឹងរងផលប៉ះពាល់តិចតួចដោយសារកង្វះការផ្គត់ផ្គង់ពីប្រទេសឥណ្ឌា៕PH rice inventory good for 69 days – PSA
ប្រភព៖ cafef.com